ខចងចាំ៖ «ហើយទ្រង់បានប្រទានឲ្យអ្នកខ្លះបានធ្វើជាសាវ័ក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹង ល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សំរាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង» (អេភេសូរ ៤:១១, ១២)។
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ អេភេសូរ ៤:១-១៦; អេភេសូរ ៤:៧-១០; អេភេសូរ ៤:១-១៣; អេភេសូរ ៤:១៤។
លោកប៉ុលចាត់ទុករូបកាយរបស់មនុស្សលោកជារូបស័ព្ទមួយ ដើម្បីបង្រៀនយើងអំពីមេរៀន ខាងឯវិញ្ញាណ (សូមអានខគម្ពីររ៉ូម ១២:៣-៨ និងកូរិនថូសទី១ ១២:១២-៣១)។ រូបកាយរបស់មនុស្ស លោកត្រូវបានបង្កើតឡើង ដោយផ្នែកជាច្រើន។ ផ្នែកនីមួយៗមានតួនាទីធ្វើខុសៗគ្នា។ ផ្នែកទាំងអស់ ត្រូវតែរួបរួមគ្នាធ្វើការ ដើម្បីរក្សារូបកាយឱ្យមានសុខភាពល្អ។ ពួកជំនុំក៏ដូច្នេះដែរ។ នៅក្នុងពួកជំនុំ មាន សមាជិកជាច្រើន។ សមាជិកនីមួយៗមានជំនាញខុសៗគ្នា។ ពួកគេមានតួនាទីធ្វើផ្សេងៗគ្នានៅក្នុងពួកជំនុំ។ សមាជិកទាំងអស់ត្រូវតែរួបរួមគ្នាធ្វើការ ដើម្បីឱ្យពួកជំនុំមានសុខភាពល្អ។ នៅក្នុងខគម្ពីរ អេភេសូរ ៤:១-១៦ លោកប៉ុលបានប្រើរូបស័ព្ទនៃរូបកាយនេះម្តងទៀត។ លោកប៉ុលបានមានប្រសាសន៍ ថាឥឡូវនេះ ព្រះយេស៊ូវគឺជា «សិរសា» នៃពួកជំនុំ។ នៅក្នុងនាមជាសិរសារបស់យើង ព្រះយេស៊ូវបានប្រទានអំណោយទានដល់យើង ដើម្បីជួយឱ្យធ្វើកិច្ចការរួមគ្នានៅក្នុងសេចក្តីសុខសាន្ត និងសេចក្តី សញ្ញា។ សមាជិកនីមួយៗនៃ «រូបកាយ» នេះត្រូវរួបរួមគ្នា ដើម្បីឱ្យពួកជំនុំបានរឹងមាំឡើង។
រូបស័ព្ទនៃរូបកាយដែលមានសុខភាពល្អរបស់លោកប៉ុលនេះ បានជួយឱ្យយើងយល់អំពីផែនការរបស់ព្រះសម្រាប់ពួកជំនុំ គឺថា ព្រះចង់ឱ្យយើងស្ថិតនៅក្នុងសេចក្តីសញ្ញាជាមួយនឹងគ្នាទៅវិញ ទៅមក ហើយទ្រង់ក៏ចង់ឱ្យយើងមានសេចក្តីសុខសាន្តនៅក្នុងព្រះយេស៊ូវផងដែរ។
សូមអានខគម្ពីរអេភេសូរ ៤:១-១៦។ តើលោកប៉ុលបានលើកទឹកចិត្តសមាជិកនៃពួកជំនុំឱ្យបានប្រកបដោយសេចក្តីសុខសាន្ត និងឱ្យបានស្ថិតនៅក្នុងសេចក្តីសញ្ញាជាមួយនឹងគ្នានោះដោយរបៀប ណា?
លោកប៉ុលបានចាប់ផ្តើមផ្នែកទី២នៅក្នុងកណ្ឌគម្ពីរអេភេសូរ (ជំពូក៤-៦) ជាមួយនឹងការប្រកាស ដ៏ពិសេសមួយ។ គាត់បានសូមឱ្យសមាជិកនៃពួកជំនុំបានប្រកបដោយសេចក្តីសុខសាន្ត និងស្ថិតនៅក្នុង សេចក្តីសញ្ញាជាមួយនឹងគ្នាទៅវិញទៅមក។ ការប្រកាសរបស់លោកប៉ុលបានចែកចេញជា២ផ្នែក។ ផ្នែកទី១ នៅក្នុងខគម្ពីរអេភេសូរ ៤:១-៦ លោកបានសូមឱ្យសមាជិកនៃពួកជំនុំបានប្រកបដោយសេចក្តី សុខសាន្តជាមួយនឹងគ្នាទៅវិញទៅមក នៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។ លោកប៉ុលបានបង្ហាញយើង អំពីបញ្ជីនៃចំណុច៧យ៉ាងដែលបានជួយឱ្យពួកជំនុំបានប្រកបដោយសេចក្តីសុខសាន្ត និងស្ថិតនៅក្នុងសេចក្តី សញ្ញាជាមួយនឹងគ្នានោះ (អេភេសូរ ៤:៤-៦)។ ផ្នែកទី២ នៅក្នុងខគម្ពីរអេភេសូរ ៤:៧-១៦ លោកប៉ុល បានមានប្រសាសន៍ថាព្រះយេស៊ូវគឺជាអ្នកដែលបានប្រទានព្រះគុណដល់រាស្ត្ររបស់ទ្រង់។ ព្រះគុណរបស់ព្រះយេស៊ូវបានជួយឱ្យរាស្ត្ររបស់ទ្រង់បានដឹងអំពីរបៀបចែកចាយដំណឹងល្អជាមួយនឹងអ្នកដទៃ (អេភេសូរ ៤:៧-១០)។ សមាជិកនៃពួកជំនុំទាំងអស់បានរួបរួមជួយឱ្យពួកជំនុំនៅតែមានសុខភាពល្អ លូតសាស់ និងក្លាយមកជាក្រុមតែមួយនៅក្នុងព្រះយេស៊ូវ (អេភេសូរ ៤:១១-១៦)។
