«ផែនការដ៏អស្ចារ្យរបស់ព្រះ»

ខចងចាំ៖ «សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះគ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះពរ​ខាង​ព្រលឹង​វិញ្ញាណ នៅ​ស្ថាន​ ដ៏​ខ្ពស់» (អេភេសូរ ១:៣)។

ថ្ងៃសៅរ៍ ទី១ ខែកក្កដា

ឆ្នាំ ២០២៣

...

អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ អេភេសូរ ១:៣, ២០; អេភេសូរ ១:៧, ៨; កូឡូស ១:១៣, ១៤; ទីតុស ២:១៣, ១៤; ហេព្រើរ ៩:១៥; អេភេសូរ ១:៩, ១០; អេភេសូរ ១:១១, ១២; អេភេសូរ ១:១៣, ១៤។

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៦៩ អ្នកអវកាសឈ្មោះថាណេល អាមស្រង (Neil Armstrong) គឺជាមនុស្សដំបូងគេបំផុតដែលបានទៅដល់ភពព្រះច័ន្ទ។ ២៥ឆ្នាំក្រោយមក លោកអាមស្រងបានសរសេរ សំបុត្រថ្លែងអំណរគុណមួយច្បាប់ ជូនដល់អ្នករួមការងារដែលបានបង្កើតឈុតអវកាសឱ្យគាត់ពាក់ នៅពេលដែលគាត់ដើរនៅលើភពព្រះច័ន្ទនោះ។ លោកអាមស្រងបានថ្លែងអំណរគុណដល់ក្រុមការងារ នៅក្នុងមជ្ឈមណ្ឌលអវកាសចនសុន សម្រាប់ឈុតអវកាសដែលបានការពារជីវិតរបស់គាត់ នៅពេល ដែលគាត់ដើរនៅលើភពព្រះច័ន្ទនោះ។

ទន្ទឹមនឹងនេះ លោកប៉ុលក៏បានចាប់ផ្តើមសំបុត្ររបស់គាត់ទៅកាន់ពួកជំនុំអេភេសូរ ជាមួយ នឹងសំបុត្រថ្លែងអំណរគុណដ៏ធំមួយផងដែរ។ នៅក្នុងសំបុត្រនេះ លោកប៉ុលបានសរសើរតម្កើងព្រះ សម្រាប់ព្រះពររបស់ទ្រង់យ៉ាងច្រើនអនេក។ ព្រះពរទាំងនេះសំខាន់ដល់ជីវិតនៃអ្នកគ្រីស្ទាន ដូចជាឈុតអវកាសដែលសំខាន់សម្រាប់ឱ្យអ្នកអវកាសដើរនៅលើព្រះច័ន្ទយ៉ាងដូច្នោះដែរ។ លោកប៉ុលបាន ប្រាប់យើងថាព្រះបានធ្វើការយ៉ាងមមាញឹក ដើម្បីឱ្យបានព្រះពរដែលទ្រង់បានសន្យាយូរណាស់មក ហើយនោះ (អេភេសូរ ១:៤)។ ដូច្នេះហើយ បានព្រះធ្វើការយ៉ាងមមាញឹក ដើម្បីរក្សាសេចក្តីសន្យា​របស់ទ្រង់ចំពោះយើង តាំងតែពីទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដីនេះមកម្ល៉េះ។ លោកប៉ុលបានសរសើរ តម្កើងព្រះ ដែលទ្រង់បានធ្វើការយ៉ាងមមាញឹក ដើម្បីជួយដល់កូនៗរបស់ទ្រង់តាំងតែពីដើមរហូតមក ដល់ពេលនេះ។

សេចក្តីផ្តើមរបស់លោកប៉ុលនៅក្នុងសំបុត្រទៅកាន់ពួកជំនុំអេភេសូរនេះ បានបង្ហាញយើង អំពីរបៀបថ្វាយបង្គំ និងរបៀបសរសើរតម្កើងព្រះ សម្រាប់ព្រះពរជាច្រើនដែលទ្រង់បានប្រទានឱ្យយើង ទាំងអស់គ្នា។

ថ្ងៃអាទិត្យ ទ២ កក្កដា

ឆ្នាំ ២០២៣

ព្រះបានទទួលយកយើង ដោយសារតែព្រះយេស៊ូវ

សំបុត្រថ្លែងអំណរគុណតែងតែមានសរសេរឈ្មោះនៃអំណោយ ដែលបុគ្គលម្នាក់បានជូនដល់ លោកអ្នក។ លោកប៉ុលក៏បានសរសេរបញ្ជីអំណោយមួយច្បាប់នៅក្នុងខគម្ពីរអេភេសូរ ១:៣-១៤។ លោក ប៉ុលបានថ្លែងអំណរគុណដល់ព្រះ សម្រាប់ព្រះពរនៃដំណឹងល្អដែលព្រះយេស៊ូវបានប្រទានដល់យើងនោះ។

លោកប៉ុលបានសរសើរតម្កើងព្រះ ដោយសារតែទ្រង់ «បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះគ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះពរ​ខាង​ព្រលឹង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់» (អេភេសូរ ១:៣)។ ពាក្យថា «ខាងព្រលឹង វិញ្ញាណ» នេះ ប្រែមកពីពាក្យថា «ញូម៉ាធីកូស (pneumatikos) ដែលបានបង្ហាញយើងថាព្រះពររបស់យើងមានប្រភពមកពីព្រះវិញ្ញាណបរិសុទ្ធ។ ពាក្យថា «វិញ្ញាណ» ប្រែមកពីពាក្យថា «ញូម៉ា (pneuma) ជាភាសាក្រេក។ ពាក្យនេះបានជួយឱ្យយើងនឹកចាំអំពីផ្នែកចុងក្រោយនៃបញ្ជីអំណោយរបស់លោកប៉ុល។ នៅចុងបញ្ចប់នៃបញ្ជីអំណោយរបស់គាត់នេះ លោកប៉ុលបានអបអរសាទរកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធ បានធ្វើនៅក្នុងជីវិតរបស់យើងនោះ (អេភេសូរ ១:១៣, ១៤)។

