បេសកកម្មអាត់វេនទីស្ទកម្ពុជាពង្រីកព័ន្ធកិច្ចរបស់ខ្លួន
ដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា
បេសកកម្មអាត់វេនទីស្ទកម្ពុជា បានពង្រឹងកិច្ចខិតខំប្រឹងប្រែងបេសកកម្មរបស់ខ្លួនបន្ថែមទៀតតាមរយៈរថយន្តក្នុងបំណងពង្រីកសកម្មភាពនៅទូទាំងប្រទេស។
ថ្នាក់ដឹកនាំបេសកកម្មអាត់វេនទីស្ទកម្ពុជាបានបង្ហើបប្រាប់ថា ព័ន្ធកិច្ចតាមរយៈរថយន្តនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារព្រះវិហារ។ រថយន្តនេះជួយសម្រួលដល់ការពង្រីកសកម្មភាពព្រះវិហារ បង្កើនឱកាសសម្រាប់ការផ្សាយដំណឹងល្អ និងគាំទ្រដល់សកម្មភាពនានានៅតាមសហគមន៍។
លើសពីនេះ ព័ន្ធកិច្ចតាមរយៈរថយន្តនេះ បានរួមចំណែកពង្រឹងដល់ការចូលរួមរបស់សមាជិកកាន់តែច្រើន ក៏ដូចជាអ្នកស្ម័គ្រចិត្តដទៃៗទៀត រួមទាំងសមាជិកព្រះវិហារក៏អាចកាន់តែសកម្មក្នុងកិច្ចបម្រើផងដែរ។ ព័ន្ធកិច្ចនេះក៏បានផ្តល់ឱ្យយុវជននូវឱកាសកាន់តែច្រើន ដើម្បីចូលរួមក្នុងការបម្រើដែលជួយរៀបចំពួកគេឲ្យមានបទពិសោធន៍សម្រាប់ការបម្រើដល់កិច្ចការនៅក្នុងព្រះវិហារនាពេលអនាគត។
បេសកកម្មអាត់វេនទីស្ទកម្ពុជា ប្តេជ្ញាប្រើប្រាស់រថយន្តនេះតាមលទ្ធភាពជាក់ស្តែង ដើម្បីជួយពង្រឹងផ្នែកព្រលឹងវិញ្ញាណ និងផ្តោតសំខាន់លើកម្មវិធីនានាដើម្បីផ្សាយដំណឹងល្អ ព្រមទាំងបម្រើសេចក្តីត្រូវការរបស់សហគមន៍ទៅតាមតំបន់ផ្សេងៗដែលកំពុងតែត្រូវការជំនួយនៅទូទាំងប្រទេសកម្ពុជាផងដែរ។
CAM Expands Outreach with Van Ministry
By Kimseng Se | Cambodia Adventist Mission
The Cambodia Adventist Mission (CAM) has strengthened its outreach efforts through a dedicated van ministry, marking a significant step forward in expanding mission activities across the country.
Mission officers report that the van ministry now plays an important role in the church’s work. The vehicle facilitates expanded outreach activities, increases opportunities for evangelism, and supports regular engagement with communities in different locations.
In addition, the ministry has contributed to stronger member involvement, as volunteers and local church members are able to participate more actively. It has also provided young people with more opportunities to engage in ministry, which helps to prepare them for future service within the church.
CAM is committed to continuing to utilize the van to bring spiritual and community-focused programs to different areas with limited access and reinforcing its commitment to sharing the gospel and serving communities across Cambodia.