ចុះជួបសំណេះសំណាល

Home May 23, 2022

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២
កន្លងទៅនេះក្រុមការងារពីថ្នាក់មិសិនកម្ពុជាដែលដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ
អ្នកគ្រូ និងបុគ្គលិកនៃសាលារីស្តរវ័ន 
ដែលមានទីតាំងស្ថិតនៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពុងធំ។

 

សាលារៀនរីស្តរវ័នមានបង្រៀនចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់មធ្យមសិក្សា
(ថ្នាក់ទី១២)។ បច្ចុប្បន្ននេះមានសិស្សានុសិស្សចំនួន១៨៥នាក់ ដែលបានមករៀនរយៈពេល៦ម៉ោងកន្លះក្នុងមួយថ្ងៃៗ
ចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្ររាងរាល់សប្តាហ៍។

 

ដោយបានឃើញការខិតខំប្រឹងប្រែង ព្រមទាំងភាពជោគជ័យរបស់សាលា នោះថ្នាក់ដឹកនាំរបស់មិសិនកម្ពុជាដែលដឹកនាំដោយ
ប៉ាស្ទ័រ ហង្ស តារា បានចុះទៅជួបសំណេះសំណាលក្នុងគោលបំណងសួរសុកទុក្ខ
និងស្វែងយល់អំពីកិច្ចការរបស់សាលាផងដែរ។

 

សាលារីស្តរវ័នជាចំណែកមួយដ៏សំខាន់ក្នុងការជួយដល់សហគមន៍ ជាពិសេសជួយផ្តល់នូវការអប់រំដល់
ប្អូនៗសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីសម្រាប់សង្គម និងប្រទេសជាតិនៅពេលអនាគត។

 

នៅចុងបញ្ចប់នៃការជួបសំណេះសំណាលនេះ ក្រុមការងារពីថ្នាក់មិសិនកម្ពុជាបានអធិស្ឋានជូនដល់លោកគ្រូ
អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សគ្រប់គ្នាអោយទទួលបាននូវព្រះពរពីព្រះជាម្ចាស់
ដើម្បីបន្តចូលរួមជាចំណែកក្នុងការអភិវឌ្ឈន៍សង្គម ក៏ដូចជាការផ្សាយដំណឹងល្អផងដែរ។