ខចងចាំ៖ «ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ» (អេភេសូរ ២:៤, ៥)។
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ អេភេសូរ ២:១-១០; អេភេសូរ ៥:៦; ធីម៉ូថេទី២ ១:៧; អេភេសូរ ១:៣, ៤។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៨៧ ជេស៊ីកា ម៉ាក់ខ្លួ (Jessica McClure) អាយុ១៨ខែ បាន រត់លេងនៅឯទីធ្លាខាងក្រោយផ្ទះមីងរបស់នាង។ បន្ទាប់មក ជេស៊ីកាបានធ្លាក់ចូលទៅក្នុងអណ្តូងចាស់ មួយ ហើយបានជាប់នៅក្រោមដីជម្រៅ៦ម៉ែត្រ។ រឿងរបស់នាងនៅក្នុងទីក្រុងមីដលែននៅឯរដ្ឋតិចសាស (Midland, Texas) នោះ បានធ្វើឱ្យពិភពលោកទាំងមូលចាប់អារម្មណ៍ទៅលើព័ត៌មាននោះ។ ពួកគេ បានឃើញ «ទារកជេស៊ីកា» គេង យំ ច្រៀង និងស្រែករកម្តាយរបស់នាង។ ពួកគេបានឃើញភ្នាក់ងារ សង្គ្រោះបន្ទាន់បានទម្លាក់បំពង់ខ្យល់ទៅឱ្យជេស៊ីកា។
នៅទីបំផុត ៥៨ម៉ោងក្រោយមក ពួកគេបានឃើញភ្នាក់ងារសង្គ្រោះបន្ទាប់យកជេស៊ីកាចេញ ពីអណ្តូងទំហំ០.២ម៉ែត្រ ដែលនាងបានជាប់លើសពី២ថ្ងៃទៅហើយនោះ តាមកញ្ចក់ទូរទស្សន៍។ អ្នក ថតរូប លោកស្កត់ ស៊វ (Scott Shaw) បានថតព្រឹត្តិការណ៍ដ៏ពិសេសនោះ។ ក្រោយមក គាត់បានទទួល ពានរង្វាន់មួយ ដោយសារតែរូបថតមួយសន្លឹកនោះ។ នៅក្នុងរូបថតនោះ យើងបានឃើញអ្នកសង្គ្រោះ បន្ទាន់មានទឹកមុខព្រួយបារម្ភជាខ្លាំង ខណៈពេលដែលពួកគេរកមើលទារកជេស៊ីកាដែលជាប់ទៅដោយ ភក់នោះ។
យើងចូលចិត្តអានរឿងអំពីមនុស្សដែលបានសង្គ្រោះអ្នកដទៃ។ នៅក្នុងខគម្ពីរអេភេសូរ ២: ១-១០ លោកប៉ុលបានប្រាប់យើងអំពីរឿងដ៏រំភើបអស្ចារ្យជាងគេបំផុតនៅគ្រប់សម័យកាលទាំងអស់ រឿងនោះគឺស្តីអំពីរបៀបដែលព្រះបានសង្គ្រោះមនុស្សនេះឯង។ អ្វីដែលធ្វើឱ្យរឿងគួរឱ្យចង់អាននោះ គឺថា យើងមិនត្រឹមតែឃើញមនុស្សដទៃទៀតបានសង្គ្រោះប៉ុណ្ណោះទេ។ ប៉ុន្តែ យើងក៏នឹងបានឃើញ
តើលោកប៉ុលបានមានប្រសាសន៍ថាព្រះយេស៊ូវបានធ្វើអ្វីខ្លះសម្រាប់យើង? សូមអានខគម្ពីរ អេភេសូរ ២:១-១០ សម្រាប់ចម្លើយ។
លោកប៉ុលបានពិពណ៌នាអំពីអំណោយទាននៃសេចក្តីមេត្តាដែលព្រះបានប្រទានដល់ពួកបាបជន (អេភេសូរ ១:៣-១៤, ១៥-២៣)។ និយាយរួម លោកប៉ុលក៏បានប្រាប់យើងអំពីរឿងនៃពួកជំនុំអេភេសូរ ផងដែរ (អេភេសូរ ១:១៣)។ ឥឡូវនេះ នៅក្នុងខគម្ពីរអេភេសូរ ២:១-១០ លោកប៉ុលបានប្រាប់យើងបន្ថែម ទៀត អំពីរឿងរបស់ពួកគេ ហើយនិងរបៀបដែលព្រះបានផ្លាស់ប្តូរជីវិតរបស់ពួកគេ បន្ទាប់ពីពួកគេបានទទួលយកព្រះយេស៊ូវនោះ។ លោកប៉ុលបានប្រៀបធៀបជីវិតចាស់របស់ពួកគេទៅនឹងជីវិតថ្មីរបស់ពួកគេ។ លោកប៉ុលបានពិពណ៌នាអំពីព្រះពរខាងឯវិញ្ញាណ ដែលពួកជំនុំអេភេសូរបានទទួលនៅក្នុងជីវិតរបស់ពួកគេ (អេភេសូរ ២:៤-៧) ព្រមទាំងប្រាប់ពួកគេអំពីមូលហេតុដែលពួកគេបានទទួលព្រះពរទាំងនោះផង (អេភេសូរ ២:៨-១០)។ ព្រះយេស៊ូវគឺជាអ្នកបង្កើតពួកគេ ហើយក៏ជាអ្នកសង្គ្រោះពួកគេផងដែរ។ ហេតុដូច្នេះហើយ បានជាព្រះអាចបង្ហាញសេចក្តីមេត្តាដល់ពួកគេបាន។ ខគម្ពីរអេភេសូរ ២:៥ បានចែកចេញ ជា៣ផ្នែក៖ (១) យើងរាល់គ្នាគឺជាពួកបាបជន (២) ព្រះបានប្រទានឱ្យយើងនូវជីវិតថ្មីនៅក្នុងព្រះយេស៊ូវ និង (៣) ព្រះបានសង្គ្រោះយើង ដោយសារព្រះគុណរបស់ទ្រង់។ នៅក្នុងខគម្ពីរអេភេសូរ ២:១, ២ លោកប៉ុល បានមានប្រសាសន៍បានប្រៀបធៀបពួកជំនុំអេភេសូរទៅនឹងមនុស្សស្លាប់ម្នាក់ មុនពេលដែលព្រះយេស៊ូវ បានសង្គ្រោះពួកគេ។ ពួកគេបានរស់នៅក្នុងសភាពជាពួកបាបជន (អេភេសូរ ២:១)។ សាតាំងបានគ្រប់គ្រង ជីវិតរបស់ពួកគេ (អេភេសូរ ២:២)។ ជាការពិតណាស់ លោកប៉ុលកំពុងសរសេរទៅកាន់មនុស្សរស់។ ដូច្នេះ ពាក្យថា «មនុស្សស្លាប់» នេះគឺជារូបស័ព្ទមួយតំណាងឱ្យពួកជំនុំអេភេសូរ នៅពេលដែលសាតាំងបាន គ្រប់គ្រងពួកគេ (សូមប្រៀបធៀបខគម្ពីរអេភេសូរ ៥:១៤)។ អំពើបាប និងសាតាំងបានធ្វើឱ្យជីវិតរបស់ពួកគេមានគ្រោះថ្នាក់យ៉ាងពិតប្រាកដ។ កាលពីមុន ពួកជំនុំអេភេសូរត្រូវបានញែកចេញពីព្រះ។ បន្ទាប់មក ព្រះបានសង្គ្រោះពួកគេ ព្រមទាំងប្រទានជីវិតដល់ពួកគេផងដែរ។ អ្នកអានរបស់គាត់ត្រូវបានគ្រប់គ្រង ដោយ (១) គោលគំនិតខុសឆ្គង និង (២) ទង្វើអាក្រក់នៃមនុស្សនៅជុំវិញពួកគេ (អេភេសូរ ២:២)។ កាល ពីមុន រឿងទាំង២យ៉ាងនេះបានធ្វើឱ្យអ្នកអានរបស់លោកប៉ុលប្រឆាំងទាស់នឹងព្រះ។
លោកប៉ុលបានមានប្រសាសន៍ថាពួកជំនុំអេភេសូរបានបម្រើសាតាំង។ សាតាំងគឺជា «មេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស» (អេភេសូរ ២: ២)។ ពាក្យថា «គ្រងរាជ្យលើអាកាស» គឺជារូបស័ព្ទមួយតំណាងឱ្យស្ថានសួគ៌។ អ្នកសរសេរព្រះគម្ពីរបាន ចាត់ទុកនគរស្ថានសួគ៌ថាជាកន្លែងដែលអំណាចពួកទេវតាបានសណ្ឋិតនៅ។ ពួកទេវតាទាំងនេះក៏បានរាប់បញ្ចូលទាំងទេវតាអាក្រក់ផងដែរ (សូមប្រៀបធៀបខគម្ពីរអេភេសូរ ៣:១០; អេភេសូរ ៦:១២)។ សាតាំង ក៏មានភាពមមាញឹកនៅលើផែនដីនេះដែរ។ វាបានធ្វើការនៅក្នុងជីវិតនៃអស់អ្នកណាដែលមិនបានស្តាប់ បង្គាប់ដល់ព្រះ (អេភេសូរ ២:២)។
កាលពីមុន អំពើបាបរបស់យើងបានគ្រប់គ្រងយើង
«យើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តិក្នុងពួកនោះពីដើមដែរ ដោយសេចក្តីប៉ងប្រាថ្នារបស់សាច់ ឈាមយើង ទាំងប្រព្រឹត្តិសេចក្តីដែលសាច់ឈាម និងគំនិតយើងចង់បានផង ហើយតាមកំណើតយើង នោះយើងជាមនុស្សជាប់ក្នុងសេចក្តីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ» (អេភេសូរ ២:៣)។
តើលោកប៉ុលចង់មានន័យយ៉ាងណា នៅពេលដែលគាត់បានមានប្រសាសន៍ «យើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តិក្នុងពួកនោះពីដើមដែរ» (អេភេសូរ ២:៣) នោះ? តើលោកកំពុងតែមានប្រសាសន៍ អំពីអ្នកណា? សូមប្រៀបធៀបខគម្ពីរអេភេសូរ ២:៣ ជាមួយនឹងខគម្ពីរអេភេសូរ ៥:៦ ដើម្បីឆ្លើយតបទៅ នឹងសំណួរនេះ។