លោកប៉ុលបានចាប់ផ្តើមបទគម្ពីរអេភេសូរ ជំពូក៤ ជាមួយនឹងការអញ្ជើញមួយ។ លោកប៉ុល បានអញ្ជើញអ្នកគ្រីស្ទានឱ្យ «រស់នៅ ឲ្យបានសមរម្យនឹងការត្រាស់ហៅនោះ» (អេភេសូរ ៤៖១, គខប)។ ពាក្យសរសេរថា «រស់នៅ» នៅក្នុងខនេះ ក៏មានន័យថា «ប្រព្រឺត្ត» ផងដែរ (សូមអានខគម្ពីរអេភេសូរ ២: ២, ១០; អេភេសូរ ៤:១៧; អេភេសូរ ៥:២, ៨, ១៥)។ នៅពេលដែលលោកប៉ុលបានមានប្រសាសន៍ថាយើងត្រូវបានត្រាស់ហៅនោះ គាត់ចង់មានន័យថាព្រះបានត្រាស់ហៅយើងឱ្យទទួលយកជំនឿគ្រីស្ទាន ព្រមទាំងធ្វើតាមជំនឿនោះផង (អេភេសូរ ១:១៨; អេភេសូរ ២:៤-៦, ១៣)។ លោកប៉ុលចង់ឱ្យឥរិយាបថ របស់យើងបានបង្ហាញអំពីផែនការរបស់ព្រះនៅក្នុងការសង្គ្រោះមនុស្សលោក (អេភេសូរ ៤:៩, ១០)។ ដូច្នេះហើយ លោកប៉ុលបានសូមឱ្យយើងធ្វើរឿងទាំងនេះ ទើបអាចទៅរកសេចក្តីសុខសាន្ត និងសេចក្តី សញ្ញានៅក្នុងពួកជំនុំ (អេភេសូរ ៤:១-៣)។ លោកប៉ុលក៏បានសូមឱ្យយើង (១) ប្រកបដោយសេចក្តីស្រឡាញ់ (២) សេចក្តីអត់ធ្មត់ និង (៣) ដោយគ្មានអំនួតនៅក្នុងចិត្តរបស់យើង។ សូមក្រឡេកមើលឥរិយាបថទាំង៣យ៉ាងនេះ។
ការបន្ទាបខ្លួន។ លោកប៉ុលបានបកស្រាយអំពីអត្ថន័យនៃការបន្ទាបខ្លួន ឬការដែលគ្មានអំនួត នៅក្នុងចិត្តរបស់យើង (អេភេសូរ ៤:២)។ លោកប៉ុលបានមានប្រសាសន៍ថាមនុស្សបន្ទាបតែងតែជួយដល់អ្នកដទៃ។ មនុស្សបន្ទាបខ្លួនក៏បានគិតថាអ្នកដទៃសំខាន់ជាងខ្លួនគេផងដែរ (ភីលីព ២:៣)។ ការ បន្ទាបខ្លួន និងការមិនមានអំនួតនៅក្នុងចិត្តរបស់លោកអ្នក ពុំមានន័យថាលោកអ្នកមានអារម្មណ៍ថាលោក អ្នកគ្មានតម្លៃនោះឡើយ (សូមអានខគម្ពីរកូឡូស ២:១៨, ២៣)។ ការបន្ទាបខ្លួនមានន័យថាលោកអ្នក បានឃើញតម្លៃនៃអ្នកដទៃ ហើយលោកអ្នកក៏រីករាយនៅក្នុងការបម្រើពួកគេផងដែរ។ វិញ្ញាណនៃសេចក្តីស្រឡាញ់។ លោកប៉ុលក៏បានសូមឱ្យយើងមានចិត្តសុខភាពរាបសា ឬប្រកប ដោយសេចក្តីស្រឡាញ់ផងដែរ (អេភេសូរ ៤:២)។ វិញ្ញាណនៃសេចក្តីស្រឡាញ់គឺសំដៅទៅលើចិត្តសប្បុរស នោះឯង។ សេចក្តីអត់ធ្មត់។ ចំណុចចុងក្រោយ មនុស្សបន្ទាបខ្លួនគឺជាមនុស្សចិត្តត្រជាក់ ដែលពេញទៅ ដោយសេចក្តីជំនឿ នៅក្នុងគ្រាលំបាកៗ។
យើងជាគ្រួសារតែមួយនៅក្នុងព្រះយេស៊ូវគ្រីស្ទ
កាលពីម្សិលមិញ យើងបាននិយាយថាលោកប៉ុលបានបង្ហាញបញ្ជីនៃចំណុចទាំង៧យ៉ាង ដែល បានជួយឱ្យពួកជំនុំបានប្រកបដោយសេចក្តីសុខសាន្ត និងស្ថិតនៅក្នុងសេចក្តីសញ្ញាជាមួយនឹងគ្នាទៅវិញ ទៅមក (អេភេសូរ ៤:៤-៦)។ តើចំណុចទាំង៧យ៉ាងនៅក្នុងបញ្ជីរបស់លោកប៉ុលនោះ គឺជាអ្វីខ្លះ? សូមក្រឡេកមើលបញ្ជីរបស់លោកប៉ុល៖ ១. រូបកាយតែមួយ។ បញ្ជីរបស់លោកប៉ុលបានចាប់ផ្តើមឡើងជាមួយ «រូបកាយតែ១» (អេភេសូរ ៤:៤)។ រូបកាយគឺជារូបស័ព្ទមួយតំណាងឱ្យពួកជំនុំ (អេភេសូរ ៤:១២, ១៦; អេភេសូរ ១:២៣; អេភេសូរ ៥:២៣, ២៩, ៣០)។ ២. វិញ្ញាណតែមួយ។ សូមអានខគម្ពីរអេភេសូរ ៤:៤។ ៣. សេចក្តីសង្ឃឹមតែមួយ។ លោកប៉ុលបានមានប្រសាសន៍ថាព្រះ «បានហៅអ្នករាល់គ្នាមក ក្នុងសេចក្តីសង្ឃឹមតែ១» (អេភេសូរ ៤:៤)។ ៤. ព្រះអម្ចាស់តែមួយ។ យោងទៅតាមពាក្យទាំងនេះ លោកប៉ុលចង់សំដៅទៅលើព្រះយេស៊ូវ។ ៥. សេចក្តីជំនឿតែមួយ។ ពាក្យទាំងនេះសំដៅទៅលើការបង្រៀនខាងឯផ្នែកគ្រីស្ទានរបស់យើង (អេភេសូរ ៤:១៣; កូឡូស ១:២៣; កូឡូស ២:៧; កាឡាទី ១:២៣; ធីម៉ូថេទី១ ៤:១, ៦)។ ៦. បុណ្យជ្រមុជទឹក។ (សូមប្រៀបធៀបខគម្ពីរអេភេសូរ ៥:២៦)។ ៧. ព្រះ និងព្រះវរបិតាតែមួយ។ ព្រះគឺជាព្រះវរបិតារបស់យើងទាំងអស់គ្នា។ គាត់បានគ្រប់គ្រង អ្វីៗគ្រប់យ៉ាង។ តើលោកប៉ុលកំពុងតែប្រាប់យើងអំពីសេចក្តីពិតពិសេសអ្វី នៅក្នុងព្រះគម្ពីរអំពីព្រះនោះ? នៅ ក្នុងនាមជាព្រះវរបិតារបស់យើង ព្រះគឺជាអ្នកបង្កើតយើង។ ម្ល៉ោះហើយ បានជាលោកប៉ុលបានមានប្រសាសន៍ ថាព្រះបានគ្រប់គ្រងអ្វីៗទាំងអស់នោះ។
លោកប៉ុលបានបង្រៀនយើងពីគោលគំនិតសំខាន់ៗ២យ៉ាង អំពីសេចក្តីសុខសាន្ត និងសេចក្តី សញ្ញានៅក្នុងពួកជំនុំ (អេភេសូរ ៤:១-៦)។ ចំណុចទី១ សេចក្តីសុខសាន្ត និងសេចក្តីសញ្ញាបានមកពីចំណុចទាំង៧យ៉ាង ដែលមាននៅក្នុងបញ្ជីរបស់លោកប៉ុល (អេភេសូរ ៤:១-៦)។ ចំណុចទី២ ប្រសិនបើ យើងចង់បានសេចក្តីសុខសាន្ត និងសេចក្តីសញ្ញានៅក្នុងពួកជំនុំនោះ យើងត្រូវតែអនុវត្តផ្នែករបស់យើង។ យើងត្រូវតែធ្វើការរួមគ្នាជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឱ្យសេចក្តីសុខសាន្ត និងសេចក្តីសញ្ញាបាន លូតលាស់ឡើងនៅក្នុងពួកជំនុំ។ យើងអាចនឹងបរាជ័យនៅពេលណាមួយ។ យើងក៏អាចនឹងយំ អំពីកំហុស ដែលយើងបានព្យាយាមធ្វើឱ្យសេចក្តីសុខសាន្ត និងសេចក្តីសញ្ញាបានកើតឡើងនៅក្នុងពួកជំនុំនោះដែរ។ ទោះយើងមានកំហុសយ៉ាងណាក៏ដោយ ក៏យើងគួរតែរីករាយចំពោះកិច្ចការរបស់ព្រះនៅក្នុងព្រះយេស៊ូវ ផងដែរ។ ព្រះបានធ្វើការនៅក្នុងព្រះយេស៊ូវ ដើម្បីឱ្យសេចក្តីសុខសាន្ត និងសេចក្តីសញ្ញាអាចកើតឡើង បាន (អេភេសូរ ៤:៣)។ នៅពេលដែលយើងនឹកចាំពីភាពរីករាយនៅក្នុងកិច្ចការរបស់ព្រះនោះ យើងប្រាកដជាខិតខំធ្វើឱ្យសេចក្តីសុខសាន្ត និងសេចក្តីសញ្ញាកើតឡើងជាមិនខាន។ យើងនឹងបានដឹងថាយើង កំពុងតែធ្វើកិច្ចការរួមគ្នាជាមួយនឹងព្រះ នៅក្នុងព័ន្ធកិច្ចរបស់ទ្រង់ហើយ។
សូមអានខគម្ពីរអេភេសូរ ៤:៤-៦ ម្តងទៀត។ តើខទាំងនេះបានធ្វើឱ្យយើងមានអារម្មណ៍យ៉ាង ណាដែរ? តើខទាំងនេះគួរតែធ្វើឱ្យយើងមានអារម្មណ៍យ៉ាងដូចម្តេចដែរ នៅពេលដែលយើងនឹកចាំថាព្រះបានទទួលយកយើង ដោយសារតែព្រះយេស៊ូវនោះ?
ព្រះយេស៊ូវដែលជាអ្នកប្រទានអំណោយទាន
«ទ្រង់បានយាងឡើងទៅឯស្ថានខ្ពស់ ទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ព្រមទាំងទទួល អំណោយទានសម្រាប់ចែកឲ្យដល់មនុស្ស គឺដល់ទាំងមនុស្សបះបោរផង ដើម្បីឲ្យព្រះដ៏ជាព្រះយេហូវ៉ាបាន គង់នៅជាមួយនឹងគេ» (ទំនុកដំកើង ៦៨:១៨)។ «តែមានព្រះគុណផ្តល់មកយើងរាល់គ្នារៀងរាល់ខ្លួន តាមខ្នាតអំណោយទាននៃព្រះគ្រីស្ទ បាន ជាទ្រង់មានព្រះបន្ទូលថា «ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស» តែដែលថា ទ្រង់យាងឡើងទៅនោះ តើមានន័យ ដូចម្តេច បើមិនមែនថា ទ្រង់បានយាងចុះទៅដល់ស្ថានទាបក្រោមដីជាមុនប៉ុណ្ណោះ ឯព្រះដែលយាងចុះ ទៅនោះ គឺជាព្រះដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌ ដើម្បីឲ្យទ្រង់បានគង់នៅ ពេញគ្រប់ទាំងអស់» (អេភេសូរ ៤:៧-១០)។ តើនៅក្នុងខទាំងនេះ លោកប៉ុលកំពុងតែមានប្រសាសន៍អំពីអ្វី?