ខគម្ពីរអេភេសូរ ១:៣-៦ បានចែងអំពីរបៀបដែលព្រះបានទតមើលយើង ដោយសារតែអ្វីៗ គ្រប់យ៉ាងដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង។ ព្រះបានជ្រើសរើសយើង ដោយសារតែព្រះយេស៊ូវនេះ មុនពេលដែលព្រះយេស៊ូវបានបង្កើតផែនដីនេះទៅទៀត។ ព្រះយេស៊ូវ «បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះគ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ៍​មក​ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ ចំពោះ​ទ្រង់» (អេភេសូរ ១:៤)។ យើងគឺជាបុត្រាបុត្រីរបស់ព្រះ ដោយសារតែទ្រង់បានបង្កើតយើងមក ហើយក៏ដោយសារតែព្រះបានសង្គ្រោះយើងផងដែរ (អេភេសូរ ១:៥)។ «ដើម្បី​នឹង​សរសើរ​ដល់​ព្រះគុណ​ ដ៏​ឧត្តម​របស់​ទ្រង់ ដែល​បាន​ផ្តល់​មក​យើង​រាល់​គ្នា​ទទេ ក្នុង​ព្រះរាជបុត្រា​ស្ងួនភ្ងា​របស់​ទ្រង់» (អេភេសូរ ១: ៦)។ និយាយឱ្យខ្លីទៅនោះ គឺថា ព្រះចង់ឱ្យយើងបានសង្គ្រោះ។ យើងនឹងបាត់បង់អំណោយទាននៃព្រះគុណ របស់ព្រះ នៅពេលណាដែលយើងសម្រេចចិត្តធ្វើបាប។

លោកប៉ុលបានប្រាប់យើងថា «ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះគ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះពរ​ ខាង​ព្រលឹង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់» (អេភេសូរ ១:៣)។ តើពាក្យថា «នៅស្ថានដ៏ខ្ពស់» មានន័យយ៉ាង ដូចម្តេចដែរ? សូមអានខគម្ពីរអេភេសូរ ១:៣, ២០; អេភេសូរ ២:៦; អេភេសូរ ៣:១០ និងអេភេសូរ ៦:១២ សម្រាប់ចម្លើយ។ សូមប្រៀបធៀបពាក្យ «នៅស្ថានដ៏ខ្ពស់» នេះ ជាមួយនឹងពាក្យថា «នៅស្ថានសួគ៌» ដែលយើងបានអាននៅក្នុងខគម្ពីរអេភេសូរ ៦:៩។ តើពាក្យទាំង២នេះខុសគ្នាយ៉ាងដូចម្តេចដែរ?

នៅក្នុងកណ្ឌគម្ពីរអេភេសូរ ពាក្យថា «នៅស្ថានដ៏ខ្ពស់» ឬ «នៅស្ថានសួគ៌» ក៏សំដៅទៅលើកន្លែងមួយដែលព្រះបានគង់នៅផងដែរ (អេភេសូរ ១:៣; អេភេសូរ ៦:៩)។ «នៅស្ថានដ៏ខ្ពស់» និង «នៅ ស្ថានសួគ៌» ក៏សំដៅទៅលើកន្លែងមួយដែលអំណាចខាងឯព្រលឹងវិញ្ញាណបានសណ្ឋិតនៅផងដែរ (អេភេសូរ ១:១០, ២០, ២១; អេភេសូរ ៣:១០, ១៥; អេភេសូរ ៦:១២) ហើយក៏ជាកន្លែងមួយដែលព្រះយេស៊ូវបាន គង់នៅខាងស្តាំនៃព្រះផងដែរ (អេភេសូរ​ ១:២០)។ ព្រះបានប្រទានព្រះពរមកពីស្ថានសួគ៌ដល់អ្នកគ្រីស្ទាន ដោយសារតែព្រះយេស៊ូវនេះឯង (អេភេសូរ ១:៣; អេភេសូរ ៦:១២)។

ព្រះបានជ្រើសរើសយើង ដោយសារតែព្រះយេស៊ូវនេះឯង (អេភេសូរ ១:៤)។ តើព្រះបានជ្រើសរើសយើងឱ្យធ្វើអ្វីខ្លះ?

ថ្ងៃចន្ទ ៣ កក្កដា

ឆ្នាំ ២០២៣

តម្លៃនៃការលើកលែងទោស

កាលពីមុន អំពើបាបបានគ្រប់គ្រងជីវិតនៃអ្នកអានសំបុត្ររបស់លោកប៉ុល។ ហេតុដូច្នេះហើយ​ បានជាលោកប៉ុលបានមានប្រសាសន៍ថាអ្នកអានរបស់គាត់គឺប្រៀបដូចជាមនុស្សស្លាប់អ៊ីចឹង គឺថា៖ «ពី​ដើម អ្នក​រាល់​គ្នា​ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើ​បាប​ដែរ» (អេភេសូរ ២:១)។ ពួកគេ «បានស្លាប់»ដោយសារតែពួកគេកំពុងតែធ្វើរឿងដែលសាតាំងបានបង្គាប់ឱ្យពួកគេធ្វើ (អេភេសូរ ២:១-៣)។ ពួកគេគឺជា ទាសករនៃអំពើបាប និងជាទាសករនៃសាតាំង។ ពួកគេគ្មានកម្លាំងនឹងរំដោះខ្លួនគេបានឡើយ។ ពួកគេត្រូវការអ្នកណាម្នាក់មកសង្គ្រោះពួកគេ។ ព្រះបានសង្គ្រោះពួកគេតាមរយៈព្រះយេស៊ូវ ហើយក៏ដោយសារ ព្រះយេស៊ូវផងដែរ។ លោកប៉ុលបានអបអរចំពោះព្រះពរ២យ៉ាងដែលព្រះគុណរបស់ព្រះបានផ្តល់ឱ្យយើង គឺ៖ (១) ការលើកលែងទោស និង (២) ការដែលបានសង្គ្រោះ។

«ដោយសារ​ព្រះលោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួច ពី​ទោស តាម​ព្រះគុណ​ដ៏​ធ្ងន់​ក្រៃលែង ​នៃ​ទ្រង់» (អេភេសូរ ១:៧, ៨)។ តើការដែលយើងត្រូវបាន «ប្រោសឲ្យ​រួច ពីទោស» នោះមានន័យយ៉ាង ដូចម្តេច? លោកប៉ុលបានមានប្រសាសន៍អំពីគោលគំនិតដដែលនេះនៅក្នុងខគម្ពីរកូរិនថូស ១:៣, ១៤; ទីតុស ២:១៣, ១៤ និងហេព្រើរ ៩:១៥។ តើខទាំងនេះបានចែងយ៉ាងដូចម្តេចខ្លះ អំពីរឿងដដែលដែល យើងបានអាននៅក្នុងខគម្ពីរអេភេសូរ ១:៧, ៨ នេះ?

