បេសកកម្មអាត់វេនទីស្ទកម្ពុជាចុះទៅជួយក្រុមជំនុំដែលខ្វះខាត
ដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា
ក្រុមការងារនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានធ្វើដំណើររយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីចុះទៅចែកអាហារ និងសម្ភារៈចាំបាច់ដល់សមាជិកក្រុមជំនុំដែលកំពុងប្រឈមមុខនឹងការលំបាកនៅភាគខាងជើងនៃប្រទេសកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន។
មន្ត្រីរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា បានធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីចែកនូវជំនួយខ្លះៗដល់គ្រួសារដែលកំពុងតែត្រូវការជំនួយបន្ទាន់។ គ្រួសារសរុបចំនួន២០០ បានទទួលកញ្ចប់អាហារ និងសម្ភារៈចាំបាច់មួយចំនួនក្នុងអំឡុងពេលចុះបំពេញបេសកកម្មនេះ។ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានធ្វើការរួមគ្នាជាមួយថ្នាក់ដឹកនាំព្រះវិហារក្នុងតំបន់ ដើម្បីធានាថា អំណោយនេះបានជួយ ដល់គ្រួសារដែលកំពុងតែរងគ្រោះ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រឹងសមាជិកទាំងផ្នែករាងកាយ និងស្មារតីក្នុងអំឡុងពេលដ៏លំបាកនេះ។
ក្នុងអំឡុងពេលនៃការជួបសំណេះសំណាលគ្នា ប៉ាស្ទ័រ ម៉ៅ រឿន ដែលជានាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា បានលើកទឹកចិត្តសមាជិកឱ្យរក្សាជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទជានិច្ច។ លោកបានមានប្រសាសន៍ថា៖ «ទោះបីជាក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ យើងត្រូវតែតោងព្រះយេស៊ូវឲ្យជាប់។ ដ្បិតគឺទ្រង់ហើយដែលជាប្រភពនៃសេចក្តីស្រឡាញ់ ការការពារ និងក្តីសង្ឃឹមរបស់យើងតែមួយគត់។ នៅពេលដែលយើងទុកចិត្តលើទ្រង់ នោះទ្រង់នឹងប្រទានកម្លាំង ដើម្បីឲ្យអាចស៊ូទ្រាំបាន ហើយទ្រង់សន្យាថា នឹងមិនបោះបង់រាស្រ្តរបស់ទ្រង់ចោលឡើយ»។
ថ្នាក់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលបានចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងមួយនេះ ដោយបានលើកឡើងថា ការចូលរួមចំណែករបស់សប្បុរសជនទាំងឡាយបានធ្វើឲ្យព្រះវិហារមានលទ្ធភាពផ្តល់ជំនួយទៅតាមភាពជាក់ស្តែងរួមមានផ្នែករាងកាយ និងការលើកទឹកចិត្តខាងព្រលឹងវិញ្ញាណផងដែរ។ បេសកកម្មអាត់វេនទីស្ទកម្ពុជា នៅតែបន្តអធិដ្ឋាន និងជួយមិនត្រឹមតែផ្នែកមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែ ក៏រួមមានទាំងសារនៃដំណឹងល្អដ៏មានពេញដោយក្តីសង្ឃឹមផងដែរ។
Cambodia Adventist Mission Reaches Families in Need
By Kimseng Se | Cambodia Adventist Mission
The Cambodia Adventist Mission (CAM) conducted a three-day mission trip from Feb. 20–22, 2026, to provide food and essential supplies to church members facing hardship in the northern part Cambodia affected by border conflicts.
CAM’s officers traveled to Banteay Meanchey, Oddar Meanchey, and Preah Vihear to distribute assistance to families identified as being in urgent need. A total of 200 families received food packages and other essential materials during the outreach. CAM working together with the local church leaders to ensure that support reached vulnerable households. This initiative aimed to strengthen members both physically and spiritually during the challenging time.
During gatherings, Pastor Mao Roeun urged members to remain steadfast in their faith in Jesus Christ. “Even in times of suffering, we must hold firmly to Jesus,” he said. “He is our only source of love, protection and hope. When we trust in Him, He gives us strength to endure and the assurance that He never leaves His people.”
Mission leaders thanked donors for supporting relief efforts across Cambodia, saying their contributions allow the church to provide practical aid and spiritual encouragement. The Cambodia Adventist Mission continues to organize outreach initiatives that unite humanitarian service with the gospel’s message of hope.