នៅក្នុងខគម្ពីរអេភេសូរ ៤:៧-១០ លោកប៉ុលបានប្រើសម្រង់មតិពីខគម្ពីរទំនុកដំកើង ៦៨:១៨។ សម្រង់មតិនេះបានបង្ហាញយើងថាព្រះយេស៊ូវក៏ប្រៀបដូចជាមេទ័ពដ៏ខ្លាំងពូកែម្នាក់ ដែលបានច្បាំង ឈ្នះខ្មាំងសត្រូវរបស់ទ្រង់នៅក្នុងសង្គ្រាម។ បន្ទាប់ពីសង្គ្រាមរួច មេទ័ពបានឡើងទៅលើភ្នំ ដែលមានទីក្រុងរបស់ទ្រង់សាងសង់នៅទីនោះ។ មេទ័ពបាននាំឈ្លើយពីសង្គ្រាម ទៅជាមួយនឹងទ្រង់ (សូមអានខគម្ពីរ ទំនុកដំកើង ៦៨:១, ២)។ បន្ទាប់មក មេដឹកនាំបានប្រមូលរបឹបពីមនុស្សទាំងអស់ដែលបានចាញ់សង្គ្រាម នោះ។ នៅក្នុងខគម្ពីរអេភេសូរ ៤:៧-១០ លោកប៉ុលបានផ្លាស់ប្តូររូបស័ព្ទនេះបន្តិច។ នៅក្នុងរូបស័ព្ទរបស់ លោកប៉ុលនេះ ព្រះយេស៊ូវគឺជាអ្នកប្រទានអំណោយទានទាំងឡាយ។ តើលោកអ្នកបានឃើញហេតុការណ៍អ្វីបានកើតឡើងដំបូងគេនៅក្នុងខគម្ពីរទំនុកដំកើង ៦៨: ១៨ នោះ? ជាដំបូង ព្រះយេស៊ូវបានយាងទៅឯស្ថានសួគ៌ បន្ទាប់ពីទ្រង់បានរស់ពីស្លាប់ឡើងវិញនោះ (អេភេសូរ ១:២១-២៣)។ បន្ទាប់មក ព្រះយេស៊ូវបានយាងត្រឡប់មកផែនដីវិញ ព្រមទាំងប្រទានអំណោយ ទានដល់រាស្ត្ររបស់ទ្រង់ផងដែរ។ព្រះយេស៊ូវបានរក្សាសេចក្តីសន្យារបស់ទ្រង់ទាំងអស់។ រូបស័ព្ទទាំងនេះគឺជាវិធីសាស្ត្ររបស់លោកប៉ុលនៅក្នុងការបង្ហាញយើង អំពីថ្ងៃបុណ្យទី៥០។ ថ្ងៃបុណ្យទី៥០គឺជាពេល វេលាមួយ នៅពេលដែលព្រះបានចាក់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកលើពួកជំនុំ (សូមអានបទគម្ពីរ កិច្ចការ ជំពូក២)។ លោកប៉ុលបានប្រាប់យើង អំពីសេចក្តីពិតនៃព្រះគម្ពីរនេះ នៅក្នុងខគម្ពីរអេភេសូរ ៤: ១១, ២២)។ ខទាំងនេះបានបង្ហាញថាអំណោយទានដែលព្រះយេស៊ូវបានប្រទានដល់ពួកជំនុំរបស់ទ្រង់ នោះ គឺជាអំណោយទានមកពីព្រះវិញ្ញាណបរិសុទ្ធ។ «ព្រះយេស៊ូវបានយាងទៅឯស្ថានសួគ៌ បន្ទាប់ពីទ្រង់បានឈ្នះរួចមក។ ព្រះយេស៊ូវបានប្រទាន អំណោយទានដល់ពួកសិស្សរបស់ទ្រង់។ បន្ទាប់ពីព្រះយេស៊ូវបានយាងទៅស្ថានសួគ៌ហើយនោះ ព្រះបាន រក្សាសេចក្តីសន្យារបស់ទ្រង់។ ទ្រង់បានបញ្ជូនព្រះវិញ្ញាណរបស់ទ្រង់មកកាន់ពួកជំនុំ។ ការយាងមករបស់ ព្រះវិញ្ញាណ ក៏ប្រៀបដូចជាខ្យល់បក់កំហុកយ៉ាងដូច្នោះដែរ ដោយបានបំពេញកន្លែងទាំងមូល ដែលពួក សិស្សរបស់ព្រះយេស៊ូវបានរង់ចាំនោះ។ តើមានអ្វីបានកើតឡើង? គឺមានមនុស្សរាប់ពាន់នាក់បានទទួល យកព្រះយេស៊ូវនៅក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ»។ ដកស្រង់ពី Ellen G. White, Ye Shall Receive Power, page 158, adapted។
តើលោកអ្នកបានរកឃើញនូវការកម្សាន្តចិត្តអ្វីដែរ ពីខគម្ពីរអេភេសូរ ៤:៦-១០ នេះ? តើខទាំង
អំណោយទានមកពីព្រះយេស៊ូវ
លោកប៉ុលបានប្រើខគម្ពីរទំនុកដំកើង ៦៨:១៨ ដើម្បីបង្ហាញយើងថាព្រះយេស៊ូវបានប្រទាន អំណោយទានដល់រាស្ត្ររបស់ទ្រង់ បន្ទាប់ពីទ្រង់បានរស់ពីស្លាប់ឡើងវិញ និងបានយាងទៅឯស្ថានសួគ៌ នោះ។ តើព្រះយេស៊ូវបានប្រទានអំណោយទានអ្វីខ្លះ? តើហេតុអ្វីបានជាព្រះយេស៊ូវប្រទានអំណោយទានទាំងនេះយ៉ាងដូច្នេះ? សូមអានខគម្ពីរអេភេសូរ ៤:១១-១៣ សម្រាប់ចម្លើយ។
