វគ្គបណ្តុះបណ្តាលលេខា សម្រាប់ការបម្រើកិច្ចការព្រះវិហារ
ថ្មីៗនេះ ដើម្បីពង្រឹងការគ្រប់គ្រង និងគាំទ្រដល់បេសកកម្មរបស់ព្រះវិហារ បេសកកម្មអាត់វេនទីស្ទកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលមួយសម្រាប់ប៉ាស្ទ័រ និងលេខាព្រះវិហារ ដែលបម្រើការនៅតាមព្រះវិហារ និងតាមតំបន់នានាទូទាំងរាជធានីភ្នំពេញ។ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនព្រះគម្ពីរភ្នំពេញ ក្រោមការដឹកនាំរបស់ប៉ាស្ទ័រ លឹម ផេង លេខាធិការប្រតិបត្តិនៃ SEUM។ វគ្គបណ្តុះបណ្តាលនេះបានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់លេខាព្រះវិហារក្នុងការជំរុញបេសកកម្ម តាមរយៈភាពជាអ្នកដឹកនាំដ៏ស្មោះត្រង់ ការកត់ត្រាប្រវត្តិត្រឹមត្រូវ និងការអនុវត្តការងាររដ្ឋបាលផងដែរ។ សិក្ខាកាមក៏បានពិភាក្សាអំពីបញ្ហាប្រឈមនានាដែលពួកគេបានជួបប្រទះនៅក្នុងព្រះវិហារ និងតាមតំបន់ផ្ទាល់ខ្លួនរបស់ពួកគេ ដែលបង្កើតឱ្យមានឱកាសសម្រាប់ការសហការនិងការរៀនសូត្រតាមបែបការអនុវត្តជាក់ស្តែង។ ដោយដកស្រង់ចេញពីសៀវភៅណែនាំស្តីរបស់ព្រះវិហារសេវេនដេយអាត់វេនទីស្ទប៉ាស្ទ័រ លឹម ផេង បានផ្តល់ការណែនាំដោយផ្អែកលើព្រះគម្ពីរ និងគោលការណ៍សំខាន់ៗ ដើម្បីជួយឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីរបស់ព្រះវិហារ និងការទទួលខុសត្រូវរបស់ស្ថាប័ន។ វគ្គពិភាក្សាបានជួយពង្រឹងទំនុកចិត្តរបស់សិក្ខាកាមក្នុងការបំពេញការងារបម្រើព្រះរបស់ពួកគេប្រកបដោយភាពស្មោះត្រង់ និងសហការគ្នាជាធ្លុងតែមួយ។ វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ទៅដោយការប្តេជ្ញាចិត្តជាថ្មីក្នុងការគោរពតាមគោលការណ៍នានារបស់ព្រះវិហារ និងធ្វើការរួមគ្នាដើម្បីពង្រឹងក្រុមជំនុំ នៅពេលដែលពួកគេចែកចាយសេចក្តីសង្ឃឹមរបស់ព្រះគ្រីស្ទនៅទូទាំងប្រទេសកម្ពុជា។ Church Clerk Training Equips Leaders for Effective Ministry in Cambodia By, Pastor Noeum Vannak | Cambodia Adventist Mission To…
Read Moreកម្មវិធីសំណេះសំណាលនៅសាលា ICC
ថ្នាក់ដឹកនាំរបស់មិសិនកម្ពុជាបានចុះទៅជួបសំណេះសំណាលជាមួយបុគ្គលិក លោកក្រូ អ្នកគ្រូ សិស្សានុស្ស និងអាណាព្យាបាលមួយចំនួនរបស់សិស្សនៅឯសាលា ICC ដែលស្ថិតនៅភូមិយាយតៀង ឃុំបាល័ង្ក ស្រុកបារាយ៍ ខេត្តកំពុងធំ។ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ប៉ាស្ទ័រ ហង្ស តារាជានាយកមិសិនកម្ពុជា និងលោក សៀង គឹមស្រេងប្រធាននាយកដ្ឋានអប់រំរបស់មិសិនកម្ពុជាបានចុះជួបសំណេះសំណាលដោយផ្ទាល់។ នៅក្នុងឳកាសដ៏ពិសេសនោះប្រធាននាយកដ្ឋានអប់រំបានចែករំលែកនូវព៌ត័មានមួយចំនួនដែលទាក់ទងទៅនឹងប្រព័ន្ធអប់រំរបស់ព្រះវិហារអាត់វេនទីស្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូលផងដែរ។ លោក សៀង គឹមស្រេងបានមានប្រសាសន៍ថា៖ «អ្នកមិនឯកកោតែម្នាក់ឯងនោះទេ!»។ ត្រង់ចំណុចនេះលោកចង់លើកទឹកចិត្តដល់គ្រប់គ្នាអោយដឹងថា យើងមានសាលារបស់ជាច្រើកន្លែងនៅក្នុងប្រទេសកម្ពុជាព្រមទាំងមានសិស្សរហូតទៅដល់រាប់ពាន់អ្នក។ រីឯនៅទូទាំងពិភពលោកវិញយើងមានសាលារាប់ពាន់ព្រមទាំងមានសិស្សរហូតដល់រាប់លានអ្នកឯណោះ។ នៅក្នុងឳកាសដ៏សោមនស្សនោះ លោកនាយកមិសិនបានចែកចាយនូវព្រះបន្ទូលរបស់ព្រះក្នុងការលើកកំពស់ចំណេះរបស់អ្នកដែលបានចូលរួមទាំងអស់អោយបានយល់បន្ថែមទាក់ទងទៅនឹងសេចក្តីជំនឿ និងការប្រព្រឹត្តនៅក្នុងជីវិតប្រចាំថ្ងៃ។ ប៉ាស្ទ័រ ហង្ស តារា បានលើកទឹកចិត្តយ៉ាងពិសេសចំពោះសិស្សានុសិស្សទាំងអស់ទាំក់ទងទៅនឹងចំណេះដឹងសម្រាប់ពេលបច្ចុប្បន្ន និងចំណេះសម្រាប់នគររបស់ព្រះជាម្ចាស់ផងដែរ។ នៅចុងបញ្ចប់នៃកម្មវិធីនោះ ក្រុមការងារពីថ្នាក់មិសិនកម្ពុជាដែលដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា បានចំណាយពេលសំណេះសំណាល សួរសុខទុក្ខគ្នាទៅវិញទៅមកជាមួយបុគ្គលិក លោកក្រូ អ្នកគ្រូ សិស្សានុស្ស និងអាណាព្យាបាលមួយចំនួនរបស់សិស្សយ៉ាងជិតស្និទ្ធ និងកក់ក្តៅនៅក្រោមព្រះគុណរបសើព្រះជាម្ចាស់។
Read More