ខគម្ពីរអេភេសូរ ២:៣ បានជួយយើងឱ្យយល់ថាយើងគឺជាពួកបាបជន។ យើងមានអ្វីមួយមិន ប្រក្រតី។ នៅពេលដែលយើងក្លាយមកជាគ្រីស្ទាននោះ យើងបានផ្លាស់ប្តូរគ្រប់យ៉ាងវិញ។ យើងមិនត្រឹម តែឈប់ធ្វើទម្លាប់អាក្រក់មួយ ឬ ២យ៉ាងនោះទេ។ យើងមិនត្រឹមតែនិយាយថាទេ ទៅកាន់អំពើបាបដែល ចូលមកបាំងផ្លូវរបស់យើងនៅពេលឥឡូវនេះនោះឡើយ (អេភេសូរ ២:១)។ យើងមិនត្រឹមតែប្រឆាំងទាស់ នឹងអំពើបាបធំៗ មួយ ឬ ពីរយ៉ាងនោះឡើយ។ តែយើងបានប្រឆាំងជាមួយនឹងអំពើបាបទាំងអស់វិញ។ នៅក្នុងសភាពជាពួកបាបជន យើងតែងតែចង់ប្រឆាំងទាស់នឹងព្រះ និងបំផ្លាញខ្លួនយើងជានិច្ច។ ទង្វើ របស់យើងគឺជាទង្វើអាក្រក់។ បើគ្មានជំនួយពីព្រះទេនោះ យើងច្បាស់ជាអនុញ្ញាតឱ្យសាតាំងគ្រប់គ្រងយើងជាមិនខាន (អេភេសូរ ២:២)។ ហេតុដូច្នេះហើយ បានជាលោកប៉ុលបានមានប្រសាសន៍ថា «យើង រាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តិក្នុងពួកនោះពីដើមដែរ ដោយសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម យើងទាំង ប្រព្រឹត្តសេចក្តីដែលសាច់ឈាម និងគំនិតយើងចង់បានផង ហើយតាមកំណើតយើង នោះយើងជាមនុស្ស ជាប់ក្នុងសេចក្តីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ» (អេភេសូរ ២:៣)។
តើលោកអ្នកបានឃើញលោកប៉ុលប្រើកិរិយាស័ព្ទ «វឺរ (were)» នៅក្នុងខនេះជំនួសឱ្យកិរិយាស័ព្ទ «អារ (are)» ដែរឬទេ? លោកប៉ុលបានប្រើពាក្យ «វឺរ» ដើម្បីបង្ហាញដល់អ្នកអានរបស់គាត់ ថាពួកគេកំពុង តែស្ថិតនៅក្នុងគ្រោះថ្នាក់ម្តងទៀតហើយ ប្រសិនពួកគេបានបដិសេធព្រះ ហើយត្រឡប់ទៅកាន់ជីវិតចាស់ របស់ពួកគេម្តងទៀតនោះ។ នៅក្នុងខគម្ពីរអេភេសូរ ៤:១៧-៥:២១ លោកប៉ុលបានដាស់តឿនអ្នកអាន របស់គាត់ឱ្យប្រឆាំងទាស់អំពើបាប ហើយនិងទង្វើអាក្រក់ទាំងអម្បាលម៉ាន។ លោកប៉ុលក៏បានផ្តល់ក្តីសង្ឃឹមដល់អ្នកអានរបស់គាត់ផងដែរ។ រូបកាយចាស់របស់ពួកគេមិនអាចគ្រប់គ្រងពួកគេតទៅទៀតឡើយ។ ដោយមានជំនួយពីព្រះយេស៊ូវ បានជាពួកគេអាចបដិសេធជីវិតចាស់ និងទង្វើអាក្រក់របស់ពួកគេបាន។ ឥឡូវនេះ ពួកគេអាចរស់នៅក្នុងជីវិតថ្មីមួយដ៏បរិសុទ្ធនៅក្នុងព្រះយេស៊ូវ (អេភេសូរ ៤:២២-២៤)។
យើងគឺជាពួកបាបជន។ បន្ទាប់ពីយើងបានថ្វាយរូបកាយរបស់យើងដល់ព្រះយេស៊ូវនោះ យើង ត្រូវតែបន្តប្រឆាំងទាស់នឹងអំពើបាប ដោយពឹងផ្អែកទៅលើអំណាចរបស់ទ្រង់។ ដូច្នេះ យើងបានដឹងពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើង ថាបើគ្មានជំនួយពីព្រះយេស៊ូវនោះទេ យើងប្រាកដជាបន្តធ្វើការអាក្រក់ ជាមិនខាន។ តើគោលគំនិតនេះបានបង្រៀនយើងយ៉ាងដូចម្តេច អំពីមូលហេតុដែលយើងត្រូវតែប្រកាន់ ខ្ជាប់សេចក្តីជំនឿរបស់យើងទៅនឹងព្រះយេស៊ូវគ្រប់ពេលវេលានោះ?
