ក្តីសង្ឃឹមចុងក្រោយ

Home September 8, 2022

ក្តីសង្ឃឹមចុងក្រោយ

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ការិយាល័យបេសកកម្មសេវេនដេយ៍អាត់វេនទីស្ទកម្ពុជាបានធ្វើពិធីអធិដ្ឋានថ្វាយសៀវភៅចំនួន១៥០០ក្បាលដែលមានចំណងជើងថា៖ «ក្តីសង្ឃឹមចុងក្រោយ»។ ការរៀបចំធ្វើពិធីដ៏ពិសិទ្ធនេះឡើង គឺក្នុងគោលបំណងសុំឱ្យព្រះបានគង់នៅជាមួយនឹងសារដ៏សំខាន់ៗទាំងឡាយដែលមាននៅក្នុងមេរៀនទាំងប្រាំមួយនៅក្នុងសៀវភៅនេះ។ មេរៀនទាំងប្រាំមួយនេះរួមមាន៖ ទី១- ទ្រឹស្តីធំៗទាំងបី ទី២-ទេវតាមនុស្ស ទី៣-ចូរកោតខ្លាចដល់ព្រះ ទី៤-ពេលវេលានៃការជំនុំជម្រះរបស់ព្រះអង្គ ទី៥-ក្នុងរវាង៦ថ្ងៃ និងទី៦-បាប៊ីឡូនបានរលំហើយ។
តាមរយៈអំណាចរបស់ព្រះជាម្ចាស់ សៀវភៅនេះនឹងជួយឱ្យមនុស្សគ្រប់គ្នាបានយល់អំពីសេចក្តីពិតសម្រាប់ពេលបច្ចុប្បន្ននេះ។ សេចក្តីពិតបច្ចុប្បន្ន គឺជាសាររបស់ព្រះដែលទ្រង់ចង់ប្រកាសប្រាប់មនុស្សគ្រប់គ្នាឱ្យបានដឹង និងទទួលយកនៅពេលឥឡូវនេះជាបន្ទាន់។ ពួកជំនុំនៃព្រះវិហារសេវេនដេយ៍អាត់វេនទីស្ទ ក៏កំពុងតែផ្តោតយ៉ាងសំខាន់ចំពោះសារនេះជាខ្លាំងផងដែរនៅសម័យចុងក្រោយនេះ ព្រមទាំងប្រកាសប្រាប់គ្រប់គ្នាឱ្យទទួលយកការត្រាស់ហៅរបស់ព្រះជាម្ចាស់មុនដែលហួសពេល។
The Final Hope Dedication
The Cambodia Adventist Mission hosted a dedication ceremony for 1,500 booklets titled “The Final Hope” on August 25, 2022. The goal of this secret rite is to ask God to dwell with important and urgent truth contained in the six lessons in this book. Those six lessons about present truth are as follows: The Big Freeze, Crunch, RIP; Human Angels; Fear God; and Babylon has fallen.
This book, through the power of God, will enable everyone comprehend the truth for the present being. The present truth is God’s message, which He wants everyone to know and accept right now. In these final days, the Seventh-day Adventist Church is emphasising this message and to call everyone to accept God’s call before it is too late.