ពិធីសម្ពោធអគារព្រះវិហារ៖ ខ្ញុំនឹងមិនខ្វះអ្វីសោះ
English Below:
ពិធីសម្ពោធអគារព្រះវិហារថ្មីម្តងៗ គឺជាឱកាសដ៏សំខាន់មួយដែលនាំមកនូវភាពរីករាយដល់ក្រុមជំនុំ។ សមាជិកនៃព្រះវិហារភូមិពន្លៃ ខេត្តស្វាយរៀង និងសហគមន៍មានពោរពេញដោយក្តីអំណរ និងការដឹងគុណចំពោះការលះបង់ រួមចំណែក និងការខិតខំរបស់ក្រុមជំនុំផ្ទាល់ដើម្បីសម្រេចបាននូវអគារព្រះវិហារថ្មីមួយនេះឡើង។ នៅពេលដែលទ្វារនៃទីសក្ការៈដ៏ថ្លៃថ្លានេះបានបើកឡើងទទួលស្វាគមន៍គ្រប់គ្នាឱ្យចូលមក នោះវត្តមានគ្រប់គ្នាបានបង្ហាញពីអារម្មណ៍នៃការគោរពដែលមិននឹកស្មានដល់ លាយឡំនឹងក្តីរំភើបរកអ្វីប្រៀមផ្ទឹមពុំបាន។
ប៉ាស្ទ័រ ហង្ស ដារ៉ា ជានាយកមិសិនអាត់វេនទីស្ទកម្ពុជា បានថ្លែងអំណរគុណចំពោះព្រះសម្រាប់ព្រះពរ ដ៏ធំនេះ ព្រមទាំងរំឭកឡើងវិញនូវសេចក្តីសន្យារបស់ព្រះដូចដែលបានកត់ត្រាទុកក្នុងគម្ពីរទំនុកដំកើង២៣៖១-៦ «ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ ទ្រង់កែព្រលឹងខ្ញុំឡើងវិញ ទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិត ដោយយល់ដល់ព្រះនាមទ្រង់។ អើ ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ ទ្រង់រៀបតុនៅមុខទូលបង្គំ ចំពោះពួកខ្មាំងសត្រូវផង ទ្រង់ចាក់ប្រេងលាបលើក្បាលទូលបង្គំ ពែងនៃទូលបង្គំក៏ពេញហៀរ។ ប្រាកដជាសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណានឹងជាប់តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់អស់១ជីវិតខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ាជារៀងដរាបទៅ»។ លោកនាយកក៏បានថ្លែងអំណរគុណចំពោះលោក David និង Mary Chow Foundation ដែលជាអ្នកបរិច្ចាគតាមរយៈ Pr. James Dok ដើម្បីសាងសង់អគារព្រះវិហារថ្មីនេះ ហើយលោកក៏បានប្តេជ្ញាជួយសាងសង់អគារព្រះវិហារមួយទៀតដែលមានទីតាំងនៅខេត្តស្វាយរៀងនៅពេលខាងមុខ។
ក្នុងពីធីបើកសម្ពោធដ៏រំភើបនេះ ក៏មានវត្តមានអាជ្ញាធរមូលដ្ឋានបានអញ្ជើញចូលរួមផងដែរ ដោយលោកបានលើកសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះវិហារក្នុងការបម្រើសហគមន៍ជុំវិញ។ ដោយសម្តែងការដឹងគុណស្មោះអស់ពីចិត្ត អ្នកតំណាងនៃអាជ្ញាធរមូលដ្ឋានបានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះវិហារក្នុងការជំរុញឱ្យពង្រីកការជួយគាំទ្រនៅក្នុងសហគមន៍ទាំងមូល។ វត្តមានរបស់ពួកលោកបានបញ្ជាក់ពីទំនាក់ទំនងស៊ីសង្វាក់គ្នារវាងព្រះវិហារ និងសហគមន៍កាន់តែទូលំទូលាយ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការក្នុងការលើកកម្ពស់ភាពសុខដុមរមនា និងសុខុមាលភាពសម្រាប់ទាំងអស់គ្នា។
ពិធីបានបញ្ចប់ដោយការបន្ទរបទទំនុកតម្កើង និងការអធិស្ឋានបានបន្លឺឡើងនៅក្នុងអគារដ៏ស្រស់ស្អាតបានឧទ្ទិសថ្វាយដល់ព្រះជាម្ចាស់ដែលមិនត្រឹមតែជាអគារប៉ុណ្ណោះទេ ប៉ុន្តែ ក៏ថ្វាយទាំងសេចក្ដីជំនឿ និងការប្រកបគ្នាដ៏យូរអង្វែងទៅមុខទៀតក្នុងកិច្ចបម្រើព្រះជាមួយគ្នាផងដែរ។ ប្រកបដោយមានការដឹងគុណនៅក្នុងដួងចិត្តរបស់ពួកគេ និងគោលបំណងថ្មី អ្នកចូលរួមទាំងអស់បានចាកចេញទៅជាមួយពរជ័យនៅក្នុងដំណើរការរបស់ព្រះវិហារនេះ និងជាសក្ខីភាពមួយចំពោះកម្លាំងនៃការខិតខំប្រឹងប្រែងរួមគ្នា និងកម្លាំងនៃចំណងមិត្តភាពក្នុងសហគមន៍។
មិសិនអាត់វេនទីស្ទកម្ពុជាកំពុងតែមានគម្រោងជួសជុលព្រះវិហារ ព្រៃកំពែង ស្ថិតក្នុងខេត្តព្រៃវែងដែលត្រូវចំណាយអស់ប្រហែល ២៥,០០០ ដុល្លារ។ ប៉ាស្ទ័រ ហង្ស ដារ៉ា សូមធ្វើការអំពាវនាវដល់ម្ចាស់ជំនួយទាំងអស់ដែលចាប់អារម្មណ៍ក្នុងការគាំទ្រគម្រោងនេះ និងគម្រោងសាងសង់ព្រះវិហារថ្មីផ្សេងៗទៀត សូមមេត្តាទាក់ទងមកមិសិនអាត់វេនទីស្ទកម្ពុជាដោយផ្ទាល់សម្រាប់ព័ត៌មានបន្ថែម។ សូមព្រះ ប្រទានពរយ៉ាងបរិបូរណ៍ដល់លោកអ្នក និងក្រុមគ្រួសារ ជាពិសេសដល់អ្នកចូលរួមជាមួយយើងក្នុងបុព្វហេតុដ៏ថ្លៃថ្លាសម្រាប់ព្រះអម្ចាស់នៃយើងរាល់គ្នា។
