សិក្ខាសាលាអំពីការថែរក្សាព្រទ្យសម្បត្តិរបស់ព្រះ

Home September 8, 2022
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ មានកម្មវិធីសិក្ខាសាលាអំពីការថែរក្សាព្រទ្យសម្បត្តិរបស់ព្រះត្រូវបានរៀបចំឡើងនៅព្រះវិហារសេវេនដេយ៍អាត់វេនទីស្ទក្រុងបាត់ដំបង ដែលមានអ្នកចូលរួមចំនួនប្រមាណជា៥០នាក់មកពីទូទាំងខេត្តបាត់ដំបង។
ដោយមានការសហការជាប៉ាស្ទ័រប្រចាំខេត្តបាត់ដំបងគឺ លោក ម៉ែន ម៉ាក់ណា ជាមួយនិងប៉ាស្ទ័រ លឹម ផេង ជាប្រធាននាយកដ្ឋានសាប្បាតហ៍ស្គូល នាយកដ្ឋានថែរក្សារទ្រព្យសម្បត្តិរបស់ព្រះ និងនាយកដ្ឋានផ្សាយដំណឹងល្អ ប្រចាំនៅញូញានថ្មី (SEUM) បានរៀបចំថ្នាក់សិក្ខាសាលាមួយនេះឡើងក្នុងគោលបំណងលើកទឹកចិត្តដល់ក្រុមជំនុំក្នុងការរៀបចំផែនការឱ្យបានត្រឹមត្រូវសម្រាប់ថ្វាយដង្វាយសទ្ធាថ្វាយព្រះជាម្ចាស់។
បន្ទាប់ពីបានបញ្ចប់វគ្គសិក្ខាសាលានេះរួចមក សិក្ខាកាមមួយចំនួនបានបង្ហើបប្រាប់ប៉ាស្ទ័រប្រចាំខេត្តបាត់ដំបងថា៖ ពួកគេសប្បាយរីករាយដោយបានរៀននូវមេរៀនថ្មីៗ ជាពិសេសបានដឹង និងបានយល់អំពីរបៀបរៀបចំគម្រោងក្នុងការដាក់ដង្វាយថ្វាយដល់ព្រះឱ្យបានត្រឹមត្រូវ និងទៀងទាត់ថែមទៀតផង។
A seminar on stewardship was held in the Battambang Seventh-day Adventist Church on September 3, 2022, and around 50 people from the entire province of Battambang participated.
Director of Sabbath School, Stewardship, and Personal Ministry Department of the SEUM, Pastor Lim Pheng, and Pastor Men Markna of Battambang Province jointly arranged this workshop with the aim of encouraging church members to have a solid plan for the offerings to God.
After the seminar, a number of the participants expressed to the local pastor how delighted they were to learn new concepts, particularly how to know and grasp how to plan in giving offerings to God properly and consistently.