ការបម្រើគឺជាសេចក្ដីស្រឡាញ់

Home May 30, 2023

ការបម្រើគឺជាសេចក្ដីស្រឡាញ់

English Below:
កាលពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ស សាំយ៉ូអែល ជាអគ្គលេខាធិការរងមកពីទីស្នាក់ការកំពូលនៅសហរដ្ឋអាមេរិក (General Conference – GC) និងលោកបណ្ឌិត ខាំសាយ ភិតឆារើន លោកជានាយក CEAR មកពីស្នាក់ការកំពូលនៅសហរដ្ឋអាមេរិក ព្រមទាំងភរិយារបស់លោកផងដែរ បានអញ្ជើញចុះមកធ្វើទស្សកិច្ចនៅប្រទេសកម្ពុជា។ លោកទាំងបីត្រូវបានអមដំណើរដោយលោកប៉ាស្ទ័រ លឹម តេងផេង ជានាយកផ្សាយដំណឹងល្អរបស់មិស្សិនអាត់វេនទីស្ទនៅញូញាន និងលោកប៉ាស្ទ័រ ហង្ស តារា ជានាយកបេសកកម្មសេវេនដេយអាត់វេនទីស្ទប្រចាំកម្ពុជា បានចុះមកសួរសុខទុក្ខបុគ្គលិក ISE នៅក្នុងមណ្ឌល UCI ក្នុងខេត្តបាត់ដំបង ដែលមានលោកប៉ាស្ទ័រ យ៉ុង ស៊ីន ជាប្រធាននៅទីនោះ។
ក្រោយពីការសួរសុខទុក្ខនិងត្រួតពិត្យ លទ្ធផលបានឱ្យដឹងថា មានការរីកចម្រើន និងមានភាពល្អប្រសើរជាងមុខខ្លាំង បើគិតត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២៣នេះ បើធៀបនឹងឆ្នាំ២០២២ កន្លងមក។ ហើយសង្ឃឹមថាព្រះនឹងនៅតែប្រទានពរឱ្យមានថវិកាគ្រប់គ្រាន់ ក្នុងការបន្តដំណើរតទៅមុខលើគម្រោង៤ផ្នែកទៀតគឺ ផ្នែកទី១ បង្រៀនភាសា ទី២ សាលាបង្រៀនតូរ្យតន្ត្រី ទី៣ មណ្ឌលថែទាំសុខភាពល្អ និងទី៤ អាហារដ្ឋានគាំពារសុខភាពល្អ។ នេះបើយោងតាមការធ្វើបទបង្ហាញរបស់លោកប៉ាស្ទ័រ យ៉ុង ស៊ីន។ ក្រោយពីស្ដាប់ទបង្ហាញរួច យើងឃើញថា ព្រះបានប្រទានពរឱ្យមានការរីកចម្រើនយ៉ាងខ្លាំងនៅឯមណ្ឌល UCI ខេត្តបាត់ដំបង នៅឆ្នាំ២០២៣ នេះ ព្រោះមានសិស្សានុសិស្ស និងអតិថិជន បានមកចូលទទួលសេវាកម្មលើវិស័យទាំង៤នេះ យ៉ាងច្រើនកុះករគួរឱ្យកត់សម្គាល់។ ហើយលោកបណ្ឌិត ស សាំយ៉ូអែល មកពីទីស្នាក់ការកំពូល (GC) ក៏បានចែកចាយនូវព្រះបន្ទូលប្រកបដោយការសរសើរ និងលើកទឹកចិត្ត ដល់ស្នាដៃដល់បុគ្គលិក ISE ទាំងអស់។ ដំណើរទស្សនកិច្ចនៅបាត់ដំបងនេះ បានបញ្ចប់ដោយការសំណេះសំណាល និងមានការប្រកបអាហារជុំគ្នានៅពេលថ្ងៃត្រង់ ប្រកបដោយភាពកក់ក្ដៅ និងរីករាយជាទីបំផុត។
នៅថ្ងៃបន្ទាប់មកទៀត គឺថ្ងៃទី១៦ លោកប៉ាស្ទ័រហង្ស តារា បានអមដំណើរភ្ញៀវកិត្តយសទាំង៣នាក់មកទីក្រុងភ្នំពេញ ហើយលោកប៉ាស្ទ័រ បាននាំភ្ញៀវទៅបរិភោគអាហារថ្ងៃត្រង់នៅក្នុងភោជនីយដ្ឋាន១នៅទីក្រុងភ្នំពេញ។ នៅពេលនោះ លោកបណ្ឌិត ស សាំយ៉ូអែល ក៏បានផ្លែងអំណរគុណដល់ការដឹកនាំរបស់មិស្សិនកម្ពុជា ដែលមានលោកលោកប៉ាស្ទ័រ ហង្ស តារា ជានាយក ក្នុងការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរបស់អង្គការអាដ្រា (ADRA), សាលា CAIS និងមណ្ឌល UCI នៅបាត់ដំបង។ ហើយលោកក៏បានផ្ទុកផ្ដាក់នូវព្រះបន្ទូលដល់លោកប៉ាស្ទ័រ ហង្ស តារា ពីការលើទឹកចិត្ត និងការណែនាំជាមួយគំនិតនៃ ការដឹកនាំល្អជាច្រើនទៀត ក្រោយពីពិសាអាហាររួច។
