នាយកដ្ឋានគ្រូគង្វាលបង្កើតឡើងសម្រាប់បម្រើគ្រូគង្វាល គ្រួសារគ្រូគង្វាល លោកចាស់ទុំប្រធានព្រះវិហារតាមមូលដ្ឋានដើម្បីសម្រេចនៅបេសកកម្មនៃការរៀបចំខ្លួនទៅជួបនឹងព្រះ។ នាយកដ្ឋាននេះមាន៥ អង្គភាពដូចជាការសិក្សាបន្ថែម ការបណ្តុះបណ្តាលលោកចាស់ទុំ ការផ្សាយដំណឹងល្អ កម្មវិធីផ្សាយដំណឹងល្អដល់ក្រុមជំនុំមិនមែនអាត់វេនទីស្ទ និងនាយកដ្ឋានភរិយាគ្រូគង្វាល។
The Ministerial Association of Cambodia Adventist Mission exists to serve the need of pastors, pastors’ families, local church elders and local church leaders. Our goal is to encourage, equip and empower our pastors and key leaders as they serve their churches through providing resources, trainings and mentoring. Together with the ministerial spouses, we proclaim the everlasting gospel and win souls for Christ as we fulfill the divine mission of preparing people to meet our Lord at His second coming.

វគ្គបណ្តុះបណ្តាលលេខា សម្រាប់ការបម្រើកិច្ចការព្រះវិហារ
ថ្មីៗនេះ ដើម្បីពង្រឹងការគ្រប់គ្រង និងគាំទ្រដល់បេសកកម្មរបស់ព្រះវិហារ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលមួយសម្រាប់ប៉ាស្ទ័រ និងលេខាព្រះវិហារ ដែលបម្រើការនៅតាមព្រះវិហារ និងតាមតំបន់នានាទូទាំងរាជធានីភ្នំពេញ។ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនព្រះគម្ពីរភ្នំពេញ ក្រោមការដឹកនាំរបស់ប៉ាស្ទ័រ លឹម ផេង លេខាធិការប្រតិបត្តិនៃ SEUM។ វគ្គបណ្តុះបណ្តាលនេះបានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់លេខាព្រះវិហារក្នុងការជំរុញបេសកកម្ម តាមរយៈភាពជាអ្នកដឹកនាំដ៏ស្មោះត្រង់ ការកត់ត្រាប្រវត្តិត្រឹមត្រូវ និងការអនុវត្តការងាររដ្ឋបាលផងដែរ។ សិក្ខាកាមក៏បានពិភាក្សាអំពីបញ្ហាប្រឈមនានាដែលពួកគេបានជួបប្រទះនៅក្នុងព្រះវិហារ និងតាមតំបន់ផ្ទាល់ខ្លួនរបស់ពួកគេ ដែលបង្កើតឱ្យមានឱកាសសម្រាប់ការសហការនិងការរៀនសូត្រតាមបែបការអនុវត្តជាក់ស្តែង។ ដោយដកស្រង់ចេញពីសៀវភៅណែនាំស្តីរបស់ព្រះវិហារសេវេនដេយអាត់វេនទីស្ទប៉ាស្ទ័រ លឹម ផេង បានផ្តល់ការណែនាំដោយផ្អែកលើព្រះគម្ពីរ

កម្មវិធីសំណេះសំណាលនៅសាលា ICC
ថ្នាក់ដឹកនាំរបស់មិសិនកម្ពុជាបានចុះទៅជួបសំណេះសំណាលជាមួយបុគ្គលិក លោកក្រូ អ្នកគ្រូ សិស្សានុស្ស និងអាណាព្យាបាលមួយចំនួនរបស់សិស្សនៅឯសាលា ICC ដែលស្ថិតនៅភូមិយាយតៀង ឃុំបាល័ង្ក ស្រុកបារាយ៍ ខេត្តកំពុងធំ។ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ប៉ាស្ទ័រ ហង្ស តារាជានាយកមិសិនកម្ពុជា និងលោក សៀង គឹមស្រេងប្រធាននាយកដ្ឋានអប់រំរបស់មិសិនកម្ពុជាបានចុះជួបសំណេះសំណាលដោយផ្ទាល់។ នៅក្នុងឳកាសដ៏ពិសេសនោះប្រធាននាយកដ្ឋានអប់រំបានចែករំលែកនូវព៌ត័មានមួយចំនួនដែលទាក់ទងទៅនឹងប្រព័ន្ធអប់រំរបស់ព្រះវិហារអាត់វេនទីស្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូលផងដែរ។ លោក សៀង គឹមស្រេងបានមានប្រសាសន៍ថា៖ «អ្នកមិនឯកកោតែម្នាក់ឯងនោះទេ!»។