ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃផ្ទួនៗក៏ដោយ ក៏សេចក្តីសង្ឃឹមនៅតែបន្តមានជានិច្ចចំពោះក្រុមជំនុំនៃព្រះវិហារ
ក្រុងព្រះសីហនុ ជាកន្លែងដែលយុវជន និងមនុស្សពេញវ័យប្រមាណជា១០០នាក់ បានមកជួបជុំគ្នាក្នុងកម្មវិធីផ្សាយដំណឹងល្អ
ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។ នៅចុងបញ្ចប់នៃកម្មវិធីនេះ មានមនុស្សប្រាំបីនាក់បានសម្រេចចិត្តចាប់ផ្តើមជីវិតថ្មីជាមួយព្រះយេស៊ូវ តាមរយៈពិធីបុណ្យជ្រមុជទឹក។
កម្មវិធីនេះជាផ្នែកមួយនៃកិច្ចខិតខំបន្តផ្សាយដំណឹងល្អរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ដែលយកព្រះយេស៊ូវជាគ្រឹះសម្រាប់ជីវិតផ្ទាល់ខ្លួន និងគ្រួសារ។ លោកស្រី Nazaida May Alzola-Tabelisma ជាលេខាធិការរងនៃការិយាល័យព្រះវិហារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD) បានធ្វើជាវាគ្មិនកិត្តិយស ដោយលោកស្រីបានចែករំលែកសារដែលលើកទឹកចិត្តអ្នកចូលរួមឱ្យពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយនឹងព្រះគ្រីស្ទ ហើយឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់របស់ទ្រង់នៅក្នុងជីវិតផ្ទាល់ខ្លួន
និងក្នុងគ្រួសាររបស់ពួកគេផងដែរ។
ទោះបីភ្លៀងបានធ្លាក់មិនឈប់យ៉ាងណាក៏ដោយ វាក៏មិនបានរារាំងសមាជិកក្រុមជំនុំ និងភ្ញៀវមិនឱ្យមកចូលរួមក្នុងកម្មវិធីនោះបានដែរ។ មនុស្សជាច្រើនបានធ្វើដំណើរមកពីទីកន្លែងផ្សេងៗជុំវិញព្រះវិហារក្រុងព្រះសីហនុ ខណៈភ្លៀងនៅតែបន្តធ្លាក់ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការចូលរួមក្នុងកម្មវិធីផ្សាយដំណឹងល្អ និងមានបំណងចង់សិក្សាស្វែងយល់អំពីព្រះយេស៊ូវបន្ថែមទៀត។
នៅថ្ងៃចុងក្រោយនៃកម្មវិធីនេះ និងជិតដល់ពេលប្រារពពិធីបុណ្យជ្រមុជទឹក នោះភ្លៀងនៅតែបន្តធ្លាក់ឥតឈប់។ ដូច្នេះ ថ្នាក់ដឹកនាំ រួមជាមួយសមាជិកក្រុមជំនុំបានអធិស្ឋាន ហើយភ្លៀងក៏រាំងនៅកន្លែងប្រារពពិធីបុណ្យជ្រមុជទឹកដែលអនុញ្ញាតឱ្យពិធីនេះដំណើរការទៅដោយរលូន។
បេសកកម្មអាត់វេនទីស្ទកម្ពុជា នៅតែបន្តគាំទ្រ និងជំរុញឱ្យក្រុមជំនុំនៅតាមតំបន់នីមួយៗធ្វើការផ្សាយដំណឹងល្អ និងអញ្ជើញសហគមន៍ឱ្យបានទទួលនូវសេចក្តីសង្ឃឹមដែលមាននៅក្នុងព្រះយេស៊ូវគ្រីស្ទ។
Eight People Baptized Amid Rain at Evangelism Program in Cambodia
By, Kimseng Se | Cambodia Adventist Mission
Amid days of heavy rain, hope continued to shine at Preah Sihanouk Ville Church in Cambodia, where about 100 young people and adults gathered for an evangelism program Sept. 23–26, 2026. At the end of the meetings, eight people chose to begin a new journey with Jesus through baptism.
The program, organized as part of the Cambodia Adventist Mission’s ongoing evangelism efforts, focused on keeping Jesus at the center of personal life and family. Mrs. Nazaida May Alzola-Tabelisma, Assistant Secretary of the Southern-Asia Pacific Division (SSD), served as the keynote speaker, sharing messages that encouraged participants to strengthen their relationship with Christ and reflect His love in their personal lives and homes.
Heavy rain did not stop church members and visitors from attending the program. Many traveled from different locations around the church while the rain continued to fall, demonstrating their commitment to the meetings and their desire to learn more about Jesus.
As the baptism service approached, rain continued to fall around the area. The leaders and church members prayed, and the rain stopped at the baptism site, allowing the service to proceed smoothly.
The Cambodia Adventist Mission continues to support local churches as they share the gospel and invite communities to experience the hope found in Christ.