លោកប៉ុលបានដាក់ឈ្នោះមនុស្សទាំង៤ក្រុមដែលព្រះយេស៊ូវបានប្រទាន ទុកជា «អំណោយ ទាន» ដល់ពួកជំនុំ។ ក្រុមទាំងនេះត្រូវបានរាប់បញ្ចូលទាំង៖ (១) ពួកមេដឹកនាំនៃពួកជំនុំ (២) ពួកហោរា (៣) អ្នកអធិប្បាយពីកន្លែងមួយទៅកន្លែងមួយ និង (៤) អ្នកគង្វាល ឬប៉ាស្ទ័រ និងគ្រូបង្រៀននៅក្នុងព្រះវិហារ តាមតំបន់។ ព្រះយេស៊ូវបាន «នាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការជំនួយ ហើយនឹងស្អាង រូបកាយព្រះគ្រីស្ទឡើង» (អេភេសូរ ៤:១២)។ ព្រះយេស៊ូវក៏បានប្រទានអំណោយទាន «ទាល់តែយើងរាល់គ្នាបានរួបរួម ខាងឯសេចក្តីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ ដូចគ្នាទាំងអស់ [ដែរ] គឺដល់បានពេញជាមនុស្ស ហើយដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ» (អេភេសូរ ៤: ១៣)។
ខគម្ពីរអេភេសូរ ៤:១៣ សំខាន់ណាស់ សម្រាប់អ្នកសេវេនដេយអាត់វេនទីស្ទដំបូង។ ពួកគេមានចម្ងល់អំពីអំណោយទានខាងឯវិញ្ញាណរបស់អ្នកស្រីអែល្លីន ជីវ៉ៃត៍។ ពួកគេបានសួរថា «តើព្រះគម្ពីរ មិនបានសំដែងថាពួកហោរាមានត្រឹមតែនៅក្នុងអំឡុងនៃសម័យគម្ពីរសញ្ញាថ្មីទេឬអី? ឬមួយក៏ព្រះនៅតែ បន្តប្រទានពួកហោរាដល់ពួកជំនុំរបស់ទ្រង់ក្រោយៗមកទៀត បន្ទាប់ពីសម័យគម្ពីរសញ្ញាថ្មីនេះទៀត? អ្នកអាត់វេនទីស្ទដំបូងបានរកឃើញចម្លើយនៅក្នុងខគម្ពីរអេភេសូរ ៤:១៣ នេះឯង។ ក្បួនច្បាប់សំខាន់ នៅក្នុងខនេះ ក៏អាចប្រៀបធៀបទៅនឹងរូបស័ព្ទអំពីកាប់ពីទែនកប៉ាល់បានដែរ។ កាប់ពីទែនកប៉ាល់ត្រូវ តែធ្វើតាមបទបញ្ជា មុនពេលដែលគាត់បើកកប៉ាល់របស់គាត់ចេញទៅ។ នៅពេលដែលកប៉ាល់ជិតទៅ ដល់កំពង់ផែនោះ កាប់ពីទែនបានដឹងថានឹងមានអ្នកប្រាប់ផ្លូវម្នាក់ឡើងមកលើកប៉ាល់របស់គាត់ ដើម្បីនឹងជួយនាំកប៉ាល់នោះទៅឱ្យដល់កំពង់ផែ។ កាប់ពីទែនកប៉ាល់ត្រូវតែអនុញ្ញាតឱ្យអ្នកប្រាប់ផ្លូវឡើងមក លើកប៉ាល់របស់គាត់។ កាប់ពីទែនត្រូវធ្វើតាមអ្នកប្រាប់ផ្លូវនោះ។ អ្នកប្រាប់ផ្លូវគឺជារូបស័ព្ទមួយតំណាង ឱ្យហោរាមកពីព្រះ។ រីឯកាប់ពីទែនកប៉ាល់វិញនោះ គឺជារូបស័ព្ទតំណាងឱ្យអ្នកស្មោះត្រង់សេវេនដេយ អាត់វេនទីស្ទ។ «តើអ្នកណាខ្លះនឹងធ្វើតាមបទបញ្ជានៅក្នុងការបើកបរកប៉ាល់នោះ? គឺជាអ្នកដែលបាន បដិសេធអ្នកប្រាប់ផ្លូវនោះ? ឬក៏ជាអ្នកដែលបានទទួលយកអ្នកប្រាប់ផ្លូវម្នាក់នោះ ដូចដែលពួកគេត្រូវបានបង្គាប់ឱ្យធ្វើនោះ? លោកអ្នកគឺជាវិនិច្ឆ័យ»។ ដកស្រង់ពី Uriah Smith។ «តើពួកយើងបានបោះបង់ ព្រះគម្ពីរទៅគាំទ្រដល់ការបើកសំដែង [របស់អ្នកស្រីអែល្លីន វ៉ៃត៍] ដែរឬទេ?»។ ដកស្រង់ពី The Advent Review and Sabbath Herald, January 13, 1863, page 52, adapted។
សូមអានខគម្ពីរអេសាយ ៥:៤។ នៅក្នុងខនេះ ព្រះអម្ចាស់បានមានបន្ទូលថា «តើគួរឲ្យអញធ្វើអ្វីទៀតដល់ចំការទំពាំងបាយជូររបស់អញ ដែលអញលះបង់មិនបានធ្វើនោះ [ដែរឬទេ?]»។ ចំការទំពាំងបាយជូរគឺជារូបស័ព្ទមួយតំណាងឱ្យពួកជំនុំរបស់ព្រះ។ តើព្រះបានប្រទានអំណោយទានអ្វីខ្លះដល់ ពួកជំនុំរបស់យើង? តើសំណេររបស់អ្នកស្រីអែល្លីន ជីវ៉ៃត៍គឺជាផ្នែកនៃអំណោយរបស់ព្រះដល់យើងនោះ ដោយរបៀបណា?
