មនុស្សចំនួន២០នាក់ បានទទួលបុណ្យជ្រមុជទឹកនៅខេត្តត្បូងឃ្មុំ

មនុស្សចំនួន២០នាក់ បានសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក បន្ទាប់ពីចូលរួមក្នុងកម្មវិធីផ្សាយដំណឹងល្អរយៈពេល៤ថ្ងៃ ដែលបានប្រព្រឹត្តទៅនៅក្នុងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៦។

 

កម្មវិធីនេះត្រូវបានរៀបចំឡើងតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអ្នកដាំក្រុមជំនុំដែលឧបត្ថម្ភដោយស្ថាប័នដៃគូរួមមាន៖ JFA GO និង ASAP ដោយសហការជាមួយនឹងថ្នាក់ដឹកនាំប្រចាំតំបន់ដែលកំពុងតែបំរើការងារនៅតំបន់ត្បូងឃ្មុំផ្ទាល់ផងដែរ។ កិច្ចសហការរបស់ពួកគេបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកាន់តែរឹងមាំវាងបេសកកម្មអាត់វេនទីស្ទកម្ពុជា និងស្ថាប័នដៃគូនានា ក៏ដូចជាបុគ្គលិកទាំងអស់ ដើម្បីចែករំលែកសារនៃក្តីសង្ឃឹមដល់សហគមន៍។


ប៉ាស្ទ័រ
Samuel Yotam Bindosano ជាអគ្គលេខាធិការប្រតិបត្តិប្រចាំនៅការិយាល័យព្រះវិហារអាត់វេនទីស្ទតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង លោកបានចែករំលែកនូវសារនៃក្តីសង្ឃឹម និងសេចក្តីសន្យារបស់ព្រះដែលមានចែងក្នុងគម្ពីរយ៉ូហាន ១៤៖១-៣ និងខ៦។ ការចូលរួមរបស់លោកបាននាំមកនូវការលើកទឹកចិត្តដល់សមាជិកក្រុមជំនុំ និងបុគ្គលិកបម្រើការងារ បន្ទាប់ពីពួកគេបានឃើញបងប្អូនមួយចំនួនសំរេចចិត្តទទួលយកព្រះអម្ចាស់សម្រាប់ជីវិតរបស់ពួកគេ។


សមាជិកក្រុមជំនុំបានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែង ខណៈពេលដែលពួកគេចូលរួមអបអរសាទរចំពោះការសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក។ ព្រឹត្តិការណ៍នេះបានរំលេចឱ្យឃើញពីលទ្ធផលនៃការបម្រើការងារដោយស្មោះត្រង់ និងកិច្ចសហការរវាងស្ថាប័នដៃគូ បុគ្គលិកបម្រើការងារ រួមទាំងសមាជិកនៃក្រុមជំនុំទាំងអស់គ្នាផងដែរ។


បេសកកម្មអាត់វេនទីស្ទកម្ពុជា នៅតែបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងបំពេញបេសកកម្មរបស់ខ្លួនផ្សាយសាសនារបស់ខ្លួនដោយលើកកម្ពស់ការផ្សាយដំណឹងល្អ ខណៈពេលកំពុងតែបន្តចែករំលែកនូវក្តីសង្ឃឹមរបស់ព្រះយេស៊ូវទៅកាន់សហគមន៍នានាទូទាំងប្រទេសកម្ពុជា។

 

Evangelistic Meetings Lead 20 People to Baptism in Tbong Khmum

By Kimseng Se | Cambodia Adventist Mission 

TBONG KHMUM, CAMBODIA — Twenty people decided to be baptized following a four-day evangelistic series held in Tbong Khmum Province from August 26-29, 2026.


The meetings were organized through the combined efforts of local church planters from JFA, GO and ASAP, together with the district leader serving in the Tbong Khmum area. Their partnership reflects the growing commitment of the Cambodia Adventist Mission to unite workers and ministries in reaching communities across the country with the message of hope.


Pastor Samuel Yotam Bindosano, executive secretary of the Southern Asia-Pacific Division, shared the message of hope from the promise of God found in John 14:1-3, 6. His involvement brought encouragement to local church members and workers as they witnessed people respond to the Gospel.


Church members expressed overwhelming joy as they celebrated the decisions for baptism. The event highlighted the results of continued ministry, faithful service, and cooperation among church workers and members.

The Cambodia Adventist Mission continues to strengthen its evangelistic efforts as it works to share the hope of Jesus with communities throughout Cambodia.