ពាក្យសរសេរថា «ប្រោសឲ្យ​រួច» (អេភេសូរ ១:៧) ប្រែមកពីពាក្យថា «អ័ប៉ូលូត្រូស៊ីស (apolu- trosis)» ជាភាសាក្រេក។ «អ័ប៉ូលូត្រូស៊ីស» មានន័យថា ចេញថ្លៃលោះទាសករម្នាក់ឱ្យមានសេរីភាព ឡើងវិញ។ ការចេញថ្លៃលោះសម្រាប់ទាសករនេះត្រូវចំណាយប្រាក់យ៉ាងច្រើន។ ដូច្នេះហើយ នៅពេល ដែលលោកប៉ុលបានមានប្រសាសន៍អំពីរបៀបដែលព្រះបានរំដោះយើងចេញពីអំពើបាបនោះ លោកប៉ុល ចង់ឱ្យយើងដឹងថាព្រះបានចេញថ្លៃលោះដ៏ខ្ពស់មួយ ដើម្បីឱ្យយើងមានសេរីភាពឡើងវិញ។

តើព្រះបានចេញថ្លៃលោះច្រើនប៉ុនណាដែរ ដើម្បីឱ្យយើងមានសេរីភាពចេញពីអំពើបាបនោះ? យើងបានអានរួចមកហើយ ថា «ដោយសារ​ព្រះលោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួចពី​ទោស តាម​ព្រះគុណដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់» (អេភេសូរ ១:៧)។ ជាការពិតណាស់ ព្រះបានចេញថ្លៃលោះដ៏ខ្ពស់មួយ ដើម្បីរំដោះយើងចេញពីអំពើបាប។​ ហើយដោយសារតែព្រះយេស៊ូវនេះឯង បានជាយើងលែងជាប់ជា ទាសករនៃអំពើបាបតទៅទៀតហើយ។

«នៅពេលដែលព្រះសង្គ្រោះយើងចេញពីអំពើបាបនោះ ទ្រង់បានបង្ហាញយើងនូវអ្វីដែលទ្រង់ បានគិតចំពោះយើងទាំងអស់គ្នា។ ទ្រង់បានគិតថា យើងគឺជាមនុស្សលោក មិនមែនជាវត្ថុនោះទេ។ នៅ ពេលដែលព្រះរំដោះយើងឱ្យមានសេរីភាពនោះ ទ្រង់ក៏បានលើកយើងឱ្យក្លាយជាពលរដ្ឋនៃស្ថានសួគ៌ ផងដែរ។ ពួកយើងលែងជាប់ជាទាសករនៅលើផែនដីនេះទៀតហើយ»។ ដកស្រង់ពី Alister E. McGrath, What Was God Doing on the Cross? (Grand Rapids, MI: Zondervan, 1992), page 78, adapted។

ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង បានប្រទានព្រះពរជាច្រើនដល់យើង។ ព្រះយេស៊ូវ បានប្រទានអំណោយទាននៃការលើកលែងទោសដល់យើង (អេភេសូរ ១:៧)។ ទ្រង់បានទទួលយកតម្លៃនៃ អំពើបាបរបស់យើង ទាំងអតីតកាល និងអនាគតកាល (កូឡូស ២:១៤)។​ ព្រះបានក្លាយមកជាព្រះបិតា របស់យើង ដោយទ្រង់បានប្រទានព្រះគុណ និងសេចក្តីមេត្តារបស់ទ្រង់ដល់យើង (អេភេសូរ ១:៧, ៨)។

ថ្ងៃអង្គារ ៤ កក្កដា

ឆ្នាំ ២០២៣

ផែនការដ៏អស្ចារ្យរបស់ព្រះ

តើអ្វីទៅជាផែនការរបស់ព្រះសម្រាប់មនុស្សគ្រប់សម័យកាលនោះ?​ តើផែនការនេះធំប៉ុនណា ដែរ? សូមអានខគម្ពីរអេភេសូរ ១:៩, ១០ សម្រាប់ចម្លើយ។

តើផែនការចុងក្រោយរបស់ព្រះគឺជាអ្វី? គឺជាការដែលទ្រង់ចង់បង្រួមអ្វីៗគ្រប់យ៉ាងនៅគ្រប់ទីកន្លែងឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះយេស៊ូវនោះឯង។

លោកប៉ុលបានប្រើពាក្យក្រេកមួយពាក្យ ដើម្បីបង្ហាញអំពីគោលគំនិតនេះ។ ពាក្យក្រេកនោះ អានថា «អេណាខេហ្វាឡៃអូសសេសថៃ» ។ ពាក្យបច្ចេកទេសនេះមានន័យថា «រាប់បញ្ចូល» អ្វីៗទាំង អស់។ នៅក្នុងសម័យគម្ពីរសញ្ញាថ្មី នៅពេលដែលគណនេយ្យបានបន្ថែមក្រឡោននៃលេខជួរឈរនោះ ពួកគេបានដាក់ចំនួនសរុបនៅខាងលើនៃក្រឡោននោះ។ ទន្ទឹមគ្នានេះ ព្រះយេស៊ូវក៏ជាបុគ្គលសំខាន់បំផុត នៅក្នុងផែនការរបស់ចុងក្រោយរបស់ព្រះផងដែរ។ ព្រះបានរៀបចំផែនការនេះ មុនពេលដែលទ្រង់បាន បង្កើតផ្ទៃមេឃ និងផែនដីនេះមកម្ល៉េះ (អេភេសូរ​១:៤)។ ផែនការរបស់ព្រះគឺសម្រាប់មនុស្សគ្រប់សម័យ កាលទាំងអស់។ ដូច្នេះ យើងមើលឃើញថា ផែនការរបស់ព្រះគឺធំធេងជាទីបំផុត។