បន្តមកទៀត លោកប៉ាស្ទ័រ ហង្ស តារា បានអញ្ជើញភ្ញៀវកិត្តិយសទៅចុះសួរសុខទុក្ខគ្រួសារលោក ឌីន អេតវើដ និងភរិយា រួមជាមួយបុគ្គលិករដ្ឋបានរបស់សាលា CIAS។ ភ្ញៀវកិត្តិយសទាំងអស់ក៏បានស្ដាប់ពីបទបង្ហាញរបស់លោក ឌីន អេតវើដ ជានាយកសាលា ស្ដីពីគម្រោងសាងសង់អគាសាលារៀនថ្មី ការសាងសង់កន្លែងកីឡា ព្រមទាំងគម្រោងផ្សេងៗទៀត ដែលធ្វើឱ្យមានភាពរីករាយ និងសាទរគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំមកពីទីស្នាក់ការកំពូល (GC) និងថ្នាក់ដឹកនាំរបស់មិស្សិនកម្ពុជា និងស្ថាប័នបំរើព្រះរបស់ ISE ។
ដំណើរទស្សនកិច្ចចុងក្រោយ ភ្ញៀវកិត្តិយសរបស់យើងបានអញ្ជើញទៅសួរសុខទុកលោក ម៉ាក ស្វីសសូ និងភរិយា ដែលជាប្រធានអង្គការអាដ្រា។ ក្នុងខណៈនោះ លោកប្រធានមកពីទីស្នាក់ការកំពូល (GC) ក៏បានចែកចាយនូវព្រះបន្ទូលលើកទឹកចិត្តដូចគ្នានៅមណ្ឌល UCI, នៅសាលា CAIS ដែរ ព្រមទាំងអធិស្ឋានឱ្យផងដែរ។ គោលបំណងរបស់ថ្នាក់ដឹកនាំពីទីស្នាក់ការកំពូល (GC) គឺចុះមកពិនិត្យការងារ និងសួរសុខទុក្ខបុគ្គលិករបស់លោកទាំង៣គ្រួសារគឺ គ្រួសារលោក យ៉ុង ស៊ីន, គ្រួសារលោក ឌីន អេតវើដ និងគ្រួសារលោ ម៉ាក ស្វីសសូ។ លោកមានសេចក្ដីរីករាយជាខ្លាំងក្នុងដំណើរទស្សនកិច្ចនេះ។ រួចមកនៅថ្ងៃទី១៧ លោកបានបន្តដំណើរទៅប្រទេសវៀតណាមជាបន្តទៀត។
សរុបជារួមមក នេះគឺជាព្រះពររបស់ព្រះដ៏សំខាន់មួយ ដែលអស់លោកមានភាពជិតស្និទ្ធ មានទំនាក់ទំនងល្អ ដោយបានគាំទ្រ និងជឿជាក់ទៅលើការដឹកនាំរបស់មិស្សិនកម្ពុជា ដែលនៅតែបន្តកិច្ចសហការជាមួយមណ្ឌល UCI, ជាមួយសាលា CAIS និងជាមួយអង្គការអាដ្រាជាបន្តទៀត ដើម្បីឱ្យមានភាពរីកចម្រើនទៅលើផ្នែកព្រលឹងវិញ្ញាណ ផ្នែកអប់រំ និងផ្នែកផ្សេងៗទៀត ជាពិសេសក្នុងការបង្កើតព្រះវិហារនៅទូទាំងប្រទេសកម្ពុជាទាំងមូល។ នេះសឱ្យឃើញច្បាស់ពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានព្រះបន្ទូលថា “ការដែលឲ្យ នោះបានពរជាជាងទទួល” (កិច្ចការ ២០:៣៥)។ បុគ្គលិក ISE ទាំងអស់បានឱ្យ – ឱ្យកំលាំងកាយ កំលាំងចិត្ត និងឱ្យពេលវេលាដ៏មានតម្លៃរបស់ពួកគេ ក្នុងការដឹកនាំស្ថាប័នឱ្យបានរីកចម្រើន ដើម្បីនឹងបានជាប្រយោជន៍ដល់ប្រជាជនកម្ពុជា៕
Caring Is Loving
Dr. Saw Samuel, GC Associated Secretary of the United States, as well as Dr. Khamsay Phetchareun, GC CEAR Director and his wife, visited Cambodia on May 15-16, 2023. The three distinguished guests, were accompanied by Pastor Lim Teng Pheng, SEUM Adventist Mission Director, and Pastor Hang Dara, President of Cambodia Adventist Mission, paid a visit to the ISE employees at the UCI center in Battambang province, led by Pastor Young Shin, UCI Battambang Director.
Following the visit and inspections, the results show that there is progress and that the first quarter of 2023 is significantly better than the first quarter of 2022, and we hope that God will continue to bless us with sufficient funds to move forward on four other projects: (1) language school, (2) music school, (3) fitness center, and (4) vegetarian restaurant. This is according to Pastor Young Shin’s presentation. According to the report, God has blessed a lot of growth at UCI Battambang in 2023, as many students and consumers have come to receive services in these four areas amazingly. Dr. Saw Samuel from GC also spoke words of gratitude and support to all ISE employees. The visit to Battambang concluded with pleasant conversations and a delicious lunch together.
Pastor Hang Dara accompanied our three honored visitors on their trip to Phnom Penh the next day, on the 16th, and he took them for lunch at one of Phnom Penh’s restaurants. Dr. Saw Samuel also commended the leadership of Cambodia Adventist Cambodia for their assistance and collaboration with ADRA, CAIS, and UCI in Battambang at the time. And so forth. After the meal, he also provided a message of encouragement and instruction to Pastor Hang Dara, as well as many other wonderful leadership ideas.
Following that, Pastor Hang Dara invited guests to pay a visit to Mr. Dean Edward, CAIS Principal, and his wife, as well as CIAS administration staff. Our guests also heard Mr. Dean Edwards’ presentation on the project to build a new school building, the construction of a sports venue, and other projects that made the leadership of GC and the leadership of Cambodia Adventist Mission and ISE happy and enthusiastic.
During their most recent journey, our guests paid a visit to Mr. Mark Schwisow, ADRA Director, and his wife. Meanwhile, Dr. Saw Samuel from GC offered the same words of encouragement as he did at UCI, CAIS, and prayed for them. The goal of GC’s leadership is to examine the work and visit their three ISE employee families – Mr. Young Shin’s family, Mr. Dean Edwards’ family, and Mr. Mark Schwisow’s family. They were all delighted to pay those families a visit. They then continued their journey to Vietnam on the 17th.
Finally, because this is a God-given work, it is critical that they remain close, have a good relationship, support, and trust in the leadership of Cambodia Adventist Cambodia in continuing to cooperate with UCI, CAIS, and ADRA in the growth of spiritual and educational progress, particularly in the establishment of churches throughout Cambodia. This is demonstrated by the Lord Jesus’ words, ” It is more blessed to give than to receive.” (Acts 20:35). All ISE staff provide – they give their strength, mind, and valuable time to help each institution thrive for the benefit of Cambodian people.