
ទស្សនវិស័យថ្មីៗសម្រាប់កិច្ចបម្រើទទួលបានពីមហាសន្និបាតរបស់ភូមិភាគអាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD)
ថ្នាក់ដឹកនាំ គ្រូគង្វាល និងប្រធាននាយកដ្ឋាននានាសរុបចំនួន៣១រូប នៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានជួបជុំគ្នាជាមួយថ្នាក់ដឹកនាំនៃព្រះវិហារនៅទូទាំងភូមិភាគអាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD) ក្នុងមហាសន្និបាតគ្រូគង្វាល និងជំនួបកំពូល ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត Basilea ក្រុងTangerang ខេត្តBanten ប្រទេសឥណ្ឌូណេស៊ី។ ការជួបជុំទូទាំងភូមិភាគនេះ បានផ្តោតសំខាន់លើការអភិវឌ្ឍភាពជាអ្នកដឹកនាំ កិច្ចសហប្រតិបត្តិការក្នុងការបម្រើការងារ និងការព្រឹងនូវប្រលឹងវិញ្ញាណបន្ថែមទៀត។ តាមរយៈសិក្ខាសាលា និងការពិភាក្សាគ្នា អ្នកចូលរួមបានចែករំលែកនូវយុទ្ធសាស្ត្រជាក់ស្តែង ដើម្បីពង្រឹងការកិច្ចបម្រើការងារ និងបង្កើតដៃគូសហការនៅទូទាំងតំបន់ទាំងមូល។ ការផ្តោតសំខាន់មួយនៅក្នុងជំនួបនេះ គឺជាផែនការ One Voice 27 ដែលលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងសមាជិកព្រះវិហារទាំងអស់រួបរួមគ្នាក្នុងការចែករំលែកដំណឹងល្អ។ ការសង្កត់ធ្ងន់នូវសារៈសំខាន់នៃចំណុចនេះបានជួយដល់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ឱ្យអនុវត្តនូវផែនការនេះនៅទូទាំងប្រទេសកម្ពុជា។ ចំណេះដឹងថ្មីៗ ការបំផុសគំនិតនានា និងទំនាក់ទំនងដែលទទួលបានក្នុងកំឡុងជំនួបកំពូលនេះនឹងពង្រឹងកិច្ចបម្រើការងារនៅតាមមូលដ្ឋាន ក៏ដូចជាបំប៉នថ្នាក់ដឹកនាំសម្រាប់កិច្ចបម្រើនានាឱ្យកាន់តែ មានប្រសិទ្ធភាពជាងមុន និងគាំទ្រដល់បេសកកម្មរបស់មិសិនកម្ពុជាក្នុងការប្រកាសផ្សាយដំណឹងល្អ និងស្ថាបនាក្រុមជំនុំប្រកបដោយភាពរឹងមាំ និងផ្តោតលើបេសកកម្មនៅទូទាំងប្រទេស។ CAM’s Leaders Gain Fresh Vision for Ministry at SSD Convention By, Kimseng Se | Cambodia Adventist Mission Thirty-one pastors, church leaders, and departmental directors from the Cambodia Adventist Mission (CAM) gathered with fellow leaders from across the Southern Asia-Pacific Division (SSD) during the Ministerial Convention and Stewardship Summit, held July 28–August 2, 2026, at the

ចំនួន១២នាក់សំរេចផ្លាស់ប្តូរតាមរយៈកម្មវិធីផ្សាយដំណឹងល្អនៅសហគមន៍កុលសម្ព័ន្ធក្នុងខេត្តរតនគិរី
តាមរយៈកម្លាំងនៃជំនឿ និងសាមគ្គីភាព បានធ្វើឱ្យពន្លឺនៃដំណឹងល្អបានឈានជើងចូលទៅកាន់ដែនដីថ្មីនៅភាគឦសាននៃប្រទេសកម្ពុជា នៅពេលដែលលោកស្រី ដានីតា (Danita P. Caderma) ប្រធាននាយកដ្ឋានកុមារប្រចាំព្រះវិហារអាត់វេនទីស្ទតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD) បានសហការជាមួយលោកស្រី ហេង សាយ័ន ប្រធាននាយកដ្ឋានកុមារនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងយុទ្ធនាការផ្សាយដំណឹងល្អមួយដ៏ជោគជ័យ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងតំបន់ដែលមិនទាន់មានដំណឹងល្អចូលទៅដល់នៅក្នុងខេត្តរតនគិរី