Blog

ទស្សនវិស័យថ្មីៗសម្រាប់កិច្ចបម្រើទទួលបានពីមហាសន្និបាតរបស់ភូមិភាគអាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD)

ថ្នាក់ដឹកនាំ គ្រូគង្វាល និងប្រធាននាយកដ្ឋាននានាសរុបចំនួន៣១រូប នៃបេសកកម្មអាត់វេនទីស្ទកម្ពុជា បានជួបជុំគ្នាជាមួយថ្នាក់ដឹកនាំនៃព្រះវិហារនៅទូទាំងភូមិភាគអាស៊ីប៉ាស៊ីហ្វិកខាងត្បូង (SSD) ក្នុងមហាសន្និបាតគ្រូគង្វាល និងជំនួបកំពូល ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត Basilea ក្រុងTangerang ខេត្តBanten ប្រទេសឥណ្ឌូណេស៊ី។ ការជួបជុំទូទាំងភូមិភាគនេះ បានផ្តោតសំខាន់លើការអភិវឌ្ឍភាពជាអ្នកដឹកនាំ កិច្ចសហប្រតិបត្តិការក្នុងការបម្រើការងារ និងការព្រឹងនូវប្រលឹងវិញ្ញាណបន្ថែមទៀត។ តាមរយៈសិក្ខាសាលា និងការពិភាក្សាគ្នា អ្នកចូលរួមបានចែករំលែកនូវយុទ្ធសាស្ត្រជាក់ស្តែង ដើម្បីពង្រឹងការកិច្ចបម្រើការងារ និងបង្កើតដៃគូសហការនៅទូទាំងតំបន់ទាំងមូល។ ការផ្តោតសំខាន់មួយនៅក្នុងជំនួបនេះ គឺជាផែនការ One Voice 27 ដែលលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងសមាជិកព្រះវិហារទាំងអស់រួបរួមគ្នាក្នុងការចែករំលែកដំណឹងល្អ។ ការសង្កត់ធ្ងន់នូវសារៈសំខាន់នៃចំណុចនេះបានជួយដល់ដឹកនាំនៃបេសកកម្មអាត់វេនទីស្ទកម្ពុជា ឱ្យអនុវត្តនូវផែនការនេះនៅទូទាំងប្រទេសកម្ពុជា។ ចំណេះដឹងថ្មីៗ ការបំផុសគំនិតនានា និងទំនាក់ទំនងដែលទទួលបានក្នុងកំឡុងជំនួបកំពូលនេះនឹងពង្រឹងកិច្ចបម្រើការងារនៅតាមមូលដ្ឋាន ក៏ដូចជាបំប៉នថ្នាក់ដឹកនាំសម្រាប់កិច្ចបម្រើនានាឱ្យកាន់តែ មានប្រសិទ្ធភាពជាងមុន និងគាំទ្រដល់បេសកកម្មរបស់មិសិនកម្ពុជាក្នុងការប្រកាសផ្សាយដំណឹងល្អ និងស្ថាបនាក្រុមជំនុំប្រកបដោយភាពរឹងមាំ និងផ្តោតលើបេសកកម្មនៅទូទាំងប្រទេស។   CAM’s Leaders Gain Fresh Vision for Ministry at SSD Convention…

Read MoreLong right arrow