កម្មវិធីផ្សាយដំណឹងល្អសម្រាប់កុមារដ៏ជោគជ័យនៅខេត្តឧត្តរមានជ័យ
ចាប់ពីថ្ងៃទី១៨-២១ ខែកញ្ញា ឆ្នាំ២០២៤ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានរៀបចំកម្មវិធីផ្សាយដំណឹងល្អមួយសម្រាប់កុមារ ដែលដឹកនាំដោយលោកស្រី ហេង សាយ័ន្ត ប្រធាននាយកដ្ឋានកុមារ និងសហការជាមួយប៉ាស្ទ័រ ផង់ សុថន ប្រចាំខេត្តឧត្តរមានជ័យ រួមជាមួយនឹងលោកគ្រូ អ្នកគ្រូនៃសាលាអាត់វេនទីស្ទសំរោង។ កម្មវិធីនេះប្រកបដោយព្រះពរតាមរយៈវត្តមានរបស់លោកស្រី Danita P. Caderma ប្រធាននាយកដ្ឋានកុមារអញ្ជើញមកពី SSD ដែលលោកស្រីជាវាគ្មិនដ៏ចំណានសម្រាប់កម្មវិធីទាំងមូល។
អំឡុងពេលនៃកម្មវិធីផ្សាយដំណឹងល្អនេះ លោកស្រី Danita P. Caderma បានចែករំលែករឿងដ៏
អស្ចារ្យមួយចំនួនពីព្រះគម្ពីរ ដែលមានន័យយ៉ាងជ្រាលជ្រៅដល់កុមារៗ។ តាមរយៈរឿងទាំងនោះលោកស្រីបានទាក់ទាញចំណាប់របស់ពួកគេ និងនាំពួកគេឱ្យមានទំនាក់ទំនងកាន់តែជិស្និទ្ធជាមួយព្រះជាម្ចាស់។ កម្មវិធីនេះមានអ្នកចូលរួមចំនួន២២០នាក់សម្រាប់យប់ទីមួយ និងយប់ទី២។ រីឯនៅយប់ទីបីមានចំនួន១៥០នាក់ និងព្រឹកថ្ងៃបរិសុទ្ធមានអ្នកចូលរួមប្រមាណ៣០០នាក់ ដែល
ប៉ាស្ទ័រ ហង្ស តារា នាយកបេសកកម្មអាត់វេនទីស្ទជាអ្នកអធិប្បាព្រះបន្ទូល។ ក្នុងចំណោមអ្នកចូលរួមទាំងអស់មានប្រហែល៦០% ជាសមាជិកព្រះវិហារ ខណៈដែល៤០% ទៀតជាភ្ញៀវ។ អ្នកចូលរួមនៅក្នុងកម្មវិធីនេះបានធ្វើដំណើរមកកន្លែងនានាដូចជា៖ ភូមអូទង ភូមិឈើក្រុំ ភូមិដីថ្មី ស្រុកចុងកាល ភូមិគោកផ្លុក និងក្រុងសំរោង ខេត្តឧត្តរមានជ័យផ្ទាល់តែម្តង។
ក្នុងអំឡុពេលថ្ងៃ លោកស្រី Danita P. Caderma និងក្រុមការងារបានចុះទៅសួរសុខទុក្ខនៅតាមផ្ទះ អធិដ្ឋានជូនក្រុមគ្រួសារនានា និងចែកអំណោយមួយចំនួនដល់គ្រួសារក្រីក្រ។ ក្រុមការងារក៏បានរៀបចំកម្មវិធីកុមារនៅក្នុងសាលាបឋមសិក្សាមួយក្នុងតំបន់នោះ ដោយលើកកម្ពស់ដល់កុមារៗអំពីអនាម័យ តម្លៃនៃការសិក្សា និងអាកប្បកិរិយាប្រកបដោយការគោរពចំពោះមាតាបិតា គ្រូបង្រៀន និងសហគមន៍ទាំងមូល។
មុនពេលមានកម្មវិធីផ្សាយដំណឹងល្អនេះបានធ្វើឡើង ក្រុមការងារបានធ្វើកិច្ចការជាច្រើនអស់រយៈពេលបីខែកន្លងមកហើយ ដោយមានកិច្ចសហការជាមួយប៉ាស្ទ័រ ផង់ សុថន និងក្រុមការងាររបស់លោកប្រចាំខេត្តឧត្តរមានជ័យផ្ទាល់។ កម្មវិធីនេះបានបញ្ចប់ទៅដោយភាពជោគជ័យជាមួយនឹងការសម្រេចរបស់បេកជនចំនួន១៣នាក់ដែលទទួលបុណ្យជ្រមុជទឹក។ សមិទ្ធផលនេះបានបង្ហាញពីភាពជោគជ័យដ៏ថ្លៃថ្លាក្រោមការដឹកនាំរបស់ព្រះជាម្ចាស់ ដែលធ្វើឱ្យកម្មវិធីទាំងមូលកាន់តែមានអត្ថន័យជ្រាលជ្រៅថែមទៀត។
តំណាងឱ្យបេសកកម្មអាត់វេនទីសកម្ពុជា យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ SSD ក្នុងការគាំទ្រ និង ការជួយជ្រោមជ្រែងធ្វើឱ្យកម្មវិធីផ្សាយដំណឹងល្អសម្រាប់កុមារនេះទទួលបានជោគជ័យ។ ក្រោមការដឹកនាំរបស់ប៉ាស្ទ័រ ហង្ស ដារ៉ា នាយកបេសកកម្មអាត់វេនទីស្ទកម្ពុជាបានប្តេជ្ញាក្នុងការលើកកំពស់ដល់កម្មវិធីទាំងឡាយសម្រាប់កុមារ ដោយទទួលលោកស្គាល់ថា កម្មវិធីសម្រាប់កុមារនៅពេលនេះនឹងមានចំណែកយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការរីកលូតលាស់សម្រាប់ព្រះវិហារនាពេលអនាគត។
