ការប្តេជ្ញាក្នុងការចេញទៅបង្កើតសិស្ស

Home February 9, 2022

ការប្តេជ្ញាក្នុងការចេញទៅបង្កើតសិស្ស

បេសកកម្មអាត់វេនទីស្ទកម្ពុជា

ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២


វគ្គសិក្ខាសាលាចំនួន២ថ្ងៃត្រូវបានបញ្ចប់យ៉ាងជោគជ័យក្រោមបរិយាកាសដ៏មានអំណរជាមួយគំនិត និងយុទ្ធសាស្រ្តថ្មីៗដែលបានដាក់ជូនពីថ្នាក់មិសិនកម្ពុជា ដោយប៉ាស្ទ័រ ហង្ស តារា។ នៅល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយនៃកម្មវិធីសិក្ខាសាលាសម្រាប់អ្នកដាំក្រុមជំនុំ នោះសិក្ខាកាមទាំងអស់គ្នាបានចូលរួមធ្វើពិធីប្តេចជ្ញាចិត្តជាថ្មីក្នុងការចេញទៅបង្កើតសិស្សថ្វាយព្រះជាម្ចាស់។ គ្រប់គ្នាបានអុជទានបំភ្លឺឡើងដែលជានិមិត្តរូបនៃការតាំងចិត្តជាថ្មីជាមួយនឹងព្រះជាម្ចាស់ក្នុងការបំរើទ្រង់។ គ្រប់គ្នាប្តេជ្ញាថា នឹងនាំគ្នាចេញទៅដោយនាំយកនូវសារនៃដំណឹងល្អទៅប្រកាសប្រាប់មនុស្សទូទៅ ដើម្បីអោយគេបានត្រៀមខ្លួនជាស្រេចសម្រាប់ទទួលព្រះយេស៊ូវយាងមកវិញជាលើកទី២ក្នុងពេលឆាប់ៗនេះ។ 


ចំរៀងសូមព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិត ត្រូវបានបន្លឺឡើងយ៉ាងអស់ពីចិត្ត ឮពេញបន្ទប់ហ្វឹកហ្វឺនទាំងមូល អមជាមួយនឹងពន្លឺភ្លើងទានគ្រប់ដៃ

ជាបរិយាកាសមួយយ៉ាងពិសេសដែលគ្រប់គ្នាមានអារម្មណ៍ដឹងថាព្រះកំពុងតែគង់នៅជាមួយ។ សិក្ខាកាមក៏ទទួលបាននូវកំលាំង ស្មារតី និងប្រាជ្ញាមកពីព្រះជាម្ចាស់ហើយចង់ចេញទៅសំរេចការងារថ្វាយទ្រង់គ្រប់ៗគ្នា។


The two-day training was successfully completed in a joyful atmosphere with new ideas and strategies presented by Pastor Hang Dara, Cambodia Adventist Mission president. On the evening of February 8, 2022, the last day of the seminary program, all participants joined a commitment program to go out and make disciples for God. Everyone lit a candle, a symbol of renewed commitment with God in His service. Everyone is determined to go out and share the gospel with the people so that they will be ready for the Second Coming of Jesus in the near future.


The praying for the Holy Spirit hymn was sung loudly from their heart filled the entire room, accompanied by candlelight we can feel the presence of the Lord. It is a special moment where everyone receives spiritual strength and wisdom from God to go out and do His work.