ព្រះយេស៊ូវគឺជាផែនការទាំងមូលរបស់ព្រះនៅក្នុងការសង្គ្រោះយើង។ មានន័យថា ផែនការ ដ៏ធំបំផុតរបស់ព្រះនោះ គឺជាការដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ការរស់ពីស្លាប់ឡើងវិញ ការយាង ត្រឡប់ទៅស្ថានសួគ៌វិញ ហើយនិងការដែលទ្រង់ត្រូវបានលើកតម្កើងនៅមុនពួកទេវតាផងដែរ (អេភេសូរ ១:១៥-២:១០)។ ផែនការរបស់ព្រះក៏រាប់បញ្ចូលនូវការចាប់ផ្តើមពួកជំនុំនៅលើផែនដីផងដែរ។ ពួកជំនុំ នឹងជួយភ្ជាប់មនុស្សលោកទាំងអស់ ទាំងពួកសាសន៍យូដា ហើយនិងសាសន៍ដទៃ (អេភេសូរ ២:១១-៣:១៣)។

តាមវិធីនេះ ពួកជំនុំនឹងបង្ហាញសាតាំង និងដើរតាមវា ថាផែនការរបស់ព្រះកំពុងតែដំណើរការ ហើយថានគររបស់សាតាំងនឹងត្រូវរលំទៅ (អេភេសូរ​ ៣:១០)។ ព្រះគម្ពីរបានបង្ហាញប្រាប់យើងថាចុងបញ្ចប់របស់សាតាំងជិតមកដល់យើង ដោយបានសំដែងយ៉ាងដូច្នេះថា «អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្តី​ឃោរឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា ពេល​វេលា​វា​ខ្លី​ណាស់​ហើយ» (វិវរណៈ ១២:១២)។

សំបុត្រពាក់កណ្តាលទៀតដែលនៅសល់នោះ បានចាប់ផ្តើមឡើងជាមួយការប្រកាសអំពីសេចក្តី សុខសាន្ត និងសេចក្តីសញ្ញានៅក្នុងពួកជំនុំ (អេភេសូរ​ ៤:១-៦)។ បន្ទាប់មក លោកប៉ុលបានប្រាប់ឱ្យពួកជំនុំជៀសវាងពីទង្វើទាំងឡាយណាដែលបំផ្លាញសេចក្តីសញ្ញានេះ។ លោកប៉ុលបានប្រាប់ឱ្យសមាជិកនៃពួកជំនុំមានភាពចៅរ៉ៅនឹងគ្នាទៅវិញទៅមក (អេភេសូរ ៤:១៧-៦:៩)។ លោកប៉ុលបានបញ្ចប់សំបុត្ររបស់គាត់ជាមួយនឹងរូបស័ព្ទមួយដ៏មានអំណាច។ គាត់បានប្រៀបធៀបពួកជំនុំទៅនឹងកងទ័ពដ៏ខ្លាំងពូកែម្នាក់។​ «កងទ័ព» នេះបានធ្វើការរួមគ្នា ដើម្បីបង្កើតសេចក្តីសុខសាន្តនៅលើផែនដីនេះ ដោយនូវព្រះនាមនៃ ព្រះយេស៊ូវ (អេភេសូរ ៦:១០-២០)។

តើលោកអ្នកអាចអបអរចំពោះព្រះគុណ និងការលើកលែងទោសដែលព្រះយេស៊ូវបានប្រទាន ដល់លោកអ្នកនោះដោយរបៀបណា? តើលោកអ្នកនឹងមានអារម្មណ៍បែបណា នៅពេលដែលលោកអ្នកចាំ ថាសេចក្តីមេត្តា និងការលើកលែងទោសរបស់ព្រះគឺជាផ្នែកមួយនៃផែនការដ៏ធំរបស់ព្រះនោះ? តើព្រះគុណ និងការលើកលែងទោសរបស់ព្រះគឺជាផ្នែកមួយនៅក្នុងផែនការរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សលោកចេញពីអំពើបាប ហើយបង្រួបបង្រួមរបស់ទាំងអស់ឱ្យមានសេចក្តីសុខសាន្ត និងសេចក្តីសញ្ញានៅក្នុង ព្រះយេស៊ូវដែរឬទេ?

ថ្ងៃពុធទ ៥​ កក្កដា

ឆ្នាំ ២០២៣

ការសរសើរតម្កើងព្រះដោយសិរីល្អទាំងអស់របស់ទ្រង់

«ឲ្យ​រួម​គ្នា​មក​ក្នុង​ទ្រង់ ដែល​យើង​រាល់​គ្នា​បាន​កេរអាករ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​តម្រូវ​យើង​ទុក ជា​មុន តាម​ដំរិះ​សំរេច​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តាម​ដែល​គាប់​ព្រះហឫទ័យ​ទ្រង់ ប្រយោជន៍​ ឲ្យ​យើង​ខ្ញុំ ដែល​បាន​ទុក​ចិត្ត​ជឿ​ដល់​ព្រះគ្រីស្ទ​ជា​មុន បាន​សម្រាប់នឹង​សរសើរ​ដល់​សិរី​ល្អ​ទ្រង់» (អេភេសូរ ១:១១, ១២)។