The grand opening ceremony of the new church building was a momentous occasion that brought together a multitude of joyful congregation. With hearts full of anticipation and gratitude, members of the Ponley Church and its community flocked to witness the culmination of dedication and hard work. As the doors swung open to reveal the pristine sanctuary, an unmistakable sense of reverence filled the air, blending with the collective excitement of those who attended the ceremony.
Pr. Hang Dara, the president of the Cambodia Adventist Mission expressed thanks to God for His blessing and claimed God’s promise as recorded in Palm 23:1-6 “The Lord is my shepherd; I shall not want. He maketh me to lie down in green pastures: he leadeth me beside the still waters. He restoreth my soul: he leadeth me in the paths of righteousness for his name’s sake. Yea, though I walk through the valley of the shadow of death, I will fear no evil: for thou art with me; thy rod and thy staff they comfort me. Thou preparest a table before me in the presence of mine enemies: thou anointest my head with oil; my cup runneth over. Surely goodness and mercy shall follow me all the days of my life: and I will dwell in the house of the Lord for ever.” Mr. president also expressed gratitude toward Mr. David and Mary Chow Foundation the doner through Pr. James Dok who support this new church building and committed to support another church building located in Svay Rieng Province.
Amidst the congregation’s thrilled celebration, local authorities also graced the event, acknowledging the profound impact of the church’s unwavering commitment to serving the community. Expressing heartfelt appreciation, the representative of the local authority applauded the church’s efforts in fostering unity, compassion, and support within the neighborhood. Their presence underscored the symbiotic relationship between the church and the wider community, emphasizing the importance of collaboration in promoting harmony and well-being for all.
As the ceremony concluded, echoing hymns and prayers resonated within the newly consecrated beautiful building, signifying not only the physical embodiment of the church but also the enduring spirit of faith and fellowship that binds its members together. With gratitude in their hearts and a renewed sense of purpose, attendees departed, carrying with them the blessings of a new chapter in the church’s journey—a testament to the power of collective effort and the enduring strength of community bonds.
The Cambodia Adventist Mission is undertaking renovation plans for the Prey Kampeng church, situated in Prey Veng Province, estimated to cost around 25,000 USD. Pr. Hang Dara extends an appeal to all potential donors who are interested in supporting this project and other church projects to reach out to the Cambodia Adventist Mission directly for further information and contributions. May God continue to abundantly bless you and your family as you consider joining us in this honorable cause for our Lord and Master.