ចំរូតក្រុមតូចឆ្នាំ២០២៤
ដូចព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់ថា៖ «ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់» (ម៉ាថាយ ៩:៣៧-៣៨) ។ ដោយយោងទៅលើទិដ្ឋភាពនេះ ព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើងបានរំលឹកពួកសិស្សរបស់ទ្រង់អំពីសារៈសំខាន់នៃការរៀបចំ និងកិច្ចការដែលត្រូវបានផ្តល់ឱ្យពួកគេក្នុងនាមជាសហការីរួមការងាររបស់ព្រះក្នុងការនាំព្រលឹងមនុស្សចូលទៅក្នុងនគររបស់ព្រះ។ ការអំពាវនាវបន្ទាន់នេះ ត្រូវបានគេឮ និងរំលឹកឡើងវិញម្តងហើយម្តងទៀតពេញប្រវត្តិសាស្ត្រ ជាពិសេសនាសម័យកាលរបស់យើង នៅពេលដែលយើងឈានជិតដល់ទីបញ្ចប់នៃពេលវេលា។ មនុស្សគ្រប់រូបដែលបានទទួលព្រះយេស៊ូវជាព្រះអង្គសង្គ្រោះផ្ទាល់ខ្លួនរបស់ពួកគេ ត្រូវតែទទួលស្គាល់ថា គាត់គឺជាសហការីរួមការងាររបស់ព្រះគ្រីស្ទ ដែលត្រូវបានបញ្ជូនទៅកាន់ពិភពលោក ដើម្បីសាបព្រួសនូវគ្រាប់ពូជនៃការផ្សព្វផ្សាយដំណឹងល្អនៅក្នុងចិត្តរបស់អ្នកដទៃ ប្រយោជន៍ដើម្បីរៀបចំពួកគេសម្រាប់នគររបស់ព្រះ។
ចាប់តាំងពីដើមឆ្នាំ២០២៤ បេសកកម្មអាត់វេនទីស្ទកម្ពុជា មានចក្ខុវិស័យ និងគោលដៅយុទ្ធសាស្ត្រក្នុងការនាំមនុស្សចូលទៅក្នុងនគររបស់ព្រះជាម្ចាស់។ បេសកកម្មអាត់វេនទីស្ទកម្ពុជាបានបង្កើតផែនការយុទ្ធសាស្រ្តដើម្បីរួមបញ្ចូលនូវសកម្មភាពក្រុមកោសិកា និងសមាជិកក្រុមជំនុំសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តមួយនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ យុទ្ធសាស្រ្តនេះត្រូវបានចាប់ផ្តើមនៅត្រីមាសទីពីរនៃឆ្នាំ២០២៤។ បេសកកម្មអាត់វេនទីស្ទកម្ពុជាបានរៀបចំក្រុមកោសិកាចំនួន៨៦ ដែលមានសមាជិកព្រះវិហារចំនួន២៤៦នាក់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានារបស់ព្រះវិហារ។ ពួកគេចូលរួមជួយគាំទ្រដល់ការងារអ្នកដឹកនាំក្នុងតំបន់របស់ខ្លួនដើម្បីបង្កើតក្រុមកោសិកាថ្មី និងនាំអ្នកថ្មីៗមកចូលរួមក្នុងសកម្មភាពនៃកម្មវិធីនេះ។ ពេញមួយឆ្នាំ មានមនុស្សចំនួន៤៤០ នាក់ដែលបានទទួលបុណ្យជ្រមុជទឹក ហើយភាគច្រើននៃពួកគាត់ គឺជាសមាជិកទៀងទាត់នៃក្រុមកោសិការក្នុងតំបន់របស់ខ្លួន។
ពិធីបុណ្យជ្រមុជទឹកដ៏មហោឡារិកមួយបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ថ្ងៃនេះត្រូវបានកំណត់ថា ជាពិធីបុណ្យប្រមូលផលចំរូតនៃក្រុមកោសិការសម្រាប់ឆ្នាំ២០២។ ដោយសារតែក្រុមកោសិកាទាំងនេះមានទូទាំងប្រទេស វាជាការលំបាកមួយក្នុងការប្រមូលផ្តុំមនុស្សទាំងអស់ឲ្យមកជួបជុំគ្នានៅទីកន្លែងតែមួយដើម្បីប្រារព្ធពិធីចំរូតអធឹកអធម និងពេញដោយក្តីអំណររីករាយ។ បេសកកម្មអាត់វេនទីស្ទកម្ពុជាបានរៀបចំបែងចែកទៅជា៧តំបន់ រួមមាន១៧ខេត្ត ដោយមានមនុស្សចំនួន២៧៣ បានសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក និងដើររតាមព្រះយេស៊ូវគ្រីស្ទ។
នេះជាសក្ខីភាពចំពោះការខិតខំប្រឹងប្រែងរួមចំណែកក្នុងការងារ ក្រោមព្រះគុណ និងព្រះពររបស់ព្រះមកលើក្រុមជំនុំ។ វាជាការរំឭកអំពីរការចូលរួមដ៏សំខាន់របស់សមាជិកក្រុមជំនុំ ចំពោះសុខុមាលភាព និងភាពរីកចម្រើនរបស់ក្រុមជំនុំ។ មានន័យថា ប្រសិនបើយើងគ្រាន់តែប្រើអំណោយទានដែលព្រះបានប្រទានឲ្យយើងដើម្បីរួមចំណែកក្នុងការងារផ្សាយដំណឹង និងនាំពួកគេចូលទៅក្នុងនគររបស់ព្រះ នោះយើងគ្រប់គ្នានឹងឃើញការដ៏អស្ចារ្យដែលព្រះអាចសម្រេចបានតាមរយៈសមាជិកក្រុមជំនុំម្នាក់ៗ។ សូមចងចាំថា ពេលវេលាជិតដល់កំណត់ហើយ ដូច្នេះ យើងត្រូវផ្ចង់ចិត្តគំនិតរបស់យើងទៅលើអ្វីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយប្រើប្រាស់នូវរាល់ធនធាននានាដែលព្រះបានប្រទានមកយើងសម្រាប់បុព្វហេតុរបស់ទ្រង់ និងសម្រាប់កិច្ចការផ្សាយដំណឹងល្អដល់មនុស្សគ្រប់រូប។