Children’s Evangelism Program: A Success in Oddar Meanchey Province
From September 18-21, 2024, the Cambodia Adventist Mission (CAM) conducted a Children’s Evangelism Program, led by Mrs. Heng Sayorn, CAM’s Children’s Department and Pastor Porng Sothorn, district pastor of Oddar Meanchey Province, along with teachers from Saraong Adventist School. The program was blessed to have Mrs. Danita P. Caderma, SSD Children’s Ministry Director, as the special guest speaker for the entire event.
Throughout the program, Mrs. Danita P. Caderma shared wonderful stories from the Bible that deeply resonated with the children, drawing them into a spiritual connection with God. The program saw a steady attendance with 220 participants on both the first and second nights, 150 on the third night, and approximately 300 attendees for the Sabbath morning service as Pastor Hang Dara, CAM President, share the wonderful massage. About 60% of the attendees were church members, while 40% were non-church members. Participants traveled from various locations, including Otorng Commune, Cherkrom Village, Dey Thmey Village, Choungkal Commune, Kokplok Village, and Samraong Town, to join the event.
During the day, Mrs. Danita P. Caderma and the team conducted home visitations, prayed with families, and distributed food to impoverished households. They also organized a children’s program at a local public primary school, promoting good hygiene practices and emphasizing the importance of education and respectful behavior toward parents, teachers, and the community.
Preparation for this event took three months of collaborative effort with Pastor Porng Sothorn and his local team. The program concluded with the baptismal decision of 13 individuals, marking a significant spiritual milestone for the church and adding profound meaning to the event.
CAM extends its gratitude to SSD for its strong support in making this Children’s Evangelism Program a success. Under the leadership of Pastor Hang Dara, CAM President, the mission is committed to nurturing children’s ministries, recognizing that today’s children will play a vital role in the future growth of the church.