សមិទ្ធផលចេញពីជំនឿ
English Below:
បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ព្រះជាម្ចាស់បានឆ្លើយតបនឹងការអធិស្ឋានឥតឈប់ឈររបស់ប៉ាស្ទ័រតំបន់ និងសមាជិកក្រុមជំនុំក្រុងកំពត។ ដោយមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សមាជិកព្រះវិហារ និងជាក្រុម Quiet Hour ដែលធ្វើពិធីអធិស្ឋានបើកការដ្ឋានសាងសង់អាចប្រព្រឹត្តទៅបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ ប៉ាស្ទ័រ ហង្ស តារា នាយកមិសិនអាត់វេនទីស្ទកម្ពុជាបានអញ្ជើញចូលរួមក្នុងនាមជាអធិបតីក្នុងឱកាសដ៏សំខាន់នេះ។ លោកបានថ្លែនូវការដឹងគុណ ព្រមទាំង ទទួលស្គាល់ចំពោះព្រះពរពីព្រះអម្ចាស់។
ប៉ុន្មានឆ្នាំកន្លងចុងក្រោយនេះ ក្រុមជំនុំបានថ្វាយបង្គំនៅក្នុងអគារឈើចាស់ ពុកផុយ និងគ្មានសុវត្ថភាពឡើយ។ ទោះជាយ៉ាងណាក្តី សារៈសំខាន់នៃឱកាសនេះស្ទើរតែមិនអាចបរិយាយបាន ព្រោះវាតំណាងឱ្យលទ្ធផលដែលកើតចេញពីជំនឿ និងការលះបង់ជាច្រើនឆ្នាំមិនងាកនៅក្នុងក្រុមជំនុំព្រះវិហារក្រុងកំពត។ តាមរយៈការលះបង់ និងសេចក្ដីជំនឿមិនងាករេនេះ ក្តីសុបិននៃការកសាងព្រះវិហារថ្មីបានក្លាយជាការពិត។ វត្តមានរបស់ប៉ាស្ទ័រ ហង្ស ដារ៉ា ជាប្រធាននៅដើមពិធីនេះគឺជាការដឹងគុណចំពោះព្រះហឫទ័យសប្បុរសរបស់ព្រះ និងការខិតខំប្រឹងប្រែងរួមគ្នារបស់អ្នកដែលមានចំណឺកក្នុងការបំពេញការងារជាបន្តបន្ទាប់ឆ្ពោះទៅរកគោលដៅរួមគ្នាមួយសម្រាប់ថ្វាយសិរីល្អដល់ព្រះ។
ពិតណាស់ ព្រឹត្តិការណ៍ដ៏ប្រពៃនេះបង្ហាញពីកម្លាំងនៃការអត់ធ្មត់ និងការតាំងចិត្តមិនចេះនឿយហត់របស់សមាជិករួមជំនឿ។ នៅពេលដែលការសាសង់ចាប់ផ្តើមនៅលើទីតាំងដ៏មានពរនេះ ព្រះវិហារនេះមិនមែនគ្រាន់តែជាអគារប៉ុណ្ណោះទេ ប៉ុន្តែ វានឹងក្លាយជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម និងការរីកចម្រើនខាងវិញ្ញាណសម្រាប់មនុស្សជំនាន់ក្រោយទៀតផងដែរ។ ការសម្រេចនូវសមិទ្ធផលដែលបានទន្ទឹងរង់ចាំជាយូរមកហើយនេះ ត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្ត្រក្នុងដំណើរនៃព្រះវិហារក្រុងកំពតដែលអាចធ្វើទៅបានដោយសារតែព្រះពររបស់ព្រះអម្ចាស់ ការប្តេជ្ញាចិត្តដ៏មុតមាំរបស់សមាជិកនៃក្រុមជំនុំ និងសប្បុរសជន។
After a long years of patient anticipation, God has answered the constant prayers of Kampot City’s church leader and congregation members. With the joint efforts of church members and specifically Quiet Hour Ministry, was able to conduct the long-awaited groundbreaking ceremony on March 19, 2024. Pastor Hang Dara, President of the Cambodia Adventist Mission, officiated over the occasion, which represented a significant moment of thanks and recognition for the blessing from the Lord.
In the past few years, they have been worshipped in a decaying old wooden building. However, the importance of this occasion cannot be stressed, as it represents the result of years of unshakable faith and dedication within the Kampot City church community. Through dedication and unwavering faith, the dream of building a new church structure has become a reality. As Pr. Hang Dara accepts the chairmanship at the beginning of the ceremony, his presence acknowledges the kindness of God and the collective efforts of those who have worked continually toward this shared goal.
Indeed, the groundbreaking event demonstrates the strength of patience and tireless commitment of people united in faith. As building begins on this blessed site, it will serve as more than just a physical structure, but also a source of hope and spiritual growth for future generations. The fulfilment of this long-awaited ideal has been recorded as history in the journey of the Kampot City church, which was made possible by the Lord’s blessings and the strong determination of its members.