Blog

សិក្ខាសាលាសម្រាប់ស្ត្រី❤️

ស្ត្រីៗចំនួន៣២ នាក់អញ្ជើញមកពីបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា បានជួបជុំគ្នាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់សិក្ខាសាលាកិច្ចការស្ត្រី និងកិច្ចការសម្រាប់អ្នកដែលត្រូវការតម្រូវការពិសេស (APM) ក្រោមប្រធានបទ៖ «ខ្ញុំនឹងលូតលាស់ ខ្ញុំនឹងចេញទៅ ផ្សាយដំណឹងល្អដល់ពិភពលោករបស់យើង»។   សិក្ខាសាលានេះរៀបចំឡើងដោយសហការជាមួយការិយាល័យព្រះវិហារប្រចាំសហភាពអាស៊ីអាគ្នេយ៍ (SEUM) និងបេសកកម្មអាត់វេនទីស្ទកម្ពុជា (CAM) ដោយផ្តោតលើការពង្រឹងស្ត្រីក្នុងការបម្រើព្រះ ពង្រឹងគ្រួសាររបស់ខ្លួន ជួយគាំទ្រដល់ក្រុមជំនុំ និងជួយសហគមន៍របស់ពួកគេផងដែរ។   លោកស្រី ភួង ម៉ាឡា គង់សុខផេងភិត ជាអ្នកសម្របសម្រួលកិច្ចការសម្រាប់អ្នកដែលត្រូវការតម្រូវការពិសេស (APM) នៃការិយាល័យព្រះវិហារប្រចាំសហភាពអាស៊ីអាគ្នេយ៍ (SEUM) និង លោកស្រី Agusta Pheng ជាប្រធាននាយកដ្ឋានកិច្ចការស្ត្រីនៃការិយាល័យព្រះវិហារប្រចាំសហភាពអាស៊ីអាគ្នេយ៍ (SEUM) បានដឹកនាំវគ្គសិក្សាស្តីពីភាពជាអ្នកដឹកនាំគ្រីស្ទាន ការផ្តល់សិទ្ធដល់ស្ត្រី ការផ្សាយដំណឹងល្អ ការបម្រើដោយភាពស្មោះត្រង់ និងកិច្ចបម្រើដល់អ្នកដែលត្រូវការតម្រូវការពិសេស។   តាមរយៈបទបង្ហាញ ការពិភាក្សា និងការប្រកបគ្នា សិក្ខាកាមចូលរួមត្រូវបានលើកទឹកចិត្តឱ្យទទួលស្គាល់ និងអភិវឌ្ឍនូវអំណោយទានដែលបានព្រះប្រទានឱ្យ។ ប្រធានបទនេះបានជំរុញឱ្យពួកគេបន្តលូតលាស់ខាងផ្នែកព្រលឹងវិញ្ញាណ ឈានទៅមុខក្នុងការបម្រើ និងចែករំលែកសេចក្តីស្រឡាញ់របស់ព្រះដល់អ្នកដទៃ។   Women Equipped to…

Read MoreLong right arrow