តាមរយៈកម្លាំងនៃជំនឿ និងសាមគ្គីភាព បានធ្វើឱ្យពន្លឺនៃដំណឹងល្អបានឈានជើងចូលទៅកាន់ដែនដីថ្មីនៅភាគឦសាននៃប្រទេសកម្ពុជា នៅពេលដែលលោកស្រី ដានីតា (Danita P. Caderma) ប្រធាននាយកដ្ឋានកុមារប្រចាំព្រះវិហារអាត់វេនទីស្ទតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD) បានសហការជាមួយលោកស្រី ហេង សាយ័ន ប្រធាននាយកដ្ឋានកុមារនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ក្នុងយុទ្ធនាការផ្សាយដំណឹងល្អមួយដ៏ជោគជ័យ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងតំបន់ដែលមិនទាន់មានដំណឹងល្អចូលទៅដល់នៅក្នុងខេត្តរតនគិរី ដោយមានអ្នកចូលរួមប្រចាំថ្ងៃប្រមាណជាង៣០០នាក់ មកពីសហគមន៍កុលសម្ព័ន្ធភាគតិចផ្សេងៗគ្នា។
ក្នុងនាមជាវាគ្មិនដ៏សំខាន់ លោកស្រី ដានីតា បានចែករំលែកនូវសារនៃការលើកកម្ពស់ខាងផ្នែកព្រលឹងវិញ្ញាណ និងសេចក្តីសង្ឃឹម ជូនដល់គ្រួសារដែលបានស្តាប់ឮសារនេះជាលើកដំបូង ជាពិសេសសារអំពីព្រះយេស៊ូវយាងមកវិញជាលើកទីពីរតែម្តង។ កម្មវិធីដ៏អធិកអធមនេះបានបញ្ចប់ទៅដោយក្តីសោមនស្សរីករាយនៅថ្ងៃសប្បាតហ៍ ថ្ងៃទី១៨ ខែកក្កដា ដោយបងប្អូនចំនួន១២រូប មកពីក្រុម កុលសម្ព័ន្ធ បានថ្វាយជីវិតរបស់ពួកគេដល់ព្រះយេស៊ូវគ្រីស្ទតាមរយៈពិធីបុណ្យជ្រមុជទឹក។
ការចុះបេសកកម្មនៃការផ្សាយដំណឹងល្អនេះ បង្ហាញពីការឈានទៅមុខដ៏សំខាន់មួយទៀត ក្នុងការផ្សាយដំណឹងល្អ និងពង្រឹងបេសកកម្មរបស់ព្រះវិហារ។ ជាពិសេស ដើម្បីឈានចូលទៅកាន់សហគមន៍ដែលមិនទាន់បានឮដំណឹងល្អនានានៅទូទាំងប្រទេសកម្ពុជា តាមរយៈសកម្មភាពដ៏រស់រវើកនៃនាយកដ្ឋានកុមារ ។
12 Lives Transformed as Gospel Reaches Remote Tribal Communities in Ratanakiri
By, Pastor Noeum Vannak | Cambodia Adventist Mission
In a powerful demonstration of faith and unity, the light of the gospel broke new ground in northeastern Cambodia as Mrs. Danita P. Caderma, Southern Asia-Pacific Division (SSD) Children’s Ministries Director, partnered with Mrs. Heng Sayorn, Cambodia Adventist Mission (CAM) Children’s Ministries Director, for an impactful evangelistic crusade.
Held July 15–18, 2026, in the unreached area of Leur Khoun village, Ratanakiri province, the event drew more than 300 daily participants from various indigenous tribal communities.
Serving as the main speaker, Mrs. Caderma delivered messages of spiritual nurture and hope to families hearing the Advent message for the first time. The spiritual momentum culminated on Sabbath, July 18, when 12 individuals from local tribal groups surrendered their lives to Jesus Christ through baptism.
This outreach marks a significant milestone in strengthening the church’s mission to reach unreached communities across Cambodia through vibrant Children’s Ministries.