អ្នកគ្រីស្ទាននៅក្នុងទីក្រុងអេភេសូរមិនបានដឹងថាពួកគេជាអ្នកណាតទៅទៀតឡើយ។ ម្ល៉ោះ ហើយ ពួកគេបានអស់សង្ឃឹម (អេភេសូរ ៣:១៣)។ លោកប៉ុលមានបំណងចង់ជួយឱ្យពួកជំនុំអេភេសូរ ដឹងថាពួកគេជាអ្នកណា ក្នុងនាមជាអ្នកគ្រីស្ទាន។ អ្នកគ្រីស្ទានគឺជាកូនរបស់ព្រះ (អេភេសូរ ១:៥)។ ពួកគេ បានទទួលព្រះពរជាច្រើន ដោយសារតែព្រះយេស៊ូវ។ ផែនការរបស់ព្រះត្រូវបានដំណើរការនៅក្នុងជីវិត របស់ពួកគេ (អេភេសូរ ១:១១)។ ព្រះក៏មានផែនការធំជាងនេះ ដើម្បីបង្រួមរបស់ទាំងអស់ និងមនុស្សទាំងអស់នៅក្នុងព្រះយេស៊ូវ (អេភេសូរ ១:១០)។ ដូច្នេះ ពួកជំនុំអេភេសូរអាចជឿទុកចិត្តបាន ថាព្រះបាន លើកលែងទោសដល់ពួកគេ និងទទួលយកពួកគេ។ ពួកគេក៏អាចជឿទុកចិត្តទៅលើព្រះពររបស់ទ្រង់ផង ដែរ។ ពួកគេអាចប្រកាសសារនៅក្នុងខគម្ពីរអេភេសូរ ១:៣-១៤ ដោយសេចក្តីអំណរ និងភាពជឿជាក់។ តើសារនោះគឺជាអ្វី? សារនោះគឺថាយើងគួរតែសរសើរតម្កើងព្រះដ៏ជាព្រះវរបិតានៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

លោកប៉ុលបានមានប្រសាសន៍ថា «ព្រះវិញ្ញាណ​នោះ​ទ្រង់​ជា​ទី​បញ្ចាំ​ចិត្ត ពី​ដំណើរ​កេរអាករ​របស់ ​យើង​រាល់​គ្នា ទាល់​តែ​បាន​លោះ​របស់​កំណាន់ ដែល​ទ្រង់​បាន​ទិញ​ទុក​ឲ្យ​យើង​នោះ» (អេភេសូរ ១:១៤; សូមអានខ១១, ១៨ ផងដែរ)។ តើលោកអ្នកគិតថាហេតុអ្វីបានជាគោលគំនិតនេះសំខាន់ចំពោះលោកប៉ុលយ៉ាងដូច្នេះ?

តើមានសមាជិកនៃគ្រួសារបានទុកកេរ្តិ៍អាករឱ្យលោកអ្នក​ បន្ទាប់ពីគាត់បានស្លាប់ទៅដែរឬទេ? សមាជិកម្នាក់នៅក្នុងក្រុមគ្រួសារអាចនឹងទុកកំណត់ដ៏ពិសេសមួយសម្រាប់លោកអ្នក។ យោងទៅតាម ទស្សនរបស់លោកប៉ុល អ្នកគ្រីស្ទានបានទទួលកេរ្តិ៍មរតកមួយ បន្ទាប់ពីព្រះយេស៊ូវបានសុគតទៅ។ ព្រះបានប្រទានកេរអាករនេះដល់ពួកគេ (អេភេសូរ ១:១៤)។ នៅពេលដែលអ្នកគ្រីស្ទានបានទទួលកេរ្តិ៍អាករ នេះពីព្រះនោះ ពួកគេនឹងក្លាយទៅជាកេរអាករដល់ព្រះវិញ (អេភេសូរ ១:១៨)។

នៅក្នុងគម្ពីរសញ្ញាចាស់ មានពេលខ្លះ រាស្ត្ររបស់ព្រះបានគិតថា ពួកគេគឺជាកំណប់របស់ទ្រង់ (សាការី ២:១២; សូមអានខគម្ពីរចោទិយកថា ៩:២៩ និងចោទិយកថា ៣២:៩ ផងដែរ)។ ដូច្នេះ យើង បានក្លាយទៅជាកំណប់របស់ព្រះ ដូចដែលយើងបានឃើញពីខគម្ពីរអេភេសូរ ១:១៨ និងអេភេសូរ ១:១១ អ៊ីចឹង។ ហេតុដូច្នេះហើយ បានជាយើងអាចសរសេរខគម្ពីរអេភេសូរ ១:១១ យ៉ាងដូច្នេះថា៖ «ដោយសារ តែព្រះយេស៊ូវនេះហើយ ទើបយើងក្លាយមកជារបស់ព្រះ»។ លោកប៉ុលចង់ឱ្យអ្នកគ្រីស្ទាននៅក្នុងទីក្រុង អេភេសូរបានដឹងអំពីរបៀបតម្លៃរបស់ពួកគេចំពោះព្រះ។ ពួកជំនុំអេភេសូរមិនត្រឹមតែជាកំណប់ដ៏ពិសេស មួយមកពីព្រះនោះទេ។ ពួកគេក៏ជាកំណប់មួយរបស់ព្រះផងដែរ។

ថ្ងៃព្រហស្បតិ៍ ៦ កក្កដា

ឆ្នាំ ២០២៣

តើព្រះវិញ្ញាណបរិសុទ្ធបានធ្វើអ្វីខ្លះសម្រាប់យើង?

នៅក្នុងខគម្ពីរអេភេសូរ ១:១៣, ១៤ លោកប៉ុលបានផ្តល់នូវការបកស្រាយដ៏ខ្លីមួយ អំពីរបៀប ដែលជីវិតនៃអ្នកអានរបស់គាត់បានផ្លាស់ប្តូរ បន្ទាប់ពីពួកគេបានទទួលយកព្រះយេស៊ូវ។ តើការផ្លាស់ប្តូរ នៅក្នុងជីវិតរបស់ពួកគេនោះបានកើតឡើងដោយរបៀបណា?

