បងប្អូនចំនួន១១នាក់បានទទួលពិធីជ្រមុជទឹកនៅខេត្តកោះកុង

កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មានបងប្អូនចំនួន១១នាក់ បានថ្វាយជីវិតរបស់ពួកគេដល់ព្រះយេស៊ូវជាសាធារណៈ
តាមរយៈពិធីជ្រមុជទឹក ក្នុងអំឡុងពេលកម្មវិធីផ្សាយដំណឹងល្អរយៈពេលបីថ្ងៃ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា នៅខេត្តកោះកុង ក្រោមប្រធានបទ៖
«ចាប់ផ្តើមជីវិតថ្មីជាមួយព្រះយេស៊ូវ»។

 

ប៉ាស្ទ័រ ម៉ៅ រឿន ជានាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា បានដឹកនាំកម្មវិធីនេះដោយលោកបានចែករំលែកនូវព្រះបន្ទូលអំពីសេចក្តីស្រឡាញ់របស់ព្រះ សេចក្តីសង្គ្រោះ និងក្តីសង្ឃឹមនៃជីវិតដែលបានផ្លាស់ប្តូរថ្មីតាមរយៈព្រះយេស៊ូវគ្រីស្ទ។

 

ពិធីជ្រមុជទឹកនេះ គឺជាផ្លែផ្កានៃការអធិស្ឋាន ការសិក្សាព្រះគម្ពីរ និងការចុះផ្សាយដំណឹងល្អអស់រយៈពេលជាច្រើនខែ ដោយប្រធានតំបន់ និងសមាជិកព្រះវិហារ។ ដើម្បីត្រៀមរៀបចំសម្រាប់កម្មវិធីនេះ អ្នកដឹកនាំ និងសមាជិកព្រះវិហារបានចុះសួរសុខទុក្ខតាមផ្ទះ ទំនាក់ទំនងជាមួយអ្នកដែលមានចំណាប់អារម្មណ៍ និងលើកទឹកចិត្តដល់អ្នកដែលត្រៀមទទួលពិធីជ្រមុជទឹក
ខណៈពេលដែលពួកគេរៀបចំខ្លួនដើម្បីដើរតាមព្រះយេស៊ូវ។

 

បេសកកម្មអាត់វេនទីស្ទកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដឹកនាំ និងសមាជិកព្រះវិហារ
ចំពោះការលះបង់ និងកិច្ចសហការគ្នាជាក្រុម។ កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ពួកគេ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជាក្នុងការចែករំលែកដំណឹងល្អ និងការជួយមនុស្សឱ្យចាប់ផ្តើមជីវិតថ្មីជាមួយព្រះយេស៊ូវ។

 

11 Baptized in Koh Kong After Months of Prayer and Bible Study

 


KOH KONG, Cambodia — November 7, 2026
— Eleven people publicly committed their lives to Jesus through baptism during a three-day evangelistic program held Nov. 5–7 in Koh Kong, Cambodia, under the theme “Start a New Life with Jesus.”

Pastor Mao Roeun, president of the Cambodia Adventist Mission (CAM), led the meetings, sharing messages of God’s love, salvation and the hope of a transformed life through Christ.


The baptisms marked the culmination of months of prayer, personal Bible studies and outreach by local church members. In preparation, church leaders and members visited homes, connected with interested individuals and encouraged baptismal candidates as they prepared to follow Jesus.


The Cambodia Adventist Mission expressed gratitude to local church leaders and members for their dedication and teamwork. Their continued efforts reflect CAM’s commitment to sharing the gospel and helping people begin a new life with Jesus.