នៅឯស្ថានសួគ៌ជាមួយនឹងព្រះយេស៊ូវ
តើអ្នកគ្រីស្ទានមានចំណែកនៅក្នុងការដែលទ្រង់រស់ពីស្លាប់ឡើងវិញ ការដែលទ្រង់យាងទៅ ស្ថានសួគ៌ និងការដែលទ្រង់គង់នៅលើបល្ល័ង្កនៃព្រះវរបិតាទ្រង់នោះដោយរបៀបណា? សូមអានខគម្ពីរ អេភេសូរ ២:៦, ៧ សម្រាប់ចម្លើយ។
លោកប៉ុលបានជួយឱ្យយើងបានយល់អំពីចម្លើយឆ្លើយតបទៅនឹងសំណួររបស់យើងខាងលើ នេះ។ លោកប៉ុលបានបកស្រាយថាព្រះនឹងប្រោសអ្នកគ្រីស្ទានពីស្លាប់ឡើងវិញជាមួយនឹងព្រះយេស៊ូវ។ បន្ទាប់មក អ្នកគ្រីស្ទាននឹងទៅស្ថានសួគ៌ជាមួយនឹងព្រះយេស៊ូវ។ អ្នកគ្រីស្ទានក៏បានអង្គុយជាមួយនឹង ព្រះយេស៊ូវនៅលើបល្ល័ង្ករបស់ទ្រង់ផងដែរ។ ដូច្នេះ ពួកគេបានចូលរួមនៅក្នុងសិរីល្អរបស់ព្រះយេស៊ូវ។
ប្រសិនបើយើងចង់យល់នូវអ្វីដែលលោកប៉ុលបានមានប្រសាសន៍នោះ យើងត្រូវតែត្រឡប់ទៅ មើលខគម្ពីរអេភេសូរ ១:១៩-២៣ ឡើងវិញ។ នៅក្នុងខទាំងនេះ លោកប៉ុលបានប្រាប់យើងថា ព្រះយេស៊ូវ បានឈ្នះសង្គ្រាមប្រឆាំងទាស់នឹងសេចក្តីអាក្រក់ និងឈ្នះអំណាចខាងឯវិញ្ញាណទាំងអស់ នៅពេលដែល ទ្រង់បានសុគត បានរស់ពីស្លាប់ឡើងវិញ បានយាងទៅស្ថានសួគ៌ និងបានគង់នៅលើបល្ល័ង្ករបស់ទ្រង់នោះ។ អំណាចនៃសេចក្តីអាក្រក់ទាំងនេះគឺជាអំណាចតែមួយដែលបានគ្រប់គ្រងជីវិតនៃអ្នកអានរបស់លោកប៉ុលកាលពីមុននោះដែរ។ ប៉ុន្តែ ព្រះយេស៊ូវបានឈ្នះអំណាចអាក្រក់ទាំងនេះ ដោយសារតែទ្រង់បានរស់ពីស្លាប់ឡើងវិញ និងបានយាងទៅស្ថានសួគ៌ផងដែរ។ មែនហើយ អំណាចអាក្រក់ទាំងនេះបាន បន្តធ្វើឱ្យមនុស្សលោកមានគ្រោះថ្នាក់។ ប៉ុន្តែ ឥឡូវនេះ ព្រះយេស៊ូវមានអំណាចខ្លាំងជាងសាតាំង និងពួកទេវតាអាក្រក់របស់វាទាំងអស់។ អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរហើយ។
ជ័យជម្នះរបស់ព្រះយេស៊ូវទាស់នឹងអំពើបាបនេះគឺជាដំណឹងដ៏រំភើប និងមានឥទ្ធិពលដល់អ្នក គ្រីស្ទានទាំងអស់។ អ្នកគ្រីស្ទាននៅក្នុងសម័យលោកប៉ុលមិនបានឮអំពីជ័យជម្នះរបស់ព្រះយេស៊ូវនោះ ទេ។ ប៉ុន្តែ ពួកគេក៏មានចំណែកនៅក្នុងជ័យជម្នះនេះផងដែរ។ នេះគឺជាអត្ថន័យដែលលោកប៉ុលចង់បង្ហាញ នៅពេលដែលគាត់បានមានប្រសាសន៍ថាយើងនឹងបានរស់ពីស្លាប់ឡើងវិញជាមួយនឹងព្រះយេស៊ូវ យើង នឹងបានទៅស្ថានសួគ៌ជាមួយនឹងទ្រង់ ហើយយើងក៏នឹងអង្គុយនៅលើបល្ល័ង្កជាមួយនឹងទ្រង់ផងដែរ។ ដូច្នេះ ឥឡូវនេះ យើងបានដឹងថាយើងមិនត្រឹមតែជាអ្នកអានប៉ុណ្ណោះទេ។ ប៉ុន្តែ យើងក៏ជាអ្នកអនុញ្ញាតផង ដែរ។ ដ្បិតយើងនឹងបានរស់ពីស្លាប់ឡើងវិញ យើងនឹងបានទៅស្ថានសួគ៌ ហើយយើងក៏នឹងបានអង្គុយ ជាមួយនឹងព្រះយេស៊ូវនៅលើបល្ល័ង្ករបស់ទ្រង់ផងដែរ ដោយសារតែទ្រង់អាចធ្វើឱ្យរឿងទាំងនេះកើតឡើងបានសម្រាប់យើង។ ព្រះយេស៊ូវអាចធ្វើឱ្យរឿងទាំងនេះកើតឡើងបាន ដើម្បីឱ្យយើងបានរស់នៅក្នុងជីវិតថ្មីមួយ។ យើងអាចបដិសេធសាតាំង ហើយក៏អាចជៀសចេញពីការគ្រប់គ្រងរបស់ពួកអារក្សផងដែរ។ យើងអាចមានជីវិតថ្មីមួយខាងឯវិញ្ញាណដែលពេញទៅដោយសេចក្តីមេត្តា និងព្រះចេស្តា ដែលបានមក ពីព្រះយេស៊ូវ (ធីម៉ូថេទី២ ១:៧)។
ព្រះបានមានបន្ទូលតាមរយៈលោកប៉ុលថា «ទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្តីស្រឡាញ់ និងប្រាជ្ញានឹងធឹងវិញ» (ធីម៉ូថេទី២ ១:៧)។ តើសព្វថ្ងៃនេះ សេចក្តីសន្យានៃព្រះគម្ពីរនៅត្រង់នេះបានជួយយើងដោយរបៀបណា? តើសេចក្តី សន្យានេះបានជួយឱ្យយើងយល់អំពីពាក្យពេចន៍របស់លោកប៉ុលនៅក្នុងខគម្ពីរអេភេសូរ ២:៦, ៧ ដោយ របៀបណាដែរ?
