ខចងចាំ៖ « ដូច្នេះ ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥត ប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះ អាក្រក់ណាស់ ដូច្នេះ កុំឲ្យខ្លៅល្ងង់ឡើយ ត្រូវខំឲ្យយល់បំណងព្រះហឫទ័យព្រះអម្ចាស់វិញ» (អេភេសូរ ៥:១៥-១៧)។
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ អេភេសូរ ៥:១,២; អេភេសូរ ៥:៧-១០; អេភេសូរ ៥:១១-១៤; អេភេសូរ ៥:១៥-១៧។
ថ្មីៗនេះ ក្អមធ្វើពីកញ្ចក់ត្រូវបានដាក់លក់នៅក្នុងចក្រភពអង់គ្លេស។ អ្នកលក់បាននិយាយថាពាក្យក្អមនោះត្រូវបានបង្កើតឡើងនៅក្នុងប្រទេសបារាំង នៅក្នុងអំឡុងឆ្នាំ១៨០០។ អ្នកលក់បាន ដាក់លក់ក្អមនោះ នៅក្នុងតម្លៃ២០០ដុល្លារ។ អតិថិជនម្នាក់ដែលបានមកមើលក្អមនោះ បានដឹងថា ប្រវត្តិពិតអំពីក្អមនោះ។ ក្អមនោះធ្វើពីកញ្ចក់បុរាណមួយប្រភេទ ដែលបានសូន្យឡើងដោយជាងស្មូន ជនជាតិអ៊ីស្លាមម្នាក់។ ដូច្នេះ តើតម្លៃពិតនៃក្អមនោះថ្លៃប៉ុនណាទៅ? តម្លៃនៃក្អមនោះ គឺប្រហែលជា ៦.៥លានដុល្លារ។ ប៉ុន្តែ អតិថិជនម្នាក់នោះបានចំណាយលុយទិញក្អមនោះ ត្រឹមតែ២០០ដុល្លារប៉ុណ្ណោះ ដោយសារតែគាត់បានដឹងប្រវត្តិ ដែលអ្នកលក់មិនបានដឹង។ អតិថិជនម្នាក់នោះបានដឹងអំពីតម្លៃពិតប្រាកដនៃក្អមនោះ។
នៅក្នុងខគម្ពីអេភេសូរ ៥:១-២០ លោកប៉ុលបានមានប្រសាសន៍អំពីរឿងផ្សេងៗដែលអ្នកមិនជឿព្រះបានគិតថារឿងទាំងនោះសំខាន់សម្រាប់ពួកគេ។ អ្នកមិនជឿព្រះបានចូលចិត្ត «ពាក្យអាស អាភាស» (អេភេសូរ ៥:៤, គខប) និង «ពាក្យឡេះឡោះ, គខប» (ខ៤) ដើម្បីបង្អាប់អ្នកដទៃ។ ពួកគេ បានចូលចិត្តភាពស្រវឹងនៅក្នុងពិធីជប់លៀង (អេភេសូរ ៥:១៨)។ ពួកគេក៏ចូលចិត្តការរួមភេទ ដែល បាននាំឱ្យពួកគេបំពានបញ្ញត្តិរបស់ព្រះផងដែរ (អេភេសូរ ៥:៣, ៥)។ លោកប៉ុលបានមានប្រសាសន៍ ថាអ្នកគ្រីស្ទានមានលក្ខណៈខុសពីអ្នកមិនជឿព្រះ។ អ្នកគ្រីស្ទានបានស្រឡាញ់ និងបានធ្វើកិច្ចការ នៃ «សេចក្ដីសប្បុរស សេចក្ដីសុចរិត និងសេចក្ដីពិតគ្រប់បែបយ៉ាង» (អេភេសូរ ៥:៩, គខប) នៅក្នុង ព្រះយេស៊ូវ។ លោកប៉ុលបានប្រាប់អ្នកគ្រីស្ទានឱ្យយកព្រះយេស៊ូវទុកជាកំណប់របស់ពួកគេ នៅពេល ដែលពួកគេបានត្រៀមជីវិតរបស់ពួកគេជាស្រេច សម្រាប់នគរស្ថានសួគ៌នោះ (អេភេសូរ ៥:១៥-១៧)។
លោកប៉ុលបានមានប្រសាសន៍ថាអ្នកគ្រីស្ទានគួរតែរស់នៅឱ្យដូចជាព្រះយេស៊ូវ។ តើលោកប៉ុលបានមានប្រសាសន៍យ៉ាងដូចម្តេច? សូមអានខគម្ពីរអេភេសូរ ៥:១, ២ សម្រាប់ចម្លើយ។
លោកប៉ុលបានប្រាប់ពួកជំនុំអេភេសូរឱ្យស្រឡាញ់គ្នាទៅវិញទៅមក ដូចជាព្រះយេស៊ូវបាន ស្រឡាញ់ពួកគេយ៉ាងដូច្នោះដែរ (អេភេសូរ ៥:៨, ១៥)។ ព្រះយេស៊ូវបានបង្ហាញទំហំនៃសេចក្តីស្រឡាញ់ ដែលទ្រង់មានចំពោះយើង នៅពេលដែលទ្រង់បានសុគតនៅលើឈើឆ្កាងជំនួសអំពើបាបរបស់យើងនោះ។ សេចក្តីស្រឡាញ់មិនអាត្មានិយមរបស់ទ្រង់នេះ (សូមប្រៀបធៀបខគម្ពីរអេភេសូរ ៤:៣២) គឺជាគំរូរបស់ យើង (អេភេសូរ ៥:២)។ លោកប៉ុលបានប្រាប់យើងអំពីចំណុច៤យ៉ាងដែលទាក់ទងទៅនឹងការសុគត របស់ព្រះយេស៊ូវជំនួសយើងនេះ៖ ១. ព្រះយេស៊ូវបានសុគតជំនួសយើង ដោយសារតែទ្រង់ស្រឡាញ់យើង (អេភេសូរ ៥:២) ហើយព្រះវរបិតាក៏ស្រឡាញ់ផងដែរ (អេភេសូរ ៥:១)។ ២. ព្រះយេស៊ូវបានទទួលយកទោសរបស់យើង។ ទ្រង់គឺជាអ្នកជំនួសយើង។ ដ្បិតទ្រង់បានរងទុក្ខជំនួសយើងនៅលើឈើឆ្កាង។ ៣. ការសុគតរបស់ព្រះយេស៊ូវគឺជាតង្វាយមួយ ដែលទ្រង់បានរៀបចំសម្រាប់ព្រះ។ ៤. ព្រះបានទទួលយកការសុគតរបស់ព្រះយេស៊ូវ ដូចជាតង្វាយមួយដែលមានក្លិនក្រអូបយ៉ាង ដូច្នោះដែរ (អេភេសូរ ៥:២; សូមប្រៀបធៀបខគម្ពីរនិក្ខមនំ ២៩:១៨; លេវីវិន័យ ២:៩; ភីលីព ៤:១៨)។ ពួកជំនុំអេភេសូរថ្មីៗមួយចំនួនកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់នៃការត្រឡប់ទៅទង្វើចាស់របស់ ពួកគេកាលពីមុន។ លោកប៉ុលមិនចង់ឱ្យទង្វើអាក្រក់របស់ពួកគេបំផ្លាញកិច្ចការល្អដែលពួកគេបានធ្វើសម្រាប់ព្រះនោះឡើយ (សូមប្រៀបធៀបខគម្ពីរកូរិនថូសទី១ ៥:១-១១; កូរិនថូសទី១ ៦:១២-២០; កូរិនថូសទី២ ១២:២១)។ ដូច្នេះ នៅក្នុងខគម្ពីរអេភេសូរ ៥:៣-៥ លោកប៉ុលបានប្រាប់អ្នកអានរបស់ គាត់ អំពីក្បួនច្បាប់របស់ព្រះដែលទាក់ទងទៅនឹងការរួមភេទនោះ។
នៅក្នុងអំឡុងនៃសម័យគម្ពីរសញ្ញាថ្មី ពលរដ្ឋនៃនគររ៉ូមបានជាប់ទោសពីបទផ្លូវភេទជាច្រើនយ៉ាង។ (សូមអានខគម្ពីរកូរិនថូសទី១ ៦:៩; កាឡាទី ៥:១៩; អេភេសូរ ៤:១៧-១៩; កូឡូស ៣:៥)។ ពួកអ្នកមានបានរៀបចំពិធីបុណ្យ និងពិធីជប់លៀងនៅឯបារ (កន្លែងធ្វើបាប) ដែលលោកប៉ុលបានហាម នៅក្នុងខគម្ពីរអេភេសូរ ៥:១៣, ១៤ នោះ។ អំពើបាបទាំងនេះបានរាប់បញ្ចូលទាំងការស្រវឹង និយាយ អាសអាភាស ការកំសាន្ត និងអំពើបាបផ្សេងៗទៀត។ ទន្ទឹមគ្នានេះ ក៏មានពលរដ្ឋនៃសាសន៍រ៉ូមជាច្រើន នាក់ មិនបានទទួលយកអំពើបាបនេះផងដែរ។ សាសន៍រ៉ូមបានបង្ហាញបញ្ជីនៃទង្វើល្អ និងទង្វើអាក្រក់ ព្រមទាំងបានព្យាយាមធ្វើតាមក្បួនច្បាប់របស់ពួកគេផ្ទាល់ផងដែរ (អេភេសូរ ៥:២១-៦:៩; កូឡូស ៣:១៨-៤:១)។ លោកប៉ុលក៏ចង់ឱ្យអ្នកគ្រីស្ទានមានការប្រុងប្រយ័ត្នផងដែរ ដើម្បីឱ្យពួកគេបានរស់នៅក្នុង ជីវិតមួយដ៏បរិសុទ្ធ។ បន្ទាប់មក ពួកសាសន៍ដទៃនឹងបានឃើញទង្វើល្អរបស់ពួកគេ គោរពពួកគេ និងគោរព គោលជំនឿរបស់ពួកគេផងដែរ។
តើសព្វថ្ងៃនេះ ពាក្យពេចន៍របស់លោកប៉ុលអំពីអំពើបាបផ្លូវភេទ និងអំពីទង្វើអាក្រក់នោះ បានជួយដល់យើងនៅគ្រប់ទីកន្លែងដែលយើងអាចរស់នៅនោះ ដោយរបៀបណាដែរ?
ក្មេងៗដែលស្ថិតនៅក្រោមពន្លឺ
ព្រះបានមានបន្ទូលតាមរយៈលោកប៉ុលថា «កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នា ដោយពាក្យសំដី ឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្តីទាំងនោះ បានជាសេចក្តីក្រោធរបស់ព្រះ បានមកលើមនុស្សរឹងចចេស» (អេភេសូរ ៥:៦)។
លោកប៉ុលបានដាស់តឿនយើងអំពីអ្វីដែលត្រូវកើតឡើងដល់មនុស្សដែលបានធ្វើបាប ដោយ គ្មានអារម្មណ៍ខ្មាសអៀនចំពោះទង្វើរបស់ពួកគេ ឬមានអារម្មណ៍សោកស្តាយចំពោះទង្វើដែលពួកគេបាន ធ្វើនោះផង ដោយលោកប៉ុលបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដ្បិតអ្នករាល់គ្នាដឹងថា គ្មានមនុស្សកំផិត ឬស្មោកគ្រោក ឬលោភ គឺជាមនុស្សថ្វាយបង្គំរូបព្រះ ដែលនឹងគ្រងមរតកក្នុងនគរនៃព្រះគ្រីស្ទ ហើយ នៃព្រះផងបានឡើយ» (អេភេសូរ ៥:៥)។ ដូច្នះ ពួកយើងដែលចង់មានចំណែកនៅក្នុងនគររបស់ព្រះនោះ មិនគួរធ្វើដូចជាអ្នកដែលមិនមែនជាផ្នែកនៃនគររបស់ទ្រង់នោះឡើយ។ លោកប៉ុលបានព្រួយបារម្ភខ្លាចអ្នកគ្រីស្ទានត្រូវចាញ់បញ្ឆោត ដោយគិតថាអំពើបាបផ្លូវភេទគឺជារឿងធម្មតានោះ (អេភេសូរ ៥:៦)។ ប្រសិន បើយើងបានចាញ់បញ្ឆោត ដោយបានគិតថាការប្រព្រឹត្តអំពើបាបផ្លូវភេទគឺជារឿងធម្មតានោះ មានន័យថា យើងកំពុងមានគ្រោះថ្នាក់ហើយ។ ដ្បិតសេចក្តីក្រោធរបស់ព្រះនឹងដាក់ទោសដល់អស់អ្នកណាដែលបាន ប្រព្រឹត្តអំពើបាបផ្លូវភេទនេះ (អេភេសូរ ៥:៦)។
