ជីវិតមានការផ្លាស់ប្តូរតាមរយៈកិច្ចសហការរវាងបេសកកម្មអាត់វេនទីស្ទកម្ពុជា និងអង្គការ ASAP

ជីវិតមានការផ្លាស់ប្តូរតាមរយៈកិច្ចសហការរវាងបេសកកម្មអាត់វេនទីស្ទកម្ពុជា និងអង្គការ ASAP
ដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា

ក្រោមការដឹកនាំរបស់លោក Darryl Hosford ប្រធានអង្គការ ASAP នៅតែបន្តជាធ្វើជាដៃគូដ៏សកម្មរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ដោយធ្វើការរួមគ្នាដើម្បីសម្រេចបានលទ្ធផលដ៏គួរឲ្យគត់សម្គាល់ក្នុងការផ្សព្វផ្សាយដំណឹងល្អ។ ពួកគេរួមគ្នាគាំទ្រជ្រោមជ្រែងដល់កិច្ចការចម្បងៗមួយចំនួនរួមមាន៖ ការបង្កើតក្រុមជំនុំ ការផ្សព្វផ្សាយផ្នែកសុខភាព ការអប់រំ ជំនួយមនុស្សធម៌ និងគម្រោងអណ្តូងទឹកស្អាតជាដើម។
 
បច្ចុប្បន្ន អង្គការ ASAP កំពុងតែជួយឧបត្ថម្ភដល់បុគ្គលិកប្រមាណជា៧០នាក់នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះរួមមាន៖ អ្នកបង្កើតក្រុមជំនុំ អ្នកផ្សព្វផ្សាយផ្នែកសុខភាព និងគ្រូបង្រៀន។ អង្គការនេះក៏ផ្តល់មូលនិធិជួយទំនុកបម្រុងដល់សាលារៀនចំនួនបួនដែលបម្រើដល់សេចក្តីត្រូវការចំពោះសិស្សប្រហែលជា៦០០នាក់មកពីសហគមន៍នានា។ សាលាទាំងនេះបានផ្តល់នូវផ្នែកសិក្សាអប់រំទូទៅ និងខាងព្រលឹងវិញ្ញាណផងដែរ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ មានមនុស្សចន្លោះប្រមាណពី១០០ ទៅ២០០នាក់ជារៀងរាល់ឆ្នាំ បានប្រកាសជាសាធារណៈអំពីជំនឿរបស់ពួកគេលើព្រះយេស៊ូវ ដោយសំរេចចិត្តទទួលយកពិធីបុណ្យជ្រមុជទឹក។ នេះជាភស្តុតាងឆ្លុះបញ្ចាំងពីលទ្ធផលវិជ្ជមាននៃភាពជាដៃគូររវាងបេសកកម្មអាត់វេនទីស្ទកម្ពុជា និងអង្គការ ASAP។ ការបន្តកិច្ចសហការនេះបង្ហាញពីរការប្តេជ្ញាចិត្ត និងការបម្រើដើម្បីផ្លាស់ប្តូរជីវិត និងសហគមន៍ ទន្ទឹមគ្នានេះក៏ជំរុញបេសកកម្មរបស់ព្រះជាម្ចាស់នៅទូទាំងប្រទេសកម្ពុជាផងដែរ។
 
Changing Lives Through Collaboration: ASAP and CAM’s Mission Impact
By Kimseng Se | Cambodia Adventist Mission

Under the leadership of President Darryl Hosford, the Adventist Southeast Asia Project (ASAP) continues to be a dedicated and dynamic partner of the Cambodia Adventist Mission (CAM), working hand in hand to achieve significant results in spreading the Gospel. Together, they support a wide range of ministries, including church planting, medical outreach, education, humanitarian assistance, and water well projects.
 
ASAP currently provides support for approximately 70 workers across Cambodia, including church planters, medical missionaries, and teachers. The organization also funds four schools that serve around 600 students from local communities, offering both academic and spiritual guidance.

 

 
Through this collaborative effort, 100 to 200 individuals each year publicly declare their faith in Jesus through baptism, reflecting the fruitful impact of ASAP and CAM’s partnership. This ongoing work demonstrates how committed collaboration and inspired service can transform lives and communities while advancing God’s mission across Cambodia.

Leave a Comment

Your email address will not be published. Required fields are marked *