កើតជាថ្មីក្នុងសម័យកូវីដ-19

កើតជាថ្មីក្នុងសម័យកូវីដ-19

បទគម្ពីរភីលីព 4:13 សំដែងថា “ខ្ញុំអាចធ្វើគ្រប់ការទាំងអស់បានដោយសារព្រះគ្រីស្ទ    ចំរើនកំលាំងដល់ខ្ញុំ”។ នេះជាព្រះបន្ទូលរបស់ព្រះដែលបាន ផ្តល់កំលាំងដល់លោកគ្រូ       សោម សុវណ្ណះ លោកជាគ្រូដាំព្រះវិហារនៅទីរួមខេត្តក្រចេះដែលលោកបានសរេចចិត្តផ្សាយដំណឹងល្អតាមអនឡាញមានលក្ខណៈជាក្រុមតូចៗ ក្រោមការដឹកនាំរបស់លោកគ្រូ សោម សុវណ្ណនី ជាប្រធានភូមិភាគឦសានហើយក្រោយពីការអធិស្ឋានយ៉ាងអស់អំពីចិត្តរបស់ក្រុមជំនុំមក ពួកគាត់ក៏បានរៀបចំផ្សាយដំណឹងល្អតាមអនឡាញចាប់ពីថ្ងៃទី 4 ខែតុលា ដល់ថ្ងៃទី9 ខែតុលា ឆ្នាំ២០២១ ដែលមានអ្នកចាប់អារម្មណ៍ចូលរួមចំនួន28 គ្រួសារហើយជារៀងរាល់យប់មានមនុស្សចូលរួមពី 40 ទៅ60នាក់។ ក្រោមការដឹកនាំនិងចូលរួមពីលោកគ្រូ ហង្ស សុផល ជាប្រធាននាយកដ្ឋានផ្សាយដំនឹងល្អ លោកប៉ាស្ទ័រទាំងពីរបានជ្រមុជទឹកដល់អ្នកកើតជាថ្មីចំនួន៤រូបដែលបងប្អូនទាំងអស់មានសេក្តីរំភើបនិងអំណររីករាយចាទីបំផុតនៅពេលបានទទួលការកើតជាថ្មីនៅក្នុងព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអស់លោកអ្នកបងប្អូនដែលបានអធិស្ឋានឲ្យកម្មវិធីបានរលូនទៅមុខល្អហើយបានជោគជ័យ។ សូមព្រះប្រទានពរដល់អស់លោកអ្នកបងប្អូន។