ការងាររបស់ព្រះវិហារក្នុងខេត្តកំពង់ឆ្នាំងនៅតែបន្តរីកចម្រើនជាលំដាប់ ជាពិសេសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់អ្នកដឹកនាំក្រុមជំនុំ សមាជិកក្រុមជំនុំ និងបេសកកម្មអាត់វេនទីស្ទកម្ពុជា ដែលមានប៉ាស្ទ័រ ហង្ស តារា ជានាយក។ នៅឆ្នាំ២០២៥ មានសមាជិកថ្មីៗចំនួន៦៤នាក់ បានប្រកាសជាសាធារណៈទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះតាមរយៈពិធីបុណ្យជ្រមុជទឹក ដែលបង្ហាញពីការរីកចម្រើនខាងព្រលឹងវិញ្ញាណក្នុងខេត្តទាំងមូល។
បន្ទាប់ពីការរីកចម្រើនជាបន្តបន្ទាប់កន្លងមកនេះ ព្រះជាម្ចាស់បានប្រទានពរដ៏ពិសេសមួយទៀតតាមរយៈលោក David Fam ស្ថាបនិកនៃវិទ្យាស្ថាន អេណន មានទីតាំងនៅប្រទេសម៉ាឡេស៊ី។ លោកបាន ផ្តល់នូវមូលនិធិសម្រាប់ការសាងសង់អគារព្រះវិហារថ្មីមួយ សម្រាប់ទីរួមខេត្តកំពង់ឆ្នាំង។
នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រុមជំនុំបានមកប្រមូលផ្តុំគ្នាដោយភាពរីករាយ និងអរព្រះគុណដល់ព្រះជាម្ចាស់សម្រាប់ពិធីបើកការដ្ឋានសាងសង់អគារព្រះវិហារថ្មី។ សមាជិកព្រះវិហារប្រមាណ៣០នាក់ បានចូលរួម ព្រមទាំងក្រុមការងាររបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ដែលដឹកនាំផ្ទាល់ដោយប៉ាស្ទ័រ ហង្ស តារា។ កម្មវិធីដ៏សោមនស្ស រីករាយនេះ បានបន្លឺសំឡេងកងរំពងដោយបទចម្រៀងសរសើរតម្កើង និងការដឹងគុណយ៉ាងស្មោះអស់ពីចិត្តចំពោះព្រះដែលទ្រង់បានឆ្លើយតបចំពោះការអធិស្ឋានដ៏យូររបស់ក្រុមជំនុំសម្រាប់ព្រះវិហារនេះ។
ប៉ាស្ទ័រ ហង្ស តារា មានប្រសាសន៍ថា៖ «ព្រះពរនេះ គឺជាលទ្ធផលចេញពីភាពស្មោះត្រង់ សាមគ្គីភាព និងការស្តាប់បង្គាប់របស់ក្រុមជំនុំចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់។ ព្រះវិហារថ្មីនេះនឹងបម្រើជាកន្លែងសម្រាប់ ថ្វាយបង្គំ ប្រកបគ្នា និងបង្កើតសាវក ព្រមទាំងជួយពង្រឹងជំនឿរបស់សមាជិកក្រុមជំនុំ ក៏ដូចជាថែបំប៉នអ្នកដែលទើបតែទទួលបុណ្យជ្រមុជទឹកថ្មីផងដែរ»។
អគារព្រះវិហារក្រុងកំពង់ឆ្នាំងនេះនឹងឈរជាសក្ខីភាពចំពោះភាពស្មោះត្រង់របស់ព្រះជាម្ចាស់ និងការលះបង់របស់ក្រុមជំនុំរបស់ទ្រង់ក្នុងការរួមចំណែក ដើម្បីជំរុញបេសកកម្មនៃដំណឹងល្អនៅប្រទេសកម្ពុជា។
New Church Building Marks Continued Growth of Adventist Work in Kampong Chhnang
(By Kimseng Se | Cambodia Adventist Mission)
The work of the Seventh-day Adventist Church in Kampong Chhnang Province continues to grow steadily, especially over the past two years under the committed leadership of local church members, workers, and the Cambodia Adventist Mission led by President Pastor Hang Dara. In 2025 alone, 64 individuals publicly declared their faith in Jesus through baptism, reflecting the steady spiritual progress in the region.
Following this growth, God provided another blessing through Elder David Fam, president of Aenon Institute in Malaysia, who helped secure funding for the construction of a new church building in Kampong Chhnang town.
On October 6, 2025, the congregation gathered with joy and thanksgiving for the groundbreaking ceremony of the new church. Around 30 church members attended, along with the Cambodia Adventist Mission team led by Pastor Hang Dara. The event was marked by songs of praise and heartfelt gratitude to God, as members celebrated the answer to their long-standing prayers for a permanent place of worship.
“This blessing is a result of our members’ faithfulness, unity, and obedience to God’s calling,” said Pastor Hang Dara. “The new church will serve as a center for worship, fellowship, and discipleship—helping to strengthen the faith of our members and nurture those newly baptized as we continue advancing the mission of making disciples.”
The new Kampong Chhnang Seventh-day Adventist Church stands as a testament to God’s faithfulness and the dedication of His people in advancing the mission of the gospel in Cambodia.