ស្ថាប័នបេសកកម្ម AFM បានផ្ទេរការដឹកនាំរបស់សាលាអាត់វេនទីស្ទគ្រីស្ទានសិន និងទ្រព្យសម្បត្តិនានាជាផ្លូវការជូនដល់បេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងអំឡុងពេលពិធីប្រគល់ និងទទួល កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ នេះជាការបើកទំព័រថ្មីមួយក្នុងការអភិវឌ្ឍកិច្ចការបម្រើព្រះក្នុងខេត្តមណ្ឌលគិរី។
ពិធីប្រគល់ និងទទួលនេះ គឺជាការបង្ហាញពីរបត់ថ្មីមួយដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្របេសកកម្មរបស់ ស្ថាប័ន AFM ក្នុងការបណ្តុះបណ្តាលថ្នាក់ដឹកនាំក្នុងស្រុក និងការប្រគល់កិច្ចការបម្រើព្រះដែលបានកសាងឡើងមកឱ្យក្រុមជំនុំក្នុងស្រុកជាអ្នកគ្រប់គ្រងបន្ត។ បេសកកម្មអាត់វេនទីស្ទកម្ពុជានឹងបន្តគ្រប់គ្រងសាលារៀននេះ និងជំរុញកិច្ចការបម្រើផ្នែកអប់រំឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។
នៅក្នុងពិធីនេះ មានវត្តមានចូលរួមពី លោក ថេនីសិន ឌីអន (Theunissen Deon) ប្រធានស្ថាប័នបេសកកម្ម AFM ប្រចាំតំបន់ អ្នកស្រី សូឡង់ ហ្សារ៉ា (Solange Jara) ទីប្រឹក្សាសាលា ប៉ាស្ទ័រ ម៉ៅ រឿន នាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា លោក អៀម ឧកញ៉ា ហេរញ្ញិកនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ព្រមទាំងក្រុមការងារ រួមទាំងលោកគ្រូ
អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស មាតាបិតា និងសមាជិកក្រុមជំនុំផងដែរ។
នៅក្នុងពិធីនោះ ស្ថាប័នបេសកកម្ម AFM បានប្រគល់វត្ថុតំណាងពីរជូនដល់ថ្នាក់ដឹកនាំបេសកកម្មអាត់វេនទីស្ទកម្ពុជា រួមមាន៖ ព្រះគម្ពីរ តំណាងឱ្យការប្តេជ្ញាចិត្តរបស់សាលាចំពោះការអប់រំដែលមានព្រះគ្រីស្ទគ្រឹស្ទជាស្នូលសំខាន់ ដោយផ្អែកលើព្រះគម្ពីរ និងកូនសោសាលា តំណាងឱ្យការផ្ទេរការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការដឹកនាំគ្រឹះស្ថានសិក្សាមួយនេះបន្តទៅមុខទៀត។
ថ្នាក់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះស្ថាប័នបេសកកម្ម AFM សម្រាប់ការបម្រើការងារជាច្រើនឆ្នាំនៅក្នុងខេត្តមណ្ឌលគិរី និងសម្រាប់ការទុកចិត្តដោយប្រគល់កិច្ចការនេះបន្តមកឱ្យក្រុមជំនុំក្នុងស្រុក។
ថ្នាក់ដឹកនាំ ក៏បានទទួលស្គាល់ផងដែរនូវការប្តេជ្ញាចិត្តរបស់ស្ថាប័នបេសកកម្ម AFM ក្នុងការអភិវឌ្ឍកិច្ចការបម្រើព្រះប្រកបដោយចីរភាព
តាមរយៈការបណ្តុះបណ្តាលថ្នាក់ដឹកនាំក្នុងស្រុក ដែលអាចបន្តការងារនេះនៅក្នុងសហគមន៍របស់ពួកគេផ្ទាល់ផងដែរ។
AFM Transfers Adventist Christensen School to Cambodia
Adventist Mission
By, Kimseng Se | Cambodia Adventist Mission
MONDULKIRI, Cambodia — Adventist Frontier Missions
(AFM) officially transferred the leadership of Adventist Christensen School and its properties to the Cambodia Adventist Mission during a handover ceremony on July 17, 2026, marking a new chapter in the ministry’s development in Mondulkiri Province.
The handover marks a milestone in AFM’s mission strategy of
training local leaders and entrusting established ministries to the local church. The Cambodia Adventist Mission (CAM) will continue managing the school and advancing its educational ministry.
The ceremony was attended by Theunissen Deon, AFM regional
director; Solange Jara, school adviser; Pastor Mao Roeun, CAM president; Eam Pkhna, CAM treasurer; along with the CAM team, teachers, staff, students, parents, and church members.
During the ceremony, AFM handed over two symbolic items to
CAM leadership. A Bible was handed over to represent the school’s commitment to Christ-centered, Bible-based education, while the school’s key symbolized the transfer of responsibility for managing and guiding the institution.
CAM leaders expressed appreciation to Adventist Frontier Missions for its years of service in Mondulkiri and for entrusting the ministry to the local church. They also acknowledged AFM’s commitment to developing sustainable ministries by training local leaders who can continue the work within their own communities.