ឥឡូវនេះ ព្រះគុណបានផ្តល់ព្រះពរជារៀងរហូត
សូមប្រៀបធៀបនូវអ្វីដែលលោកប៉ុលបានសរសេរអំពីផែនការសង្គ្រោះរបស់ព្រះនៅក្នុងខគម្ពីរ អេភេសូរ ១:៣, ៤ ជាមួយនឹងអ្វីដែលលោកប៉ុលបានមានប្រសាសន៍អំពីផែនការនេះនៅក្នុងខគម្ពីរអេភេសូរ ២:៧។ តើអ្វីទៅជាផ្នែកដ៏សំខាន់បំផុតនៃផែនការនេះ?
យើងត្រូវតែយល់ថាយើងតែងតែត្រូវការព្រះគុណរបស់ព្រះជានិច្ច។ គ្មានពេលណាដែលយើង មិនត្រូវការព្រះគុណនេះឡើយ។
នៅក្នុងខគម្ពីរអេភេសូរ ២:៧ លោកប៉ុលបានប្រាប់យើងអំពីកិច្ចការដែលព្រះបានធ្វើសម្រាប់ យើង។ ព្រះបានចាត់ព្រះយេស៊ូវឱ្យមកសង្គ្រោះយើងចេញពីអំពើបាប។ នៅក្នុងព្រះនេត្ររបស់ទ្រង់ ពួក យើងគឺជាដៃគូជាមួយនឹងព្រះយេស៊ូវ។ យើងគឺជាដៃគូជាមួយនឹងព្រះយេស៊ូវ នៅពេលដែលទ្រង់រស់ពី ស្លាប់ឡើងវិញ នៅពេលដែលទ្រង់បានយាងទៅស្ថានសួគ៌ និងនៅពេលដែលទ្រង់បានគង់នៅលើបល្ល័ង្ក របស់ទ្រង់នោះ។ មានន័យថា យើងបានធ្វើកិច្ចការទាំងនោះជាមួយនឹងព្រះយេស៊ូវ។ ភាពជាដៃគូជាមួយ នឹងព្រះយេស៊ូវរបស់យើងនេះ គឺជាផ្នែកមួយនៃផែនការរបស់ព្រះ។ ព្រះរៀបចំផែនការសង្គ្រោះរបស់ទ្រង់ មុនពេលដែលពេលវេលាបានចាប់ផ្តើមទៅទៀត (អេភេសូរ ១:៤)។ ផែនការរបស់ព្រះបានចាប់ផ្តើមឡើង តាំងពីមុនមក ហើយក៏បានកើតឡើងនៅពេលអនាគតជារៀងរហូតផងដែរ។ ផែនការរបស់ព្រះសម្រាប់ អនាគតបានបង្ហាញយើងនូវក្បួនច្បាប់ដ៏សំខាន់មួយនៅក្នុងព្រះគុណរបស់ទ្រង់។ អ្វីៗគ្រប់យ៉ាងដែលព្រះ ត្រូវធ្វើនៅពេលអនាគតនោះ ក៏នឹងបង្ហាញយើងអំពីព្រះគុណរបស់ទ្រង់ផងដែរ។ «ដើម្បីឲ្យទ្រង់បានសំដែង ឲ្យអស់ទាំងកល្បខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្តីសប្បុរស ដែល ទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ» (អេភេសូរ ២:៧)។
លោកប៉ុលបានគិតថាព្រះគុណរបស់ព្រះក៏ប្រៀបដូចជាកំណប់មួយយ៉ាងដូច្នោះដែរ (សូមប្រៀប ធៀបខគម្ពីរអេភេសូរ ១:៧; អេភេសូរ ៣:៨)។ អ្នកគ្រីស្ទានអាចមើល «កំណប់» នេះបាន ដើម្បីជួយដល់ ពួកគេ នៅពេលដែលពួកគេត្រូវការ។ ព្រះទ្រង់មានសេចក្តីសប្បុរសជាទីបំផុត។ សេចក្តីស្រឡាញ់របស់ ទ្រង់ចំពោះយើង ហើយនិងភាពមិនអាត្មានិយមរបស់ទ្រង់បានបង្ហាញយើងអំពីព្រះគុណរបស់ទ្រង់។
«ព្រះយេស៊ូវបានយាងមកនៅជាមួយនឹងយើង។ ព្រះយេស៊ូវបានបង្ហាញរូបអង្គព្រះដល់មនុស្ស លោក និងពួកទេវតា។ នេះគឺជាការងារពិសេសរបស់ព្រះយេស៊ូវ . . . .។ ផែនដីដ៏តូចរបស់យើងនេះ គឺ ប្រៀបដូចជាមេរៀនមួយដែលបានបង្រៀនសភាវៈនៅស្ថានសួគ៌ និងសភាវៈនៅភពផ្សេងៗទៀតទាំងអស់ ដែលព្រះបានបង្កើតអ៊ីចឹង។ ពួកទេវតាមានបំណងចង់រៀនអំពីផែនការសង្គ្រោះរបស់ព្រះ និងការប្រោស លោះរបស់ទ្រង់ប្រកបដោយក្តីស្រឡាញ់។ សេចក្តីស្រឡាញ់នេះគឺជាអាថ៌កំបាំងមួយ។ ពួកទេវតានឹងសិក្សាអំពីប្រធានបទនេះជារៀងរហូត។ ទាំងមនុស្សដែលបានសង្គ្រោះ និងពួកទេវតាបរិសុទ្ធនឹងត្រូវសិក្សា អំពីព្រះយេស៊ូវ។ ពួកគេទាំងអស់គ្នានឹងបានឃើញថាសិរីល្អដែលបានចែងចាំងពីព្រះភ័ក្ត្ររបស់ព្រះយេស៊ូវ នោះ គឺជាសេចក្តីស្រឡាញ់របស់ទ្រង់នោះឯង។ សេចក្តីស្រឡាញ់នេះក៏បានបណ្តាលឱ្យព្រះយេស៊ូវសុគត នៅលើឈើឆ្កាង ដើម្បីយើងផងដែរ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, pages 19, 20, adapted។
ឥឡូវនេះ ត្រូវបានព្រះសង្គ្រោះ
សូមអានខគម្ពីរអេភេសូរ ២:១-១០ ម្តងទៀត។ ជាពិសេសនោះ សូមយកចិត្តទុកដាក់ចំពោះ ខ៨-ខ១០។ តើលោកប៉ុលបានប្រាប់គោលគំនិតអ្វីខ្លះ នៅចុងបញ្ចប់នៃខទាំងនេះ?
