រីកចម្រើនទាំងអស់គ្នា ជីវិតកាន់តែប្រសើរ ❤️

គ្រួសារដែលមានសុភមង្គលអាចជួយពង្រឹងក្រុមជំនុំ និងបំពេញបេសកកម្មរបស់ព្រះវិហារ។ ដោយមានចក្ខុវិស័យនេះ នាយកដ្ឋានគ្រួសារ និងនាយកដ្ឋានភរិយាគ្រូគង្វាលនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ៖ «រីកចម្រើនទាំងអស់គ្នា ជីវិតកាន់តែប្រសើរ» នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។

 

សិក្ខាសាលានេះ បានប្រមូលផ្តុំថ្នាក់ដឹកនាំក្រុមជំនុំ និងអ្នកចូលរួមជាច្រើននាក់ទៀតប្រកបដោយបរិយាកាសយ៉ាងកក់ក្តៅ និងរីករាយ។ ភ្ញៀវកិត្តិយសអញ្ជើញចូលរួមមាន៖ លោកស្រី ភួង ម៉ាឡា គង់សុខផេងភិត ជាថ្នាក់ដឹកនាំគ្រួសារនៃការិយាល័យព្រះវិហារអាត់វេនទីស្ទប្រចាំសហភាពអាស៊ីអាគ្នេយ៍ (SEUM)។ លោកស្រី ហង្ស សុភាព ជាប្រធាននាយកដ្ឋានគ្រួសារ និងជាអ្នកសម្របសម្រួលផ្នែកនាយកដ្ឋានភរិយាគ្រូគង្វាល ព្រមទាំង ប៉ាស្ទ័រ សោម សុវណ្ណនី ជាប្រធាននាយកដ្ឋានគ្រូគង្វាលនៃបេសកកម្មសេវេនដេយអាត់វេនទីស្ទកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំពីនាយកដ្ឋានពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

 

វគ្គសិក្ខាសាលានេះ បានផ្តោតសំខាន់លើការយល់ដឹងអំពីភាពខុសគ្នារវាងបុរស និងស្ត្រី ការអភិវឌ្ឍន៍ជំនាញបដិសណ្ឋារកិច្ច និងការអនុវត្តន៍តម្លៃគ្រីស្ទានក្នុងជីវិតប្រចាំថ្ងៃ ក្នុងពិធីអាពាហ៍ពិពាហ៍ និងឱកាសពិសេសផ្សេងៗទៀត។

 

អ្នកចូលរួមបានលើកឡើងថា៖ មេរៀនទាំងនោះពិតជាមានលក្ខណៈសំខាន់ និងមានតម្លៃណាស់។ ពួកគេបានបង្ហាញពីការប្តេជ្ញាថានឹងយកអ្វីដែលបានរៀនទៅអនុវត្ត ហើយចែករំលែកបន្តទៅដល់ក្រុមជំនុំ និងសហគមន៍នានាទូទាំងប្រទេសកម្ពុជាផងដែរ។

 

តាមរយៈកិច្ចការនៃនាយកដ្ឋានគ្រួសារ បេសកកម្មអាត់វេនទីស្ទកម្ពុជា នៅតែបន្តពង្រឹងគ្រួសារដែលជាផ្នែកមួយដ៏សំខាន់ នៃបេសកកម្ម និងជាទីបន្ទាល់ដល់សហគមន៍ទៀតផង។

 

Seminar Strengthens Families and Ministry in Cambodia

By, Kimseng Se | Cambodia Adventist Mission

 

Healthy families can strengthen the church and its mission. With this vision, the Family Ministries Department and Pastors’ Wives Department of the Cambodia Adventist Mission held the seminar “Growing Together, Living Better” on Sept. 20, 2026.

 

The seminar brought together church leaders and participants in a warm and joyful atmosphere. Special guests included Mrs. Phouangmala Kongsengphengphet, Family Ministries leader of the Southeast Asia Union Mission; Mrs. Hang Sopheap, director of Family Ministries and coordinator of Pastors’ Wives; and Pastor Saum Sovannny, Ministerial director of the Cambodia Adventist Mission.

 

The sessions focused on understanding differences between men and women, developing hospitality skills, and applying Christian values in daily life, weddings, and other special occasions.

 

Participants shared that the lessons were practical and valuable. They expressed their desire to apply what they learned and share it with churches and communities across Cambodia.

 

Through Family Ministries, the Cambodia Adventist Mission continues to strengthen families as an important part of its mission and witness.