ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ មានសិស្សានុសិស្សប្រមាណ២៥០នាក់ នៅមជ្ឈមណ្ឌល សល (Salt Center) ត្រូវបានលើកទឹកចិត្តឲ្យទុកចិត្តលើការដឹកនាំ និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ ក្នុងអំឡុងសប្តាហ៍នៃការអធិស្ឋាន ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ក្រោមប្រធានបទ៖ «ប្រសិនបើព្រះជាម្ចាស់ត្រាស់ហៅ ទ្រង់នឹងផ្គត់ផ្គង់»។
កម្មវិធីនេះបានប្រមូលផ្តុំសិស្សថ្នាក់វិទ្យាល័យចំនួន១១០នាក់ និងសិស្សថ្នាក់បឋមសិក្សាចំនួន១៤០នាក់ ដើម្បីចូលរួមស្តាប់ព្រះបន្ទូល ពិចារណាខាងវិញ្ញាណ និងតាំងចិត្តជាថ្មីចំពោះព្រះជាម្ចាស់រយៈពេលពេញមួយសប្តាហ៍ពេញ។ ប៉ាស្ទ័រ ម៉ៅ រឿន ជានាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា បានចែករំលែកព្រះបន្ទូលជាមួយសិស្សថ្នាក់វិទ្យាល័យ ខណៈដែលលោកស្រី ឌី រ៉ាធំ ជាជំនួយការនាយលបេសកកម្មអាត់វេនទីស្ទកម្ពុជា បានធ្វើព័ន្ធកិច្ចបម្រើដល់សិស្សានុសិស្សតូចៗ។
តាមរយៈព្រះបន្ទូលទាំងនេះ សិស្សានុសិស្សត្រូវបានរំលឹកថា ព្រះជាម្ចាស់ប្រទានកម្លាំង ប្រាជ្ញា និងការដឹកនាំដែលចាំបាច់ ដើម្បីសម្រេចតាមគោលបំណងរបស់ទ្រង់។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ប៉ាស្ទ័រ ម៉ៅ រឿន និងភរិយា ក៏បានជួបសំណេះសំណាលជាមួយសមាជិកក្រុមជំនុំ តាមក្រុមតូចៗ និងអ្នកដឹកនាំមូលដ្ឋាន ដើម្បីលើកទឹកចិត្តពួកគេ ក៏ដូចជាការប្រកបគ្នា ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងបេសកកម្ម។
បេសកកម្មអាត់វេនទីស្ទកម្ពុជា សង្ឃឹមថា តាមរយៈកិច្ចការទាំងនេះនឹងជំរុញទឹកចិត្តសិស្សានុសិស្សឲ្យរីកចម្រើនក្នុងសេចក្តីជំនឿ និងក្លាយជាអ្នកដើរតាមព្រះយេស៊ូវដ៏ស្មោះត្រង់។
CAM Encourages 250 Students to Trust God’s Calling During Week of Prayer
By, Pr. Mao Roeun | Cambodia Adventist Mission
CAMBODIA — November 20, 2026 — Approximately 250 students at Salt Center were encouraged to trust God’s guidance and provision during a Week of Prayer held Nov. 9–14 under the theme “If God Calls, He Will Provide.”
The program brought together 110 high school students and 140 primary school students for a week of biblical messages, spiritual reflection and renewed commitment to God. Pastor Mao Roeun, president of the Cambodia Adventist Mission (CAM), shared messages with high school students, while Dy Rathom, assistant to the CAM president, ministered to the younger students.
Through the messages, students were reminded that God provides the strength, wisdom, and guidance needed to fulfill His purpose. During the visit, Pastor Mao Roeun and his wife also met with church members, small groups and local leaders, encouraging fellowship, and cooperation in mission.
CAM hopes the experience will inspire students to grow in faith and become faithful followers of Jesus.