សេចក្តីក្រោធរបស់ព្រះគឺជាគោលគំនិតផ្សេងមួយទៀត ដើម្បីឱ្យយើងបានយល់។ យើងត្រូវតែចាំថាសេចក្តីក្រោធរបស់ព្រះមិនដូចជាកំហឹងរបស់មនុស្សលោកនោះទេ។ នៅក្នុងសភាពជាមនុស្ស លោក កំហឹងរបស់យើងមានប្រភពចេញពីអារម្មណ៍របស់យើង (សូមប្រៀបធៀបខគម្ពីរអេភេសូរ ៤:៣១)។ ដូច្នេះ កំហឹងរបស់យើងមិនចេះតែយុត្តិធម៌រហូតនោះឡើយ។ ប៉ុន្តែ សេចក្តីក្រោធរបស់ព្រះមិនមែនជាអារម្មណ៍នោះឡើយ ដ្បិតសេចក្តីក្រោធរបស់ទ្រង់មានប្រភពចេញមកពីសេចក្តីស្រឡាញ់ដែលទ្រង់មាន ចំពោះបញ្ញត្តិរបស់ទ្រង់ ហើយក៏មានប្រភពចេញមកពីកំហឹងដែលទ្រង់មានចំពោះអំពើបាបផងដែរ។ ដូច្នេះ សេចក្តីក្រោធរបស់ព្រះតែងតែយុត្តិធម៌ និងបរិសុទ្ធជានិច្ច។ សេចក្តីក្រោធរបស់ទ្រង់គឺជាចម្លើយរបស់ទ្រង់ ឆ្លើយតបទៅនឹងបំណងប៉ងធ្វើអំពើបាបរបស់មនុស្សលោក។ ព្រះបានប្រទាននូវការដាស់តឿនជាច្រើន មុនពេលដែលទ្រង់ដាក់ទោសអ្នកណាម្នាក់ (វិវរណៈ ៦:១២-១៧; វិវរណៈ ១៦:១-១៦; វិវរណៈ ១៩:១១- ១៦)។ ការដាស់តឿនរបស់ព្រះបានបង្ហាញយើងអំពីព្រះគុណរបស់ទ្រង់។ ពួកយើងសមនឹងទទួលសេចក្តី ក្រោធរបស់ព្រះណាស់ ដោយសារតែយើងគឺជាមនុស្សមានបាប (អេភេសូរ ២:៣)។
តើហេតុអ្វីបានជាលោកប៉ុលប្រាប់កុំឱ្យអ្នកគ្រីស្ទានចូលរួមធ្វើបាបជាមួយនឹងពួកបាបជនយ៉ាង ដូច្នេះ? សូមអានខគម្ពីរអេភេសូរ ៥:៧-១០ សម្រាប់ចម្លើយ។
យើងគឺជាកម្មសិទ្ធរបស់ព្រះ (អេភេសូរ ៥:៨)។ ដូច្នេះ លោកប៉ុលបានប្រាប់យើងថាទង្វើរបស់ យើងគួរតែបង្ហាញ ថាយើងគឺជាកម្មសិទ្ធរបស់ព្រះវិញ។ យើងគួរតែព្យាយាមរៀនធ្វើកិច្ចការណា ដែល ធ្វើឱ្យព្រះសព្វហឫទ័យវិញ (អេភេសូរ ៥:១០)។ អ្នកមិនជឿព្រះបានព្យាយាមស្វែងរកភាពត្រេកត្រអាលនៅ ក្នុងអំពើបាបផ្លូវភេទ និងនៅក្នុងអំពើបាបនៃការចង់បានរបស់របរអ្នកដទៃ (អេភេសូរ ៥:៣)។ ផែនការរបស់ព្រះសម្រាប់កូនៗរបស់ទ្រង់ គឺខុសគ្នាពីអ្នកមិនជឿព្រះ។ គឺថា យើងមិនត្រូវរស់នៅ ដើម្បីផ្គាប់ចិត្ត ខ្លួនយើងនោះឡើយ។ យើងត្រូវតែរស់នៅ ដើម្បីផ្គាប់ព្រះទ័យដល់ព្រះវិញ (រ៉ូម ១២:១; កូរិនថូសទី២ ៥: ៩; ហេព្រើរ ១៣:២១)។ ជីវិតរបស់យើងគួរតែបង្ហាញអ្នកដទៃអំពីទំហំនៃសេចក្តីស្រឡាញដែលព្រះយេស៊ូវ មានសម្រាប់យើងវិញ (អេភេសូរ ៥:២)។
អ្នកដេកលក់អើយ ចូរក្រោកឡើង
បើយើងចង់យល់ខគម្ពីរអេភេសូរ ៥:១១-១៤ នោះ យើងត្រូវតែយល់អំពីក្បួនច្បាប់សំខាន់២ យ៉ាង ដែលលោកប៉ុលបានផ្តល់ឱ្យយើងនោះ៖ (១) ចូរឱ្យរស់នៅក្នុងជីវិតនៃការលើកតម្កើងព្រះ។ ចូរបង្ហាញមនុស្សនៅជំុវិញលោកអ្នក ថា លោកអ្នកគឺជាកម្មសិទ្ធរបស់ព្រះ (អេភេសូរ ៥:៨; សូមអានខគម្ពីរអេភេសូរ ៥:១, ២, ៤, ៩-១១, ១៣, ១៤)។ (២) កុំឱ្យប្រព្រឹត្តអំពើបាបផ្លូវភេទ ឬរស់នៅក្នុងជីវិតមានបាបនោះឡើយ (អេភេសូរ ៥:១១; សូមអានខគម្ពីរអេភេសូរ ៥:៣, ៤, ៥-៨, ១២)។ ខគម្ពីរអេភេសូរ ៥:៨-១០ បានជួយឱ្យយើងយល់ខគម្ពីរអេភេសូរ ៥:១១ កាន់តែប្រសើរឡើង។ អ្នកមិនជឿព្រះក៏បានផ្ទៀងស្តាប់ពាក្យសំដីដែលយើងនិយាយ និងបានសម្លឹងមើលទង្វើរបស់យើងផងដែរ។ ដូច្នេះហើយជីវិតរបស់អ្នកគ្រីស្ទានត្រូវតែបង្ហាញអ្នកដទៃ ថាពួកគេគឺជាកម្មសិទ្ធរបស់ព្រះ (អេភេសូរ ៥:៨)។ បន្ទាប់មក ពួកគេនឹងបង្ហាញអ្នកដទៃថាព្រះគឺជាពន្លឺ។ «ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ ទាំងកិរិយាល្អ សេចក្តីសុចរិត និងសេចក្តីពិត» (អេភេសូរ ៥:៩)។ ដំបូន្មាននេះគឺជាផែនការដែលព្រះបាន បង្ហាញដល់លោកប៉ុល ដើម្បីអ្នកដទៃអំពីសេចក្តីស្រឡាញ់របស់ទ្រង់។ នៅក្នុងនាមជាអ្នកគ្រីស្ទាន យើង ត្រូវតែបង្ហាញថាអំពើបាបគឺជាសេចក្តីអាក្រក់។ យើងបានធ្វើដូច្នេះ តាមរយៈការរស់នៅក្នុងជីវិតមួយដ៏ បរិសុទ្ធ។
ខគម្ពីរអេភេសូរ ៥:១៣, ១៤ បានបង្ហាញយើងថាអ្នកគ្រីស្ទានអាចនាំអ្នកមិនជឿព្រះទៅឯព្រះយេស៊ូវបាន ដោយការរស់នៅក្នុងជីវិតដ៏បរិសុទ្ធមួយ ដោយខនេះបានសំដែងថា៖ «ការទាំងនោះបាន សំដែងមកយ៉ាងច្បាស់ ដោយពន្លឺភ្លឺបញ្ជាក់ ដ្បិតគឺជាពន្លឺហើយ ដែលសំដែងឲ្យឃើញទាំងអស់ ហេតុនោះ បានជាទ្រង់មានព្រះបន្ទូលថា ‘ឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង’» (អេភេសូរ ៥:១៣, ១៤)។ នៅពេលដែលពួកបាបជនបានយល់ថាទង្វើអាក្រក់បាននាំទៅរកការបាត់បង់ជីវិតអស់កល្បជារៀងរហូតនោះ (អេភេសូរ ៥:៥, ៦) ពួកគេនឹងយល់ថាពួកគេត្រូវតែផ្លាស់ប្តូរ។ នៅពេលដែលពួកគេទទួលបានបទពិសោធន៍ហើយនោះ ពួកគេនឹងបានសង្គ្រោះ បើសិនជាពួកគេបានទទួលយកព្រះយេស៊ូវ នោះ។
ខគម្ពីរអេភេសូរ ៥:១៤ គឺជាកំណាព្យមួយ។ នៅក្នុងកំណាព្យនេះ លោកប៉ុលបានប្រាប់ឱ្យអ្នក គ្រីស្ទានក្រោកចេញពីការដេកលក់ខាងឯវិញ្ញាណរបស់ពួកគេ ហើយអនុញ្ញាតឱ្យព្រះយេស៊ូវផ្លាស់ប្តូរជីវិត របស់ពួកគេវិញ។ កំណាព្យនេះបានជួយឱ្យយើងនឹកចាំខគម្ពីរអេសាយ ៦០:១-៣ ដែលបានកត់ត្រាសម្រាប់ សាសន៍អ៊ីស្រាអែលដែលរាស្ត្ររបស់ព្រះនោះ។ ដូច្នេះ យើងក៏អាចយល់ឃើញថាកំណាព្យនៅក្នុងខគម្ពីរ អេភេសូរ ៥:១៤ នេះ កំពុងតែសូមឱ្យអ្នកគ្រីស្ទានក្រោកឡើងពីការដេកលក់ផងដែរ។ លោកប៉ុលចង់ឱ្យ រាស្ត្ររបស់ព្រះចងចាំ ថាពួកគេគឺជាអ្នកធ្វើការឱ្យព្រះ។ ដូច្នេះ ពួកគេត្រូវតែបំភ្លឺសម្រាប់ព្រះយេស៊ូវ ឱ្យបាន ដូចជាពន្លឺនៅក្នុងផែនដីងងឹតនេះយ៉ាងដូច្នោះដែរ។
តើជីវិតរបស់លោកអ្នកបានបង្ហាញសេចក្តីពិតនៃព្រះគម្ពីរទៅកាន់អ្នកដទៃដោយរបៀបណា?
ការទទួលបាននូវការចរចាដ៏ល្អមួយ
លោកប៉ុលបានបញ្ចប់ខគម្ពីរអេភេសូរ ៥:១-២០ ជាមួយនឹងការលើកទឹកចិត្តនៅក្នុងខ១៥-១៧ និងខ១៨-២០។ លោកប៉ុលបានមានប្រសាសន៍ថា «ដូច្នេះ ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរ យ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ» (អេភេសូរ ៥:១៥)។ បន្ទាប់មក លោកប៉ុលបានមានប្រសាសន៍នូវពាក្យពេចន៍ដដែលនោះម្តងទៀត ប៉ុន្តែ នៅក្នុងរបៀបមួយផ្សេង ទៀត ដោយគាត់បានមានប្រសាសន៍ថា៖ «ដូច្នេះ កុំឲ្យខ្លៅល្ងង់ឡើយ ត្រូវខំឲ្យយល់បំណងព្រះហឫទ័យ ព្រះអម្ចាស់វិញ» (អេភេសូរ ៥:១៧)។ នៅចន្លោះនៃខទាំង២នេះ លោកប៉ុលបានប្រាប់ឱ្យអ្នកអានរបស់គាត់ «លៃយកឱកាសឲ្យទាន់ពេលផង» (អេភេសូរ ៥:១៦)។
សូមគិតអំពីដំបូន្មានរបស់លោកប៉ុល ដែលថាត្រូវឱ្យយើងដើរដោយមានប្រាជ្ញា (អេភេសូរ ៥: ១៥-១៧)។ តើការរស់នៅដោយមានប្រាជ្ញាខុសគ្នាពីការរស់នៅដូចជាមនុស្សឥតប្រាជ្ញានោះដោយរបៀប ណា? តើលោកប៉ុលចង់មានន័យយ៉ាងណាដែរ នៅពេលដែលគាត់បានមានប្រសាសន៍ថា «ទាំងលៃយកឱកាស ឲ្យទាន់ពេលផង» (អេភេសូរ ៥:១៦) នោះ?
