វកគ្គហ្វឹកហ្វឺនសម្រាប់កិច្ចការព្រះវិហារ

Home May 20, 2022
វកគ្គហ្វឹកហ្វឺនសម្រាប់កិច្ចការព្រះវិហារមួយបានរៀបចំឡើងដោយនាយកដ្ឋានគ្រូគង្វាលសម្រាប់ព្រះវិហារប្រចាំមណ្ឌលCalebខេត្តតាកែវនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។ មិនត្រឹមតែអ្នកដឹកនាំប្រចាំព្រះវិហារប៉ុណ្ណោះទេដែលបានចូលរួម ក្នុងនោះក៏មានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ប្របាណជាង១០០នាក់ទៀតបានចូលរួមផងដែរ។
គោលបំនងនៃសិក្ខាសាលានេះ គឺដើម្បីបំប៉នបន្ថែមនូវចំណេះដឹងដល់អ្នកបម្រើព្រះនៅក្នុងមណ្ឌលCaleb។ សម្រាប់អ្នកចូលរួមដទៃទៀតក្រៅពីពួកចាស់ទុំ គឺជាការផ្តល់នូវចំណេះដល់ពួកគេ។ លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងនោះអាចនឹងក្លាយទៅជាអ្នកបន្តវេនដ៏សំខាន់នៅថ្ងៃអនាគតសម្រាប់បម្រើការងាររបស់ព្រះ។
នៅក្នុងឳកាសនោះប៉ាស្ទ័រ ហង្ស តារា ដែលជានាយករបស់មិសិនកម្ពុជាបានសង្កត់ធ្ងន់ទៅលើការសហការគ្នាជាក្រុម និងយកព្រះយេស៊ូវជាគំរូ នៅក្នុងការងារជាប្រចាំថ្ងៃ។ លោកបានលើកទឹកចិត្តដល់សក្ខាកាមទាំងអស់អោយចេះកំសាន្តចិត្តគ្នា និងជួយផ្តល់កម្លាំងចិត្តដល់គ្នាទៅវិញទៅមកនៅពេលជួបនូវការលំបាកៗពេលបំពេញពន្ធកិច្ចថ្វាយព្រះជាម្ចាស់។
នៅចុងបញ្ចប់នៃកម្មវិធីនោះក៏មានការចែកជូននូវសៀវមគ្គុទេសក៏សម្រាប់ចាស់ទុំនៃពួកជំនុំផងដែរ។ សៀវភៅនេះមានមេរៀនណែនាំសំខាន់ទាក់ទងទៅនឹងកិច្ចការរបស់ពួកចាស់ទុំរបស់ព្រះវិហារ។