១៦នាក់បានទទួលបុណ្យជ្រមុជទឹកតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា
ដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា
បេសកកម្មអាត់វេនទីស្ទកម្ពុជា មានសេចក្តីរីករាយក្នុងពិធីបុណ្យជ្រមុជទឹករបស់បុគ្គលចំនួន១៦នាក់ បន្ទាប់ពីកម្មវិធីផ្សាយដំណឹងល្អុមួយបានធ្វើឡើងចាប់ពីថ្ងៃទី ១១-១៤ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ កម្មវិធីនេះបាននាំសមាជិកព្រះវិហារ ស្ថាប័នដៃគូ និងសហគមន៍មកជួបជុំគ្នាសម្រាប់សារដែលផ្តោតលើព្រះគម្ពីរ ការប្រកបគ្នា និងការលើកកម្ពស់ខាងព្រលឹងវិញ្ញាណ។
គំនិតផ្តួចផ្តើមនេះអាចធ្វើទៅបានតាមរយៈកិច្ចសហការរបស់ស្ថាប័នដៃគូជាច្រើនរួមមាន៖ Gospel Outreach (GO) Advocates for Southeast Asians and the Persecuted (ASAP) Jesus For Asia (JFA) និង Quiet Hour Ministries។ អស់រយៈពេលជាច្រើនខែនៃកិច្ចខិខំប្រឹងប្រែង ស្ថាប័នដៃគូទាំងនេះបានធ្វើការជាមួយថ្នាក់ដឹកនាំព្រះវិហារ ដើម្បីផ្តល់នូវធនធាន ការបណ្តុះបណ្តាល និងការធ្វើផែនការសម្របសម្រួល ដោយបង្ហាញពីកម្លាំងនៃបេសកកម្មរួបរួមគ្នា។
នៅចុងបញ្ចប់នៃកម្មវិធីផ្សាយដំណឹងល្អនេះ មានបុគ្គលចំនួន១៦នាក់ បានធ្វើការសម្រេចចិត្តផ្លាស់ប្តូរជីវិត និងប្រកាសជាសាធារណៈអំពីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទតាមរយៈពិធីបុណ្យជ្រមុជទឹក។ ការប្តេជ្ញាចិត្តរបស់ពួកគេឆ្លុះបញ្ចាំងពីអំណាចនៃការផ្លាស់ប្តូរតាមរយៈដំណឹងល្អ និងពីផលផ្លែនៃកិច្ចសហការដ៏ស្មោះត្រង់នៅក្នុងបេសកកម្មរបស់ព្រះជាម្ចាស់។
ថ្នាក់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជាបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាដៃគូ ការគាំទ្រដល់បេសកកម្ម និងការលះបង់របស់សមាជិកព្រះវិហារដែលបានអធិស្ឋាន ព្រមទាំងចូលរួមដែលធ្វើឱ្យការកម្មវិធីនេះអាចប្រព្រឹត្តទៅដោយជោគជ័យ។
ព្រះវិហារសេវេនដាយអាត់វេនទីស្ទកម្ពុជា នៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងការអំពាវនាវដល់មនុស្សទាំងអស់ឱ្យក្លាយជាសិស្សដ៏រស់រវើករបស់ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ចូលរួមចែករំលែកសាររបស់ទេវតាទាំងបី និងរៀបចំចិត្តសម្រាប់ការយាងមកវិញរបស់ព្រះគ្រីស្ទក្នុងពេលឆាប់ៗនេះ។ នៅពេលដែលរាស្រ្តរបស់ព្រះរួបរួមគ្នាក្នុងបេសកកម្ម នោះសារនៃក្តីសង្ឃឹមត្រូវបានចែករំលែក ជីវិតនៃមនុស្សជាច្រើនត្រូវបានផ្លាស់ប្តូរ ហើយកិច្ចការនៃនគររបស់ព្រះក៏រីកចម្រើនឡើង។
Hope Shared, Lives Transformed: 16 Baptized Through United Evangelistic Effort in Cambodia
By Kimseng Se | Cambodia Adventist Mission
The Cambodia Adventist Mission (CAM) rejoices in the baptism of 16 individuals following a series of united evangelistic meetings held March 11–14, 2026, in Phnom Penh and Siem Reap. The gatherings brought together church members, ministry partners, and local communities for Bible-centered messages, fellowship, and spiritual outreach.
This evangelistic initiative was made possible through the collaboration of several supporting ministries, including Gospel Outreach (GO), Advocates for Southeast Asians and the Persecuted (ASAP), Jesus For Asia (JFA), and Quiet Hour Ministries. Over months of preparation, these ministries worked alongside local church leaders to provide resources, evangelistic training, and coordinated planning, demonstrating the power of united mission.
At the conclusion of the meetings, 16 individuals made the life-changing decision to publicly declare their faith in Jesus Christ through baptism. Their commitment reflects the transforming power of the gospel and the fruit of faithful collaboration in God’s mission.
Leaders of the Cambodia Adventist Mission expressed deep gratitude for the partnership of supporting ministries and the dedication of local church members whose prayers and service made the outreach possible.
The Seventh-day Adventist Church in Cambodia continues its mission to call all people to become vibrant disciples of Jesus Christ—sharing the Three Angels’ Messages and preparing hearts for Christ’s soon return. When God’s people unite in mission, hope is shared, lives are transformed, and His kingdom grows.