សេចក្តីអធិស្ឋានរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជាសម្រាប់ក្រុមជំនុំគ្រប់គ្នា និងសប្បុរសជន គឺសូមឲ្យអ្នករាល់គ្នារក្សាខ្ជាប់ខ្ជួនក្នុងសេចក្តីជំនឿ និងភាពស្មោះត្រង់ចំពោះការត្រាស់ហៅរបស់ព្រះ ព្រមទាំងសូមឱ្យមានវត្តមានរបស់ព្រះអម្ចាស់នៃយើងរាល់គ្នាបានគង់នៅជាមួយ ហើយប្រទានពរដល់អ្នកសម្រាប់រាល់កិច្ចការទាំងអស់ដែលអ្នកធ្វើសម្រាប់ថ្វាយសិរីល្អដល់ទ្រង់។
As Jesus said to His disciples: “The harvest is plentiful, but the laborers are few; therefore, pray earnestly to the Lord of the harvest to send out laborers into his harvest.” Matthew 9:37-38. Based on this scenario, our Lord Jesus Christ reminded the disciple about the importance of preparation and the task that had been given to them as God’s co-laborer in bringing souls into His kingdom. This urgent plea has been heard and reechoed throughout history, particularly among our generation as we near the end of time. Everyone who has received Jesus as their personal savior must recognize that he or she is God’s co-laborer, sent into the world’s field to spread the seed of good news in the hearts of others, preparing them for God’s kingdom.
From the start of the year 2024, the Cambodia Adventist Mission has a defined vision and aim for establishing its mission strategy of bringing people into God’s kingdom. Mission has developed a strategy plan to integrate care group activities while including active church members in its implementation. Beginning in the second quarter of 2024, the activities were implemented. Throughout Cambodia, the Mission had organized 86 care groups with 246 church members who got involved in the church activities by helping their local leaders form the groups and brought new interest to participate in the program activities. Throughout the year, there were 440 people who got baptized, and majority of them were regular members of their own local care groups.
The mass baptism occurred on November 23rd of 2024. This day was designated as the Harvest of Care Groups Celebration of 2024. Because care groups operate throughout the country, it was difficult to get them all together in one location to commemorate this wonderful occasion. As a result, the Mission organized them into 7 zones, consisted of 17 provinces and brought 273 new souls into the kingdom of God through baptisms.
This is testament to God’s goodness and the church’s blessing. It serves as a reminder of how crucial church member involvement is to the health and expansion of the congregation. If we simply use our God-given abilities to save souls and bring them into God’s kingdom, we can overstate the amount of work that God can accomplish through each and every church member. Remembering that time is running out, we must keep our minds on eternal things by making use of all the resources God has given us for His cause and our fellow humans’ salvation. It is our prayer that you will remain steadfast in faith, and as you remain faithful to God’s calling, may abiding presence with you and bless you in all the work that you do for His glory.