ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកដឹកនាំព្រះវិហារប្រមាណជាង៤០នាក់ បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលរយៈពេលបួនថ្ងៃ ក្នុងគោលបំណងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ដើម្បីពង្រីកកិច្ចការដំណឹងល្អទៅដល់សហគមន៍នៅទីក្រុង និងអ្នកដែលមិនទាន់បានឮដំណឹងល្អនៅទូទាំងប្រទេស។
កម្មវិធីនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ក្រោមប្រធានបទ៖ «បេសកកម្មទីក្រុង និងទំនាក់ទំនងអាត់វេនទីស្ទ-មូស្លីម (REACH CAMBODIA – Urban & AMR Workshop)» ដោយបានបំពាក់បំប៉នអ្នកចូលរួមនូវវិធីសាស្ត្រអនុវត្តជាក់ស្តែងសម្រាប់ការស្រាវជ្រាវសហគមន៍ ការយល់ដឹងអំពីវប្បធម៌ ការកសាងទំនាក់ទំនង ការផ្សាយដំណឹងល្អតាមបរិបទជាក់ស្តែង ការបង្កើតសិស្ស និងការបង្កើតក្រុមជំនុំ។ វាគ្មិនសម្រាប់កម្មវិធីនេះរួមមាន៖ លោកបណ្ឌិត Abner Dizon ប្រធានផ្នែកសេវាកម្មអន្តរជំនឿសម្រាប់ព័ន្ធកិច្ចមូស្លីម និងព័ន្ធកិច្ចសម័យថ្មី និងលោកស្រីបណ្ឌិតវេជ្ជបណ្ឌិត Ermela Dizon សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ AllAS។
តាមរយៈសកម្មភាពរៀនសូត្រ និងអនុវត្តផ្ទាល់ អ្នកចូលរួមបានធ្វើការរួមគ្នា ដើម្បីកំណត់រកឱកាសសម្រាប់បេសកកម្ម
និងរៀបចំផែនការសាកល្បងបេសកកម្មរយៈពេល១២ខែ ដែលបានស្នើឡើង។
សិក្ខាសាលានេះបានសង្កត់ធ្ងន់លើការកសាងទំនាក់ទំនងពិតប្រាកដ ការបម្រើសហគមន៍ ការគោរព វប្បធម៌ផ្សេងៗគ្នា និងការអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងតំបន់ ដើម្បីគាំទ្រដល់ការរីកចម្រើននៃព័ន្ធកិច្ចប្រកបដោយនិរន្តរភាព។
តាមរយៈគំនិតផ្តួចផ្តើមនេះ បេសកកម្មអាត់វេនទីស្ទកម្ពុជា មានបំណងពង្រឹងយុទ្ធសាស្ត្របេសកកម្មរបស់ខ្លួន និងពង្រឹងអ្នកដឹកនាំឱ្យបានកាន់តែច្រើនឡើង ដើម្បីចែករំលែកក្តីសង្ឃឹមនៃព្រះយេស៊ូវទៅកាន់សហគមន៍នានានៅទូទាំងប្រទេសកម្ពុជា។
CAM Equips More Than 40 Leaders to Reach Cambodia’s Urban and Unreached Communities
PHNOM PENH, Cambodia — November 21, 2026 — More than 40 church leaders gathered for a four-day training workshop aimed at strengthening the Cambodia Adventist Mission’s (CAM) efforts to reach urban communities and unreached people groups across the country.
Held Nov. 18–21 under the theme “REACH CAMBODIA – Urban & AMR Workshop,” the program equipped participants with practical approaches to community research, cultural understanding, relationship building, contextualized evangelism, discipleship and church planting. Speakers: Dr. Abner P. Dizon, Director, SSD Interfaith Services for Muslim & Secular-Postmodern Ministries; Dr. Ermela Dizon, AllAS professor and missionary.
Through hands-on learning activities, participants worked across departments to identify mission opportunities and develop proposed 12-month mission pilot plans.
The workshop emphasized building genuine relationships, serving communities, respecting cultural backgrounds and developing local leadership to support sustainable ministry growth.
Through this initiative, CAM seeks to strengthen its mission strategy and equip more leaders to share the hope of Jesus with communities across Cambodia.