សម្ពោធអគារសិក្សាថ្មី

សម្ពោធអគារសិក្សាថ្មីតាមរយៈការគាំទ្រពីមូលនិធិ David និង Marry Chow
ដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា

ខេត្តកំពង់ធំ – បេសកកម្មអាត់វេនទីស្ទកម្ពុជាបានប្រារពពិធីសម្ពោធអគារសិក្សាថ្មីមួយខ្នងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈការគាំទ្រពីមូលនិធិ David និង Marry Chow ស្ថិតនៅភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងពិធីនោះមានវត្តមានជាគណអធិបតីពីថ្នាក់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា អ្នកតំណាងរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូប្រចាំសាលា ឪពុកម្តាយសិស្សានុសិស្ស សិស្សានុសិស្ស អ្នកភូមិ និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតបានចូលរួមអបអរសាទរ។
ប៉ាស្ទ័រ ហង្ស តារា នាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា បានដឹកនាំការឧទ្ទិស និងថ្លែងអំណរគុណចំពោះមូលនិធិដែលបានគាំទ្រក្នុងការពង្រីកវិសាលភាពនៃសាលារៀននេះ បន្ទាប់ពីសាលាខ្វះបន្ទប់រៀនជាច្រើនឆ្នាំកន្លងហើយ។ មន្ត្រីតំណាងរដ្ឋាភិបាលបានកោតសរសើរចំពោះការបន្តអភិវឌ្ឍរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងវិស័យអប់រំតាមជនបទ និងបានលើកឡើងពីតម្លៃនៃកិច្ចសហប្រតិបត្តិការជាមួយសាលាអាត់វេនទីស្ទទួលចាន់នេះផ្ទាល់តែម្តង។ រីឯអាជ្ញាធរមូលដ្ឋានវិញក៏បានទទួលស្គាល់ចំពោះការអប់រំដែលប្រកបដោយគុណភាពរបស់សាលាថែមទៀតផងដែរ។

អ្នកភូមិនៅជុំវិញសាលារៀននេះ បានសំដែងនូវការស្វាគមន៍ចំពោះសមិទ្ធផលថ្មី និងរីករាយដែលអាចមានកន្លែងបន្ថែមទៀតសម្រាប់អាចឲ្យកុមារៗបានចូលរៀនច្រើននាក់បន្ថែមទៀត។ ថ្នាក់ដឹកនាំនៃ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានបញ្ជាក់ថា សាលានេះនឹងបន្តផ្តល់ទាំងការអប់រំទូទៅ និងការណែនាំខាងវិញ្ញាណ ក៏ដូចជាជួយសិស្សានុសិស្សឱ្យយល់ពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវផងដែរ។

បច្ចុប្បន្ននេះ សាលាអាត់វេនទីស្ទទួលចាន់មានគ្រូបង្រៀនចំនួន៦នាក់ កំពុងតែបម្រើការងារ និងមានសិស្សចំនួន១១៦នាក់ កំពុងតែរៀនចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៥។ ជាមួយនឹងការបើកសម្ពោធអគារសិក្សាថ្មីនេះ សាលារំពឹងថានឹងទទួលបានសិស្សថ្មីៗមកចុះឈ្មោះចូលរៀនកើនឡើងថែមទៀតជាមិនខាន។ ជាពិសេសកូនៗនៃគ្រួសារជាច្រើនក្នុងសហគមន៍ដែលកំពុងតែស្វែងរកការសិក្សាអប់រំសម្រាប់កូនៗរបស់ពួកគេ។ បរិវេណសាលានៅតែបន្តផ្តោតលើការផ្តល់នូវការអប់រំប្រកបដោយគុណភាព ក៏មានរួមបញ្ចូលគុណតម្លៃរបស់គ្រីស្ទបរិស័ទទៅក្នុងការសិក្សាប្រចាំថ្ងៃដែលបង្កើតបរិយាកាសមួយជួយឲ្យមានការលូតលាស់ផ្នែកចំណេះដឹងទូទៅ និងការអភិវឌ្ឍបុគ្គលិកលក្ខណៈ ដើម្បីរៀបចំសិស្សានុសិស្សឱ្យក្លាយជាធនធានដ៏ល្អសម្រាប់អនាគតភ្លឺស្វាង។

ថ្នាក់ដឹកនាំ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានសម្តែងការដឹងគុណចំពោះមូលនិធិ David and Marry Chow ចំពោះសមិទ្ធផលនៃអគារសិក្សាថ្មីនេះដែលជួយបង្កើនបន្ទប់សិក្សាបន្ថែមដើម្បីពង្រឹងបេសកកម្មរបស់ខ្លួនក្នុងការបម្រើសហគមន៍ទាំងផ្នែកអប់រំចំណេះដឹងទូទៅ ផ្នែកសង្គម និងផ្នែកខាងវិញ្ញាណសម្រាប់អាណត្តិក្រោយៗជាបន្តទៀត។

CAM Inaugurates New School Building Through Support of David and Marry Chow Foundation
By Kimseng Se | Cambodia Adventist Mission

KAMPONG THOM PROVINCE, CAMBODIA — The Cambodia Adventist Mission (CAM) inaugurated a new school building on November 27, 2025, made possible through the support of the David and Marry Chow Foundation. Students, families, villagers, and government representatives joined the celebration.

Pastor Hang Dara, CAM president, led the dedication and thanked the foundation for enabling the expansion after years of limited classroom space. Government officials commended CAM’s continued investment in rural education and highlighted the value of cooperation with the school.
Government representatives at the event praised CAM’s continued investment in rural education, recognizing the school’s role in supporting disadvantaged communities. Officials affirmed the value of cooperation between faith-based organizations and local authorities in improving access to quality learning.

Local villagers welcomed the project, noting that the added space will allow more children to enroll. CAM leaders affirmed that the school will continue to provide both academic instruction and spiritual guidance, helping students understand the love of Jesus.

The school currently has six teachers serving 116 students from kindergarten to grade five, and with the opening of the new classrooms, enrollment is expected to rise as more families from the community seek access to its expanding program. The campus continues to focus on delivering quality education while integrating Christian values into daily learning, creating an environment where academic growth and character development work together to shape students for a brighter future.
CAM expressed gratitude to the David and Marry Chow Foundation, noting that the new facility will strengthen its mission to serve communities academically, socially, and spiritually when it opens next term.