លោកប៉ុលបានប្រើរូបស័ព្ទ២យ៉ាង ដើម្បីបង្ហាញថាព្រះវិញ្ញាណបរិសុទ្ធសំខាន់ដល់ជីវិតនៃអ្នក គ្រីស្ទានជាទីបំផុត។ រូបស័ព្ទទី១នោះ គឺជាទីសំគាល់មួយ។ នៅក្នុងសម័យព្រះគម្ពីរ ទីសំគាល់គឺជារបស់ ម៉្យាងដែលអ្នកណាម្នាក់បានបិទទៅលើកុងត្រាណាមួយ ដើម្បីបញ្ជាក់ថាគេជាអ្នកណា។ មនុស្សជាច្រើន បានបិទត្រា ទៅលើក្រដាសចម្លងនៃច្បាប់ និងកិច្ចព្រមព្រៀង ដើម្បីបង្ហាញអ្នកដទៃថាពួកគេអាចជួយជឿ ទុកចិត្តទៅ លើក្រដាសចម្លងទាំងនោះ។ ត្រាដែលត្រូវបានបិទទៅលើធុងកុងទឺន័រនោះ បានបង្ហាញអំពី ទំហំដែលធុន នោះអាចផ្ទុកបាន ឬក៏បង្ហាញថារបស់ដែលមាននៅក្នុងធុងនោះ គឺគ្រប់ចំណុះត្រឹមត្រូវហើយ (សូមអាន ខគម្ពីរអេសេគាល ២៨:១២)។ ហើយត្រាក៏ត្រូវបានបិទទៅលើកុងត្រាផ្សេង លិខិត (សូមអាន ខគម្ពីរពង្សាវតារក្សត្រទី១ ២១:៨) ហើយនិងកុងត្រានៃការចិញ្ចឹមក្មេងផងដែរ។ ត្រាក៏ជាសេចក្តីសន្យា ផងដែរ។ ត្រាបានបង្ហាញអំពីរឿងដែលម្ចាស់បានសន្យាថានឹងការពារ។ (សូមអានខគម្ពីរអេភេសូរ ៤:៣០)។ ដូច្នេះ ឥឡូវនេះ លោកអ្នកក៏បានយល់អត្ថន័យនៅក្នុងព្រះគម្ពីរ ដែលបានសំដែងថា «ទ្រង់​ក៏​ដៅ​ចំណាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បាន​សន្យា» (អេភេសូរ ១:១៣) ផងដែរ។

«លោកប៉ុលបានមានប្រសាសន៍ថានៅពេលដែលលោកអ្នកទទួលយកព្រះយេស៊ូវ ហើយជឿ ទៅលើទ្រង់នោះ ព្រះវិញ្ញាណបរិសុទ្ធនឹងដៅចំណាំលោកអ្នក។ កិរិយាស័ព្ទ «ដៅចំណាំ» ប្រែមកពីពាក្យ ថា «ស្ព្រេងជីហ្សូ (sphragizo)»។ លោកអ្នកត្រូវបានដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ថាជាបុគ្គល ម្នាក់ដែលព្រះបានសង្គ្រោះ។ ទីសំគាល់របស់លោកអ្នកក៏មានន័យថានៅថ្ងៃដែលព្រះយេស៊ូវបានយាង ត្រឡប់មកវិញនោះ ទ្រង់នឹងនាំលោកអ្នកទៅឯលំនៅដើមវិញ។ សេចក្តីពិតនៃព្រះគម្ពីរនេះពិតជាអស្ចារ្យ ណាស់។ ព្រះវិញ្ញាណបរិសុទ្ធបានដៅចំណាំសិស្សរបស់ព្រះយេស៊ូវ ដោយទីសំគាល់នៃព្រះគុណរបស់ ព្រះ នៅពេលដែលពួកគេជឿនៅពេលដំបូងនោះ»។ ដកស្រង់ពី Jiri Moskala, Misinterpreted End- Time Issues: Five Myths in Adventism,” Journal of the Adventist Theological Society 28, number 1 (2017), page 95, adapted។

រូបស័ព្ទទី២ដែលលោកប៉ុលបានប្រើតំណាងឱ្យព្រះវិញ្ញាណបរិសុទ្ធនោះ គឺជា «សេចក្តីសន្យា» (អេភេសូរ ១:១៤)។ ព្រះវិញ្ញាណបរិសុទ្ធគឺជាសេចក្តីសន្យាសម្រាប់យើង ដោយយើងនឹងទទួលបានអ្វីៗ គ្រប់យ៉ាងដែលទ្រង់បានសន្យាថាទ្រង់នឹងប្រទានឱ្យយើងទាំងអស់ (សូមប្រៀបធៀបខគម្ពីរកូរិនថូសទី២ ១:២២; កូរិនថូសទី២ ៥:៥)។

ថ្ងៃសុក្រ ៧ កក្កដា

ឆ្នាំ ២០២៣

ការសិក្សាបន្ថែម៖

តើខគម្ពីរអេភេសូរ ១:៣-១៤ បានបង្រៀនយើងថាព្រះបានរើសយកមនុស្សលោក មុនពេលដែលពួកគេចាប់កំណើតនោះដោយរបៀបណា? តើនៅត្រង់នេះមានន័យថាព្រះបានកំណត់ថាអ្នកណាត្រូវបានជីវិតអស់កល្ប ហើយអ្នកណាត្រូវស្លាប់អស់កល្ប មុនពេលដែលពួកគេកើតមកមែន ទេ? គួរឱ្យសោកស្តាយណាស់ មនុស្សជាច្រើនបានជឿទៅលើគោលគំនិតខុសឆ្គងនេះ។

ចូរក្រឡកមើលអត្ថន័យពិតប្រាកដដែលដែលលោកប៉ុលចង់បង្ហាញ៖ ១. នៅក្នុងខគម្ពីរអេភេសូរ ១:៣-១៤ ព្រះយេស៊ូវបានរើសយកយើងទៅចិញ្ចឹម (អេភេសូរ ១: ៥)។ ដូច្នេះហើយ យើងបានធ្វើជាកូនចិញ្ចឹម ដោយសារតែព្រះយេស៊ូវនេះឯង (អេភេសូរ ១:៤, ១១)។ គោលគំនិតនេះបានបង្ហាញថាព្រះបានជ្រើសរើសសង្គ្រោះយើង ដោយសារតែយើងបានជ្រើសរើសជឿ ទៅលើព្រះយេស៊ូវនេះឯង។ ដូច្នេះ ព្រះមិនបានកំណត់ថាអ្នកណាត្រូវបានសង្គ្រោះ ឬមិនបានសង្គ្រោះ មុនពេលដែលពួកគេចាប់កំណើតនោះឡើយ។ ការសម្រេចរបស់ព្រះគឺជាចម្លើយរបស់ទ្រង់តបទៅនឹង សេចក្តីជំនឿរបស់យើងតាមរយៈព្រះយេស៊ូវនេះឯង។