នៅក្នុងខគម្ពីរអេភេសូរ ២:១-១០ លោកប៉ុលបានសរសេរសារដល់អ្នកអានរបស់គាត់ និងដល់ យើង ថាព្រះបានសង្គ្រោះយើង ដោយសារតែទ្រង់ស្រឡាញ់យើង។ ព្រះមិនបានសង្គ្រោះយើង ដោយសារ ទង្វើល្អរបស់យើងនោះឡើយ។ ព្រះបានសង្គ្រោះយើង ដោយសារព្រះរាជបុត្រារបស់ទ្រង់ (អេភេសូរ ២: ៤)។ ព្រះបានសង្គ្រោះយើង ដោយសារព្រះគុណរបស់ទ្រង់។ ព្រះបានប្រោសយើងឱ្យរស់ឡើងវិញពីសេចក្តីស្លាប់ខាងឯវិញ្ញាណ។ ដោយសារព្រះគុណរបស់ព្រះ យើងលែងជាទាសករនៃអំពើបាបទៀត ហើយ។ យើងលែង «ស្លាប់» តទៅទៀតហើយ។ បន្ទាប់ពីព្រះបានប្រោសយើងពីការស្លាប់ខាងឯវិញ្ញាណ នោះ ទ្រង់ក៏បានបង្ហាញយើងអំពីព្រះគុណរបស់ទ្រង់ផងដែរ។ នៅក្នុងព្រះនេត្ររបស់ទ្រង់ កូនៗរបស់ទ្រង់ នឹងឡើងមកឯស្ថានសួគ៌ជាមួយនឹងព្រះយេស៊ូវ ហើយពួកគេក៏នឹងអង្គុយជាមួយនឹងព្រះយេស៊ូវនៅលើបល្ល័ង្កនៃស្ថានសួគ៌ផងដែរ (អេភេសូរ ២:៧)។
នៅចុងបញ្ចប់នៃខគម្ពីរអេភេសូរ ២:១-១០ នេះ លោកប៉ុលបានរំលឹករឿងនោះម្តងទៀត។ នោះគឺ ដោយសារតែលោកប៉ុលចង់ឱ្យអ្នកអានរបស់គាត់បានយល់។ ព្រះបានសង្គ្រោះយើង ដោយសារតែសេចក្តី ព្រះគុណរបស់ទ្រង់ មិនមែនដោយសារតែទង្វើល្អរបស់យើងនោះឡើយ។ ដូច្នេះ ព្រះគុណរបស់ព្រះគឺ ជាអំណោយទានមួយ។ យើងមិនអាចទិញអំណោយទាននេះបានឡើយ (អេភេសូរ ២:៨, ៩)។ យើង អាចចូលទៅឯព្រះបាន ដោយសារតែព្រះយេស៊ូវបានរៀបចំឱ្យយើងចូលទៅ (អេភេសូរ ២:៨, ៩)។ នៅ ពេលដែលយើងទទួលយកព្រះយេស៊ូវ ហើយប្រគល់ជីវិតរបស់យើងដល់ព្រះនោះ មានន័យថាយើងបាន បង្ហាញព្រះគុណរបស់ទ្រង់ មិនមែនដោយសារទង្វើល្អរបស់យើងនោះឡើយ។ យើងគឺជាស្នាព្រះហស្ត របស់ព្រះ។ ដ្បិតទ្រង់បានធ្វើឱ្យយើងមានជីវិតថ្មី ដោយសារតែព្រះយេស៊ូវដែលជាព្រះរាជបុត្រារបស់ទ្រង់ (អេភេសូរ ២:១០)។
តើហេតុអ្វីបានជាការដែលដឹងថាយើងត្រូវបានសង្គ្រោះ ដោយសារព្រះ និងព្រះគុណរបស់ទ្រង់ មិនមែនដោយសារទង្វើល្អរបស់យើងនោះសំខាន់ម្ល៉េះ សម្រាប់យើង?