ក្លាយជាគ្រីស្ទានដែលល្អប្រសើរ និងរឹងមាំជាងមុន
តើមានគ្រោះថ្នាក់អ្វីខ្លះ ដែលបានរារាំងពួកជំនុំមិនឱ្យលូតលាស់នោះ? សូមអានខគម្ពីរអេភេសូរ ៤:១៤ សម្រាប់ចម្លើយ។
លោកប៉ុលបានដាស់តឿនសមាជិកនៃពួកជំនុំទាស់នឹងការបង្រៀនខុសឆ្គង ហើយនិងការបោក បញ្ឆោតដ៏បុិនប្រសប់? ព្រះបានមានបន្ទូលតាមរយៈលោកប៉ុលថា «ដូច្នេះ យើងមិនមែនជាកូនក្មេងដែលរេរា ត្រូវខ្យល់នៃគោលលទ្ធិនានាផាត់ចុះផាត់ឡើងនោះទៀតឡើយ ហើយក៏លែងចាញ់បោក ឬចាញ់កលល្បិច មនុស្សដែលពូកែនាំឲ្យវង្វេងនោះទៀតដែរ» (អេភេសូរ ៤:១៤, គខប)។
លោកប៉ុលបានជឿថាភាពមិនចុះសម្រុងគ្នាកើតមកពីគោលគំនិតខុសឆ្គង។ សេចក្តីពិតនៃព្រះគម្ពីរបានធ្វើឱ្យពួកជំនុំរឹងមាំ ហើយក៏បាននាំមកនូវភាពចុះសម្រុងផងដែរ។ ប៉ុន្តែ ការបង្រៀន និងគោលគំនិតខុសឆ្គងបានធ្វើឱ្យពួកជំនុំចុះខ្សោយ ហើយក៏បានធ្វើឱ្យមានការបាក់បែកផងដែរ។ ដូច្នេះ ការ បង្រៀនខុសឆ្គងគឺជារឿងអាក្រក់។ ហេតុដូច្នេះហើយ បានជាសមាជិកនៃពួកជំនុំត្រូវតែបដិសេធចំពោះ ការបង្រៀនខុសឆ្គង។ ពួកគេត្រូវតែទទួលយកសេចក្តីពិតនៃព្រះគម្ពីរពីគ្រូដែលពួកគេអាចជឿទុកចិត្តបាន (អេភេសូរ ៤:១១)។ បន្ទាប់មក ពួកជំនុំនឹងលូតលាស់ឡើងនៅក្នុងព្រះគ្រីស្ទយេស៊ូវ (អេភេសូរ ៤:១២, ១៣; សូមប្រៀបធៀបខគម្ពីរអេភេសូរ ៤:១៥, ១៦)។
តើពួកជំនុំមានសុខភាពល្អ ដូចគ្នាទៅនឹងរូបកាយដែលមានសុខភាពល្អនោះដោយរបៀបណា? សូមអានខគម្ពីរអេភេសូរ ៤:១៥, ១៦ សម្រាប់ចម្លើយ។
នៅក្នុងខគម្ពីរអេភេសូរ ៤:១-១៦ លោកប៉ុលបានសូមឱ្យពួកជំនុំធ្វើរឿងគ្រប់យ៉ាង ដែលពួកគេ អាចធ្វើទៅបាន ដើម្បីឱ្យពួកគេមានសេចក្តីសុខសាន្ត និងស្ថិតនៅក្នុងសេចក្តីសញ្ញាជាមួយនឹងគ្នាទៅវិញ ទៅមក។ មែនហើយ ព្រះបានសន្យាថាទ្រង់នឹងប្រទានឱ្យយើងនូវសេចក្តីសុខសាន្ត និងសេចក្តីសញ្ញានៅ ក្នុងពួកជំនុំ (អេភេសូរ ៤:៤-៦)។ ទន្ទឹមគ្នានេះ យើងក៏ត្រូវតែព្យាយាមធ្វើការ ដើម្បីឱ្យសេចក្តីសុខសាន្ត និងសេចក្តីសញ្ញានេះបានកើតឡើងផងដែរ (អេភេសូរ ៤:៣)។ វិធីមួយដែលយើងអាចទទួលបានសេចក្តី សុខសាន្ត និងសេចក្តីសញ្ញានោះ គឺដោយការធ្វើនូវកិច្ចការដែលព្រះបានប្រទានដល់យើងម្នាក់ៗនៅក្នុង ពួកជំនុំ (អេភេសូរ ៤:៧-១៦)។ យើងម្នាក់ៗគឺជាផ្នែកនៃពួកជំនុំរបស់ព្រះ។ ដូច្នេះហើយ យើងគួរតែអនុវត្ត ផ្នែករបស់យើង ដើម្បីគាំទ្រដល់សុខភាព និងការលូតលាស់របស់ពួកជំនុំ (អេភេសូរ ៤:៧, ១៦)។ ព្រះក៏ ចង់ឱ្យយើងទទួលបានព្រះពរ តាមរយៈកិច្ចការដែលទ្រង់បានប្រទានដល់ពួកមេដឹកនាំ ពួកហោរា អ្នកអធិប្បាយពីកន្លែងមួយទៅកន្លែងមួយ ប៉ាស្ទ័រ និងគ្រូបង្រៀនផងដែរ (អេភេសូរ ៤:១១)។ សមាជិកទាំង អស់នេះបានរួបរួមគ្នាធ្វើការ (អេភេសូរ ៤:១៦) ព្រមទាំងបានជួយឱ្យពួកយើងទាំងអស់គ្នាដែលជាពួកជំនុំនេះ បានលូតលាស់ឡើងនៅក្នុងព្រះយេស៊ូវដែលជាមេដឹកនាំយើងនោះផងដែរ (អេភេសូរ ៤:១៣, ១៥)។
តើសព្វថ្ងៃនេះ មានការបង្រៀនខុសឆ្គងអ្វីខ្លះ នៅក្នុងពួកជំនុំរបស់យើង? តើយើងអាចប្រកាន់ ជំហរទាស់នឹងគោលគំនិតទាំងនោះដោយរបៀបណា?
ការសិក្សាបន្ថែម៖ យោបល់២ខាងក្រោមនេះ នឹងជួយយើងឱ្យយល់ខគម្ពីរអេភេសូរ ៤:៧-១០ កាន់តែ ប្រសើរឡើង៖
