មនុស្ស៤២ នាក់ទទួលយកព្រះយេស៊ូវតាមរយៈបេសកកម្ម Mission Refocus

មនុស្ស៤២នាក់ទទួលយកព្រះយេស៊ូវតាមរយៈបេសកកម្ម Mission Refocus

 

ការផ្សាយដំណឹងល្អមួយបានធ្វើឡើងតាមរយៈបេសកកម្ម Mission Refocus នៅខេត្តកណ្តាល និងបានបញ្ចប់ទៅដោយពិធីជ្រមុជទឹកជូនដល់មនុស្សចំនួន៤២នាក់ ដែលបានបង្ហាញឱ្យឃើញពីសមិទ្ធផលជាដ៏បន្តបន្ទាប់នៃការផ្សព្វផ្សាយដំណឹងល្អ
នៅក្នុងប្រទេសកម្ពុជា។

 

ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ប៉ាស្ទ័រ Jose V. Zabat Jr. ដែលជានាយកបេសកកម្ម Mission Refocus ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង បានចែករំលែកនូវសារដំណឹងល្អ ជារៀងរាល់ល្ងាច ជូនដល់ប្រជាពលរដ្ឋ
ដែលអញ្ជើញមកពីសហគមន៍រាប់រយនាក់។ នៅក្នុងកម្មវិធីនេះ អ្នកចូលរួមទាំងអស់បានឈ្វេងយល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សេចក្តីសង្រ្គោះតាមរយៈព្រះយេស៊ូវគ្រីស្ទ និងសេចក្តីសង្ឃឹមដែលមានចែងក្នុងព្រះគម្ពីរ។ កម្មវិធីនេះបានឈានដល់ចំណុចដ៏សំខាន់បំផុតនៅក្នុងពិធីអបអរសាទរពិធីបុណ្យជ្រមុជទឹកដ៏មានសេចក្តីត្រេកអរនាថ្ងៃបិសុទ្ធ ខណៈដែលបុគ្គលចំនួន៤២នាក់ បានប្ដេជ្ញាចិត្តថ្វាយជីវិតរបស់ខ្លួនចំពោះព្រះគ្រីស្ទជាសាធារណៈ។

 

ក្រៅពីការអធិប្បាយ ប៉ាស្ទ័រ Jose V. Zabat Jr. ក៏បានចុះទៅសួរសុខទុក្ខអ្នកបំពេញបេសកកម្មក្រោមគម្រោង Mission
Refocus ដែលកំពុងតែបម្រើការនៅក្នុងសហគមន៍ចំនួនពីរនៅខេត្តកណ្តាលផងដែរ។ លោកបានអធិដ្ឋានជាមួយពួកគេ
លើកទឹកចិត្តពួកគេនៅក្នុងកិច្ចការបម្រើព្រះ ហើយក៏បានបញ្ជាក់ជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃការចែករំលែកដំណឹងល្អដោយភាពស្មោះត្រង់នៅក្នុងតំបន់ដែលពួកគេបំពេញបេសកកម្ម។

 

ថ្នាក់ដឹកនាំព្រះវិហារបានសរសើរតម្កើងព្រះជាម្ចាស់ចំពោះផលផ្លែខាងវិញ្ញាណនេះ និងបានថ្លែងអំណរគុណដល់សមាជិក
ព្រមទាំងអ្នកគាំទ្រទាំងអស់តាមរយៈការអធិដ្ឋាន ការចូលរួមលះបង់ និងការរួមចំណែកផ្សេងៗទៀតរបស់ពួកគេ ដែលបានធ្វើឱ្យយុទ្ធនាការផ្សាយដំណឹងល្អនេះ ក៏ដូចជាបេសកកម្មដែលកំពុងបន្តទៀតទទួលបានជោគជ័យ។

Mission Refocus Evangelistic Series Leads 42 to Christ in Cambodia
By, Kimseng Se | Cambodia Adventist Mission

A Mission Refocus evangelistic series in Kandal Province, Cambodia, concluded with the baptism of 42 people, highlighting the continuing impact of gospel outreach in the country.


From June 22–27, 2026, Pastor Jose V. Zabat Jr., Mission Refocus director for the Southern Asia-Pacific Division, presented Bible-based messages each evening to hundreds of community members. Throughout the program, attendees learned about God’s love, salvation through Jesus Christ, and the hope found in Scripture. The meetings culminated in a joyful Sabbath baptismal celebration as 42 individuals publicly committed their lives to Christ.


In addition to preaching, Zabat visited Mission Refocus missionaries serving in two communities across Kandal Province. He prayed with them, encouraged them in their ministry, and reaffirmed the importance of faithfully sharing the gospel in their mission fields.


Church leaders praised God for the spiritual harvest and thanked members and supporters whose prayers, dedication, and partnership contributed to the success of the evangelistic series and the ongoing mission in Cambodia.