Stewardship and Trust Services

ប្រធាននាយកដ្ឋានផ្នែកគ្រីស្ទានកិច្ច និងការបរិច្ចាគថ្វាយព្រះជួយជ្រោមជ្រែងដល់រដ្ឋបាលមិស្សិនកម្ពុជាក្នុងការធ្វើឲ្យបេសកកម្មរបស់ព្រះវិហារសម្រេចឡើងតាមរយៈការហ្វឹកហ្វឺនថ្នាក់ដឹកនាំ និងការអប់រំផ្នែកគ្រីស្ទានកិច្ច។ គោលបំណងនៃនាយកដ្ឋាននេះគឺត្រូវបំផុសការអនុវត្តតាមសេចក្តីជំនឿលើព្រះជាម្ចាស់ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិត ពោលគឺទាំងផ្នែកឯកជន ក៏ដូចជាផ្នែកសមូហភាព។ ការផ្តោតទៅលើការភ្ញាក់រឭកខាងវិញ្ញាណ ការភ្ញាក់រឭកខាងអង្គការ ការចាត់ចែងជីវិតផ្ទាល់ខ្លួន ការចាត់ចែងលុយកាក់របស់គ្រីស្ទាន និងការបំផុសឲ្យមានការប្តេជ្ញាចិត្តចំពោះគ្រីស្ទានកិច្ចខាងហិរញ្ញវត្ថុ និងបេសកកម្មត្រូវបានលើកទឹកចិត្ត និងជ្រោមជ្រែង។ ការនេះរួមមានការសហការយ៉ាងជិតដិតជាមួយមិស្សិនកម្ពុជា និងនាយកដ្ឋានផ្សេងៗទៀតដូចជា៖ ផ្នែកសប្បាតហ៍ស្គូល និងផ្នែកផ្សាយដំណឹងល្អ ព័ន្ធកិច្ចផ្នែកគ្រូគង្វាល ផ្នែកអប់រំ ផ្នែគ្រួសារ ផ្នែកស្ត្រី ផ្នែកយុវជន និងព័ន្ធកិច្ចផ្នែកកុមារ។

 

The Stewardship & PGTS Director assists CAM Administration in accomplishing the Church’s mission through leadership training and stewardship education. The purpose of this department is to foster the integration of faith in God into every area of life–individually and corporately. The focus on spiritual renewal, organizational renewal, personal life management, Christian money management and fostering a commitment to financial stewardship and mission are to be encouraged and promoted. This includes cooperating closely with CAM and other departments: Sabbath School, and Personal Ministries, Ministerial Association, Education, Family, Women, Youth and Children’s Ministries.