នាយកដ្ឋានអប់រំរួមបញ្ចូលវគ្គបណ្តុះបណ្តាលជាមួយការផ្សាយដំណឹងល្អ

ខេត្តតាកែវនាយកដ្ឋានអប់រំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានពង្រឹងគុណភាពសិក្សា ផ្សាយដំណឹងល្អ ចុះសួរសុខទុក្ខនៅតាមសាលានានា បណ្តុះបណ្តាលគ្រូបង្រៀន និងធ្វើកម្មវិធីផ្សាយដំណឹងល្អរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៦។

 

កម្មវិធីនេះបានចាប់ផ្តើមដោយការចុះសួរសុខទុក្ខនៅសាលាអាត់វេនទីស្ទត្រពាំងអំពិល សាលាអាត់វេនទីស្ទអន្តរជាតិកម្ពុជា និងសាលាអាត់វេនទីស្ទចំរើនផល ដែលនៅទីនោះថ្នាក់ដឹកនាំផ្នែកអប់រំបានលើកទឹកចិត្តដល់គ្រូបង្រៀននៅក្នុងកិច្ចការរបស់ខ្លួនដោយផ្ដោតលើព្រះគ្រីស្ទជាគោល។

 

កម្មវិធីនេះបានបន្តធ្វើឡើងនៅសាលាអាត់វេនទីស្ទតាកែវទៀត ដែលមានគ្រូបង្រៀនចំនួន៣៩នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតបរិយាកាសល្អសម្រាប់សិស្សានុសិស្ស»។ លោកស្រីបណ្ឌិត ម៉ារី ជេន អេ ហ្សាបាត (Dr. Mary Jane A. Zabat) ប្រធាននាយកដ្ឋានអប់រំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង (Southern Asia-Pacific Division) បានដឹកនាំវគ្គសិក្សាស្តីពីវិធីសាស្ត្របង្រៀនរបស់ព្រះយេស៊ូវ ការគ្រប់គ្រងថ្នាក់រៀន និងកិច្ចការបម្រើព្រះរួមគ្នា។ លោកស្រីបានរំលឹកដល់អ្នកចូលរួមថា៖ «សិស្សានុសិស្សនឹងមិនចងចាំពីអ្វីដែលអ្នកបានបង្រៀនពួកគេនោះទេ ប៉ុន្តែ ពួកគេនឹងចងចាំថា តើអ្នកបានយកចិត្តទុកដាក់ និងស្រឡាញ់ពួកគេខ្លាំងប៉ុណ្ណា»

 

នៅរៀងរាល់ល្ងាចមានអ្នកភូមិ សិស្សានុសិស្ស គ្រូបង្រៀន រួមទាំងបុគ្គលិកសាលាអាត់វេនទីស្ទតាកែវផងដែរដែលមានចំនួនសរុបប្រមាណជាង២០០នាក់ បានមកជួបជុំគ្នាសម្រាប់កម្មវិធីផ្សាយដំណឹងល្អក្រោមប្រធានបទ «ចូរភ្លឺចែងចាំងឡើង និងចូរលេចធ្លោឡើង» (Glow Up and Stand Out)។ តាមរយៈសារដែលផ្តោតលើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ក្រិត្យវិន័យដប់ប្រការ និងការយាងមកវិញក្នុងពេលឆាប់ៗរបស់ព្រះគ្រីស្ទ។ អ្នកចូលរួមទាំងអស់ត្រូវបានអញ្ជើញឱ្យទទួលបទពិសោធន៍នៃជីវិតដែលអាចផ្លាស់ប្តូរតាមរយៈព្រះយេស៊ូវ។

 

កម្មវិធីនេះបន្តបង្ហាញពីបេសកកម្មនៃការអប់រំតាមរយៈសាលាអាត់វេនទីស្ទនានា ក្នុងការពង្រឹងគំនិត ជំនឿ និងចែករំលែកសេចក្តីសង្ឃឹមរបស់ព្រះគ្រីស្ទដល់សហគមន៍ថែមទៀតផងដែរ។

 

Equipping Teachers, Transforming Lives: Education Department Combines Training With Evangelism (By, Kimseng Se | Cambodia Adventist Mission)

 

TAKEO, Cambodia — The Cambodia Adventist Mission Education Department strengthened both classrooms and communities through a week of school visits, teacher training and evangelistic meetings held June 22–26.

 

The initiative began with visits to Trapeang Ampil Adventist School, Cambodia Adventist International School, and Chamrouenphal Adventist School, where education leaders encouraged teachers in their ministry of Christ-centered education.

 

The ministry continued at Takeo Adventist School, where 39 teachers participated in training on creating an empowering learning environment. Dr. Mary Jane A. Zabat, Southern Asia-Pacific Division education director, led sessions on Christ’s teaching methods, classroom management and collaborative ministry. She reminded participants, “Students will not remember what you teach, but they will remember how much you care and love them.”

 

Each evening, more than 200 villagers, students, teachers, and staff gathered for the “Glow Up and Stand Out” evangelistic series. Through messages on God’s love, the Ten Commandments, and Christ’s soon return. The attendees were invited to experience a transformed life in Jesus.

 

 

The program demonstrated Adventist education’s mission to nurture minds, strengthen faith and share Christ’s hope beyond the classroom.