ក្រុមជំនុំជាង៣,០០០នាក់ បានរួមគ្នាចាប់ផ្តើមយុទ្ធនាការ OneVoice27​

សមាជិកក្រុមជំនុំប្រមាណជាង៣,០០០នាក់ បានរួមគ្នាកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចាប់ផ្តើមយុទ្ធនាការ OneVoice27 ដែលជាគំនិតផ្តួចផ្តើមទូទាំងពិភពលោករបស់ព្រះវិហារសេវេនដេយអាត់វេនទីស្ទ ដើម្បីចែករំលែកសារដំណឹងល្អតាមរយៈបណ្តាញសង្គមនានា។

 

សមាជិកបានជួបជុំគ្នានៅតាមព្រះវិហារ និងតាមក្រុមថ្វាយបង្គំនានានៅទូទាំងប្រទេស ដោយបានរួមគ្នាក្នុងការថ្វាយបង្គំ ការអធិស្ឋាន និងការប្តេជ្ញាចិត្តចូលរួមក្នុងការផ្សាយដំណឹងល្អនេះ។

 

នៅរាជធានីភ្នំពេញមានសមាជិកជាង៥០០នាក់ បានជួបជុំគ្នាសម្រាប់កម្មវិធីនេះ។ ប៉ាស្ទ័រ លឹម ផេង អគ្គលេខានៃបេសកកម្មសហភាពអាស៊ីអាគ្នេយ៍ (SEUM) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសជាមួយភរិយារបស់លោកនៅក្នុងកម្មវិធីនេះផងដែរ។ នៅពេលរៀសថ្ងៃដដែល លោកបានពន្យល់បន្ថែមនៅក្នុងសិក្ខាសាលាដែលបានជួយឱ្យសមាជិកយល់ដឹងកាន់តែស៊ីជម្រៅអំពីចក្ខុវិស័យរបស់ OneVoice27 និងតួនាទីរបស់ពួកគេក្នុងការជម្រុញយុទ្ធនាការនេះឱ្យទៅមុខប្រកបដោយប្រសិទ្ធភាព។

 

កម្មវិធីនៃការជួបជុំគ្នានេះបានបញ្ជាក់ថា វាមិនមែនគ្រាន់តែជាការចាប់ផ្តើមនៃកម្មវិធីដ៏សាមញ្ញមួយប៉ុណ្ណោះនោះទេ។ សមាជិកព្រះវិហារនៅទូទាំងប្រទេសកម្ពុជាបានប្តេជ្ញាចិត្តប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ជាមធ្យោបាយសម្រាប់ចែករំលែកសារនៃក្តីសង្ឃឹមដល់អ្នកថ្មីៗ។

 

តាមរយៈកម្មវិធី OneVoice27 បេសកកម្មអាត់វេនទីស្ទកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់សមាជិកក្រុមជំនុំទាំងអស់ឱ្យចូលរួមសហការគ្នាក្នុងបេសកកម្មតែមួយ មានសារដំណឹងល្អតែមួយ និងមានសំឡេងរួមគ្នាតែមួយសម្រាប់ព្រះគ្រីស្ទ។

 

 

More Than 3,000 Members Launch OneVoice27 Across Cambodia

By, Kimseng Se | Cambodia Adventist Mission

 

PHNOM PENH, CAMBODIA — More than 3,000 Seventh-day Adventist church members across the Cambodia Adventist Mission united on September 5, 2026, to launch OneVoice27, a global-wide initiative initiated by the General Conference of Seventh-day Adventists to share the gospel through digital platforms.

 

Members gathered in churches and small groups throughout the country, joining in worship, prayer, and a commitment to participate in the new evangelistic movement.

 

In Phnom Penh, more than 500 members gathered for the launch program. Pastor Lim Pheng, secretary of the Southeastern Asia Union Mission, attended as a distinguished speaker with his wife. During the afternoon session, he presented a seminar that helped members gain a deeper understanding of the OneVoice27 vision and their role in advancing it.

 

The gathering marked more than the beginning of a program. Church members across Cambodia committed themselves to using digital media as a tool for sharing hope and reaching new audiences.

 

Through OneVoice27, the Cambodia Adventist Mission seeks to unite members in one mission and one voice for Christ.