ការអប់រំជាដៃស្តាំនៃកិច្ចការដំណឹងល្អ

ការអប់រំជាដៃស្តាំនៃកិច្ចការដំណឹងល្អ
បេសកកម្មអាត់វេនទីស្ទកម្ពុជាកំពុងពង្រីកវិសាលភាពនៃកិច្ចការរបស់ខ្លួនតាមរយៈសាលារៀន ដើម្បីបន្តឱ្យមានការរីកលូតលាស់ទាំងព្រះវិហារ និងជួយអភិវឌ្ឍន៍សហគមន៍។ ក្រោមការដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា ជានាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា និងលោក សៀង គឹមស្រេង ជាប្រធាននាយកដ្ឋានអប់រំបានធ្វើការយ៉ាងសកម្មដើម្បីជំរុញព្រមទាំងលើកកំពស់ផ្នែកព្រលឹងងវិញ្ញាណ និងកិច្ចការសង្គមតាមរយៈសាលារៀនថ្មីៗ។
បេសកកម្មអាត់វេនទីស្ទកម្ពុជា បានមើលឃើញថា ព្រះវិហារដែលមានសាលារៀន គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងមានសមាជិកនៅជាប់នឹងព្រះវិហារ ក៏ដូចជាមានការចូលរួមក្នុងសកម្ម ភាពនានា។ ឧទាហរណ៍ដូចជាក្រុមជំនុំតាគង់ជាដើម ក្រុមជំនុំនេះមានអ្នកចូលរួមថ្វាយបង្គំប្រមាណជាជាង១០០នាក់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនោះរួមទាំងសិស្ស និងឪពុកម្តាយរបស់ពួកគេផងដែរ។ ដ្បិតក្រុមជំនុំនេះមានទីតាំងនៅក្នុងបរិវេណសាលាផ្ទាល់តែម្តង។ ជាមធ្យមក្រុមជំនុំនេះមានសមាជិកថ្មីៗទទួលបុណ្យជ្រមុជទឹកចន្លោះពី១០ ទៅ២០នាក់ក្នុងមួយឆ្នាំៗ។ រីឯបេក្ខជនដែលសំរេចចិត្តទទួលបុណ្យជ្រមុជទឹកទាំងនោះមានសិស្សានុសិស្ស និងសមាជិកក្រុមគ្រួសាររបស់ពួកគេ។
បេសកកម្មអាត់វេនទីស្ទកម្ពុជាកំពង់តែផ្តោតជាសំខាន់យក៖ «សាលារៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទ»។ ដោយផ្អែកលើគុណតម្លៃដែលមានមូលដ្ឋានចេញេពីព្រះគម្ពីរ បេសកកម្មអាត់វេនទីស្ទកម្ពុជាតាមរយៈនាយកដ្ឋានអប់រំមានគោលបំណងបំផុសគំនិតដល់សិស្សានុសិស្សឱ្យឆ្ពោះទៅរកជីវិតប្រកបដោយសេចក្តីជំនឿ ចេះជួយអ្នកដទៃ និងទទួលបានការរីកចម្រើនលើគ្រប់ផ្នែកទាំងអស់។
ឆ្នាំ២០២៤នេះ បេសកកម្មអាត់វេនទីស្ទកម្ពុជាបានប្រារព្ធពិធីប្រគល់សញ្ញាបត្រដល់សិស្សានុសិស្ស របស់ខ្លួននៅក្នុងសាលាចំនួនបីគឺ៖ សាលាចំរើនផលដល់សិស្សចំនួន៩នាក់ សាលាសំរោងដល់សិស្សចំនួន៧នាក់ និងសាលាតាគង់ដល់សិស្សចំនួន១៩នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី៦ និងសិស្សចំនួន២១នាក់សម្រាប់ថ្នាក់ទី៩។ ព្រឹត្តិការណ៍ទាំងនេះជាសក្ខីភាពបញ្ជាក់ពីផលវិជ្ជមានចេញពីកិច្ចការនៃការអប់រំនៅនៅតាមសហគមន៍មូលដ្ឋាន។ ក្នុងអំឡុងពេលនៃកម្មវិធីថ្វាយបង្គំកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ប៉ាស្ទ័រ ហង្ស តារា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងរួមបញ្ចូលគ្នារវាងសេចក្តីជំនឿជាមួយនឹងឧត្តមភាពនៃការសិក្សា ដោយយកសាលារបស់ខ្លួនបន្តធ្វើជាមជ្ឈមណ្ឌលគ្រឹះសម្រាប់ជួយជ្រោមជ្រែងដល់ការសិក្សា និងលើកកំពស់ជំនឿដល់សហគមន៍។
Cambodia Adventist Mission Showcases Education’s Role in Church Growth
Phnom Penh, Cambodia — The Cambodia Adventist Mission (CAM) is expanding its school network to support both church growth and community development. Led by CAM President Pastor Hang Dara and Education Director Mr. Sieng Kimsreng, CAM is identifying locations across Cambodia to foster spiritual and social development through new schools.
CAM reports that churches linked to Adventist schools show significant increases in attendance and engagement. An example is the Takong church, where over 100 worshippers gathered on September 28, 2024, including students and parents. The church, located on a school campus, averages 10 to 20 baptisms yearly among students and families.
CAM emphasizes that “schools play a crucial role in spreading the gospel of Christ.” Grounded in Bible-based values, CAM through the education department aims to inspire students toward a life of faith, service, and holistic growth.
This year, CAM celebrated the graduation of students from three Adventist schools: Chamroeunphal with 9 graduates, Samroang with 7, and Takong with 19 grade 6 graduates and 21 from grade 9. These milestones highlight the growing impact of Adventist education in local communities. During the September 28 service, led by Pastor Hang Dara, CAM emphasized its commitment to blending faith with academic excellence, as its schools continue to serve as foundational centers for learning and faith in Cambodia.