ទស្សនវិស័យថ្មីៗសម្រាប់កិច្ចបម្រើទទួលបានពីមហាសន្និបាតរបស់ភូមិភាគអាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD)

ថ្នាក់ដឹកនាំ គ្រូគង្វាល និងប្រធាននាយកដ្ឋាននានាសរុបចំនួន៣១រូប នៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានជួបជុំគ្នាជាមួយថ្នាក់ដឹកនាំនៃព្រះវិហារនៅទូទាំងភូមិភាគអាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD) ក្នុងមហាសន្និបាតគ្រូគង្វាល និងជំនួបកំពូល ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត Basilea ក្រុងTangerang ខេត្តBanten ប្រទេសឥណ្ឌូណេស៊ី។


ការជួបជុំទូទាំងភូមិភាគនេះ បានផ្តោតសំខាន់លើការអភិវឌ្ឍភាពជាអ្នកដឹកនាំ កិច្ចសហប្រតិបត្តិការក្នុងការបម្រើការងារ និងការព្រឹងនូវប្រលឹងវិញ្ញាណបន្ថែមទៀត។ តាមរយៈសិក្ខាសាលា និងការពិភាក្សាគ្នា អ្នកចូលរួមបានចែករំលែកនូវយុទ្ធសាស្ត្រជាក់ស្តែង ដើម្បីពង្រឹងការកិច្ចបម្រើការងារ និងបង្កើតដៃគូសហការនៅទូទាំងតំបន់ទាំងមូល។

ការផ្តោតសំខាន់មួយនៅក្នុងជំនួបនេះ គឺជាផែនការ One Voice 27 ដែលលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងសមាជិកព្រះវិហារទាំងអស់រួបរួមគ្នាក្នុងការចែករំលែកដំណឹងល្អ។ ការសង្កត់ធ្ងន់នូវសារៈសំខាន់នៃចំណុចនេះបានជួយដល់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ឱ្យអនុវត្តនូវផែនការនេះនៅទូទាំងប្រទេសកម្ពុជា។

ចំណេះដឹងថ្មីៗ ការបំផុសគំនិតនានា និងទំនាក់ទំនងដែលទទួលបានក្នុងកំឡុងជំនួបកំពូលនេះនឹងពង្រឹងកិច្ចបម្រើការងារនៅតាមមូលដ្ឋាន ក៏ដូចជាបំប៉នថ្នាក់ដឹកនាំសម្រាប់កិច្ចបម្រើនានាឱ្យកាន់តែ មានប្រសិទ្ធភាពជាងមុន និងគាំទ្រដល់បេសកកម្មរបស់មិសិនកម្ពុជាក្នុងការប្រកាសផ្សាយដំណឹងល្អ និងស្ថាបនាក្រុមជំនុំប្រកបដោយភាពរឹងមាំ និងផ្តោតលើបេសកកម្មនៅទូទាំងប្រទេស។

 

CAM’s Leaders Gain Fresh Vision for Ministry at SSD Convention

By, Kimseng Se | Cambodia Adventist Mission

Thirty-one pastors, church leaders, and departmental directors from the Cambodia Adventist Mission (CAM) gathered with fellow leaders from across the Southern Asia-Pacific Division (SSD) during the Ministerial Convention and Stewardship Summit, held July 28–August 2, 2026, at the Basilea Convention Center in Tangerang, Banten, Indonesia.

The division-wide gathering focused on leadership development, ministry collaboration, and spiritual renewal. Through seminars and discussions, participants shared practical strategies to strengthen ministry and build partnerships across the region.

 

A major focus of the gathering was the One Voice 27 initiative, which encourages church leaders and members to unite in sharing the gospel. The emphasis helps prepare CAM’s leaders to implement the initiative across Cambodia.

 

The knowledge, inspiration, and connections gained during the summit will strengthen local ministries, equip leaders for more effective service, and support CAM’s mission of proclaiming the gospel and building healthy, mission-focused churches throughout the country.