ការសិក្សាបន្ថែម៖
នៅក្នុងសំបុត្រទៅកាន់ពួកជំនុំអេភេសូរ លោកប៉ុលតែងតែផ្តល់គន្លឹះតាមរយៈរឿងមួយ ដ៏ពិសេស។ រឿងនេះគឺស្តីអំពីផែនការរបស់ព្រះនៅក្នុងការសង្គ្រោះមនុស្សលោកចេញពីអំពើបាប។ រឿង នេះបានចែកចេញជា៦ផ្នែក៖
១. ព្រះបានជ្រើសរើសសង្គ្រោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាប។ ព្រះបានរៀបចំផែនការមួយ ដើម្បីសង្គ្រោះពួកគេ។ ទ្រង់បានរៀបចំផែនការនេះ មុនពេលដែលទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដីមក ម្ល៉េះ (អេភេសូរ ១:៤, ៥, ១១)។
២. មុនពេលដែលរាស្ត្ររបស់ព្រះបានទទួលយកព្រះយេស៊ូវនោះ ពួកគេក៏ធ្លាប់បាត់បង់នៅក្នុង អំពើបាបផងដែរ។ ជីវិតចាស់របស់ពួកគេអាក្រក់ (អេភេសូរ ២:១-៣, ១១, ១២; អេភេសូរ ៤:១៧-១៩, ២២; អេភេសូរ ៥:៨)។
៣. ព្រះបានចាត់ព្រះយេស៊ូវឱ្យមកសង្គ្រោះរាស្ត្ររបស់ទ្រង់ (អេភេសូរ ១:៧, ៨; អេភេសូរ ២: ៤-៦, ១៣-១៩; អេភេសូរ ៤:១, ២០, ២១; អេភេសូរ ៥:២, ៨, ២៣, ២៥, ២៦)។
៤. រាស្ត្ររបស់ព្រះបានទទួលយកដំណឹងល្អដែលថាព្រះយេស៊ូវបានសង្គ្រោះពួកគេចេញពីអំពើ បាបរបស់ពួកគេនោះ (អេភេសូរ ១:១២, ១៣ និងខដទៃទៀត)។ កាលពីមុន រាស្ត្ររបស់ព្រះពុំមានសេចក្តី សង្ឃឹមអ្វីឡើយ (អេភេសូរ ២:១២)។ ឥឡូវនេះ ពួកគេបានមានសេចក្តីសង្ឃឹមនៅក្នុងព្រះយេស៊ូវ ដើម្បី ឱ្យពួកគេបានទទួលជីវិតមួយដ៏ល្អប្រសើរ និងមានសេចក្តីសង្ឃឹមថាពួកគេនឹងទទួលបានជីវិតអស់កល្ប នៅពេលអនាគត (អេភេសូរ ៤:៤; សូមប្រៀបធៀបខគម្ពីរអេភេសូរ ១:១៨)។
៥. កូនៗរបស់ព្រះមិនត្រឹមតែជាគ្រួសាររបស់ទ្រង់ប៉ុណ្ណោះទេ ពួកគេក៏ជាសិស្សរបស់ទ្រង់ផង ដែរ។ ក្នុងនាមជាសិស្សរបស់ទ្រង់ រាស្ត្ររបស់ព្រះបានរស់នៅក្នុងសម័យកាលដែលពោរពេញដោយគ្រោះថ្នាក់ និងហានិភ័យ នៅពេលដែលអំណាចនៃសេចក្តីអាក្រក់បានព្យាយាមធ្វើបាបពួកគេនោះ។ ព្រះបានប្រទាន ព្រះគុណរបស់ទ្រង់ និងអំណោយទានផ្សេងទៀតដល់យើង នៅពេលដែលយើងត្រូវការ (អេភេសូរ ១:១៥-២៣; អេភេសូរ ២:៧; អេភេសូរ ៦:៨, ៩)។ ដោយសារតែសិស្សរបស់ព្រះបានជឿទៅលើព្រះយេស៊ូវ នេះហើយ បានជាពួកគេបានក្លាយទៅជាពលរដ្ឋនៅក្នុងនគររបស់ទ្រង់ នៅពេលអនាគតនោះ (អេភេសូរ ១:២១; អេភេសូរ ២:៧, ១៩-២២; អេភេសូរ ៤:១៣, ១៥; អេភេសូរ ៥:២៧)។
សំណួរពិភាក្សា ១. រឿងដែលយើងបានឃើញនៅក្នុងកណ្ឌគម្ពីរអេភេសូរនេះ គឺស្តីអំពីអ្នកគ្រីស្ទាននៅក្នុងសម័យលោកប៉ុល។ រឿងរបស់ពួកគេក៏ជារឿងរបស់ពួកយើងផងដែរ។ តើនៅក្នុងរឿងខាងលើនេះ មានផ្នែកណាខ្លះ ដែលបានផ្តល់ក្តីសង្ឃឹមដល់លោកអ្នកនៅពេលឥឡូវនេះលើសជាងគេនោះ? ២. សូមប្រៀបធៀបការបកស្រាយរបស់លោកប៉ុល អំពីដំណឹងល្អនៅក្នុងខគម្ពីរអេភេសូរ ២:៨-១០ ជា មួយនឹងការបកស្រាយរបស់គាត់កាលពីមុន នៅក្នុងខគម្ពីររ៉ូម ១:១៦, ១៧។ តើការបកស្រាយទាំង២យ៉ាងនេះដូចគ្នានៅត្រង់ណា? ខុសគ្នានៅត្រង់ណា? ៣. ទង្វើល្អរបស់យើងមិនអាចសង្គ្រោះយើងបានឡើយ។ ប៉ុន្តែ តើទង្វើល្អរបស់យើងមានផ្នែកសំខាន់អ្វី នៅក្នុងផែនការសង្គ្រោះរបស់ព្រះនោះ? សូមអានខគម្ពីរអេភេសូរ ២:១០ សម្រាប់ចម្លើយ។