ដោយមានអ្នកចូលរួមប្រចាំថ្ងៃប្រមាណជាង៣០០នាក់ មកពីសហគមន៍កុលសម្ព័ន្ធភាគតិចផ្សេងៗគ្នា។ ក្នុងនាមជាវាគ្មិនដ៏សំខាន់ លោកស្រី ដានីតា បានចែករំលែកនូវសារនៃការលើកកម្ពស់ខាងផ្នែកព្រលឹងវិញ្ញាណ និងសេចក្តីសង្ឃឹម ជូនដល់គ្រួសារដែលបានស្តាប់ឮសារនេះជាលើកដំបូង ជាពិសេសសារអំពីព្រះយេស៊ូវយាងមកវិញជាលើកទីពីរតែម្តង។ កម្មវិធីដ៏អធិកអធមនេះបានបញ្ចប់ទៅដោយក្តីសោមនស្សរីករាយនៅថ្ងៃសប្បាតហ៍ ថ្ងៃទី១៨ ខែកក្កដា ដោយបងប្អូនចំនួន១២រូប មកពីក្រុម កុលសម្ព័ន្ធ បានថ្វាយជីវិតរបស់ពួកគេដល់ព្រះយេស៊ូវគ្រីស្ទតាមរយៈពិធីបុណ្យជ្រមុជទឹក។ ការចុះបេសកកម្មនៃការផ្សាយដំណឹងល្អនេះ បង្ហាញពីការឈានទៅមុខដ៏សំខាន់មួយទៀត ក្នុងការផ្សាយដំណឹងល្អ និងពង្រឹងបេសកកម្មរបស់ព្រះវិហារ។ ជាពិសេស ដើម្បីឈានចូលទៅកាន់សហគមន៍ដែលមិនទាន់បានឮដំណឹងល្អនានានៅទូទាំងប្រទេសកម្ពុជា តាមរយៈសកម្មភាពដ៏រស់រវើកនៃនាយកដ្ឋានកុមារ ។ 12 Lives Transformed as Gospel Reaches Remote Tribal Communities in Ratanakiri By, Pastor Noeum Vannak | Cambodia Adventist Mission In a powerful demonstration of faith and unity, the light of the gospel broke new ground in northeastern Cambodia as Mrs. Danita P. Caderma, Southern Asia-Pacific Division (SSD) Children’s Ministries Director, partnered

ស្ថាប័នបេសកកម្ម AFM បានប្រគល់ជាផ្លូវការនូវសាលាអាត់វេនទីស្ទគ្រីស្ទានសិន និងទ្រព្យសម្បត្តិរបស់ខ្លួន ជូនដល់បេសកកម្មអាត់វេនទីស្ទកម្ពុជា
ស្ថាប័នបេសកកម្ម AFM បានផ្ទេរការដឹកនាំរបស់សាលាអាត់វេនទីស្ទគ្រីស្ទានសិន និងទ្រព្យសម្បត្តិនានាជាផ្លូវការជូនដល់បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងអំឡុងពេលពិធីប្រគល់ និងទទួល កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ នេះជាការបើកទំព័រថ្មីមួយក្នុងការអភិវឌ្ឍកិច្ចការបម្រើព្រះក្នុងខេត្តមណ្ឌលគិរី។ ពិធីប្រគល់ និងទទួលនេះ គឺជាការបង្ហាញពីរបត់ថ្មីមួយដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្របេសកកម្មរបស់ ស្ថាប័ន AFM ក្នុងការបណ្តុះបណ្តាលថ្នាក់ដឹកនាំក្នុងស្រុក និងការប្រគល់កិច្ចការបម្រើព្រះដែលបានកសាងឡើងមកឱ្យក្រុមជំនុំក្នុងស្រុកជាអ្នកគ្រប់គ្រងបន្ត។ បេសកកម្មអាត់វេនទីស្ទកម្ពុជានឹងបន្តគ្រប់គ្រងសាលារៀននេះ និងជំរុញកិច្ចការបម្រើផ្នែកអប់រំឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។ នៅក្នុងពិធីនេះ មានវត្តមានចូលរួមពី លោក ថេនីសិន ឌីអន (Theunissen Deon) ប្រធានស្ថាប័នបេសកកម្ម AFM ប្រចាំតំបន់ អ្នកស្រី សូឡង់ ហ្សារ៉ា (Solange Jara) ទីប្រឹក្សាសាលា ប៉ាស្ទ័រ ម៉ៅ រឿន នាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា លោក អៀម ឧកញ៉ា ហេរញ្ញិកនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ព្រមទាំងក្រុមការងារ រួមទាំងលោកគ្រូអ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស មាតាបិតា និងសមាជិកក្រុមជំនុំផងដែរ។ នៅក្នុងពិធីនោះ ស្ថាប័នបេសកកម្ម AFM បានប្រគល់វត្ថុតំណាងពីរជូនដល់ថ្នាក់ដឹកនាំបេសកកម្មអាត់វេនទីស្ទកម្ពុជា រួមមាន៖ ព្រះគម្ពីរ តំណាងឱ្យការប្តេជ្ញាចិត្តរបស់សាលាចំពោះការអប់រំដែលមានព្រះគ្រីស្ទគ្រឹស្ទជាស្នូលសំខាន់ ដោយផ្អែកលើព្រះគម្ពីរ និងកូនសោសាលា តំណាងឱ្យការផ្ទេរការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការដឹកនាំគ្រឹះស្ថានសិក្សាមួយនេះបន្តទៅមុខទៀត។ ថ្នាក់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះស្ថាប័នបេសកកម្ម AFM សម្រាប់ការបម្រើការងារជាច្រើនឆ្នាំនៅក្នុងខេត្តមណ្ឌលគិរី និងសម្រាប់ការទុកចិត្តដោយប្រគល់កិច្ចការនេះបន្តមកឱ្យក្រុមជំនុំក្នុងស្រុក។ ថ្នាក់ដឹកនាំ ក៏បានទទួលស្គាល់ផងដែរនូវការប្តេជ្ញាចិត្តរបស់ស្ថាប័នបេសកកម្ម AFM ក្នុងការអភិវឌ្ឍកិច្ចការបម្រើព្រះប្រកបដោយចីរភាពតាមរយៈការបណ្តុះបណ្តាលថ្នាក់ដឹកនាំក្នុងស្រុក ដែលអាចបន្តការងារនេះនៅក្នុងសហគមន៍របស់ពួកគេផ្ទាល់ផងដែរ។ AFM Transfers Adventist Christensen School to CambodiaAdventist Mission By, Kimseng Se | Cambodia Adventist Mission MONDULKIRI, Cambodia — Adventist Frontier Missions(AFM) officially transferred the leadership of Adventist Christensen School and its properties to the Cambodia

វគ្គបណ្តុះបណ្តាលលេខា សម្រាប់ការបម្រើកិច្ចការព្រះវិហារ
ថ្មីៗនេះ ដើម្បីពង្រឹងការគ្រប់គ្រង និងគាំទ្រដល់បេសកកម្មរបស់ព្រះវិហារ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលមួយសម្រាប់ប៉ាស្ទ័រ និងលេខាព្រះវិហារ ដែលបម្រើការនៅតាមព្រះវិហារ និងតាមតំបន់នានាទូទាំងរាជធានីភ្នំពេញ។ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនព្រះគម្ពីរភ្នំពេញ ក្រោមការដឹកនាំរបស់ប៉ាស្ទ័រ លឹម ផេង លេខាធិការប្រតិបត្តិនៃ SEUM។ វគ្គបណ្តុះបណ្តាលនេះបានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់លេខាព្រះវិហារក្នុងការជំរុញបេសកកម្ម តាមរយៈភាពជាអ្នកដឹកនាំដ៏ស្មោះត្រង់ ការកត់ត្រាប្រវត្តិត្រឹមត្រូវ និងការអនុវត្តការងាររដ្ឋបាលផងដែរ។ សិក្ខាកាមក៏បានពិភាក្សាអំពីបញ្ហាប្រឈមនានាដែលពួកគេបានជួបប្រទះនៅក្នុងព្រះវិហារ និងតាមតំបន់ផ្ទាល់ខ្លួនរបស់ពួកគេ ដែលបង្កើតឱ្យមានឱកាសសម្រាប់ការសហការនិងការរៀនសូត្រតាមបែបការអនុវត្តជាក់ស្តែង។ ដោយដកស្រង់ចេញពីសៀវភៅណែនាំស្តីរបស់ព្រះវិហារសេវេនដេយអាត់វេនទីស្ទប៉ាស្ទ័រ លឹម ផេង បានផ្តល់ការណែនាំដោយផ្អែកលើព្រះគម្ពីរ និងគោលការណ៍សំខាន់ៗ ដើម្បីជួយឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីរបស់ព្រះវិហារ និងការទទួលខុសត្រូវរបស់ស្ថាប័ន។ វគ្គពិភាក្សាបានជួយពង្រឹងទំនុកចិត្តរបស់សិក្ខាកាមក្នុងការបំពេញការងារបម្រើព្រះរបស់ពួកគេប្រកបដោយភាពស្មោះត្រង់ និងសហការគ្នាជាធ្លុងតែមួយ។ វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ទៅដោយការប្តេជ្ញាចិត្តជាថ្មីក្នុងការគោរពតាមគោលការណ៍នានារបស់ព្រះវិហារ និងធ្វើការរួមគ្នាដើម្បីពង្រឹងក្រុមជំនុំ នៅពេលដែលពួកគេចែកចាយសេចក្តីសង្ឃឹមរបស់ព្រះគ្រីស្ទនៅទូទាំងប្រទេសកម្ពុជា។ Church Clerk Training Equips Leaders for Effective Ministry in Cambodia By, Pastor Noeum Vannak | Cambodia Adventist Mission To strengthen church administration and support the mission of the church, the Cambodia Adventist Mission recently hosted a training for pastors and church clerks serving churches and districts across Phnom Penh. Held at the Phnom Penh Training Center, the event was led by Pastor Lim Teng

ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំព្រះវិហារសម្រាប់ការបំពេញបេសកកម្ម
ជាមួយនិងការប្តេជ្ញាចិត្តជាថ្មីក្នុងការបណ្តុះបណ្តាលសមាជិកឱ្យក្លាយជាសិស្ស និងដើម្បីនាំដំណឹងល្អទៅកាន់មនុស្សឱ្យបានកាន់តែច្រើន បេសកកម្មអាត់វេនទីស្ទកម្ពុជា បានអញ្ជើញប៉ាស្ទ័រ និងថ្នាក់ដឹកនាំព្រះវិហារ មកចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ទី៦ ខែកក្កដា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះដឹកនាំដោយប៉ាស្ទ័រ Niratisai Aipan ដែលជាសហការីផ្នែកកិច្ចការគ្រូគង្វាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាប្រធាននាយកដ្ឋាន NDR-IEL ដែលលោកបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំទាំងអស់ឱ្យពង្រឹងភាពជាអ្នកដឹកនាំខាងវិញ្ញាណ និងការផ្តោតយកចិត្តទុកដាក់លើបេសកកម្ម។ ឆ្លងកាត់ការបណ្តុះបណ្តាលនេះ ប៉ាស្ទ័រ Niratisai Aipan បានបង្ហាញពីគោលការណ៍ជាក់ស្តែងសម្រាប់ភាពជាអ្នកដឹកនាំព្រះវិហារដែលប្រកបដោយប្រសិទ្ធភាព ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្វែងរក និងការនាំសមាជិក ស់ៗឱ្យត្រឡប់មកវិញតាមរយៈកិច្ចការងាររបស់ NDR-IEL។ លោកក៏បានណែនាំអំពីគម្រោង «សំឡេងតែមួយ ២៧»(One Voice 27) និងបានរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយដំណឹងល្អពេញមួយឆ្នាំ ដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីជ្រមុជទឹកដែលបានគ្រោងទុកនៅខែកញ្ញា ឆ្នាំ២០២៧ ខាងមុខ។ លើសពីនេះ ប៉ាស្ទ័រ Niratisai Aipan បានជំរុញឱ្យប៉ាស្ទ័រទាំងអស់រៀបចំពិធីលាងព្រះអម្ចាស់ជារៀងរាល់ត្រីមាសម្តងៗ នៅតាមព្រះវិហារនីមួយៗ ដោយបានគូសបញ្ជាក់ពីតួនាទីរបស់ពិធីនេះក្នុងការពង្រឹង និងបំប៉នជីវិតខាងវិញ្ញាណរបស់សមាជិកក្រុមជំនុំ។ នៅថ្ងៃបរិសុទ្ធ លោកបានដឹកនាំពិធីលាងព្រះអម្ចាស់រួមគ្នាជាមួយបណ្តាប៉ាស្ទ័រទាំងឡាយ ដោយបានបង្ហាញពីគោលការណ៍ព្រះគម្ពីរ និងជំហានជាក់ស្តែងក្នុងការប្រារពពិធីដ៏វិសុទ្ធនេះ។ វគ្គបណ្តុះបណ្តាលនេះ បានបញ្ចប់ទៅដោយការប្តេជ្ញាចិត្តជាថ្មីក្នុងចំណោមថ្នាក់ដឹកនាំព្រះវិហារ ដើម្បីបំរើការងារប្រកបដោយក្តីមេត្តាករុណាដូចព្រះគ្រីស្ទ ពង្រឹងក្រុមជំនុំ និងធ្វើការរួមគ្នាដើម្បីជំរុញបេសកកម្មក្នុងការចែករំលែកសេចក្តីសង្ឃឹមរបស់ព្រះយេស៊ូវនៅទូទាំងប្រទេសកម្ពុជា។ Cambodia Adventist Mission Strengthens Church Leaders for MissionBy, Pastor Noeum Vannak | Cambodia Adventist Mission With a renewed commitment to disciple members and reach more people with the gospel, the Cambodia Adventist Mission gathered district pastors and church leaders for a four-day leadership training held

មនុស្ស៤២ នាក់ទទួលយកព្រះយេស៊ូវតាមរយៈបេសកកម្ម Mission Refocus
មនុស្ស៤២នាក់ទទួលយកព្រះយេស៊ូវតាមរយៈបេសកកម្ម Mission Refocus ការផ្សាយដំណឹងល្អមួយបានធ្វើឡើងតាមរយៈបេសកកម្ម Mission Refocus នៅខេត្តកណ្តាល និងបានបញ្ចប់ទៅដោយពិធីជ្រមុជទឹកជូនដល់មនុស្សចំនួន៤២នាក់ ដែលបានបង្ហាញឱ្យឃើញពីសមិទ្ធផលជាដ៏បន្តបន្ទាប់នៃការផ្សព្វផ្សាយដំណឹងល្អនៅក្នុងប្រទេសកម្ពុជា។ ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ប៉ាស្ទ័រ Jose V. Zabat Jr. ដែលជានាយកបេសកកម្ម Mission Refocus ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង បានចែករំលែកនូវសារដំណឹងល្អ ជារៀងរាល់ល្ងាច ជូនដល់ប្រជាពលរដ្ឋដែលអញ្ជើញមកពីសហគមន៍រាប់រយនាក់។ នៅក្នុងកម្មវិធីនេះ អ្នកចូលរួមទាំងអស់បានឈ្វេងយល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សេចក្តីសង្រ្គោះតាមរយៈព្រះយេស៊ូវគ្រីស្ទ និងសេចក្តីសង្ឃឹមដែលមានចែងក្នុងព្រះគម្ពីរ។ កម្មវិធីនេះបានឈានដល់ចំណុចដ៏សំខាន់បំផុតនៅក្នុងពិធីអបអរសាទរពិធីបុណ្យជ្រមុជទឹកដ៏មានសេចក្តីត្រេកអរនាថ្ងៃបិសុទ្ធ ខណៈដែលបុគ្គលចំនួន៤២នាក់ បានប្ដេជ្ញាចិត្តថ្វាយជីវិតរបស់ខ្លួនចំពោះព្រះគ្រីស្ទជាសាធារណៈ។ ក្រៅពីការអធិប្បាយ ប៉ាស្ទ័រ Jose V. Zabat Jr. ក៏បានចុះទៅសួរសុខទុក្ខអ្នកបំពេញបេសកកម្មក្រោមគម្រោង MissionRefocus ដែលកំពុងតែបម្រើការនៅក្នុងសហគមន៍ចំនួនពីរនៅខេត្តកណ្តាលផងដែរ។ លោកបានអធិដ្ឋានជាមួយពួកគេ លើកទឹកចិត្តពួកគេនៅក្នុងកិច្ចការបម្រើព្រះ ហើយក៏បានបញ្ជាក់ជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃការចែករំលែកដំណឹងល្អដោយភាពស្មោះត្រង់នៅក្នុងតំបន់ដែលពួកគេបំពេញបេសកកម្ម។ ថ្នាក់ដឹកនាំព្រះវិហារបានសរសើរតម្កើងព្រះជាម្ចាស់ចំពោះផលផ្លែខាងវិញ្ញាណនេះ និងបានថ្លែងអំណរគុណដល់សមាជិកព្រមទាំងអ្នកគាំទ្រទាំងអស់តាមរយៈការអធិដ្ឋាន ការចូលរួមលះបង់ និងការរួមចំណែកផ្សេងៗទៀតរបស់ពួកគេ ដែលបានធ្វើឱ្យយុទ្ធនាការផ្សាយដំណឹងល្អនេះ ក៏ដូចជាបេសកកម្មដែលកំពុងបន្តទៀតទទួលបានជោគជ័យ។ Mission Refocus Evangelistic Series Leads 42 to Christ in CambodiaBy, Kimseng Se | Cambodia Adventist Mission A Mission Refocus evangelistic series in Kandal Province, Cambodia, concluded with the baptism of 42 people, highlighting the continuing impact of gospel outreach in the country. From June 22–27, 2026, Pastor Jose V.