ពិធីបើកសម្ពោធសាលាអាត់វេនទីស្ទត្រពាំងអំពិល ស្វាគមន៍ឱកាសអប់រំសម្រាប់សហគមន៍
កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាអាត់វេនទីស្ទត្រពាំងអំពិល បានបើកទ្វាររបស់ខ្លួនជាមួយនិងពិធីសម្ពោធដ៏រីករាយដែលមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋក្នុងសហគមន៍ អាជ្ញាធរ និងអ្នកតំណាងមកពីបេសកកម្មអាត់វេនទីស្ទកម្ពុជា សរុបចំនួនប្រមាណ១៥០នាក់។ ប៉ាស្ទ័រ ហង្ស តារា នាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា បានដឹកនាំកម្មវិធីដ៏អធិកអធមនេះដោយបង្ហាញពីការសម្រេចបាននូវក្តីសុបិនជាយូរមកហើយរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការរួមចំណែកជួយបំពេញនូវតម្រូវការផ្នែកអប់រំសម្រាប់សហគមន៍។
បច្ចុប្បន្ន មានសិស្សបានចុះឈ្មោះចូលរៀននៅមត្តេយ្យកម្រិតទាប មត្តេយ្យកម្រិតខ្ពស់ និងថ្នាក់ទី១ ចំនួនសិស្សសរុបជិត៥០នាក់។ សាលាអាត់វេនទីស្ទត្រពាំងអំពិលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍មូលដ្ឋានដោយផ្តល់ឱកាសសិក្សាថ្មីៗ មានគុណភាពសម្រាប់កុមារតូចៗ ជាពិសេសក្នុងពេលបច្ចុប្បន្ន សាលានេះមានបង្រៀនពីរភាសាគឺ ភាសាខ្មែរជាភាសាជាតិ និងភាសាអង់គ្លេស។ ថ្លែងក្នុងពិធីនោះ អ្នកស្រី តែម សុផានី ជាអនុភូមិបានសម្តែងនូវការកោតសរសើរជាមួយក្តីរំភើបរីករាយ ដោយបានកត់សម្គាល់ឃើញថា សាលាអាត់វេនទីស្ទត្រពាំងអំពិលជាព្រះពរដ៏ធំសម្រាប់សហគមន៍ និងជាជំហានមួយនាំឆ្ពោះទៅមុខសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន។
អ្នកចូលរួមក្នុងការប្រារព្ធពិធីនេះ ពោរពេញដោយការដឹងគុណចំពោះព្រះជាម្ចាស់ ក្តីសង្ឃឹម មិងបានសម្តែងនូវក្តីរីករាយរបស់ពួកគេចំពោះសក្តានុពលរបស់សាលាក្នុងការលើកកម្ពស់ភាពរីកចម្រើនដល់សហគមន៍ ជាពិសេសលើវិស័យអប់រំនេះតែម្តង។ សម្រាប់បេសកកម្មអាត់វេនទីស្ទកម្ពុជា ការសម្រចបាននូវសាលាអាត់វេនទីស្ទត្រពាំងអំពិលនេះ ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលដទៃទៀតដែលចេញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វិស័យអប់រំ ដោយមើលឃើញថា វិស័យអប់រំពិតជាមានសារៈសំខាន់សម្រាប់ការរីកចម្រើនទាំងសម្រាប់សហគមន៍ និងការរីកលូតលាស់នៃកិច្ចការរបស់ព្រះវិហារនៅទូទាំងប្រទេសកម្ពុជា។
នៅក្នុងការថ្លែងសុន្ទរកថា ប៉ាស្ទ័រ ហង្ស តារា បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប៉ាស្ទ័រ Deane Jackson និងក្រុមគ្រួសាររបស់លោកផ្ទាល់ដែលជាម្ចាស់ជំនួយសម្រាប់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការផ្តល់ថវិកាសម្រាប់ការសាងសង់អគារសាលាដែលមានបួនបន្ទប់ និងថវិការសម្រាប់ដំណើរការសាលានេះទាំងមូលផងដែរ។
Trapeang Ampil Adventist School Celebrates Grand Opening, Welcoming Education Opportunity for Local Community
Kampong Chhnang, Cambodia —On November 4, 2024, the Trapeang Ampil Adventist School opened its doors with a joyful ceremony attended by around 200 community members, leaders, and representatives from the Cambodia Adventist Mission (CAM). Pastor Hang Dara, CAM president, led the proceedings, marking the realization of a long-held dream for the mission, which has been dedicated to addressing educational needs across Cambodia.
With about 50 students currently enrolled in prekindergarten, kindergarten, and 1st grade, the school is set to play a vital role in local development, offering new educational opportunities for young children with bilingual languages, Khmer and English. Speaking at the event, the village chief expressed heartfelt appreciation, noting that the school was a blessing for the community and a promising step forward for local development.
The celebration was marked with gratitude and hope, as attendees voiced their enthusiasm for the school’s potential to enhance community life, especially in the education sector. For CAM, Trapeang Ampil Adventist School represents an ongoing commitment to promoting education, which CAM sees as essential to both the community’s growth and the church’s outreach efforts across Cambodia.
In his remarks, Pastor Hang Dara expressed heartfelt thanks to God and extended deep appreciation to Pastor Deane Jackson and his family for their generous support in funding the school’s construction and operation.