នៅក្នុងខគម្ពីរអេភេសូរ លោកប៉ុលបានពិពណ៌នាអំពីរបៀបដែលអ្នកគ្រីស្ទានគួររស់នៅ ឬមិន គួររស់នៅ (អេភេសូរ ២:២, ១០; អេភេសូរ ៤:១, ១៧; អេភេសូរ ៥:២, ៨)។ លោកប៉ុលចង់ឱ្យអ្នកគ្រីស្ទាន រស់នៅប្រកបដោយប្រាជ្ញា។ ដូច្នេះហើយ ពួកគេត្រូវតែប្រុងប្រយ័ត្ននៅក្នុងជម្រើសដែលពួកគេបានរើស នៅក្នុងជីវិតនោះ។ ខគម្ពីរអេភេសូរ ៥:១៧ បានជួយឱ្យយើងយល់អំពីរបៀបដែលយើងអាចនឹងរស់នៅ នៅក្នុងនាមជាអ្នកមានប្រាជ្ញានោះ។ អ្នកមានប្រាជ្ញាបានដឹង និងបាន «យល់បំណងព្រះហឫទ័យព្រះអម្ចាស់» ដែលទ្រង់ចង់ឱ្យពួកគេធ្វើ (អេភេសូរ ៥:១៧)។
ដូច្នេះ តើលោកប៉ុលចង់មានន័យយ៉ាងណា នៅពេលដែលគាត់បានមានប្រសាសន៍ថា «ទាំងលៃ យកឱកាសឲ្យទាន់ពេលផង» (អេភេសូរ ៥:១៧) នោះ? តើលោកអ្នកបានឃើញពាក្យសរសេរថា «លៃ (make)» ដែរឬទេ? ពាក្យនេះប្រែមកពីកិរិយាស័ព្ទ «អ៊ិចហ្សាហ្គូរ៉ាស្សូ (exagorazo)» ជាភាសាក្រេក។ ពាក្យថា «អ៊ិចហ្សាហ្គូរ៉ាស្សូ» មានប្រភពចេញមកពីកិរិយាស័ព្ទ «ទិញ» ដោយមានន័យថា «ទទួលបានការ ចរចាដ៏ល្អមួយ»។ លោកប៉ុលកំពុងតែមានប្រសាសន៍ថាព្រះយេស៊ូវបានប្រទាននូវ «ការចរចាដ៏ ល្អមួយ» ឱ្យយើង។ ការចរចាដ៏ល្អរបស់ព្រះយេស៊ូវនោះ គឺជាព្រះគុណ និងការលើកលែងទោសអំពើបាបរបស់ យើងនេះឯង។ ការចរចាដ៏ល្អមួយទៀតដែលព្រះយេស៊ូវនឹងប្រទានឱ្យយើងនោះ គឺជាជីវិតអស់កល្ប។ លោកប៉ុលបានមានប្រសាសន៍ថាយើងគួរតែ «លៃយក» នូវការចរចាទាំងនេះឱ្យបានទាន់ពេល ខណៈ ពេលដែលយើងកំពុងតែចាំព្រះយេស៊ូវយាងត្រឡប់មកវិញនោះ។ ពាក្យថា «ពេល» នៅក្នុងខគម្ពីរអេភេសូរ ៥:១៦ ប្រែមកពីពាក្យថា «ខៃរ៉ស (kairos)»។ ពាក្យថា «ខៃរ៉ស» គឺជាឱកាសនៅក្នុងការធ្វើអ្វីមួយ។ ដូច្នេះ លោកប៉ុលកំពុងតែមានប្រសាសន៍ថាឱកាសរបស់យើងនៅក្នុងការប្រើ «ពេល» របស់យើងប្រកបដោយ ប្រាជ្ញា មុនពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញនោះ គឺជាពេលឥឡូវនេះឯង។ «ពេល» ក៏សំដៅទៅលើគ្រាលំបាកៗដែលយើងបានរស់នៅ នៅសព្វថ្ងៃនេះផងដែរ។ យើងបានរស់នៅក្នុងគ្រាលំបាកៗ ពីព្រោះពីសម័យកាលមួយទៅសម័យកាល មានពេញទៅដោយសេចក្តីអាក្រក់ និងបញ្ហាគ្រប់បែបយ៉ាង (អេភេសូរ ៥:១៦; សូមប្រៀបធៀបខគម្ពីរអេភេសូរ ៦:១៣; កាឡាទី ១:៤)។ ជាការពិតណាស់ អារក្សក៏ បានធ្វើឱ្យសម័យនេះលំបាកសម្រាប់យើងផងដែរ (អេភេសូរ ២:២)។
នៅក្នុងនាមជាអ្នកគ្រីស្ទាន យើងត្រូវតែធ្វើខ្លួនយើងឱ្យដូចជា «អ្នកត្រូវការរបស់បញ្ចុះតម្លៃ» នៅ ក្នុងទីផ្សារយ៉ាងដូច្នោះដែរ។ ជាការពិតណាស់ យើងមិនអាចទិញព្រះគុណរបស់ព្រះបានឡើយ។ ប៉ុន្តែ យើងអាចទទួលយកអ្វីដែលព្រះបានប្រទានឱ្យយើងដោយឥតគិតថ្លៃនោះបាន តាមរយៈព្រះយេស៊ូវ។
ការថ្វាយបង្គំដែលមានពេញដោយព្រះវិញ្ញាណបរិសុទ្ធ
នៅក្នុងខគម្ពីរអេភេសូរ ៥:១៨-២០ លោកប៉ុលបានមានប្រសាសន៍អំពីការថ្វាយបង្គំ។ តើលោក ប៉ុលបានមានប្រសាសន៍ថាអ្នកគ្រីស្ទានគួរតែធ្វើអ្វី នៅពេលដែលពួកគេថ្វាយបង្គំនោះ?
