កាលថ្ងៃទី២-៣ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ នាយកដ្ឋានស្រ្តីនិងគ្រួសាររបស់មិសិនកម្ពុជាដែលបានដឹកនាំដោយអ្នកគ្រូប្រាក់ ច័ន្ទសុភ័ក្រ្ត បានរៀបចំកម្មវិធីបណ្តុះបណ្តាលផ្នែកគ្រួសារ និងស្រ្តី ដែលមានប្រធានបទស្តីអំពី ភាពជាអ្នកដឹកនាំ តួនាទីនិងទំនួលខុសត្រូវរបស់ប្រធាននាយកដ្ឋានស្រ្តី និងគ្រួសារ។
បន្ថែមពីនេះផងដែរ ក៏មានការចែកចាយពិភាក្សាពីបទពិសោធន៍ និងបញ្ហាដែលស្រ្តី និងគ្រួសារបានជួបប្រទះនៅតាមតំបន់នីមួយៗ។ វគ្គបណ្តុះបណ្តាលនេះគឺបានបង្រៀនដោយប្រធាននាយកដ្ឋានស្ត្រី និងគ្រួសារដែលបានអញ្ញើញមកពីយូញ្ញានប្រទេសថៃគឺ អ្នកស្រី ភួងម៉ាឡា។
នៅក្នុងនោះដែរក៏មានការចូលរួមសិក្សាពីប្រធាននាយកដ្ឋានស្ត្រីនិងគ្រួសារប្រចាំតំបន់តាមខេត្តផ្សេងៗមួយចំនួនក៏ដូចជានៅក្នុងតំបន់ភ្នំពេញដែលមានចំនួន ៤០នាក់។ វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ទៅដោយសេចក្តីអំណរ និងព្រះពរមកពីព្រះ ដោយប្រធានស្រ្តីតាមតំបន់នីមួយៗបានទទួលយក និងយល់ដឹងបន្ថែមពីតួនាទី និងទំនូលខុសត្រូវរបស់គាត់ និងវិធីសាស្រ្តក្នុងការជួយក្នុងព័ន្ធកិច្ចបម្រើព្រះតាមតំបន់រៀងៗខ្លួន។
Taking place on September 1-2, 2022, the Family and Women Training Program on Leadership, Roles, and Responsibilities was arranged by the Department of Women and Family of the Cambodia Adventist Mission under the direction of Mrs. Prak Chan Sopheak.
The experiences and problems that women and families have had in each place are also shared. The speaker for the training was Mrs. Phouangmala Kongsengphengphet from the SEUM’s Department of Women and Family.
Attendees included women and family leaders from Phnom Penh, which has a population of 40 people, as well as from the provinces across the mission. The training came to a joyful conclusion with God’s blessing, with each important attendee embracing and comprehending her tasks and responsibilities as well as how to support the women ministry in their particular church and groups.