ព្រឹត្តិការណ៍ដ៏គួរឱ្យភ័យខ្លាចនៅក្នុងប្រទេសរុស្ស៊ី វគ្គ១
ព្រឹត្តិការណ៍មិនប្រក្រតីបានចាប់ផ្តើមកើតឡើងជាបន្តបន្ទាប់នៅក្នុងផ្ទះ បន្ទាប់ពីកញ្ញាអាយុ១៦ឆ្នាំ អាល់មីរ៉ា (Almira) បានចុះឈ្មោះនៅក្នុងវគ្គសិក្សាខាងឯផ្នែកជំនឿអរូបីនៅក្នុងទីក្រុងបាសាគូរ៉ូស្តាន (Bashkortostan) នៃប្រទេសរុស្ស៊ី។
ពេលនោះគឺនៅឆ្នាំ១៩៩២។ សហភាពសូវៀតបានរលំមុនឆ្នាំនេះ១ឆ្នាំ ហើយប្រជាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសាសនាដែលត្រូវបានហាមឃាត់។ ជនជាតិរុស្សុី២នាក់មកពីទីក្រុង មូស្គូ(Moscow) បានបង្ហាញខ្លួននៅក្នុងសាលារបស់នាងអាល់មីរ៉ា នៅក្នុងទីក្រុងស៊ីបាយ (Sibay) ដោយ បានផ្តល់វគ្គសិក្សាក្រៅម៉ោងទៅលើទស្សននៃការយល់ឃើញផ្សេងៗទៀត។
ឪពុកម្តាយរបស់នាងអាល់មីរ៉ាបានហាមមិនឱ្យនាងចូលវគ្គសិក្សានោះឡើយ។ ទោះជាយ៉ាង នេះក្តី គ្រូបង្រៀនជនជាតិរុស្សុីបានសន្យាថាពួកគេនឹងបង្ហាញអាថ៌កំបាំងមួយដ៏អស្ចារ្យ រួមទាំងវិធីព្យាបាល ជំងឺផងដែរ។ ម្ដាយរបស់នាងអាល់មីរ៉ាបានឈឺក្បាលអស់មួយរយៈពេល ហើយនាងអាល់មីរ៉ាពិតជាចង់ ជួយម្តាយនាងណាស់។ ដូច្នេះហើយ នាងបានលួចរៀនវគ្គសិក្សានោះ ដោយសម្ងាត់វិញ។ គ្រូបានបង្រៀន នាង ថានាងត្រូវបានហ៊ុំព័ទ្ធទៅដោយវិញ្ញាណល្អ និងវិញ្ញាណអាក្រក់ដែលមើលមិនឃើញ ហើយប្រសិន បើនាងអាចគ្រប់គ្រងពួកវាបាននោះ នាងនឹងធ្វើបាដិហារ្យជាមិនខាន។
នាងព្យាយាមអនុវត្តនូវអ្វីដែលនាងកំពុងតែរៀននោះ នៅក្នុងផ្ទះតែម្នាក់ឯង។ នាងបានសន្ទនា ជាមួយនឹងវិញ្ញាណដែលមើលមិនឃើញ នៅក្នុងផ្ទះរបស់នាង ដោយនិយាយថានាងចង់គ្រប់គ្រងពួកវា។ នៅយប់នោះ ពេលដែលនាងបិទភ្លើងរៀបនឹងចូលគេងនោះ នាងហាក់ដូចជាមានអារម្មណ៍ថាមាននរណា ម្នាក់ទៀតនៅក្នុងបន្ទប់នោះ។ មួយសន្ទុះក្រោយមក វាបានបង្ហាញខ្លួនវានៅពេលថ្ងៃ នៅពេលដែលនាង នៅផ្ទះតែម្នាក់ឯង។ ពេលខ្លះនាងក៏បានសង្កេតឃើញស្រមោលរត់កាត់បង្អួចផងដែរ។
នាងមិនខ្លាចវិញ្ញាណនោះឡើយ។ នាងបានគិតថានាងខ្លាំងពូកែ ហើយនាងក៏កំពុងតែធ្វើដំណើរ ទៅចាប់វិញ្ញាណមើលមិនឃើញនោះផងដែរ។
ចំណេរក្រោយមក នាងបានដឹងថាវិញ្ញាណនោះខ្លាំងជាងនាង។ ហើយនាងមិនអាចគ្រប់គ្រង វាបានឡើយ។ នាងបានឈប់បិទភ្លើង នៅពេលដែលនាងចូលគេងនៅពេលយប់ ដោយសារតែខ្លាចខ្លាំង ពេក។ នាងមិនហ៊ានបិទភ្នែកគេងនោះឡើយ។ នៅទីបំផុត នាងក៏គេងលក់ទៅ ប៉ុន្តែ នាងបានយល់សប្តិ អាក្រក់។
នាងអាល់មីរ៉ាបានសូមឱ្យម្តាយរបស់នាងគេងកំដរនាង ដោយក្តីអស់សង្ឃឹម។ ប៉ុន្តែ ម្តាយនាង បានបដិសេធ បន្ទាប់ពីគេងបានប៉ុន្មានថ្ងៃរួចមក។ គាត់បាននិយាយថាគាត់តែងយល់សប្តិអាក្រក់ជានិច្ច។ នៅក្នុងរយៈពេល៦ខែក្រោយមក ជីវិតរបស់នាងអាល់មីរ៉ាបានធ្លាក់ចុះយ៉ាងខ្លាំង។ ពិន្ទុរបស់ នាងបានធ្លាក់ចុះ ហើយនាងហាក់ដូចជាមានជម្លោះឥតឈប់ឈរជាមួយនឹងគ្រូ មិត្តភក្តិ និងឪពុកម្តាយ របស់នាងឥតឈប់ឈរ។ នាងមានការភ័យខ្លាចយ៉ាងខ្លាំង។ ហើយនាងក៏មិនដឹងថានាងត្រូវត្រឡប់ក្រោយ វិញយ៉ាងដូចម្តេចដែរ។