នៅក្នុងខគម្ពីរអេភេសូរ ៥:១-២០ លោកប៉ុលបានផ្តល់ដំបូន្មានដល់អ្នកគ្រីស្ទាន អំពីស្រា។ លោក ប៉ុលបានប្រាប់អ្នកអានរបស់គាត់កុំឱ្យស្រវឹងស្រា។ លោកប៉ុលបានមានប្រសាសន៍ថាការស្រវឹងគឺជាកំហុស ឆ្គងមួយ។ គម្ពីរសញ្ញាចាស់ក៏បានហាមយើងទាស់នឹងការស្រវឹងផងដែរ (សុភាសិត ២០:១; សុភាសិត ២៣:២៩-៣៥)។ រឿងអាក្រក់នឹងកើតឡើង នៅពេលដែលមនុស្សស្រវឹង។ មនុស្សស្រវឹងនឹងនិយាយសម្តី ដែលពួកគេមិនគួរនិយាយ។ ពួកគេនឹងធ្វើរឿងអាក្រក់ៗជាច្រើនទៀត។ ការស្រវឹងក៏នឹងធ្វើឱ្យសេចក្តី ស្រឡាញ់ ដែលពួកគេមានចំពោះព្រះនោះចុះខ្សោយផងដែរ (អេភេសូរ ៥:៣-១៤)។ លោកប៉ុលបានលើក ទឹកចិត្តអ្នកគ្រីស្ទាន ដើម្បីឱ្យចិត្តរបស់ពួកគេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ អ្នកគ្រីស្ទានទាំងនេះនឹង អរព្រះគុណដល់ព្រះ។ ពួកគេក៏នឹងច្រៀងសរសើរទ្រង់ផងដែរ។
នៅពេលដែលយើងមានពេញដោយព្រះវិញ្ញាណបរិសុទ្ធនោះ សេចក្តីសុខសាន្ត និងសេចក្តីសញ្ញាក៏ស្ថិតនៅក្នុងពួកជំនុំនោះដែរ (អេភេសូរ ជំពូក៤)។ ការថ្វាយបង្គំព្រះរបស់យើងក៏មានលក្ខណៈ ខុសគ្នាផងដែរ។ ការថ្វាយបង្គំរបស់យើងនឹងមិនអាត្មានិយមនោះឡើយ (អេភេសូរ ៥:១-១៨)។ តើលោកអ្នកបានឃើញនៅក្នុងខគម្ពីរអេភេសូរ ៥:១៨-២០ ថាលោកប៉ុលបានសង្កត់ធ្ងន់ទៅលើតន្ត្រីដែរឬទេ? តន្ត្រីក៏ជាផ្នែកដ៏សំខាន់មួយនៃការថ្វាយបង្គំផងដែរ។ ហើយការសរសើរតម្កើងព្រះក៏ដូច្នោះដែរ។ សូមអានខគម្ពីរកូឡូស ៣:១៦; សូមប្រៀបធៀបខគម្ពីរកិច្ចការ ១៦:២៥; យ៉ាកុប ៥:១៣ ផងដែរ។ ខទាំងនេះក៏បានបង្ហាញយើងផងដែរ ថាតន្ត្រីគឺជាផ្នែកដ៏សំខាន់មួយនៅក្នុងការថ្វាយបង្គំព្រះ របស់យើង។
នៅពេលដែលសមាជិកនៃពួកជំនុំបានបន្លឺសំឡេងច្រៀងនោះ វាក៏ដូចគ្នាទៅនឹងការនិយាយមកកាន់គ្នាទៅវិញទៅមកផងដែរ (អេភេសូរ ៥:១៩)។ ទន្ទឹមគ្នានេះ យើងក៏ត្រូវតែចាំផងដែរថានៅពេល ដែលយើងបន្លឺសំឡេងច្រៀងនោះ យើងក៏កំពុងតែសរសើរព្រះដែរ។ យើងបានអរព្រះគុណព្រះនៅក្នុងផ្នែកនៃការថ្វាយបង្គំរបស់យើង (អេភេសូរ ៥:២០) ហើយយើងក៏បានសរសើរតម្កើងទ្រង់ជាមួយនឹងចម្រៀង ផងដែរ (អេភេសូរ ៥:១៩)។ យើងបានថ្វាយទាំងចម្រៀង និងការសរសើរតម្កើងរបស់យើងដល់ព្រះវរបិតា តាមរយៈព្រះនាមរបស់ព្រះយេស៊ូវ (សូមប្រៀបធៀបខគម្ពីរកូឡូស ៣:១៦)។ ហេតុដូច្នេះហើយ បានជាព្រះបណ្តាលឱ្យលោកប៉ុលមានប្រសាសន៍ថា «[ចូរឱ្យ] និយាយគ្នាទៅវិញទៅមក ដោយបទទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចម្រៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត» (អេភេសូរ ៥:១៩)។ តើលោកអ្នកបានឃើញពាក្យថា «ចម្រៀងខាងឯវិញ្ញាណ» ដែរឬទេ? ពាក្យថា «ខាង ឯវិញ្ញាណ» ប្រែមកពីពាក្យថា «ញូម៉ាធីខស (pneumatikos)។ យើងបានយល់ឃើញថាពាក្យនេះសំដៅ ទៅលើចម្រៀងដែលមានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ឬចម្រៀងដែលទ្រង់បានដឹកនាំឱ្យយើងច្រៀង វិញ។ ដូច្នេះ លោកប៉ុលបានបង្ហាញយើងនៅក្នុងខគម្ពីរអេភេសូរ ៥:១៨-២០ ថាយើងបានថ្វាយបង្គំព្រះ ៣អង្គរូបមកតែមួយ (ត្រៃសរណគមន៍) នៅពេលដែលយើងថ្វាយបង្គំព្រះនោះ។ ត្រៃសរណគមន៍របស់ព្រះមាន៖ ព្រះវរបិតា១ ព្រះយេស៊ូវ១ និងព្រះវិញ្ញាណបរិសុទ្ធ១។
សូមគិតអំពីពាក្យពេចន៍នៅក្នុងចម្រៀងខាងឯវិញ្ញាណដែលលោកអ្នកចូលចិត្តជាងគេបំផុត។ តើចម្រៀងទាំងនេះបានជួយឱ្យយើងយល់សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវកាន់តែប្រសើរឡើងនោះដោយរបៀបណា?
ការសិក្សាបន្ថែម៖ នៅពេលដែលយើងអានខគម្ពីរអេភេសូរ ៥:១-២០ នោះ យើងបានឃើញថាលោកប៉ុលបានប្រកាន់ជំហរទាស់នឹងអំពើបាប ហើយនិងសេចក្តីអាក្រក់យ៉ាងរឹងមាំ។ អំពើបាបទាំងនេះក៏បាន រាប់បញ្ចូលទាំងអំពើបាបផ្លូវភេទផងដែរ។ លោកប៉ុលក៏បានមានប្រសាសន៍ផងដែរ ថាអ្នកគ្រីស្ទានមិនត្រូវ និយាយពាក្យសម្តីណា ដែលមិនលើកតម្កើងព្រះនោះឡើយ។ លោកប៉ុលបានបដិសេធមិនព្រមទទួលយកទង្វើអាក្រក់នៅក្នុងពួកជំនុំនោះឡើយ។ លោកប៉ុលបានលើកទឹកចិត្តពួកជំនុំអេភេសូរ ឱ្យធ្វើជាគំរូ ដោយការរស់នៅក្នុងជីវិតដ៏បរិសុទ្ធមួយ។ ជីវិតរបស់ពួកគេត្រូវតែបង្ហាញថាពួកគេគឺជាកូនៗរបស់ព្រះ (អេភេសូរ ៥:១-១០)។ លោកប៉ុលបានជឿថា នៅពេលណាដែលអ្នកគ្រីស្ទានបានរស់នៅដើម្បីព្រះនោះ ពួកនឹងបានភ្លឺដូចជាពន្លឺនៅក្នុងទីងងឹតយ៉ាងដូច្នោះដែរ។ នៅពេលនោះ ពួកគេនឹងដឹកនាំអ្នកជិតខាងរបស់ ពួកគេចេញពីទង្វើអាក្រក់ទៅរកព្រះគុណ និងសេចក្តីពិតរបស់ព្រះវិញ (អេភេសូរ ៥:១១-១៤)។
លោកប៉ុលចង់ឱ្យសមាជិកនៃពួកជំនុំតាំងសេចក្តីសញ្ញាថ្មីមួយ ដើម្បីឱ្យបានបម្រើព្រះយ៉ាងពេញ លេញ ខណៈពេលដែលពួកគេរង់ចាំព្រះយេស៊ូវយាងត្រឡប់មកវិញនោះ (អេភេសូរ ៥:៨; សូមអានខគម្ពីរ អេភេសូរ ៥:១៥, ១៦)។ លោកប៉ុលក៏ចង់ឱ្យព្រះយេស៊ូវសណ្ឋិតនៅក្នុងចិត្តនៃសមាជិកពួកជំនុំ ព្រមទាំង គង់នៅជាមួយនឹងពួកជំនុំរបស់ទ្រង់ផងដែរ (អេភេសូរ ៥:១៤) នៅពេលដែលពួកគេថ្វាយបង្គំនោះ។ បន្ទាប់ មក ការស្លាប់របស់ព្រះយេស៊ូវនឹងបំពេញចិត្តរបស់ពួកគេឱ្យស្រឡាញ់ព្រះ (អេភេសូរ ៥:១, ២)។ បន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធក៏នឹងបំពេញចិត្តរបស់ពួកគេ (អេភេសូរ ៥:១៨) ផងដែរ។ បទពិសោធន៍នៃការថ្វាយបង្គំ របស់ពួកគេនឹងបានពេញដោយក្តីអំណរ ខណៈពេលដែលគេច្រៀងសរសើរតម្កើងដល់ព្រះអម្ចាស់យេស៊ូវ គ្រីស្ទ និងដល់ព្រះដ៏ជាព្រះវរបិតានោះ។ អ្នកគ្រីស្ទានក៏គួរអបអរសាទរចំពោះសេចក្តីសង្ឃឹមរបស់ពួកគេ នាពេលអនាគតផងដែរ។ សេចក្តីសង្ឃឹមរបស់ពួកគេនេះមានប្រភពចេញមកពីអ្វីៗគ្រប់យ៉ាងដែលព្រះបានធ្វើ និងបន្តធ្វើសម្រាប់ពួកគេតាមរយៈព្រះយេស៊ូវនោះដែរ (អេភេសូរ ៥:១៨-២០)។
នៅពេលដែលយើងយល់ខគម្ពីរអេភេសូរ ៥:១-២០ តាមរបៀបនេះនោះ យើងនឹងបានឃើញ ថាជំពូកទាំងនេះគឺមានអត្ថន័យលើសពីឯកសារនៃសេចក្តីបង្គាប់ អំពីការរស់នៅតាមបែបគ្រីស្ទាននេះទៀត ផង។ ខទាំងនេះគឺជាការប្រកាសដល់អ្នកគ្រីស្ទានអំពីអត្តសញ្ញាណរបស់ពួកគេ និងអំពីរបៀបថ្វាយបង្គំរបស់ពួកគេនៅក្នុងគ្រាចុងក្រោយនោះដែរ។ លើសពីនេះទៅទៀតនោះ ខទាំងនេះក៏បានក្លាយមកជាការ ត្រាស់ហៅឱ្យអ្នកគ្រីស្ទានបាន «លៃ» យក «ការចរចា» ខាងឯព្រះគុណទាំងអស់ ដែលព្រះបានប្រទាន ដល់ពួកគេ រហូតដល់ព្រះយេស៊ូវយាងមកវិញនោះដែរ (អេភេសូរ ៥:១៦)។
សំណួរពិភាក្សា ១. លោកប៉ុលបានប្រាប់យើងឱ្យរៀបចំជីវិតរបស់យើងឱ្យបានបរិសុទ្ធ។ តើសព្វថ្ងៃនេះ យើងអាចបរិសុទ្ធ យ៉ាងដូចម្តេចទៅបាន នៅពេលដែលអំពើបាប និងទង្វើអាក្រក់ជាច្រើន នៅជំុវិញយើងយ៉ាងដូច្នេះនោះ? ២. តើយើងអាចរៀននូវអ្វីដែលផ្គាប់ព្រះទ័យដល់ព្រះ (អេភេសូរ ៥:១០) និងដល់ផែនការដែលទ្រង់មាន សម្រាប់យើងនោះ (អេភេសូរ ៥:១៧) ដោយរបៀបណាដែរ? ៣. លោកប៉ុលបានមានប្រសាសន៍ថាអ្នកគ្រីស្ទានមិនត្រូវនិយាយអំពីអំពើបាបផ្លូវភេទនោះឡើយ (អេភេសូរ ៥:៣, ៤)។ អ្នកខ្លះបានយល់ច្រឡំអំពីប្រសាសន៍របស់លោកប៉ុលនៅត្រង់នេះ។ ពួកគេបានគិតថាលោក ប៉ុលចង់មានន័យថាយើងមិនត្រូវដាក់ទោសអំពើបាបផ្លូវភេទនៅក្នុងពួកជំនុំនោះឡើយ។ តើហេតុអ្វីបានជាគោលគំនិតនេះជាគោលគំនិតខុសឆ្គងយ៉ាងដូច្នេះ?
