The Work of Small Groups Evangelism

Home November 30, 2022

គ្រាប់ពូជដំណឹងល្អតាមរយៈកិច្ចការនៃក្រុមតូច

 

លទ្ធផលនៃកិច្ចការផ្សាយដំណឹងល្អតាមរយៈក្រុមតូច គឺជាព្រះពរសម្រាប់មិស្សិនកម្ពុជា។ ជាក់ស្តែងនៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទូទាំងមិស្សិនកម្ពុជាមានការប្រារពពិធីចម្រូតនៃការងារក្រុមតូចៗនៅតាមតំបន់នានា។

ជាលទ្ធផលយ៉ាងហោចណាស់មកដល់ពេលនេះយើងទទួលបានបងប្អូនចំនួនប្រមាណជាង២៤០នាក់បានសំរេចចិត្តទទួលព្រះយេស៊ូវជាព្រះអង្គសង្រ្គោះតាមរយៈពិធីបុណ្យជ្រមុជទឹក។

 

យើងខ្ញុំតំណាងឱ្យមិស្សិនកម្ពុជា សូមសំដែងនូវការកោតសរសើរ និងសូមថ្លែងអំណរគុណដល់ប៉ាស្ទ័រ អ្នកដាំក្រុមជំនុំ ប្រធានតំបន់ ប្រធានព្រះវិហារ លោកគ្រូ អ្នកគ្រូ សមាជិកក្រុមជំនុំ និងលោកអ្នកបងប្អូនដែលបានចូលរួមចំណែកសម្រាប់កិច្ចការបម្រើព្រះជាម្ចាស់នៃយើងយ៉ាងអស់ពីកំលាំងកាយចិត្តក្នុងការចេញទៅផ្សាយដំណឹងល្អ។ 

 

គួឱ្យកត់សម្គាល់ផងដែរថា កិច្ចការនៃការផ្សាយដំណឹងល្អតាមរយៈក្រុមតូចនេះ បានផ្តួចផ្តើមគំនិតមកពីថ្នាក់ញូញានថ្មីរបស់យើង។ លទ្ធផលបង្ហាញថា យុទ្ធសាស្ត្រនេះយើងអាចទទួលបាននូវព្រះពរជាទីគាប់ចិត្តដោយបានឃើញគ្រាប់ពូជនៃដំណឹងល្អបានចាក់ឫស្ស និងដុះជាពន្លកឡើងនៅក្នុងជីវិតរបស់បងប្អូនជាច្រើននាក់ដែលទើបតែបានទទួលបុណ្យជ្រមុជទឹកនាពេលថ្មីៗកន្លងមកនេះ។

 

ដោយឡែកមិស្សិនកម្ពុជាក៏បានយកចិត្តទុកដាក់ចំពោះបងប្អូនជនជាតិភាគតិចនៅភូមិភាគឥ្ឍសានដែលដំណឹងល្អមិនបានទាន់បានចូលទៅដល់ទូលំទូលាយនៅឡើយ។ តាមរយៈកិច្ចការនៃការផ្សាយដំណឹងល្អតាមក្រុមតូចនេះ នោះមានបងប្អូននៅតំបន់ភូមិភាគឥ្ឍសានចំនួនជាង៥០នាក់បានទទួលបុណ្យជ្រមុជទឹក ក្នុងការប្តេចជ្ញាចិត្តដើម្បីដើរតាមព្រះយេស៊ូវនៅក្នុងជីវិតរបស់ពួកគេផងដែរ។ 

The Work of Small Groups Evangelism


The outcomes of Small Groups Evangelism have been a blessing to the Cambodia Adventist Mission. In fact, throughout Cambodia in November 2022, a Care Groups Harvest and Celebration took place in various areas.

As a result, we have at least 240 persons who have chosen to embrace Jesus as their personal Savior through baptism.


On behalf of the Cambodia Adventist Mission, we would like to extend our appreciation and gratitude to all of our pastors, church planters, district leaders, church leaders, teachers, church members, and all of those who have tirelessly gone forth to serve the Lord and share the gospel with others. 


It’s also worth noting that the work of Small Groups Evangelism was initiated by our SEUM. The results demonstrate that this strategy is a successful method for sowing gospel seeds that take root and grow in the lives of many newly baptized brothers and sisters.


The Cambodia Adventist Mission, in particular, is focusing on ethnic minorities in the north-east region, where the gospel has yet to reach. However, there are more than 50 souls from this region have been baptized in their commitment to follow Jesus in their life as a result of this Small Groups Evangelism activity.