បេសកកម្មអាត់វេនទីស្ទកម្ពុជា ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសម្រាប់បំពេញបេសកកម្ម
ដោយលោក៖ សែ គឹមសេង | បេសកកម្មអាត់វេនទីស្ទកម្ពុជា
មានសិក្ខាកាមប្រមាណជាង៥០នាក់ រួមមាន៖ ប៉ាស្ទ័រ ប្រធានតំបន់ និងភរិយារបស់ពួកគេ បានអញ្ជើញមកជួបជុំគ្នានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនព្រះគម្ពីរចាប់ពីថ្ងៃទី២ ដល់ទី៤ ខែមិថុនា ឆ្នាំ២០២៦។ នេះជាកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដែលរៀបចំឡើងដោយបេសកកម្មអាត់វេនទីស្ទកម្ពុជា ។
ការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយពង្រឹងការយល់ដឹងអំពីអភិបាលកិច្ច កិច្ចប្រតិបត្តិការ និងអាទិភាពចម្បងនៃកិច្ចការរបស់ព្រះវិហារ ខណៈពេលដែលព្រះវិហារកំពុងតែបោះជំហានទៅមុខ ដើម្បីសម្រេចនូវគោលដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦-២០៣០។ មន្ត្រីដឹកនាំរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសាមគ្គីភាព ការទទួលខុសត្រូវរួមគ្នា និងភាពស្មោះត្រង់ចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់ ក្នុងការបំពេញបេសកកម្មរបស់ព្រះវិហារ។
ប៉ាស្ទ័រ លឹម ផេង លេខាធិការនៃសហភាពបេសកកម្មអាស៊ីអាគ្នេយ៍ (SEUM) បានដឹកនាំវគ្គសិក្សាស្តីពីទម្រង់រចនាសម្ព័ន្ធ អភិបាលកិច្ច និងកិច្ចប្រតិបត្តិការរបស់ព្រះវិហារ ដែលបានជួយឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីរបៀបដែលព្រះវិហារសេវេនដេយអាត់វេនទីស្ទដំណើរការ និងរបៀបដែលថ្នាក់ដឹកនាំអាចបម្រើការងារឱ្យបានកាន់តែមានប្រសិទ្ធភាព។
អ្នកស្រី អាហ្គាស្តា ប៊ុន ឌីយ៉ាន ផេង (Agusta Baun Dian Pheng) ក៏បានចូលរួមដឹកនាំវគ្គសិក្សាពិសេសសម្រាប់ភរិយារបស់ប៉ាស្ទ័រ និងភរិយារបស់ប្រធានតំបន់មណ្ឌលផងដែរ ដោយបានលើកឡើងពីតួនាទីដ៏សំខាន់របស់ពួកគេក្នុងការគាំទ្រដល់កិច្ចការបម្រើព្រះ និងការជំរុញបេសកកម្មតាមរយៈការសហការជាដៃគូជាមួយស្វាមីរបស់ខ្លួន។
ក្រៅពីនេះ សិក្ខាកាមក៏បានសិក្សាស្វែងយល់បន្ថែមទៀតតាមរយៈប៉ាស្ទ័រ សែង សែងធីប (Saeng Saengthip) នាយកមជ្ឈមណ្ឌលទំនាក់ទំនងអាត់វេនទីស្ទ-ពុទ្ធសាសនា ដែលបានចែករំលែកនូវវិធីសាស្ត្រអនុវត្តជាក់ស្តែងមួយចំនួន ក្នុងការនាំយកដំណឹងល្អទៅកាន់សហគមន៍។
វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ទៅដោយជោគជ័យ ព្រមទាំងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងចំណោមអ្នកចូលរួមទាំងអស់គ្នា និងលើកកំពស់ស្មារតីឱ្យឈានទៅសម្រេចគោលដៅ។ ដោយទទួលបានការបំផុសគំនិតពីគម្ពីរអេសាយ ៦៖៨ សិក្ខាកាមទាំងអស់បានបង្ហាញពីការស្ម័គ្រចិត្តរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយទទួលយកបេសកកម្មនេះជាមួយនឹងព្រះបន្ទូលដែលចែងថា៖ «ទូលបង្គំនៅទីនេះស្រាប់ហើយ! សូមព្រះអង្គចាត់ទូលបង្គំចុះ!»។
Cambodia Adventist Mission Strengthens Leaders for Mission
By Kimseng Se | Cambodia Adventist Mission
PHNOM PENH, Cambodia — More than 50 participants including pastors, district leaders and their spouses gathered at the Cambodia Training Center from June 2-4, 2026 for a leadership training program organized by the Cambodia Adventist Mission (CAM).
The training was designed to strengthen participants’ understanding of church governance, operations, and mission priorities as the church advances its 2026-2030 strategic goals. CAM’s officers emphasized the importance of unity, shared responsibility and faithfulness to God’s calling in fulfilling the church’s mission.
Pastor Lim Pheng, secretary of the Southeastern Asia Union Mission (SEUM), led sessions on church structure, governance and operations which helping participants to better understand how the Seventh-day Adventist Church functions and how leaders can serve more effectively.
Agusta Baun Dian Pheng conducted special sessions for pastors’ and district leaders’ spouses, highlighting their important role in supporting ministry and advancing the mission through partnership with their husbands.
Participants also learned from Pastor Saeng Saengthip, director of the Center for Adventist-Buddhist Relations, who shared practical approaches for reaching the communities with the gospel.
The training concluded with a renewed sense of purpose and commitment among attendees. Inspired by Isaiah 6:8, participants affirmed their willingness to answer God’s call, embracing the mission with the response, “Here am I! Send me.”