កន្ទបដែលមាននៅក្នុងបញ្ជីគ្រឿងទេស
នៅព្រឹកថ្ងៃសុក្រមួយ ខ្ញុំបានដើរទិញអីវ៉ាន់ប្រើប្រាស់ប្រចាំសប្តាហ៍ នៅក្នុងហាងលក់គ្រឿងទេស មួយ នៅក្នុងទីក្រុងបេរូត (Beirut) នៃប្រទេសលីបង់របស់ពួកយើង។ ស្វាមីរបស់ខ្ញុំ ពីតធឺរ កំពុងតែទិញ ផ្លែប៉ម និងនំពោត (granola bars) សម្រាប់កម្មវិធីឡើងភ្នំនៅចុងសប្តាហ៍របស់ផាតហ្វាញឌ័រ ទន្ទឹមគ្នានេះ ខ្ញុំក៏ដើររកទិញម្ហូបអាហារសម្រាប់គ្រួសាររបស់ខ្ញុំដែរ។ ពួកយើងបានបម្រើការជាបេសកជនបង្រៀនខាង ផ្នែកជីវវិទ្យានៅឯសាកលវិទ្យាល័យមីតដល អ៊ីស (Middle East)។ នៅពេលដែលខ្ញុំដើរឡើងទៅជាន់ ខាងលើ ដើម្បីរកមើលថ្នាំសម្លាប់មេរោគ និងសាប៊ូលាងចាននោះ ខ្ញុំបានមើលនៅតាមច្រកដាក់កន្ទប ហើយបានឃើញបុរសម្នាក់កំពុងតែរើមើលកន្ទប។ ខ្ញុំបានគិតនៅក្នុងចិត្តថាអ្នកដែលត្រូវការកន្ទបនៅក្នុង ប្រទេសលីបង់នេះប្រហែលជាពិបាករកបន្តិចហើយ មើលទៅ។ ដ្បិតស្ថានភាពហិរញ្ញវត្ថុមានការលំបាក ខ្លាំង ដោយសារតែរូបិយប័ណ្ណនៃប្រទេសលីបង់បានបាត់បង់តម្លៃទឹកប្រាក់ជាង៩០ភាគរយនៅក្នុងរយៈពេល២ឆ្នាំនេះ ហើយតម្លៃទំនិញក៏កើនឡើងខ្ពស់ណាស់ដែរ។ ប្រជាជនជាង៨០ភាគរយនៅក្នុងប្រទេស នេះ បានរស់នៅក្នុងភាពក្រីក្រ។
រំពេចនោះ សេចក្តីបង្គាប់មួយបានផុសឡើងនៅក្នុងគំនិតរបស់ខ្ញុំ «ចូរទិញកន្ទបមួយថង់នេះ ទៅ»។ ខ្ញុំមានការភ្ញាក់ផ្អើលចំពោះគំនិតនោះមែនទែន។ ខ្ញុំបានទូលសួរទៅព្រះថា «ឱព្រះអម្ចាស់អើយ តើគំនិតអម្បាញ់មិញនេះគឺជាគំនិតរបស់ទ្រង់មែនទេ? តើហេតុអ្វីបានជាខ្ញុំត្រូវទិញកន្ទបមួយថង់នេះយ៉ាង ដូច្នេះ? ដ្បិតនៅក្នុងចំណោមកូនៗទាំង៣របស់ខ្ញុំនោះ កូនពៅរបស់ខ្ញុំមានអាយុ១០ឆ្នាំហើយ ព្រះអង្គ»។ «ចូរទិញកន្ទបមួយថង់នេះទៅ»។ ខ្ញុំបានដើរទៅរកជណ្តើរយន្ត។ «ព្រះអង្គអើយ ទូលបង្គំមិនស្គាល់អ្នកមានកូនណាដែលត្រូវការកន្ទបនេះឡើយ»។ សេចក្តីបង្គាប់នោះបានក្លាយមកជាការទទូចកាន់តែច្រើនឡើងៗថា «ចូរទិញកន្ទបមួយថង់នេះទៅ»។ ខ្ញុំបានដើរទៅរកច្រកដាក់កន្ទបនោះវិញ ហើយបានអធិស្ឋាន ថា «ឱព្រះអង្គអើយ ទូលបង្គំនឹងទិញកន្ទបខ្លះ ប៉ុន្តែ សូមទ្រង់ជួយបង្ហាញទូលបង្គំផង ថាទូលបង្គំគួរតែឱ្យ កន្ទបនេះទៅអ្នកណា តើទូលបង្គំត្រូវទិញកន្ទបទំហំប៉ុនណាដែរ?» ទូលបង្គំបានយកកន្ទបទំហំលេខ៣ រួចបន្តទិញអីវ៉ាន់តទៅទៀត។ នៅពេលដែលទូលបង្គំ និងស្វាមីរបស់ខ្ញុំបានជួបគ្នានៅត្រង់ចំណតរថយន្ត នោះ ខ្ញុំបានប្រាប់គាត់ថា «បង បើបងឃើញកន្ទបនៅក្នុងកន្ទ្រករុញ មិនបាច់ភ្ញាក់ផ្អើលអ្វីឡើយ ពីព្រោះ ព្រះបានប្រាប់ឱ្យអូនទិញវា កន្ទបទាំងនោះគឺជាអំណោយមួយ ប៉ុន្តែ អូនមិនទាន់ដឹងថាអូនគួរឱ្យអ្នកណា នៅឡើយទេ។ យើងបានបើកឡានត្រឡប់ទៅផ្ទះវិញ។
នៅថ្ងៃបន្ទាប់ នៅក្នុងព្រះវិហារនោះ ខ្ញុំបានឃើញមិត្តភក្តិម្នាក់ ដែលមានភរិយាធ្វើការជាមួយជនភៀសខ្លួននៅក្នុងទីក្រុងបេរូត។ យើងបាននិយាយគ្នាអស់មួយស្របក់ បន្ទាប់មក ខ្ញុំបានសួរគាត់ថា «តើឯងគិតថាប្រពន្ធឯងស្គាល់អ្នកណាដែលត្រូវការកន្ទបកូនក្មេងដែរឬទេ? ព្រះអម្ចាស់បានប្រាប់គ្នាឱ្យទិញកន្ទបមួយចំនួន កាលពីម្សិលមិញ តែគ្នាមិនដឹងថាត្រូវឱ្យអ្នកណានោះទេ»។ គាត់បានសន្យាថាគាត់ នឹងសួរនាំភរិយារបស់គាត់។ នៅល្ងាចនោះ ខ្ញុំបានទទួលសារមួយពីគាត់។ មិត្តភក្តិរបស់ខ្ញុំបាននិយាយ ថា «នៅពេលដែលយើងប្រាប់ប្រពន្ធយើង អំពីរឿងឯងទិញកន្ទបកូនក្មេងនោះ នាងបានស្រក់ទឹកភ្នែក ដោយសារតែស្អែកនេះ ប្រពន្ធរបស់យើងនឹងទៅលេង២គ្រួសារដែលត្រូវការកន្ទបកូនក្មេង។ តើពួកយើង អាចទៅយកកន្ទបនោះនៅយប់នេះបានដែរឬទេ?»។
នៅពេលដែលយើងឱបស្វាគមន៍គ្នា និងជជែកគ្នានៅត្រង់មាត់ទ្វារអស់មួយស្របក់នោះ ខ្ញុំបានប្រគល់កន្ទប ដែលព្រះបានដាក់នៅក្នុងបញ្ជីគ្រឿងទេសរបស់ខ្ញុំនោះ ទៅឱ្យ នាង។ ខ្ញុំបានដឹងថានាងធ្វើការជាមួយនឹងសមាជិកជាង២០គ្រួសារ ដែលត្រូវ ការបន្ទបកូនក្មេង ប៉ុន្តែ គ្មានលុយទិញកន្ទបនោះឡើយ។ ឥឡូវនេះ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែដាក់កន្ទបនៅក្នុងបញ្ជីគ្រឿងទេសរបស់ខ្ញុំឱ្យបានញឹកញាប់ជាងមុន។