១. របៀបយល់ខគម្ពីរអេភេសូរ ៤:៩។ គម្ពីរខ្លះបានចែងថាព្រះបានយាងចុះមកផែនដីនេះ មុន ពេលដែលទ្រង់បានយាងទៅស្ថានសួគ៌នោះ (សូមអានគម្ពីរអេភេសូរ ៤:៩, គខប)។ គម្ពីរខ្លះទៀតបានចែង ថាព្រះយេស៊ូវបានយាងទៅស្ថានសួគ៌ និងបានយាងទៅចុះទៅដល់ស្ថានទាបក្រោមដី ប៉ុន្តែ គម្ពីរទាំងនោះ មិនបានចែងថានៅក្នុងរឿងទាំង២ុយ៉ាងនេះ ព្រះយេស៊ូវបានធ្វើរឿងមួយណានោះឡើយ។ ទំនុកដំកើង ៦៨: ១៨ បានជួយឱ្យយើងយល់នូវអ្វីដែលលោកប៉ុលចង់បង្ហាញនៅក្នុងខគម្ពីរអេភេសូរ ៤:៩ ដូចដែលយើងបាន ឃើញនៅក្នុងមេរៀននៅថ្ងៃអង្គារយ៉ាងដូច្នោះដែរ។ នៅក្នុងខគម្ពីរទំនុកដំកើង ៦៨:១៨ ព្រះយេស៊ូវបាន ឡើងទៅស្ថានសួគ៌ បន្ទាប់ពីទ្រង់បានរស់ពីស្លាប់ឡើងវិញ។ បន្ទាប់មក ព្រះយេស៊ូវបានយាងចុះមកផែនដី នេះ ជាតួអង្គនៃព្រះវិញ្ញាណបរិសុទ្ធ។
២. ពួកឈ្លើយនៅក្នុងខគម្ពីរអេភេសូរ ៤:៨។ នៅក្នុងខគម្ពីរអេភេសូរ ៤:៨ លោកប៉ុលបានប្រើ ផ្នែកនៃសម្រង់មតិមួយពីខគម្ពីរទំនុកដំកើង ៦៨:១៨ យ៉ាងដូច្នេះថា «ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស» (អេភេសូរ ៤: ៨)។ តើឈ្លើយដែលព្រះយេស៊ូវបានឈ្នះនោះជាអ្នកណា? គម្ពីរគខប ដែលជាគម្ពីរខ្មែរបច្ចុប្បន្នបានសរសេរ ខនេះយ៉ាងដូច្នេះថា៖ «ព្រះអង្គបាននាំពួកជាប់ជាឈ្លើយទៅជាមួយ» (អេភេសូរ ៤:៨)។ អ្នកអាត់វេនទីស្ទ ជាច្រើននាក់បានគិតថាខនេះមានន័យថាព្រះយេស៊ូវបានយកមនុស្សមួយក្រុមដែលបានរស់ពីស្លាប់ឡើងវិញជាមួយនឹងទ្រង់នោះ ទៅស្ថានសួគ៌ (ម៉ាថាយ ២៧:៥១-៥៣)។ ព្រះយេស៊ូវបាននាំអំណោយមួយទៅ ថ្វាយព្រះវរបិតារបស់ទ្រង់ នៅពេលដែលទ្រង់ទៅដល់ទីជំនុំជម្រះនៅឯស្ថានសួគ៌នោះ (សូមអាន The SDA Bible Commentary, volume 6, 1022; The Desire of Ages, pages 785, 786)។ ទន្ទឹម គ្នានេះ ខគម្ពីរអេភេសូរ ៤:៨ ក៏អាចមានន័យថាព្រះយេស៊ូវបានឈ្នះសង្គ្រាមទាស់នឹងសាតាំង ហើយ និងពួកទេវតារបស់វាផងដែរ (សូមអានខគម្ពីរកូឡូស ២:១៥)។ ដូច្នេះ សាតាំង និងពួកទេវតារបស់វាគឺ ប្រៀបដូចជាឈ្លើយរបស់ព្រះយេស៊ូវយ៉ាងដូច្នោះដែរ។
សំណួរពិភាក្សា ១. សូមប្រៀបធៀបបញ្ជីនៃ «អំណោយទានខាងឯវិញ្ញាណ» នៅក្នុងខគម្ពីរអេភេសូរ ៤:១១ ជាមួយនឹង បញ្ជីនៅក្នុងកូរិនថូសទី១ ១២:៤-១១, ២៧-៣០; រ៉ូម ១២:៤-៨ និងពេត្រុសទី១ ៤:១០, ១១។ តើបញ្ជី នេះមានចំណុចអ្វីខ្លះ? ២. លោកប៉ុលបានមានប្រសាសន៍ថាការបង្រៀនខុសឆ្គងក៏ប្រៀបដូចជាខ្យល់គំហុកផងដែរ (អេភេសូរ ៤:១៤)។ លោកប៉ុលបានមានប្រសាសន៍ថាយើងមិនគួរអនុញ្ញាតឱ្យខ្យល់ទាំងនេះគ្រប់គ្រងយើង ឬបំផ្លាញ យើងនោះឡើយ។ តើយើងអាចការពារខ្លួនយើង និងការពារសមាជិកដទៃទៀតនៅក្នុងពួកជំនុំ ចេញពីការបង្រៀនខុសឆ្គងទាំងឡាយដោយរបៀបណា? ៣. នៅក្នុងខគម្ពីរអេភេសូរ លោកប៉ុលបានសង្កត់ធ្ងន់ទៅលើតម្រូវការខាងឯសេចក្តីសុខសាន្ត និងសេចក្តី សញ្ញានៅក្នុងពួកជំនុំ។ តើយើងគួរតែយល់ស្របតាមគ្នាគ្រប់ពេលវេលាដែរឬទេ? តើមានកាលៈទេសៈ ណាមួយ ដែលការយល់ស្របគ្នាមិនមែនជាត្រឹមត្រូវនោះដែរឬទេ? ប្រសិនបើមែន សូមពន្យល់មូលហេតុ និងកាលៈទេសៈដែលយើងមិនគួរស្របតាមគ្នានោះ។
បានលះបង់ពិតប្រាកដដែរឬទេ? វគ្គ៤
ប្រហែលមួយឆ្នាំបានកន្លែងផុតទៅ។ នាងអាល់មីរ៉ាបានអធិស្ឋាន និងអានព្រះគម្ពីរជារៀងរាល់ យប់ ដើម្បីការពារកុំឱ្យអារក្សមករកនាង។ នាងបានចូលព្រះវិហារជារៀងរាល់ថ្ងៃសប្បាតហ៍ ទាំងរងនូវ ការបៀតបៀនយ៉ាងឈឺចាប់ រួមទាំងការគំរាមកំហែងពីឪពុកម្តាយ សាច់ញាតិ និងអ្នកជិតខាងផងដែរ។ ប៉ុន្តែ ជីវិតរបស់នាងដែលនៅសេសសល់នេះនៅតែមិនបានផ្លាស់ប្តូរ។ នាងបានទៅសាលានៅចុងសប្តាហ៍ ហើយនាងក៏តែងតែទៅជប់លៀងជាមួយនឹងមិត្តភក្តិនៅឯក្លឹបនៅពេលយប់ និងចុងសប្តាហ៍ផងដែរ។
