នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ប៉ាស្ទ័រ ហង្ស តារា ប្រធានមិសិនអាត់វេនទីស្ទកម្ពុជាបានផ្តល់កិតិ្តយសអញ្ជើញចូលរួមក្នុងពិធីសម្ពោធព្រះវិហារស្រែញ័រជាផ្លូវការដែលព្រះវិហារនេះបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២៣កន្លងមក។ ព្រះវិហារស្រែញ័រចាប់ផ្តើមកើតឡើងតាំងពីឆ្នាំ២០០២ មកម៉្លេះ ដែលកាលនោះប៉ាស្ទ័រ ហង្ស តារា បម្រើការជាប៉ាស្ទ័រនៅតំបន់ភ្នំពេញ ហើយលោក ថោ បូផល ជាអ្នកដាំក្រុមជំនុំ។ ពួកគាត់ទាំងពីនាក់មានក្តីសុបិនរួមគ្នាមួយ គឺចង់បង្កើតក្រុមជំនុំឱ្យរឹងមាំ និងសាសង់ព្រះវិហារមួយឡើងនៅភូមិស្រែញ័រតែម្តង។ តាមរយៈការខិតខំលះបង់ដោយឥតងាករេរបស់ពួកគាត់ទាំងពីរ និងកិច្ចខិតខំប្រឹងប្រែងសហការគ្នាក្រុមជំនុំអស់រយៈពេល២០ឆ្នាំ ធ្វើឱ្យក្រុជំនុំបានរីលចម្រើនឡើងជាលំដាប់ពីការចាប់ផ្តើមមានគ្នាតិចរហូតមានសមាជិកមួយចំនួនធំដែលមានការប្តេជ្ញាចិត្តដ៏រឹងមាំជាមួយព្រះជាម្ចាស់។ នៅថ្ងៃប្រារពពិធីសម្ពោធព្រះវិហារស្រែញ័រនេះ គ្រប់គ្នាឈរឡើងធ្វើជាសាក្សីចំពោះព្រះពរនៃក្តីសុបិនដ៏យូរអង្វែងដែលបានក្លាយជាការពិត។
លោក ថោ បូផល ជាអ្នកដឹកនាំក្រុមជំនុំស្រែញរបានបរិច្ចាគទាំងដី និងថវិកាមួយចំនួនសម្រាប់ការសាងសង់ព្រះវិហារនេះឡើង រួមទាំងមានការគាំទ្រពីសប្បុរសជនមួយចំនួនទៀតដូចជា៖ លោកគ្រូ គឹមសុខ ឯកឧត្ដម ស៊ិន សត្ថា អ្នកស្រី អ៊ុយថា អ្នកស្រី និមុល អ្នកស្រី ចេនីហ្វឺ ប៉ាស្ទ័រ ជេម្សច័ន្ទឡា ដុក លោក ចំរើន ស៊ូហេង និងក្រុមជំនុំស្រែញ័រផ្ទាល់ផងដែរ។ គ្រប់គ្នាសុទ្ធតែមានចំណែកក្នុងការជួយជ្រោមជ្រែងចំពោះកិច្ចការ និងសុបិនរបស់ព្រះវិហារនេះឱ្យក្លាយទៅជាការពិត។
គម្រោងសាងសង់ព្រះវិហារនេះខុសប្លែកពីព្រះវិហារដទៃ ដោយសារព្រះវិហារនេះត្រូវបានសាងសង់ឡើងក្រោមការខិតខំប្រឹងប្រែងរួបរួមគ្នារបស់សមាជិកព្រះវិហារទាំងស្រុងដែលបានចូលរួមចំណែកទាំងផ្នែកហិរញ្ញវត្ថុ និងតាមរយៈកម្លាំងពលកម្ម រួមជាមួយនឹងការគាំទ្រពីសប្បុរសជនផងដែរ។ ការលះបង់របស់ពួកគេត្រូវបានបង្ហាញឱ្យឃើញតាមរយៈការថ្វាយដីធ្លី ថវិការ ពេលវេលា កម្លាំងពលកម្ម និងស្មារតីសហការគ្នាយ៉ាងស្អិតរមួត។ សមិទ្ធផលដែលសម្រេចបាននេះជាសក្ខីភាពយ៉ាងជ្រាលជ្រៅចំពោះការរួបរួម និងការប្ដេជ្ញាខ្ពស់របស់របស់ករុមជំនុំក្នុងការបំពេញកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសហគមន៍របស់ពួកគេ។ ព្រះវិហារនេះមិនត្រឹមតែជាសំណង់អាគារប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្កប់នូវលទ្ធភាពដ៏គ្មានព្រំដែននៃការចូលរួមរបស់ក្រុមជំនុំ ដោយផ្តល់នូវកេរ្តិ៍ដំណែលនៃក្តីសង្ឃឹមដ៏យូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយតាមរយៈការរួបរួមក្នុងការបម្រើដល់ការហៅដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់។
The Dream Comes True
On February 24, 2024, it was a great honor to have Pastor Hang Dara, President of the Cambodia Adventist Mission, serve as the chairman of the official opening ceremony of Sre Nhor Church, which had its foundation laid in 2023. Since 2004 Pastor Hang Dara undertaken the role of Phnom Penh district leader and Mr. Thor Bophal undertook the task of church planting, their shared dream began to take shape. Through their unwavering dedication and collaborative efforts for 20 years, the church has steadily expanded from its humble beginnings, blossoming into a strong committed church member. Today, as we stand together, any witness can see the fulfilment of this long-held dream comes true.
At the forefront of this initiative is Mr. Thor Bophal, the esteemed leader of Sre Nhor Church, who generously donated both land and financial resources towards the construction of the church. Supported by a group of benevolent individuals including Mr. Kim Sok, Mr. Satha Sin, Mrs. Uy Tha, Mrs. Nimol, Mrs. Jennifer, Pastor James Chanla Dok, and Mr. Chamroeun Suheng, alongside dedicated members of Sre Nhor Church, the dream of a new church is swiftly becoming a reality.
The extraordinary nature of this church building project distinguishes it from others, as it was entirely constructed through the collective efforts of the church members, who contributed both financially and through physical labor, alongside the support of generous donors. Their dedication is evident in their investment of land, funds, time, labor, and collaborative spirit. This accomplishment serves as a profound testament to the unity and shared commitment of the community to fulfilling God’s work. This church not only stands as a physical structure but also embodies boundless possibilities, offering a lasting legacy of hope for generations to come through unity in service to a higher calling.