ថ្នាក់ដឹកនាំព្រះវិហារនៅខេត្តសៀមរាបទទួលបានការបណ្តុះបណ្តាលអំពីការថែបំប៉នក្រុមជំនុំ និងការបង្កើតសាវក

អ្នកដាំក្រុមក្រុមជំនុំ អ្នកផ្សាយដំណឹងល្អ និងថ្នាក់ដឹកនាំព្រះវិហារក្នុងខេត្តសៀមរាប បានមកជួបជុំគ្នាកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល NDR-IEL ពេញមួយថ្ងៃ ដែលផ្តោតលើការថែបំប៉នក្រុមជំនុំ ការបង្កើតសាវក និងការរីកចម្រើនផ្នែកខាងព្រលឹងវិញ្ញាណ។

 

ប៉ាស្ទ័រ នឿម វណ្ណៈ អគ្គលេខាធិការបេសកកម្មអាត់វេនទីស្ទកម្ពុជា បានដឹកនាំវគ្គបណ្តុះបណ្តាលនេះ។ លោកបានពន្យល់ពីគោលបំណងរបស់ NDR-IEL និងបានលើកទឹកចិត្តដល់សិក្ខាកាមឱ្យបង្កើតផែនការជាក់ស្តែង ដើម្បីពង្រឹងសមាជិក និងជួយខាងព្រលឹងវិញ្ញាណឱ្យបានរឹងមាំនៅក្នុងព្រះវិហាររបស់ពួកគេ។


វគ្គបណ្តុះបណ្តាលនេះបានសង្កត់ធ្ងន់ថា ព្រះវិហារគួរតែថែបំប៉នសមាជិករបស់ខ្លួនជាមុនសិន មុននឹងពង្រីកកិច្ចការផ្សាយដំណឹងល្អទៅកាន់សហគមន៍។ សិក្ខាកាមបានពិភាក្សាគ្នាអំពីរបៀបដែលសមាជិកក្រុមជំនុំអាចឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ អត្តចរិត និងសារនៃដំណឹងល្អរបស់ព្រះយេស៊ូវតាមរយៈជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។


ប៉ាស្ទ័រ នឿម វណ្ណៈ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំព្រះវិហារឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកដែលទើបតែទទួលបុណ្យជ្រមុជទឹកថ្មីៗ និងផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយសមាជិកដែលបានឃ្លាតឆ្ងាយពីព្រះវិហារ។ លោកបានរំលឹកដល់សិក្ខាកាមថា ពិធីបុណ្យជ្រមុជទឹក គឺគ្រាន់តែជាការចាប់ផ្តើមនៃដំណើរជំនឿរបស់សមាជិកថ្មីៗប៉ុណ្ណោះ មិនមែនជាចំណុចបញ្ចប់នៃការទទួលខុសត្រូវរបស់ព្រះវិហារចំពោះពួកគេនោះឡើយ។


ប៉ាស្ទ័រ នឿម វណ្ណៈ បានមានប្រសាសន៍ថា៖
«ព្រះបានត្រាស់ហៅគ្រប់ព្រះវិហារទាំងអស់ឱ្យបន្តកិច្ចការបង្កើតសាវក។ រីឯសមាជិកក៏ត្រូវចូលរួមគាំទ្រ ដើម្បីរីកចម្រើនក្នុងជំនឿ រក្សាការភ្ជាប់ទំនាក់ទំនងជាមួយព្រះគ្រីស្ទ និងចូលរួមយ៉ាងក្នុងបេសកកម្មរបស់ទ្រង់ផងដែរ»


វគ្គបណ្តុះបណ្តាលនេះបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំទូទាំងខេត្តឱ្យបម្រើព្រះដោយស្មោះត្រង់ ថែបំប៉ន សមាជិកព្រះវិហារ និងចូលរួមបង្កើតសាវកសម្រាប់ព្រះយេស៊ូវទៀតផង។

 

Siem Reap Church Leaders Receive Training on Nurture and Discipleship

By, Kimseng Se | Cambodia Adventist Mission

 

SIEM REAP, Cambodia — Church planters, Bible workers and local church leaders from the Siem Reap Province gathered on June 18, 2026, for a full-day NDR-IEL training focused on member nurture, discipleship and spiritual growth.

Pastor Noeum Vannak, Cambodia Adventist Mission executive secretary, led the training. He explained the purpose of NDR-IEL and encouraged participants to develop practical plans that strengthen members and build a solid spiritual foundation in their churches.

The training emphasized that churches should nurture their members before expanding outreach efforts in the community. Participants discussed how believers can reflect the love, character, and message of Jesus through their daily lives.

Pastor Noeum Vannak encouraged church leaders to provide intentional care for newly baptized members and reconnect with members who have become inactive. He reminded participants that baptism marks the beginning of a believer’s journey of faith rather than the end of the church’s responsibility.

“Every church is called to continue the work of discipleship,” Pastor Noeum Vannak said. “Members need support as they grow in faith, remain connected to Christ and become active in His mission.”


The training encouraged leaders across the province to serve faithfully, strengthen church members and help make disciples for Jesus.