នៅអាយុ១៨ឆ្នាំ នាងអាល់មីរ៉ាបានឈានទៅដល់ផ្លូវបំបែកនៅក្នុងជំនឿគ្រីស្ទានរបស់នាង។ នាងបានឆ្ងល់សំណួរមួយ ដែលនាងមិនអាចឆ្លើយបាន។ នាងមិនអាចយល់ថាហេតុអ្វីបានជាព្រះគម្ពីរ ចែងថាការសុគតរបស់ព្រះគឺជាការលះបង់ទៅវិញនោះ។ ចំពោះនាង ការសុគតរបស់ព្រះយេស៊ូវហាក់ ដូចជាមិនមែនជាការលះបង់ទាល់តែសោះ។ ដ្បិតនៅពេលដែលទ្រង់ត្រូវគេវាយ និងត្រូវគេឆ្កាងយ៉ាង ព្រៃផ្សៃនោះ ទ្រង់បានជ្រាបថាទ្រង់នឹងរស់ឡើងវិញម្តងទៀត ដូច្នេះ តើហេតុអ្វីបានជាការសុគតរបស់ទ្រង់ គឺជាការលះបង់យ៉ាងដូច្នេះ? ផ្ទុយទៅវិញ នាងអាល់មីរ៉ាបានប្រឈមនឹងការបៀតបៀនជារៀងរាល់ថ្ងៃ សប្បាតហ៍ ហើយនាងបានប្រាប់ថានាងបានលះបង់ទំនាក់ទំនងរបស់នាងជាមួយនឹងឪពុកម្តាយ សាច់ញាតិ និងមិត្តភក្តិរបស់នាង ដើម្បីព្រះយេស៊ូវ។ នាងមិនថារឿងរបស់នាងនឹងត្រូវបញ្ចប់យ៉ាងណានោះទេ។ នាងហាក់ដូចជាបានលះបង់ច្រើនជាងព្រះយេស៊ូវទៅទៀត។ នាងបានអធិស្ឋានសូមចម្លើយ ទាំងងឿង ឆ្ងល់។ នាងបាននិយាយថា «ឱព្រះយេស៊ូវអើយ ទូលបង្គំបានអាននៅក្នុងព្រះគម្ពីរថាទូលបង្គំត្រូវតែទូលប្រាប់ទ្រង់អំពីកង្វល់របស់ទូលបង្គំ ហើយទ្រង់ នឹងឆ្លើយតបដល់ទូលបង្គំ នេះគឺជាអ្វីដែលទូលបង្គំ ចង់ទូលសូម គឺថា ទូលបង្គំនឹងអានអំពីជីវិតរបស់ទ្រង់ នៅក្នុងកណ្ឌគម្ពីរនៃដំណឹងល្អ ព្រមទាំងអានសៀវភៅ ព្រះនៃសេចក្តីស្រឡាញ់ជារៀងរាល់ថ្ងៃផងដែរ។ ដូច្នេះហើយ សូមទ្រង់បង្ហាញទូលបង្គំអំពីអត្ថន័យនៃការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ព្រមទាំងបង្ហាញទូលបង្គំអំពីមូលហេតុថាហេតុអ្វីបានជាការលះបង់ របស់ទ្រង់អស្ចារ្យនោះផង»។ នាងអាល់មីរ៉ាមិនចង់អានព្រះគម្ពីរ ឬសៀវភៅព្រះនៃសេចក្តីស្រឡាញ់របស់ អ្នកស្រីអែល្លីន ជីវ៉ៃត៍នោះឡើយ ប៉ុន្តែ នាងត្រូវតែបង្ខំចិត្តអានសៀវភៅទាំង២ក្បាលនោះជារៀងរាល់ថ្ងៃ។ ដំបូង នាងបានព្យាយាមប្រឆាំងទាស់នឹងភាពខ្ជិលរបស់នាង ខណៈពេលដែលនាងអានសៀវភៅទាំងនោះ។ នាងពុំមានទំនាក់ទំនងជាមួយនឹងព្រះយេស៊ូវនោះឡើយ។ ទោះបីជានាងបានថ្វាយបង្គំនៅថ្ងៃសប្បាតហ៍ ក៏ដោយ ក៏នាងនៅតែរស់នៅទៅតាមរបៀបនាងដដែល នៅចុងសប្តាហ៍។ នាងអាល់មីរ៉ាបានបន្តអាន សៀវភៅទាំងនោះ ហើយនាងរកឃើញចម្លើយមួយ។ នាងបានអាននៅក្នុងសៀវភៅព្រះនៃសេចក្តីស្រឡាញ់ យ៉ាងដូច្នេះថា៖ «សាតាំងបានពញ្ញាក់ព្រះយេស៊ូវជាមួយនឹងសេចក្តីល្បួងដ៏កាចសាហាវរបស់វា។ ព្រះអង្គ សង្គ្រោះមិនអាចទតឃើញពីខ្លោងទ្វារនៃសេចក្តីស្លាប់បានឡើយ។ សេចក្តីសង្ឃឹមមិនបានបង្ហាញទ្រង់ថាទ្រង់នឹងក្លាយទៅជាអ្នកគ្រប់គ្រង បន្ទាប់ពីទ្រង់បានរស់ពីស្លាប់ឡើងវិញ ឬប្រាប់ទ្រង់អំពីតង្វាយដែល ព្រះវរបិតានឹងទទួលយកនោះឡើយ។ ទ្រង់បានព្រួយព្រះទ័យខ្លាចក្រែងអំពើបាបនោះជាទីស្អប់ខ្ពើមបំផុត ដល់ព្រះ ដោយនាំឱ្យទ្រង់ និងព្រះវរបិតាទ្រង់ត្រូវបែកពីគ្នាជារៀងរហូតនោះ» (p.753)។ នេះគឺជាចម្លើយឆ្លើយតបទៅនឹងសំណួររបស់នាង។ ព្រះយេស៊ូវក៏ធ្លាប់ព្រួយព្រះទ័យថាទ្រង់ នឹងសុគតជារៀងរហូតនោះដែរ ប៉ុន្តែ ទ្រង់បានត្រៀមលក្ខណៈទទួលហានិភ័យជំនួសជាស្រេច។ ព័ត៌មាន នេះបានប្រាប់នាងថាទ្រង់ក៏មិនបានជ្រាបថាចុងបញ្ចប់នឹងទៅជាយ៉ាងណា ដូចដែលនាងមិនបានដឹងថារឿង នាងវិញ។ ដោយមានការភ្ញាក់ផ្អើលចំពោះសេចក្តីស្រឡាញ់ដ៏គ្មានទីបញ្ចប់នេះ បាននាំឱ្យនាងអធិស្ឋានយ៉ាងអស់ពីចិត្តយ៉ាងដូច្នេះថា៖ «ឱព្រះយេស៊ូវអើយ បើ ទោះបីជាគ្មានអ្នកណាម្នាក់ដើរតាមទ្រង់ក៏ដោយ ក៏ទូលបង្គំនៅ តែដើរតាមទ្រង់ ជានិច្ច»។ នាងបានសម្រេចចិត្តថ្វាយជីវិតរបស់នាងដល់ព្រះយេស៊ូវ តាមរយៈ ពិធីបុណ្យជ្រមុជទឹក។