ការងារសាងសង់សាលារៀន

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះក្រុមការងារពីថ្នាក់មិសិនកម្ពុជាដែលដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា បានចុះទៅពនិត្យមើលនូវការងារសាងសង់សាលារៀនមួយខ្នងមានបីបន្ទប់ដែលស្ថិតនៅភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

 

សាលារៀននេះបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។ រហូតមកដល់ពេលនេះយើងបានការសាងសង់បានរួចរាល់ប្រមាណជា៧០%។ ទៅតាមគំរោងសាលានេះអាចនឹងសំម្ពោធបើកអោយប្រើប្រាស់នៅក្នុងខែសីហា ឆ្នាំ២០២២ខាងមុខនេះ។