កម្មវិធីកុមារ និងស្ត្រីនៅតាមសហគមន៍ខេត្តកំពង់ធំ

កម្មវិធីកុមារ និងស្ត្រីនៅតាមសហគមន៍ខេត្តកំពង់ធំ
ដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា

 

មានកុមារប្រមាណជាង ២០០នាក់ បានចូលរួមក្នុងកម្មវិធីទិវាកុមារ និងទិវាស្ត្រី នៅក្នុងសហគមន៍នៃខេត្តកំពង់ធំ កាលពីថ្ងៃទី ១២-១៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយបេសកកម្មអាត់វេនទីស្ទកម្ពុជា សហការជាមួយបេសកកម្មអាត់វេនទីស្ទអាស៊ីប៉ាស៊ីហ្វិកខាងត្បូង(SSD) និងបេសកកម្មអាត់វេនទីស្ទសហភាពអាស៊ីអាគ្នេយ៍ (SEUM)

 

កុមារដែលបានចូលរួមភាគច្រើនគឺមកពីគ្រួសារជាច្រើនដែលមិនមែនជាក្រុមជំនុំឡើយ។ ក្នុងនោះក៏មានគ្រូបង្រៀនជាង២០នាក់ និងសមាជិកព្រះវិហារប្រមាណជា៨០-៩០នាក់ បានអញ្ជើញចូលរួមក្នុងពិធីថ្វាយបង្គំ ការសិក្សាព្រះគម្ពីរ វគ្គបណ្តុះបណ្តាល និងការពិភាក្សាផ្សេងៗថែមទៀតផង។

 

លោកស្រី Danita P. Caderma ជាប្រធាននាយកដ្ឋានកុមានៃបេសកកម្មអាត់វេនទីស្ទអាស៊ីប៉ាស៊ីហ្វិកខាងត្បូង និងលោកស្រី Agusta Pheng ប្រធាននារយកដ្ឋានកុមារ និងស្ត្រីនៃបេសកកម្មអាត់វេនទីស្ទសហភាពអាស៊ីអាគ្នេយ៍ បានធ្វើបទបង្ហាញនៅក្នុងកម្មវិធីទាំងមូល។ កម្មវិធីនេះក៏មានការគាំទ្រនិងចូលរួមពីសំណាក់ប៉ាស្ទ័រ នឿម វណ្ណៈ ជាអគ្គលេខាធិការនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា និងលោកស្រី ហេង សាយន ជាប្រធាននាយកដ្ឋនាកុមារ និងស្ត្រីនៃបេសកកម្មអាត់វេនទីស្ទកម្ពុជាផងដែរ។ នៅក្នុងឱកាសនោះ លោកស្រី Danita P. Caderma បានទាក់ទាញចំណាប់អារម្មណ៍របស់កុមារៗតាមរយៈការនិទានរឿង និងបានណែនាំពីគម្រោង «One Voice 27» ដោយលើកទឹកចិត្តដល់អ្នកចូលរួមគ្រប់រូបឱ្យរួមចំណែកក្នុងការចែករំលែកសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ក្រៅពីនេះ គណៈកម្មការរៀបចំក៏បានចែកជូននូវសម្ភារៈសិក្សាដល់កុមារៗ និងបានបង្កើតនូវសកម្មភាពប្រកបគ្នាដោយភាពស្និទ្ធស្នាលពេញមួយកម្មវិធីទាំងមូល ក៏ដូចជាបានទទួលទានអាហារជុំគ្នាផងដែរ។

ព្រឹត្តិការណ៍នេះបានផ្តោតសំខាន់លើការពង្រឹងកិច្ចការងាររបស់នាយកដ្ឋានកុមារ និងស្ត្រីនៅក្នុងមូលដ្ឋាន។ វាគ្មិនបានពិភាក្សាអំពីការយកចិត្តទុកដាក់ចំពោះកុមារទូទៅ និងកុមារដែលមានតម្រូវការពិសេស ព្រមទាំងការយល់ដឹងអំពីតម្រូវការសុខភាពផ្លូវចិត្តរបស់កុមារផងដែរ។

ក្រោមប្រធានបទ «ទូលបង្គំនៅទីនេះ» ស្ត្រីៗដែលបានចូលរួមទទួលបាននូវការលើកទឹកចិត្តឱ្យចែករំលែកសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ទៅកាន់ស្ត្រី កុមារ និងក្រុមគ្រួសារដទៃទៀត។ កម្មវិធីនេះមានគោលបំណងពង្រឹងការផ្សព្វផ្សាយដំណឹងល្អ និងអភិវឌ្ឍអ្នកដឹកនាំព្រះវិហារនាពេលអនាគត ព្រមទាំងគាំទ្រដល់ការរីកចម្រើនខាងព្រលឹងវិញ្ញាណនៅក្នុងសហគមន៍តាមមូលដ្ឋាន។

 

Children and Women’s Ministries Program Reaches Kampong Thom Communities

By Kimseng Se | Cambodia Adventist Mission

 

KAMPONG THOM, Cambodia — More than 200 children joined a Children’s Ministries visitation and Women’s Ministries Emphasis Day program in Kampong Thom communities on June 12-13, 2026. The Cambodia Adventist Mission, Southern Asia-Pacific Division and Southeastern Union Mission organized the event.

 

Most participating children came from non-Christian families. More than 20 teachers and 80 to 90 church members attended worship services, Bible lessons, training sessions, and discussions.

 

Mrs. Danita P. Caderma, Southern Asia-Pacific Division Children’s Ministries director, and Mrs. Agusta Pheng, Southeastern Union Mission Children’s and Women’s Ministries director, presented the main sessions. Pastor Noeum Vannak, Cambodia Adventist Mission executive secretary, and Mrs. Heng Sayorn, Cambodia Adventist Mission Children’s and Women’s Ministries director, supported the program. Mrs. Danita P. Caderma engaged the children through stories and introduced the One Voice 27 initiative, encouraging every participant to take part in sharing God’s love. Organizers distributed study materials to the children, provided fellowship activities throughout the program, and fellowship meals.

 

The event focused on strengthening local children’s and women’s ministries. Presenters discussed care for children, including those with special needs, and awareness of children’s mental health needs.

 

Under the theme “Here Am I,” women received encouragement to share God’s love with women, children and families. This program aimed to strengthen outreach, develop future church leaders and support spiritual growth in local communities.