ចំពោះក្មេងគ្រប់រូបមិនថាមកពីប្រភពណាទេនឹងមានកិតិយសស្មើគ្នានៅក្នុងព្រនេតព្រះ
ហើយគួរតែទទួលបានការអប់រំត្រឹមត្រូវដើម្បីបំរើព្រះតាមរយ:ការបំរើដល់រាស្ត្ររបស់ទ្រង់។
To all children from whatever background should have the privilege equally in the eyes of God and to be provided proper education in order to serve God through serving his people.
ពិធីបើកសម្ពោធសាលាអាត់វេនទីស្ទត្រពាំងអំពិល ស្វាគមន៍ឱកាសអប់រំសម្រាប់សហគមន៍
ពិធីបើកសម្ពោធសាលាអាត់វេនទីស្ទត្រពាំងអំពិល ស្វាគមន៍ឱកាសអប់រំសម្រាប់សហគមន៍កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាអាត់វេនទីស្ទត្រពាំងអំពិល បានបើកទ្វាររបស់ខ្លួនជាមួយនិងពិធីសម្ពោធដ៏រីករាយដែលមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋក្នុងសហគមន៍ អាជ្ញាធរ និងអ្នកតំណាងមកពីបេសកកម្មអាត់វេនទីស្ទកម្ពុជា សរុបចំនួនប្រមាណ១៥០នាក់។ ប៉ាស្ទ័រ ហង្ស តារា នាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា បានដឹកនាំកម្មវិធីដ៏អធិកអធមនេះដោយបង្ហាញពីការសម្រេចបាននូវក្តីសុបិនជាយូរមកហើយរបស់បេសកកម្មអាត់វេនទីស្ទកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការរួមចំណែកជួយបំពេញនូវតម្រូវការផ្នែកអប់រំសម្រាប់សហគមន៍។បច្ចុប្បន្ន មានសិស្សបានចុះឈ្មោះចូលរៀននៅមត្តេយ្យកម្រិតទាប មត្តេយ្យកម្រិតខ្ពស់ និងថ្នាក់ទី១ ចំនួនសិស្សសរុបជិត៥០នាក់។ សាលាអាត់វេនទីស្ទត្រពាំងអំពិលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍មូលដ្ឋានដោយផ្តល់ឱកាសសិក្សាថ្មីៗ មានគុណភាពសម្រាប់កុមារតូចៗ ជាពិសេសក្នុងពេលបច្ចុប្បន្ន សាលានេះមានបង្រៀនពីរភាសាគឺ ភាសាខ្មែរជាភាសាជាតិ និងភាសាអង់គ្លេស។
ការអប់រំជាដៃស្តាំនៃកិច្ចការដំណឹងល្អ
ការអប់រំជាដៃស្តាំនៃកិច្ចការដំណឹងល្អបេសកកម្មអាត់វេនទីស្ទកម្ពុជាកំពុងពង្រីកវិសាលភាពនៃកិច្ចការរបស់ខ្លួនតាមរយៈសាលារៀន ដើម្បីបន្តឱ្យមានការរីកលូតលាស់ទាំងព្រះវិហារ និងជួយអភិវឌ្ឍន៍សហគមន៍។ ក្រោមការដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា ជានាយកបេសកកម្មអាត់វេនទីស្ទកម្ពុជា និងលោក សៀង គឹមស្រេង ជាប្រធាននាយកដ្ឋានអប់រំបានធ្វើការយ៉ាងសកម្មដើម្បីជំរុញព្រមទាំងលើកកំពស់ផ្នែកព្រលឹងងវិញ្ញាណ និងកិច្ចការសង្គមតាមរយៈសាលារៀនថ្មីៗ។បេសកកម្មអាត់វេនទីស្ទកម្ពុជា បានមើលឃើញថា ព្រះវិហារដែលមានសាលារៀន គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងមានសមាជិកនៅជាប់នឹងព្រះវិហារ ក៏ដូចជាមានការចូលរួមក្នុងសកម្ម ភាពនានា។ ឧទាហរណ៍ដូចជាក្រុមជំនុំតាគង់ជាដើម ក្រុមជំនុំនេះមានអ្នកចូលរួមថ្វាយបង្គំប្រមាណជាជាង១០០នាក់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនោះរួមទាំងសិស្ស និងឪពុកម្តាយរបស់ពួកគេផងដែរ។
ការងារសាងសង់សាលារៀន
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះក្រុមការងារពីថ្នាក់មិសិនកម្ពុជាដែលដឹកនាំដោយ ប៉ាស្ទ័រ ហង្ស តារា បានចុះទៅពនិត្យមើលនូវការងារសាងសង់សាលារៀនមួយខ្នងមានបីបន្ទប់ដែលស្ថិតនៅភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ សាលារៀននេះបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។ រហូតមកដល់ពេលនេះយើងបានការសាងសង់បានរួចរាល់ប្រមាណជា៧០%។ ទៅតាមគំរោងសាលានេះអាចនឹងសំម្ពោធបើកអោយប្រើប្រាស់នៅក្នុងខែសីហា ឆ្នាំ២០២២ខាងមុខនេះ។
កម្មវិធីសំណេះសំណាលនៅសាលា ICC
ថ្នាក់ដឹកនាំរបស់មិសិនកម្ពុជាបានចុះទៅជួបសំណេះសំណាលជាមួយបុគ្គលិក លោកក្រូ អ្នកគ្រូ សិស្សានុស្ស និងអាណាព្យាបាលមួយចំនួនរបស់សិស្សនៅឯសាលា ICC ដែលស្ថិតនៅភូមិយាយតៀង ឃុំបាល័ង្ក ស្រុកបារាយ៍ ខេត្តកំពុងធំ។ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ប៉ាស្ទ័រ ហង្ស តារាជានាយកមិសិនកម្ពុជា និងលោក សៀង គឹមស្រេងប្រធាននាយកដ្ឋានអប់រំរបស់មិសិនកម្ពុជាបានចុះជួបសំណេះសំណាលដោយផ្ទាល់។ នៅក្នុងឳកាសដ៏ពិសេសនោះប្រធាននាយកដ្ឋានអប់រំបានចែករំលែកនូវព៌ត័មានមួយចំនួនដែលទាក់ទងទៅនឹងប្រព័ន្ធអប់រំរបស់ព្រះវិហារអាត់វេនទីស្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូលផងដែរ។ លោក សៀង គឹមស្រេងបានមានប្រសាសន៍ថា៖ «អ្នកមិនឯកកោតែម្នាក់ឯងនោះទេ!»។