២. អេភេសូរ ១:៣-១៤ ក៏បានចែងអំពីកិច្ចការសង្គ្រោះរបស់ព្រះនៅក្នុងជីវិតរបស់យើងផងដែរ។ ព្រះគឺជាឪពុករបស់យើង។ ហើយគឺជាកូនចិញ្ចឹមរបស់ទ្រង់ (អេភេសូរ ១:៣-៥)។ ព្រះបានប្រទាន ពរដល់យើងយ៉ាងបរិបូរណ៌ ដោយមិនគិតថ្លៃ (អេភេសូរ ១:៨)។ ភាសានេះបានជួយឱ្យយើងយល់កាន់ តែប្រសើរឡើង អំពីជម្រើសរើសរបស់ទ្រង់ក្នុងការសង្គ្រោះយើង។ ព្រះមិនមែនជាចៅក្រមចិត្តដាច់នោះ ឡើយ។ ព្រះគឺជាព្រះវរបិតានៃសេចក្តីស្រឡាញ់ដែលបានយកព្រះទ័យទុកដាក់ចំពោះយើង (សូមអាន ខគម្ពីរអេភេសូរ ៣:១៥)។

៣. អេភេសូរ ១:៣-១៤ ក៏បានបង្រៀនយើងថាព្រះបានគោរពការសម្រេចចិត្តរបស់មនុស្សលោកផងដែរ។ (សូមអានខគម្ពីរអេភេសូរ ២:៨; អេភេសូរ ៣:១៧; អេភេសូរ ៤:១-៦:២០ ផងដែរ)។ ខទាំងនេះបានពិពណ៌នាអំពីសេរីភាពនៃការជ្រើសរើសរបស់យើង និងរបៀបដែលយើងបានឆ្លើយទៅព្រះដោយសេចក្តីជំនឿ។ សូមអានខគម្ពីរធីម៉ូថេទី១ ២:៤ និងកិច្ចការ​ ១៧:២២-៣១ ផងដែរ សម្រាប់ព័ត៌មានបន្ថែមទៀតទៅលើប្រធានបទនេះ)។ អ្នកស្រីអេល្លីន ជី វ៉ៃត៍បានមានប្រសាសន៍ថា «ព្រះបានប្រទានព្រះគុណរបស់ទ្រង់ដល់មនុស្សគ្រប់គ្នានៅលើផែនដីនេះ នៅពេលដែលទ្រង់បានប្រទានព្រះរាជ បុត្រារបស់ទ្រង់ឱ្យមកប្រសូតនៅក្នុងក្រុមគ្រួសារនៃមនុស្សលោកនោះឯង។ មនុស្សដែលបានជ្រើសរើស ទទួលយកអំណោយទាននេះ នឹងបានរស់នៅក្នុងព្រះយេស៊ូវគ្រីស្ទ។ ពួកគេនឹងបានក្លាយទៅជាបុគ្គលម្នាក់ ដែលព្រះទ្រង់សព្វព្រះហឫទ័យ»។ ដកស្រង់ពី Steps to Christ, page 68, adapted។

សំណួរពិភាក្សា
១. តើលោកអ្នកអាចគាំទ្រគោលគំនិតដែលថាព្រះមិនបានរើស ថាអ្នកណាម្នាក់ត្រូវបានសង្គ្រោះ មុនពេល ដែលយើងបានចាប់កំណើតនោះឡើយដោយរបៀបណាដែរ?

២. ប្រសិនបើមនុស្សម្នាក់ត្រូវបានសង្គ្រោះនៅក្នុងព្រះយេស៊ូវនោះ​ តើជម្រើសនោះជារបស់អ្នកណា?

៣. «ហើយ​យើង​បាន​សេចក្តី​ប្រោស​លោះ​នៅ​ក្នុង​ព្រះរាជបុត្រា​នោះ ដោយសារ​ព្រះលោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួច ពី​ទោស តាម​ព្រះគុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់» (អេភេសូរ ១:៧)។ តើខនេះបាន បង្ហាញយើង ថាយើងត្រូវបានសង្គ្រោះ ដោយសារសេចក្តីជំនឿរបស់យើង មិនមែនដោយសារទង្វើល្អរបស់យើងនោះដោយរបៀបណាដែរ?

រឿងខ្លី

ផ្លូវដ៏អស្ចារ្យទៅកាន់ប្រទេសលីបង់

គ្រូស្ម័គ្រចិត្តរួន អូលីវេរ៉ា (Ruan Oliveira) បានព្យាយាមស្តាប់អ្នកអធិប្បាយនៅក្នុងកម្មវិធីបណ្តុះបណ្តាលបេសកកម្ម «ខ្ញុំនឹងទៅ!» នៅឯសាកលវិទ្យាល័យមីដល អ៊ីស (Middle East) នៅក្នុង ទីក្រុងប៊ែរូត (Beirut) នៃប្រទេសលីបង់។ គាត់បានឆ្ងល់ក្នុងចិត្តថា «ទេ ខ្ញុំដូចជាធ្លាប់ឃើញម្នាក់នោះនៅ ម្តុំណាទេនៀក?»។

លោករួនបានមកដល់ប្រទេសប្រេស៊ីល ដើម្បីបម្រើការជាគ្រូស្ម័គ្រចិត្តម្នាក់នៅឯមជ្ឈមណ្ឌលសិក្សាអាត់វេនទីស្ទ ដែលបានបង្រៀនដល់កុមារជនភៀសខ្លួនពីប្រទេសស៊ីរី ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី ៨។ គាត់កំពុងតែស្តាប់លោកគ្រូប្រេន មេនលី (Brain Manly) រៀបរាប់អំពីការងារនៃ «អ្នកធ្វើតង់» ដែល ជាអ្នកអាត់វេនទីស្ទដែលធ្វើតាមគំរូរបស់លោកប៉ុល ដោយបានយកជំនាញរបស់ពួកគេមកប្រើនៅក្នុងប្រទេសដែលមិនមែនជាគ្រីស្ទាន។

