កម្មវិធីបំបួសប៉ាស្ទ័រ

Home September 8, 2022
កម្មវិធីបំបួសប៉ាស្ទ័រ
ប៉ាស្ទ័រចំនួន៥នាក់បានទទួលពិធីបំបួសនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ដោយលោកប៉ាស្ទ័រ Wandell Mandolang SSD Executive Secretary, Pr. Rudi Situmorang SSD Ministerial Association, Pr. Nipitpon SEUM Ministerial Association។ កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅឯមណ្ឌលហ្វឹកហ្វឺនព្រះគម្ពីរភ្នំពេញ ក្រោមការរៀបចំដោយប៉ា្ទស័រ ហង្ស តារា ជានាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា។ នៅក្នុងកម្មវិធីដ៏ពិសិទ្ធនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមជំនុំព្រះវិហារនៅតំបន់ភ្នំពេញទាំងមូល ប្រធានតំបន់ ប៉ាស្ទ័រ ព្រមទាំងភរិយានៅទូទាំងប្រទេសផងដែរ។
ប៉ាស្ទ័រដែលបានបំបួសរួចហើយរហូតមកដល់ពេលបច្ចុប្បន្ននេះមានចំនួន១០នាក់ ដែលបេសកកម្មអាត់វេនទីស្ទកម្ពុជាបានធ្វើពិធីបំបួសឱ្យ។ ពេលនេះបេសកកម្មអាត់វេនទីស្ទកម្ពុជាមានចំនួនប៉ាស្ទ័រដែលបំបួសរួចបន្ថែមទៀតក្នុងការចេញទៅបំពេញការងារផ្សាយដំណឹងល្អដល់មនុស្សគ្រប់គ្នា ក៏ដូចជាប្រារព្ធពិធីនានា បានទាំងអស់នៅក្នុងពួកជំនុំផងដែរ។
Pastor Wandell Mandolang SSD Executive Secretary, Pr. Rudi Situmorang SSD Ministerial Association, and Pr. Nipitpon SEUM Ministerial Association ordained five pastors on August 6, 2022. Pastor Hang Dara, the president of the Cambodia Adventist Mission, presided over the ceremony at the Phnom Penh Bible Training Center. This sacred ordination also presented by church members from Phnom Penh, the pastors and wives.
Ten pastors have been ordained thus far by the Cambodian Adventist Mission. The Cambodian Adventist Mission currently has an increased number of ordained pastors that prepared them for going out to evangelize and conduct all kinds of event and celebration amongst the church.