លោករួនបានទាញទូរស័ព្ទដៃរបស់គាត់ចេញ ហើយចាប់ផ្តើមបើកមើលរូបថតដែលបានថតប៉ុន្មានឆ្នាំមកនោះ។ លោករួនមានឈាមជ័រជាបេសកជន។ គាត់បានកើត​ក្នុង​ប្រទេស​ប្រេស៊ីល ហើយ​​ធំ​ដឹង​ក្តី​ឡើងនៅក្នុង​គ្រួសារ​ដែល​ផ្សព្វផ្សាយ និង​អនុវត្ត​នូវ​បេសកកម្ម។ នៅក្នុងនាមជាសិស្សវិទ្យាល័យ គាត់បានរួមដំណើរជាមួយនឹងឪពុកម្តាយទៅកាន់ប្រទេសអាហ្សង់ទីនសម្រាប់សន្និបាតនៃបេសកម្ម «ខ្ញុំនឹង ទៅ!» នៅក្នុងឆ្នាំ២០១៧។ ចិត្តរបស់គាត់ត្រូវបានឆេះឆួលឡើង នៅពេលដែលគាត់បានឮអំពីតម្រូវការ នៅឯប្រទេសមជ្ឈិមបូព៌ានោះ។

ក្នុងអំឡុងពេលសិក្សានៅសកលវិទ្យាល័យនៅឆ្នាំទី១នោះ គាត់បានទទួលយកការអញ្ជើញមួយ ឱ្យបង្រៀនភាសាអង់គ្លេសនៅក្នុងតំបន់អាស៊ីដែលមិនមែនជាគ្រីស្ទាន។ ទោះជាយ៉ាងនេះក្តី ​បន្ទាប់​ពី​គាត់ បាន​ទៅកន្លែងនោះ សាលា​ភាសា​បាន​បិទបាត់ទៅហើយ។ គាត់​បាន​ស្នាក់​នៅទីនោះ ​ដើម្បី​នឹងរៀនភាសា របស់អ្នកស្រុក ប៉ុន្តែ ​គាត់​ត្រូវ​បានគេ​ហាម​មិន​ឱ្យ​និយាយ​អំពី​ព្រះ​ទៅកាន់​អ្នក​ណា​ម្នាក់​នោះឡើយ។ នៅពេលដែលគាត់ត្រលប់មកកាន់ប្រទេសប្រេស៊ីលវិញនៅក្នុងឆ្នាំទី២ នៃការសិក្សារបស់គាត់នោះ លោករួន ហាក់ដូចជាមានអារម្មណ៍ថាគាត់ចង់ទៅក្រៅប្រទេសម្តងទៀតណាស់។ គាត់បានបំពេញពាក្យស្នើសុំជា ច្រើនដង ដើម្បីឱ្យសាលានៅឯមជ្ឈិមបូព៌ា ដែលជាតំបន់ដែលគាត់បាននឹកស្រមៃចង់ទៅ នៅក្នុងសន្និបាតឆ្នាំ ២០១៧នៅឯប្រទេសអាហ្សង់ទីននោះ។

ខណៈពេលដែលគាត់ផ្ញើពាក្យស្នើសុំទៅកាន់គេហទំព័រ Vividfaith.com ដែលជាគេហទំព័រនៃព្រះវិហារសេវេនដេយអាត់វេនទីស្ទសម្រាប់អ្នកស្ម័គ្រចិត្តនោះ គាត់បានអធិស្ឋានថា «ឱព្រះអម្ចាស់អើយ គ្រប់យ៉ាងគឺស្ថិតនៅលើទ្រង់ហើយ ដ្បិតទូលបង្គំនឹងទទួលយកនូវការឆ្លើយតបដំបូងបង្អស់ដែលទូលបង្គំ បានទទួលពីទ្រង់»។ ៧នាទីក្រោយមក សារមួយបានផុសឡើងនៅលើអ៊ីក្រង់នៃទូរស័ព្ទរបស់គាត់។ សារ នោះត្រូវបានផ្ញើមកពីមជ្ឈមណ្ឌលសិក្សាអាត់វេនទីស្ទនៅក្នុងទីក្រុងប៊ែរូត។ ហើយលោករួនបានមកដល់ សាលានោះ បន្ទាប់ពី៦សប្តាហ៍ក្រោយមក។ បន្ទាប់ពីបានធ្វើការនៅក្នុងប្រទេសអាស៊ីរួចមក គាត់ក៏បាន ការកោតសរសើរចំពោះសេរីភាពខាងសាសនានៅឯប្រទេសលីបង់ផងដែរ។ គាត់បាននិយាយថា «ខ្ញុំថែម ទាំងអាចប្រាប់ពួកគេថាខ្ញុំជាគ្រីស្ទានទៀតផង»។ បន្ទាប់ពីបានធ្វើការអស់រយៈពេលមួយឆ្នាំនៅក្នុងប្រទេស លីបង់រួចមក លោករួនមានបំណងចង់បញ្ចប់ការសិក្សារបស់គាត់ ដើម្បីឱ្យគាត់ក្លាយទៅជាបេសកជនពេញ សិទ្ធ។ ការជឿជាក់របស់គាត់ដែលថាព្រះបានហៅគាត់នោះ ត្រូវបានបញ្ជាក់ម្តងទៀត នៅពេលដែលគាត់បាននឹកចាំអំពីកន្លែងដែលគាត់បានជួបនឹងលោកប្រេន មេនលីកាលពីមុននោះ។ បន្ទាប់ពីលោកមេនលីបានបញ្ចប់សេចក្តីថ្លែងការណ៍នៅក្នុងសន្និបាតនោះរួចមក លោករួនបានចូលទៅជិត គាត់ ដោយមានទូរស័ព្ទនៅក្នុងដៃ។ គាត់បានរំកិលរូបថតទៅកាន់៥ឆ្នាំមុន ដើម្បី បង្ហាញរូបថតរបស់គាត់ និងឪពុកម្តាយរបស់គាត់ ជាមួយនឹងលោកមេនលីនៅក្នុង សន្និបាត នៅឯប្រទេសអាហ្សង់ទីនកាលពីឆ្នាំ ២០១៧។ ការធ្វើបទបង្ហាញរបស់ លោកមេនលី អំពីអ្នកធ្វើតង់នៅក្នុងសន្និបាទនោះ បានបញ្ឆេះចិត្តរបស់លោករួន ឱ្យបានបម្រើព្រះ នៅឯតំបន់មជ្ឈិមបូព៌ា។